ការរាំងខ្ទប់ Archives - Kampuchea Thmey Daily

កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?
មកដល់ពាក់កណ្ដាលឆ្នាំ ២០២១ នេះ​កុមារ​ប្រមាណជាង ១.៤ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ កំពុង​រស់នៅ​ក្រោម​ការ​បិទខ្ទប់​ ព្រោះតែជំងឺ​រាតត្បាត។ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី NEU របស់អង់គ្លេសបង្ហាញ​ថា​ ក្មេងៗ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​កំពុងមាន​អារម្មណ៍​ឯកោ​ ហើយប្រមាណ ២៨ ភាគរយក្នុងចំណោមនោះកំពុងរងសម្ពាធផ្លូវចិត្ត។

ចំណែកទិន្នន័យដែលប្រមូលបានដោយមហាវិទ្យាល័យភូមិន្ទចិត្តសាស្ត្រ (Royal College of Psychiatrists) ចក្រភពអង់គ្លេសបង្ហាញថា មនុស្សវ័យក្រោម ១៨ ឆ្នាំចំនួន ៣៧២,៤៣៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតក្នុងឆ្នាំ២០២០ ហើយមកដល់ឆ្នាំនេះ ចំនួនបានកើនឡើងបន្ថែមរហូតដល់ ៨០,២២៦ នាក់ឬស្មើ ២៨ ភាគរយ។ ករណីនេះមហាវិទ្យាល័យបានឱ្យដឹងថា វាជាលទ្ធផលនៃការរំខានបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Bernadka Dubicka ប្រធានសាស្រ្តាចារ្យកុមារនិងមនុស្សវ័យជំទង់នៃមហាវិទ្យាល័យចិត្តសាស្រ្តនិយាយថា “កុមារនិងយុវជនកំពុងរងនូវវិបត្តិសុខភាពផ្លូវចិត្តដែលបណ្តាលមកពីជំងឺរាតត្បាត និងប្រឈមហានិភ័យនៃជំងឺផ្លូវចិត្តពេញមួយជីវិតពួកគេ”។

បន្ថែមពីលើនេះ នាយកប្រតិបត្តិអង្គការកុមារ Barnardo លោក Javed Khan មានប្រសាសន៍ថា ជំងឺរាតត្បាតបណ្ដាលឱ្យអារម្មណ៍កុមារនិងយុវវ័យរងផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលវែង ប្រសិនបើពួកគេមិនការគាំទ្រខាងសុខភាពផ្លូវចិត្តត្រឹមត្រូវនោះទេ។

រីឯការស្ទង់មតិមួយទៀតដែលចេញផ្សាយដោយសហព័ន្ធអប់រំជាតិ National Education Union-NEU បង្ហាញថា សិស្សសាលាវ័យក្មេងភាគច្រើនប្រទះនឹងអារម្មណ៍ឯកោ ព្រមទាំងជួបបញ្ហាសុខភាពផ្លូវចិត្ត ក្នុងកំលុងពេលរាំងខ្ទប់។

ឪពុកម្ដាយឬអាណាព្យាបាលគួរធ្វើអ្វីអាចជួយសុខភាពផ្លូវចិត្តក្មេងៗបាន?

ស្របពេលដែលសាលារៀនត្រូវបានបិទទទ្វារជាបណ្ដោះអាសន្ន ក្មេងៗក៏ត្រូវនៅផ្ទះជាមួយប៉ាម៉ាក់​ឬសាច់ញាតិ ដែលនាំឱ្យពួកគេកើតរោគធុញទ្រាន់ ឯកោ និងរងសម្ពាធ ព្រោះថាមិនបានចេញក្រៅដូចមុន។

ដើម្បីកុំឱ្យកុមារប៉ះពាល់ផ្លូវចិត្ត អាណាព្យាបាលអាច​បង្កើត​ភាព​រីករាយ​ជាមួយ​សកម្មភាពនៅផ្ទះខ្លះៗដោយ រៀនចម្អិន​អាហារជាមួយកូនៗ នាំកូនធ្វើលំហាត់​ប្រាណ បង្កើតសួនដាំដំណាំជាមួយគ្នា នាំពួកគេអានសៀវភៅ ឬមើល​រឿងអប់រំជាដើម។

មួយវិញទៀត ឪពុកម្ដាយក៏គួរទុកឱកាសឱ្យកូនៗបានជជែកលេងជាមួយមិត្តភក្តិតាមរយៈអនឡាញផងដែរ។

ជា​រឿយ​ៗ​ឪពុកម្ដាយតែង​ព្រួយបារម្ភ​អំពី​ជជែកគ្នាលេង​ជាមួយ​​មិត្ត​ក្នុង​អ៊ិនធរណិត។ តាមពិតទៅក្មេងតូចៗនិងពួក​វ័យ​ជំទង់​រីករាយ​នឹង​ការ​ហៅ​វីដេអូ​ណាស់។ ក្នុងន័យនេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ជួយ​រក្សា​មិត្តភាព ​និង​ផ្ដល់​នូវ​អារម្មណ៍​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាងគ្នា ដោយសារ​តែ​បច្ចេកវិទ្យា ​គឺ​ជាបណ្ដាញល្អសម្រាប់​កុមារ​និង​ក្មេង​ជំទង់។

យ៉ាងណាមិញ សម្រាប់​កុមារ​តូចៗ​ ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​​ អាច​មាន​ការ​ពិបាក ​និង​ហានិភ័យ​ផ្សេងៗ។ ជាការល្អ ឪពុកម្ដាយ​និង​បងៗ​គួរ​តែ​គាំទ្រ​ក្មេងៗ ​ដោយ​លេង​ជាមួយ​ពួកគេ​ជំនួស​ឱ្យបណ្ដោយឱ្យពួកគេលេងជាមួយមិត្តតែឯង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mail Daily

ចុចអាន៖ ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩

ចុចអាន៖ ហេតុអ្វីម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន?

The post កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន? appeared first on Kampuchea Thmey Daily.

កុំឲ្យស្ត្រេសធ្ងន់ធ្ងរពេលបិទខ្ទប់ សាកល្បងតិចនិកដោះស្រាយនេះ
ចាប់​តាំង​ពី​កម្ពុជា​មាន​ការ​រាលដាល​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ-១៩ រហូត​តម្រូវ​ឲ្យបិទខ្ទប់តំបន់មួយចំនួន ពលរដ្ឋត្រូវ​នៅ​ក្នុង​ផ្ទះ មិន​ចាំ​បាច់ មិន​ត្រូវ​ចេញ​ក្រៅ។ ជា​ធម្មតា នៅ​ក្នុង​ស្ថានភាព​តានតឹង​បែប​នេះ យើង​ម្នាក់​ៗ​ច្បាស់​ជា​កើត​ស្ត្រេស ស្មុគ​ខួរក្បាល​ដោយសារ​នៅ​ក្នុង​ផ្ទះ​យូរ​ពេក​ជា​មិន​ខាន។ ភាព​តាន​តឹង​ធ្ងន់ធ្ងរ​ដែល​មិន​បាត់​ទៅ​វិញ​ងាយៗ អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​យើង ហេតុ​នេះ​ហើយ អំឡុង​ពេល​ដែល​គួរ​ឲ្យ​បារម្ភ​នេះ ការ​ចេះ​គ្រប់គ្រង និង​កាត់​បន្ថយ​ស្ត្រេស​ជា​អ្វី​ដែល​យើង​គួរ​តែ​ផ្ដោត​សំខាន់​លើ។

១. ធ្វើ​អ្វី​ដែល​យើង​ស្រឡាញ់

ដក​អារម្មណ៍​ពិបាកចិត្ត និង​ព្រួយ​បារម្ភ​ចេញ​ការ​គិត​របស់​យើង ហើយ​ចំណាយ​ទៅ​លើ​សកម្មភាព​អ្វី​ដែល​ធ្វើ​យើង​សប្បាយ​ចិត្ត​វិញ។ សកម្មភាព​ទាំង​នោះ​អាច​ការ​ស្ដាប់​បទ​ចម្រៀង អាន​សៀវភៅ មើល​រឿង​ភាគ និយាយ​គ្នា​លេង​អនឡាញ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ។ល។ ព្យាយាម​ធ្វើ​អ្វី​ថ្មី ៗ បង្កើន​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន ឬ​បង្កើត​ទម្លាប់​ថ្មី​ដែល​ជួយ​ឲ្យ​យើង​រវល់​មិន​មាន​ពេល​គិត​រឿង​ស្មុគ​ស្មាញ​ច្រើន។

២. គ្រប់​គ្រង​ការងារ

ការងារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​យើង ប៉ុន្តែ​វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ឲ្យ​មាន​តុល្យភាព​ជីវិត​ការងារ​ប្រកប​ដោយ​និរន្តភាព ពិសេស​បើ​យើង​កំពុង​ធ្វើ​ការ​ពី​ផ្ទះ ខណៈ​ត្រូវ​រៀន​អនឡាញ​ផង​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ។ ប្រសិន​បើ​ការងារ​បង្កើន​កម្រិត​ស្ត្រេស​របស់​យើង គួរ​កាត់​បន្ថយ​ការងារ និង​បន្ថែម​ម៉ោង​សម្រាក​ខ្លះ។ នេះ​មិន​មែន​មាន​ន័យ​ថា គួរ​ទុក​ការងារ​ចោល​ទៅ​អង្គុយ​លេង​ទេ ពោល​គឺ​ធ្វើ​ការ​ណា​ដែល​ចាំ​បាច់​មុន រួច​សម្រាក ហើយ​ការងារ​ដែល​មិន​ចាំបាច់​អាច​ទុក​ធ្វើ​ពេល​ក្រោយ​បាន។

៣. រៀបចំ​ផ្ទះ​ឲ្យ​មាន​ផាសុកភាព

បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​ក៏​ជា​កត្តា​សំខាន់​មួយ​មាន​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​យើង ស្រប​ពេល​ដែល​ជាប់​ក្នុង​ផ្ទះ យើង​គួរ​រៀប​ចំ​ផ្ទះ ឬ​បន្ទប់​រស់​នៅ​ឲ្យ​បាន​​ស្អាត​បាត ព្រោះ​បើ​បរិយាកាស​យើង​រស់​នៅ​រញ៉េរញ៉ៃ វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្មុគស្មាញ ឬ​អួរអាប់​ទៅ​តាម​ហ្នឹង។

៤. ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់

ការ​ហាត់​ប្រាណ​អាច​បំបាត់​ភាព​តានតឹង និង​ជួយ​ឲ្យ​យើង​ធូរអារម្មណ៍​បាន។ ព្យាយាម​ហាត់ប្រាណ​ទៀងទាត់​ជា​រៀងរាល់​ថ្ងៃ​កាន់​តែ​ល្អ យើង​អាច​បំបាត់​ភាព​តាន​តឹង​ហើយ​ទទួល​បាន​រាង​ស្អាត និង​សុខភាព​ល្អ​ថែម​ទៀត។

៥. ប្រើ​ទៀន ឬ​ប្រេង​ក្រអូប​ក្នុង​ផ្ទះ

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​តាន​តឹង ការ​ប្រើ​ទៀន​ក្រអូប ឬ​ប្រេង​ក្រអូប​ក៏​អាច​ជួយ​បន្ធូរ​អារម្មណ៍​យើង​បាន​មួយកម្រិត​ដែរ។ ការ​ប្រើ​ប្រេង​ក្រអូប ជួយ​បង្កើត​បរិយាកាស​ធូរស្រាល បំបាត់​ភាព​ស្មុគ​ស្មាញ​ដែល​យើង​កំពុង​ជួប​ប្រទះ។

៦. បន្ថយ​ម៉ោង​លើ​គ្រឿង​អេឡិច​ត្រូនិក

ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​អេក្រង់​គ្រឿង​អេឡិច​ត្រូ​និច អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល ឬ​ចុក​ភ្នែក កាន់​តែ​មិន​ល្អ​ដល់​បញ្ហា​ស្ត្រេស​របស់​យើង​ទេ។ ពិសេស​គួរ​កាត់​បន្ថយ​ម៉ោង​ចំណាយ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​ដូច​ជា ហ្វេសប៊ុក ជាដើម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ឃើញ​ហេតុការណ៍​ដែល​យើង​មិន​ចង់ ប៉ះពាល់​ដល់​អារម្មណ៍​យើង​លើស​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត

ចុចអាន៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្តពីសមាធិ និងយូហ្គា

The post កុំឲ្យស្ត្រេសធ្ងន់ធ្ងរពេលបិទខ្ទប់ សាកល្បងតិចនិកដោះស្រាយនេះ appeared first on Kampuchea Thmey Daily.

ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ
វិបត្តិកូវីដ-១៩ បាននាំឱ្យមានការរាំងខ្ទប់ការធ្វើដំណើរដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ ដែលវិធានការនេះបណ្ដាលឱ្យមនុស្សស្នាក់នៅផ្ទះជាច្រើននាក់។ ជឿថា ការស្នាក់នៅផ្ទះ ដោយសារកូវីដ-១៩ បានបង្កភាពស្មុគស្មាញដល់ផ្លូវចិត្តប្រជាពលរដ្ឋ ប៉ុន្តែវាក៏បានផ្ដល់មេរៀនត្រឡប់មកកាន់យើងម្នាក់ៗវិញផងដែរ។

១. ភាពអត់ធ្មត់

ការរក្សាសុវត្ថិភាពនាំឱ្យយើងមានគម្លាតពីគ្នា។ ស្ថិតក្នុងបរិបទនេះ មនុស្សជាច្រើនមិនអាចជួបជុំ ទម្លាប់ចេញក្រៅឬដើរកម្សាន្តក៏ត្រូវបានផ្អាក ចាំទម្រាំស្ថានភាពវិលរកភាពប្រក្រតីវិញ ម្នាក់ៗមុខតែតានតឹងណាស់។ ប៉ុន្តែនេះជាមេរៀន លត់ដំចំណង់សប្បាយ បង្កើនការអត់ធ្មត់ខ្ពស់ នៅរាល់ពេលមនុស្សស្ថិតក្នុងវិបត្តិ។

២. ការសម្របខ្លួន

ការរីករាលដាលនៃវីរុសកូវីដ-១៩ កំពុងផ្លាស់បែបបទការរស់នៅថ្មីមួយទៀតសម្រាប់មនុស្សជាតិ។ នរណាដែលអាចបត់បែនបាន ទាំងផ្លូវចិត្តនិងរបៀបរស់នៅរបស់ពួកគេនឹងមិនជួបបញ្ហាច្រើនឡើយ។ ផ្ទុយទៅវិញ បុគ្គលដែលក្រាញននៀលចង់បានស្ទីលរស់នៅដូចកាលពីមុនឱ្យខានតែបាន ច្បាស់ជាជួបវិបត្តិផ្លូវចិត្ត ត្បិតមិនចេះសម្របខ្លួនតាមកាលៈទេសៈនេះ។

៣. ការទំនាក់ទំនង

បច្ចុប្បន្នទម្លាប់ជួបជុំមិត្តភក្តិនៅហាងកាហ្វេ ឬទៅធ្វើការងារនៅហាងកាហ្វេ ឬនៅទីសាធារណៈនានា មិនមានទៀតនោះ​ទេ។ មិនថ្វីទេ! វាក៏ល្អម៉្យាង ព្រោះគ្រប់គ្នានៅតែអាចរក្សាទំនាក់ទំនងជាមួយគ្នាតាម​រយៈបណ្តាញ​សង្គមដោយការឆាត ​ឬវីដេអូខលជាដើម។ ទំនាក់ទំនងអាចល្អជាងមុន ពេលមិនបានជួបមុខគ្នា ដោយសារឧស្សាហ៍សួរសុខទុក្ខគ្នាតាមទូរសព្ទ។

៤. ចេះច្នៃប្រឌិត

នៅផ្ទះយូរៗប្រាកដជាស្មុគស្មាញ ហើយយើងក៏រកនឹកធ្វើនេះធ្វើនោះដើម្បីបំបាត់ភាពអផ្សុក។ អ្នកខ្លះអានសៀវភៅ អ្នកខ្លះមើលរឿង អ្នកខ្លះរៀនធ្វើម្ហូប ឬធ្វើសួននៅផ្ទះអ៊ីចឹងទៅ។ រឿងទាំងនេះមិនអត់ប្រយោជន៍ទេ វាជួយផ្លូវចិត្តហើយ បានទាំងលំហែខួរក្បាល បានទាំងគំនិតថ្មីៗដើម្បីឆ្លុះបញ្ចាំងជីវិត។ ក្រៅពីនោះអ្នកខ្លះ ក៏រៀនធ្វើនេះធ្វើនោះតាម យូធ្យូប កើតជាប្រយោជន៍សម្រាប់លក់ដូរក៏មាន។

៥. មានវិន័យចំពោះខ្លួនឯង

ការចម្លងកាន់តែច្រើននៅក្នុងសហគមន៍ មនុស្សកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លួនឯង ព្រមទាំងចំពោះអ្នកជិតខ្លួន។  យើងចាប់ផ្ដើមចេះអនាម័យហ្មត់ចត់ជាងមុន ចេះខ្វល់ខ្វាយសុខភាពពដោយប្រយ័ត្នលើការហូបចុក ការធ្វើលំហាត់ប្រាណ និងគេងបានគ្រប់គ្រាន់ ពោលគឺចេះថែរក្សាខ្លួននៅក្នុងអំឡុងពេលឆ្លងកាត់ស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ នៅ​ម្នាក់ឯង​បង្រៀន​ឲ្យចេះ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយ​ឯករាជ្យ​

ចុចអាន៖ នៅផ្ទះពេលបិទខ្ទប់​កុំ​មើល​ទូរសព្ទច្រើនពេក អាច​ប៉ះពាល់ស្បែក

The post ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ appeared first on Kampuchea Thmey Daily.