កូវីដ-១៩
កុំឲ្យស្ត្រេសធ្ងន់ធ្ងរពេលបិទខ្ទប់ សាកល្បងតិចនិកដោះស្រាយនេះ
ចាប់តាំងពីកម្ពុជាមានការរាលដាលខ្លាំងដោយសារជំងឺកូវីដ-១៩ រហូតតម្រូវឲ្យបិទខ្ទប់តំបន់មួយចំនួន ពលរដ្ឋត្រូវនៅក្នុងផ្ទះ មិនចាំបាច់ មិនត្រូវចេញក្រៅ។ ជាធម្មតា នៅក្នុងស្ថានភាពតានតឹងបែបនេះ យើងម្នាក់ៗច្បាស់ជាកើតស្ត្រេស ស្មុគខួរក្បាលដោយសារនៅក្នុងផ្ទះយូរពេកជាមិនខាន។ ភាពតានតឹងធ្ងន់ធ្ងរដែលមិនបាត់ទៅវិញងាយៗ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើង ហេតុនេះហើយ អំឡុងពេលដែលគួរឲ្យបារម្ភនេះ ការចេះគ្រប់គ្រង និងកាត់បន្ថយស្ត្រេសជាអ្វីដែលយើងគួរតែផ្ដោតសំខាន់លើ។

១. ធ្វើអ្វីដែលយើងស្រឡាញ់
ដកអារម្មណ៍ពិបាកចិត្ត និងព្រួយបារម្ភចេញការគិតរបស់យើង ហើយចំណាយទៅលើសកម្មភាពអ្វីដែលធ្វើយើងសប្បាយចិត្តវិញ។ សកម្មភាពទាំងនោះអាចការស្ដាប់បទចម្រៀង អានសៀវភៅ មើលរឿងភាគ និយាយគ្នាលេងអនឡាញជាមួយក្រុមគ្រួសារ ឬមិត្តភក្ដិ។ល។ ព្យាយាមធ្វើអ្វីថ្មី ៗ បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ឬបង្កើតទម្លាប់ថ្មីដែលជួយឲ្យយើងរវល់មិនមានពេលគិតរឿងស្មុគស្មាញច្រើន។
២. គ្រប់គ្រងការងារ
ការងារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតយើង ប៉ុន្តែវាមានសារៈសំខាន់ណាស់ដើម្បីឲ្យមានតុល្យភាពជីវិតការងារប្រកបដោយនិរន្តភាព ពិសេសបើយើងកំពុងធ្វើការពីផ្ទះ ខណៈត្រូវរៀនអនឡាញផងដោយសារជំងឺកូវីដ-១៩នេះ។ ប្រសិនបើការងារបង្កើនកម្រិតស្ត្រេសរបស់យើង គួរកាត់បន្ថយការងារ និងបន្ថែមម៉ោងសម្រាកខ្លះ។ នេះមិនមែនមានន័យថា គួរទុកការងារចោលទៅអង្គុយលេងទេ ពោលគឺធ្វើការណាដែលចាំបាច់មុន រួចសម្រាក ហើយការងារដែលមិនចាំបាច់អាចទុកធ្វើពេលក្រោយបាន។
៣. រៀបចំផ្ទះឲ្យមានផាសុកភាព
បរិយាកាសនៅជុំវិញខ្លួនក៏ជាកត្តាសំខាន់មួយមានឥទ្ធិពលដល់អារម្មណ៍របស់យើង ស្របពេលដែលជាប់ក្នុងផ្ទះ យើងគួររៀបចំផ្ទះ ឬបន្ទប់រស់នៅឲ្យបានស្អាតបាត ព្រោះបើបរិយាកាសយើងរស់នៅរញ៉េរញ៉ៃ វាអាចធ្វើឲ្យអារម្មណ៍ស្មុគស្មាញ ឬអួរអាប់ទៅតាមហ្នឹង។
៤. ហាត់ប្រាណឲ្យទៀងទាត់
ការហាត់ប្រាណអាចបំបាត់ភាពតានតឹង និងជួយឲ្យយើងធូរអារម្មណ៍បាន។ ព្យាយាមហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃកាន់តែល្អ យើងអាចបំបាត់ភាពតានតឹងហើយទទួលបានរាងស្អាត និងសុខភាពល្អថែមទៀត។
៥. ប្រើទៀន ឬប្រេងក្រអូបក្នុងផ្ទះ
នៅពេលដែលយើងមានអារម្មណ៍តានតឹង ការប្រើទៀនក្រអូប ឬប្រេងក្រអូបក៏អាចជួយបន្ធូរអារម្មណ៍យើងបានមួយកម្រិតដែរ។ ការប្រើប្រេងក្រអូប ជួយបង្កើតបរិយាកាសធូរស្រាល បំបាត់ភាពស្មុគស្មាញដែលយើងកំពុងជួបប្រទះ។
៦. បន្ថយម៉ោងលើគ្រឿងអេឡិចត្រូនិក
ការចំណាយពេលច្រើនម៉ោងនៅមុខអេក្រង់គ្រឿងអេឡិចត្រូនិច អាចធ្វើឲ្យឈឺក្បាល ឬចុកភ្នែក កាន់តែមិនល្អដល់បញ្ហាស្ត្រេសរបស់យើងទេ។ ពិសេសគួរកាត់បន្ថយម៉ោងចំណាយទៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញដូចជា ហ្វេសប៊ុក ជាដើម ព្រោះវាអាចធ្វើឲ្យយើងឃើញហេតុការណ៍ដែលយើងមិនចង់ ប៉ះពាល់ដល់អារម្មណ៍យើងលើសដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត
ចុចអាន៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែងរកសន្តិភាពផ្លូវចិត្តពីសមាធិ និងយូហ្គា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


