KPT+
នៅផ្ទះពេលបិទខ្ទប់កុំមើលទូរសព្ទច្រើនពេក អាចប៉ះពាល់ស្បែក
ក្នុងពេលដែលយើងគ្រប់គ្នាត្រូវនៅក្នុងផ្ទះតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ពិតណាស់គ្នាយើងប្រហែលជាចំណាយពេលច្រើនមើលទូរសព្ទ ទូរទស្សន៍ ឬនៅមុខកុំព្យូទ័រច្រើនជាដើម។ ការនៅមុខឧបករណ៍អេឡិចត្រូនិកទាំងនេះយូរម៉ោង ក៏អាចធ្វើឲ្យប៉ះពាល់សុខភាពស្បែករបស់យើងដែរដោយសារតែពន្លឺពណ៌ខៀវចេញពីអេក្រង់ឧបករណ៍ទាំងនោះ។
១. ឥទ្ធិពលពន្លឺពណ៌ខៀវលើស្បែក

គ្នាយើងប្រហែលជាបានដឹងហើយថាកាំរស្មី UV អាចបំផ្លាញកោសិកា DNA ដោយផ្ទាល់ តែចំណែកពន្លឺពណ៌ខៀវនេះវិញបានបានបំផ្លាញខូឡាជែនរបស់ស្បែក តាមរយៈoxidative stress ។ Oxidative stress គឺជាបាតុភូតមួយបង្កឲ្យមានអតុល្យភាពរវាងរ៉ាឌីកាល់សេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ ដែលការណ៍នេះអាចនាំឲ្យខូចខាតកោសិកា និងជាលិកា ដែលអាចនាំឲ្យស្បែកឆាប់ចាស់។
សារធាតុគីមីក្នុងស្បែករបស់យើងម្យ៉ាងមានឈ្មោះថា flavin ជាអ្នកស្រូបយកពន្លឺពណ៌ខៀវនេះ។ ប្រតិកម្មដែលកើតមានពេលស្រួបពន្លឺនេះនាំឲ្យមានការផលិតមូលេគុលអុកស៊ីសែនមិនមានស្ថិរភាព ឬហៅថារ៉ាឌីកាល់សេរី ដែលអាចបំផ្លាញស្បែករបស់យើងបាន។ ការប៉ះពាល់ពន្លឺពណ៌ខៀវនេះយូរ អាចនាំឲ្យស្បែកប្រែពណ៌ ទៅជាជាំ កម្រិតមធ្យមទៅជាខ្មៅ។

ពន្លឺមួយនេះក៏មានឥទ្ធិពលលើស្បែក ធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។ ដូចគ្នាដែរ ពេលយើងអង្គុយសម្លឹងអេក្រង់ទូរសព្ទយូរ យើងក៏ត្រូវឱនយូរដូចគ្នា។ ការឱនយូរនេះធ្វើឲ្យស្បែកនៅករបស់យើងអាចឡើងជ្រួញលឿនដែរ។
២. វិធីការពារស្បែក
វិធីងាយៗមួយគឺ យើងត្រូវកម្រិតពន្លឺពណ៌ខៀវនេះចេញពីឧបករណ៍អេឡិចត្រូវនិចរបស់យើងឲ្យនៅតិចបំផុត។ នៅលើឧបករណ៍អេឡិចត្រូនិកច្រើនមានកម្មវិធីអាចកំណត់ពន្លឺលើអេក្រង់បាន។

អ្វីដែលងាយស្រួលជាងនេះ យើងត្រូវផ្អាកការមើល ឬសម្លឹងអេក្រង់អេឡិកត្រូនិកទាំងនោះ ដោយមិនត្រូវចំណាយពេលយូរក្នុងការមើលនោះទេ ឬបើយើងធ្វើការមុខកុំព្យូទ័រ ត្រូវឧស្សាហ៍ងើបដើរចេញខ្លះ។ មួយវិញទៀត បើយើងមើលទួរសព្ទត្រូវសម្រាកឲ្យបានញឹកញាប់កុំមើលយូរម៉ោង ដើម្បីកុំឲ្យករបស់យើងត្រូវឱនចុះយូរម៉ោងពេក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តាមដានព័ត៌មានបែបរន្ធត់អំឡុងពេលកូវីដ-១៩ គ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្ត
ចុចអាន៖ ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


