KPT+
ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩
រោគរាតត្បាតពាសពេញពិភពលោក បានបង្ខំឱ្យសាលារៀននានាត្រូវបិទទ្វារ ដើម្បីទប់ស្ងាត់ការឆ្លងរាលដាលកាន់តែធំទៅ។ ទន្ទឹមនឹងការបិទទ្វារសាលា សុវត្ថិភាពចំពោះក្មេង ត្រូវបានការពាប្រសើរឡើង ប៉ុន្តែសិស្សរាប់លាននាក់បាននិងរងផលប៉ះពាល់ទាំងលើជីវភាព សុខភាព ព្រមទាំងការអប់រំរបស់ពួកគេ។
ការបន្ដបិទសាលារៀនមានផលវិបាករយៈពេលវែងក្នុងកម្រិតធ្ងន់ធ្ងរលើទម្លាប់នៃការសិក្សា ជាពិសេសក្រុមកុមារពីគ្រួសារមានកម្រិតជីវភាពលំបាក។
តើការបិទសាលាអាចអាចរុញច្រានកុមារឱ្យរងផលប៉ះពាល់អ្វីខ្លះ?
១. ការប៉ះពាល់ចំពោះលទ្ធផលសិក្សា

ការផ្អាកសាលារៀន នាំឱ្យកុមារត្រូវប្រឈមនឹងការរៀនតិចជាងមុន ហើយកុមារភាគច្រើនបានបាត់បង់ទម្លាប់នៃការរៀនសូត្រ។ ការរៀនតាមអនឡាញ អាចមានប្រសិទ្ធភាពតិចជាងការរៀនផ្ទាល់ ដោយសារសិស្សភាគច្រើនបានចំណាយពេលលេងល្បែងតាមកុំព្យូទ័រឬស្មាតហ្វូនជាជាងផ្តោតលើសកម្មភាពរៀនសូត្រ ឬអានសៀវភៅ។
ក្នុងនោះកុមារកាន់តែមានអាយុតិច អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានកាន់តែខ្លាំង។
២. ផលប៉ះពាល់ចំពោះជីវភាព

កំលុងវិបត្តិនេះ កុមារមកពីគ្រួសារដែលជួបការលំបាកខ្លាំង មានលទ្ធភាពប្រើប្រាស់តិចតួចស្ដួចស្ដើងលើប្រព័ន្ធឌីជីថលទាំងបញ្ហាថវិកា និងបញ្ហាបច្ចេកទេស។
កុមារមកពីគ្រួសារក្រីក្រនឹងមិនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ិនធរណិត ដោយអាចទទួលរងនូវផលប៉ះពាល់ធ្លាក់ចុះប្រាក់ចំណូល ដោយសារការចំណាយទិញស្មាតហ្វូនឬឧបករណ៍អេឡិចត្រូនិក រួមទាំងសេវាអ៊ិនធរណិត ដែលចាំបាច់ក្នុងការរៀនពីចម្ងាយ។
ប្រឈមនឹងកូវីដ-១៩ ឪពុកម្តាយពីគ្រួសារដែលមានធនធានច្រើនអាចជួយមើលថែទាំកូនៗរបស់ពួកគេ អំឡុងពេលបិទសាលា។ ផ្ទុយទៅវិញ រឿងនេះនឹងប្រឈមការលំបាកខ្លាំងសម្រាប់គ្រួសារក្រីក្រ។
៣. ផលប៉ះពាល់ចំពោះឪពុកម្ដាយឬអាណាព្យាបាល

អំឡុងសាលាបិទទ្វារ អាណាព្យាបាលរបស់កុមារ ជាពិសេសម្តាយ ត្រូវប្រឈមការលំបាកទាំងការមើលថែរក្សាកូនផង និងតម្រូវការធ្វើការងារខ្លួនឯងផង។ អាណាព្យាបាលត្រូវចំណាយពេលច្រើនជាងមុនជាមួយកូនៗ ក៏ដូចជាញែកពេលសម្រាប់បង្រៀនពួកគេបន្ថែម។ ចំពោះគ្រួសារជីវភាពលំបាក ហើយមិនចេះប្រើបច្ចេកវិទ្យាទៀត តើក្មេងៗនឹងទទួលបានការអប់រំល្អដែរទេ? នេះជាចំណោទបញ្ហាធំមួយ ដែលវីរុសកូវីដ-១៩ កំពុងវាយប្រហារកុមារ អំឡុងបិទសាលា ជាពិសេសក្មេងនៅតាមជនបទ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?
ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


