Connect with us

KPT+

ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្តពីសមាធិ និងយូហ្គា

បានផុស

នៅ

ការ​ធ្វើ​សមាធិ និង​យូហ្គា មាន​ផល​ប្រយោជន៍​ខ្លាំង​ ពិសេស​គ្នា​យើងកំពុង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​តែ​ម្តង។ ចង់ដឹង! ខាង​ក្រោម​នេះ​ គឺ​ជា​ចម្លើយ។

តាំង​ពី​ទសវត្សរ៍​ឆ្នាំ ៧០ សមាធិ និង​យូហ្គា ត្រូវ​បាន​គេ​សិក្សា​ឃើញ​ថា ជា​ការ​ព្យាបាល ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត ពិសេស​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​បារម្ភ។ មាន​ការ​សិក្សា​ជា​ច្រើន សុទ្ធ​តែ​​រក​ឃើញ​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ផ្លូវ​ចិត្ត ដោយធ្វើសមាធិ និង​យូហ្គា ជា​ហេតុ​នាំ​ឲ្យ​វិធី​ព្យាបាល​កាន់​តែ​ពេញ​និយម​នាពេល​បច្ចុប្បន្ន។

១- សមាធិ

Meditación de yoga asiática femenina en campo abierto | Foto Premium
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើ​សមាធិ​បាន ជា​ការ​ផ្តោត​អារម្មណ៍​លើ​អ្វី​មួយ​កំពុង​កើត​ឡើង។ សមាធិ ជា​ការ​សង្កេត​អ្វី​កំពុង​កើត​ឡើង​ពី​ខាង​ក្នុង ឧទាហរណ៍ អ្វី​យើង​បានគិត មាន​អារម្មណ៍ ទទួល​អារម្មណ៍​ពី​រាង​កាយ និង​ការ​សង្កេត​អ្វី​កើត​ឡើង​ពីខាងក្រៅ ដូចជា ប្រតិកម្ម​​ជុំវិញ​ខ្លួន ​បើក​ចិត្ត​ឲ្យ​ទូលាយ មិន​វាយ​តម្លៃ​អ្វី​មួយ​ដោយ​មិន​បាន​ពិចារណា។

ធ្វើ​សមាធិ​ ជួយ​យើង​អាច​ប្រឈម​មុខ និង​យក​ចិត្ត​ទុក​ដាក់​គ្រប់​ស្ថាន​ភាព​លំបាក​ទាំង​ឡាយ។ ដោយ​សារ​សមាធិ ទាមទារ​ឲ្យ​យក​ដក​ដង្ហើម​មួយៗ អាច​ជួយ​ឲ្យ​យើង​ធ្វើ​ចិត្ត​ស្ងប់ រក​ឃើញ​សន្តិភាព​ផ្លូវ​ចិត្ត មាន​អត្ថ​ប្រយោជន៍​ទាំង​ផ្លូវកាយ ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍។ អាច​និយាយ​បាន​ថា អត្ថ​ប្រយោជន៍​ផ្លូវ​ចិត្ត​ និង​ការ​គិត​សំខាន់​បំផុត​ទាំង ៥ ទទួល​បាន​ពី​ការ​ធ្វើ​សមាធិ៖

Asian Woman Doing Meditation Stock Footage Video (100% Royalty-free)  3668057 | Shutterstock

– ចេះ​សង្កេត​ ដឹង​ច្បាស់ពី​អ្វី​កំពុង​កើត​ឡើង​ក្នុង​ខួរ​ក្បាល​យើង និង​អាច​ពិនិត្យ​មើល​ឃើញ ពី​ផល​ប៉ះពាល់​របស់​វា​មក​លើ​អារម្មណ៍ និង​សកម្មភាព​របស់​យើង
– ចេះ​កំណត់ និង​ទប់​ស្កាត់​ភាព​រវើរវាយ ដែល​អាច​បន្ថែម​ភាព​ស្មុគ​ស្មាញ​មក​លើ​យើង
– ផ្លាស់​ប្តូរ​ទម្លាប់​គួរ​ឲ្យ​ធុញ​ទ្រាន់
– បង្កើត​ចន្លោះ​រវាង​ការ​គិត​ពិចារណា និង​ប្រតិកម្ម ជួយ​ឲ្យ​យើង​ឈប់​ធ្វើ​អ្វី​ដែល​អត់​ប្រយោជន៍
– បង្កើត​អារម្មណ៍​​មាន​សន្តិភាព និង​សុខមាលភាព ពង្រឹង​សេចក្តី​សប្បុរស និង​មេត្តា​ធម៌។

ដើម្បី​ដឹង​ថា ការ​ធ្វើ​សមាធិ​របស់​យើង ជោគជ័យ​ ឬ​មិន​ជោគ​ជ័យ មនុស្ស​ជា​ច្រើន​និយាយ​ពី​ការ​គិត​យ៉ាង​ល្អិតល្អន់​របស់​ពួក​គេ​តាម​រយៈ​វិធី​ជា​ច្រើន។ គ្នា​យើង​ខ្លះ អាច​ទទួល​បាន​ភាព​ភ្លឺ​ស្វាង តាម​រយៈ​ពន្លឺ ខណៈ​ខ្លះ​ទៀត​ស្គាល់​តាម​រយៈ​ចំងាយ រូបភាព និងពណ៌នៃអារម្មណ៍។ គ្នា​យើង​ខ្លះ​ទៀត​អាច​នឹង​ថា​ខ្លួន​ជោគជ័យ ជាមួយ​អារម្មណ៍​អ្វី​មួយ ប៉ុន្តែ​ពិបាក​នឹង​ពិពណ៌នា ហើយ​ពេល​ខ្លះទទួល​បាន​បទពិសោធន៍​ពី​ការ​ធ្វើ​សមាធិ ស្ថិត​នៅ​ចំណុច​សុខមាលភាព​ផ្លូវ​ចិត្ត​ខ្ពស់​បំផុត ជា​ភាព​កក់ក្តៅ និង​សន្តិភាព​ចេញ​ពី​ក្នុង​ខ្លួន​យើង​ផ្ទាល់។ ទាំងអស់​នេះ គឺ​បញ្ជាក់​ពី​ជោគជ័យ​នៃ​ការ​ធ្វើ​សមាធិ​ម្តងៗ។

២- យូហ្គា

Premium Photo | Female asian yoga meditation in the open field

យូហ្គា មាន​ដើម​កំណើត​ពី​ប្រទេស​ឥណ្ឌា បន្សល់​ទុក​ដោយ​បុព្វ​បុរស​ឥណ្ឌា រាប់​រយ​ពាន់​ឆ្នាំ​កន្លង​មក​ហើយ ខណៈ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ យូហ្គា ត្រូវ​គេ​ចាត់​ទុក​ជា​ប្រព័ន្ធ​អនុវត្ត​ដ៏​មាន​ប្រសិទ្ធភាព ​សម្រាប់​ទាំង​សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍។

តាម​រយៈ​ការ​ហាត់ យូហ្គា យើង​នឹង​បាន​ទទួល​ការ​ហ្វឹកហាត់​ឲ្យ​ខួរ​ក្បាល​សម្រាក ដោយ​ការ​ដក​ដង្ហើម​វែងៗ និង​ផ្តោត​អារម្មណ៍​នៅ​ពេល​យើង​ទប់​ដង្ហើម។ ហាត់ យូហ្គា មិន​គ្រាន់​តែ​ល្អ​សម្រាប់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ជ្រាល​ជ្រៅ​អាច​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​មាន​សុខភាព​ល្អ​ទៀត​ផង។

កម្រិត​ហាត់ យូហ្គា អាច​ចាប់​ផ្តើម​ពី​វិធី​ហាត់ ថើៗ និង​សម្រាក ទៅ​ដល់​វិធី​ពិបាក ត្រូវ​ការ​ប្រឹង​ប្រែង​ខ្លាំង។ ជម្រើស​របៀប​នីមួយៗ អាស្រ័យ​លើ​សមត្ថភាព​នៃ​រាង​កាយ និង ចំណង់​ចំណូល​ចិត្ត​យើង​ម្នាក់ៗ។ Hatha យូហ្គា ជា​ជម្រើស​មួយ​ដ៏​សាមញ្ញ​បំផុត​សម្រាប់​ហាត់ មាន​ធាតុ​ផ្សំបីយ៉ាង មានឥរិយាបទ​រាង​កាយ (Asanas) អនុវត្ត​គ្រប់គ្រង​ដង្ហើម​ចេញ​ចូល​ភ្ជាប់​ទៅ​នឹង Asanas និងធ្វើ​សមាធិ ឬសម្រួល​អារម្មណ៍​រយៈ​ពេលខ្លី។

Asian Woman Doing Yoga Stock Footage Video (100% Royalty-free) 3667979 |  Shutterstock

គុណសម្បត្តិ យូហ្គា ជួយ​ផ្លាស់​ប្តូរ ខួរ​ក្បាល អារម្មណ៍ និង​បង្កើត​សុខភាព​ផ្លូវ​ចិត្ត ដូចជា៖

– បង្កើន​សុខមាលភាព​រូបរាង​កាយ និង​ផ្លូវ​ចិត្ត
– ជួយ​ព្យាបាល​ជំងឺ​ថប់​បារម្ភ និង​បាក់​ទឹក​ចិត្ត
– បង្កើន​ការ​ចងចាំ និង​ប្រមូល​អារម្មណ៍
– កាត់​បន្ថយ​ឥទ្ធិពលបណ្តាល​មក​ពី​អារម្មណ៍​តក់​ស្លុត
– ទប់​ស្កាត់​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​អស់ ដែល​ភាគ​ច្រើន​តែង​កើត​មាន​ចំពោះ​វ័យ​ជំទង់។

ជា​ទូទៅ ពេល​យើង​ស្វែង​យល់​ពី យូហ្គា និង​សមាធិ គួរ​ចាំ​ថា ទាំង​សុខភាព​ ទាំង​អារម្មណ៍ និង​មាន​ភាព​ខុស​គ្នា​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ជួយ​ឲ្យ​យើង​ហ៊ាន​ប្រឈម តស៊ូ​ជាមួយ​ការ​ប្រកួត​ប្រជែងថ្មីៗ​ជានិច្ច។ ជំងឿ​ចិត្ត ភាព​ជឿ​ជាក់ ក្នុង​ខ្លួន​យើង ​នៅ​តែ​មាន​ដដែល អ្វី​យើង​ត្រូវ​ធ្វើ សង្កេត និង​គ្រប់គ្រង​អារម្មណ៍​ក្នុង​ខ្លួន ត្រូវ​ចេះ​ស្វែង​រក​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩

ចុចអាន៖ ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម