កូវីដ-១៩
ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត
ស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ លុកលុយសហមគន៍ ផ្លូវចិត្តមនុស្សជាច្រើនកំពុងប្រឈមនឹងភាពតានតឹងជារៀងរាលថ្ងៃ។ ការកាត់ផ្ដាច់សកម្មភាពសង្គមមួយចំនួន បូករួមជាមួយការស្នាក់នៅផ្ទះ បានធ្វើឱ្យផ្លូវចិត្តស្មុគស្មាញខ្លាំងឡើងៗ។ កំលុងពេលនេះ គ្រប់គ្នាមុខតែត្រូវរកទម្លាប់ណាមួយមកបញ្ចេញជាសកម្មភាព ដើម្បីកាត់កាត់បន្ថយស្ត្រេស។ ក្នុងនោះការអានសៀវភៅជាទម្លាប់វិជ្ជមានមួយដែលគួរអនុវត្តរាល់ថ្ងៃ ជាពិេសសអានមុនពេលចូលគេង អាចជួយមិនឱ្យតប់ប្រមល់ និងជួយឱ្យគេងលក់ស្រួល។

អានសៀវភៅផ្ដល់ប្រយោជន៍ច្រើនយ៉ាងណាស់ មិនត្រឹមតែជួយឱ្យផ្លូវចិត្តទទួលបានភាពស្ងប់ស្ងាត់ប៉ុណ្ណោះទេ វាជួយឲ្យអារម្មណ៍ធូរស្រាលបានទៀតផង។

តាមការអះអាងជាច្រើនកន្លងមកនិយាយថា ក្រោយជួបបញ្ហាស្មុគស្មាញខ្លាំង ជាជាងអង្គុយចាក់ស្រ្តេសឬយកពេលអូសទូរសព្ទ ហើយប្ដូរមកអានសៀវភៅជំនួសវិញ នោះនឹងអាចរលុបបាត់ឬរសាយទុក្ខកង្វល់បានមួយផ្នែកធំ នៅពេលយើងជក់ចិត្តអំឡុងពេលអាន ។ នៅក្នុងសៀវភៅមានរឿងទាក់ទាញអារម្មណ៍ និងគំនិតដាស់តឿនអប់រំជាច្រើន ដែលអ្នកនិពន្ធបានតាក់តែង ហើយស្របពេលយើងកំពុងស្លុងអារម្មណ៍ ទុក្ខព្រួយក៏រលាយទៅតាមនោះដែរ។

សៀវភៅអាចចាត់ទុកជាវត្ថុមួយប្រភេទដែលអាចជួយរំសាយអារម្មណ៍ មិនថាជា សៀវភៅប្រលោមលោក សៀវភៅទស្សនវិជ្ជា សៀវភៅលើកទឹកចិត្ត និងសៀវភៅសាសនាឡើយ សុទ្ធសឹងមានគុណសម្បត្តិលើសលុបសម្រាប់ខួរក្បាល និងផ្លូវចិត្ត។

ពេលដែលកំពុងគ្មានកម្លាំងចិត្ត សៀវភៅនឹងនៅជាមួយយើង ចាំលើកទឹកចិត្ត និយាយលួងលោម ក៏ដូចជាជួយបន្ធូរអារម្មណ៍ ផ្ដល់នូវគំនិតវិជ្ជមានមកកាន់យើងជានិច្ច តាមរយៈសំណេររបស់អ្នកនិពន្ធ។

បន្ថែមពីលើជំនួយផ្លូវចិត្ត អំណានជាប្រចាំក៏ផ្ដល់ប្រយោជន៍ផ្សេងទៀតរួមមាន ជំនួយសុខភាពខួរក្បាល ពង្រឹងនិងពង្រីកចំណេះដឹង ជំនួយការចងចាំ ពង្រឹងជំនាញគិតនិងវិភាគ និងជំនួយសម្រាប់ការនិពន្ធឬសរសេរកាន់តែល្អផងដែរ៕

អត្ថបទ៖ សន្យា
ចុចអាន៖ បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ
ចុចអាន៖ ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


