ការសិក្សាស្រាវជ្រាវ Archives - Kampuchea Thmey Daily

បទវិចារណកថា៖ តើនរណាជាម្ចាស់ពិតប្រាកដនៃគតិបណ្ឌិតនិងបទពិសោធសម្រាប់សង្គម?
នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ឱ្យតែនិយាយដល់ពាក្យថា «បុគ្គលជោគជ័យ» ឬ «អ្នកមានគតិបណ្ឌិត» មនុស្សភាគច្រើនតែងតែក្រឡេកទៅមើលអ្នកដែលមានឋានៈខ្ពង់ខ្ពស់ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ អ្នកមានសញ្ញាប័ត្រខ្ពស់ត្រដែត ឬអ្នកមានឈ្មោះល្បីល្បាញពេញបណ្តាញសង្គម។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យឱ្យបានស៊ីជម្រៅតាមរយៈកែវភ្នែកនៃការណ៍ពិត តើបុគ្គលគ្រប់រូបដែលមាន «សម្បកក្រៅ» ដ៏ភ្លឺចិញ្ចាចទាំងនោះ សុទ្ធតែអាចក្លាយជាអ្នកចែករំលែកគតិបណ្ឌិតនិងបទពិសោធពិតប្រាកដដល់សង្គមបានដែរឬទេ?

បណ្ឌិត ឈត ប៊ុនថង

ចម្លើយគឺ៖ មិនប្រាកដនោះទេ។ គតិបណ្ឌិតនិងបទពិសោធដែលមានតម្លៃពិត មិនមែនដុះចេញពីមាសប្រាក់ដែលបានមកដោយងាយ ឬបានមកពីការផ្ទេរមរតកនោះទេ ហើយវាក៏មិនមែនកើតចេញពីអំណាចដែលបានមកដោយការអែបអប ការទិញ ការធ្វើជាតំណាងរបស់គេ ឬការប្រព្រឹត្តអំពើទុច្ចរិតនោះដែរ។ សង្គមមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យលើការរៀនសូត្រពីបុគ្គលដែល «កសាងខ្លួនចេញពីបាតដៃទទេនិងការខិតខំប្រឹងប្រែងពិតប្រាកដ»។

ស្នាមរបួសនិងញើសឈាម គឺជាគ្រឹះពិតនៃគតិបណ្ឌិត

មនុស្សដែលអាចចែករំលែកមេរៀនជីវិតដ៏មានតម្លៃបំផុតដល់សង្គម ជាពិសេស សម្រាប់យុវជន គឺជាមនុស្សដែលបានឆ្លងកាត់ការតស៊ូ និងការប្រឹងប្រែងដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ពួកគេចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែពួកគេមានអាវុធពិសេសម្យ៉ាង គឺ «ការរៀនសូត្រ និងការអភិវឌ្ឍខ្លួនមិនចេះនឿយណាយ»។

អ្នកកសាងខ្លួនពីបាតដៃទទទេ៖ ពួកគេស្គាល់ច្បាស់ណាស់នូវរសជាតិនៃការខ្វះខាត រសជាតិនៃការបដិសេធ និងការបរាជ័យ។ នៅពេលដែលពួកគេដួល ហើយក្រោកឈរឡើងវិញដោយខ្លួនឯង រាល់ស្នាមរបួសទាំងនោះហើយដែលបានក្លាយទៅជា«គតិបណ្ឌិត»។ ផ្ទុយទៅវិញ បុគ្គលដែលជោគជ័យដោយសារតែមរតកដូនតា ឬដោយសារខ្សែញាក់ពីក្រោយ ពួកគេស្គាល់តែ «លទ្ធផល» ប៉ុន្តែមិនស្គាល់ «ដំណើរការ» នោះទេ។ ដូច្នេះ អ្វីដែលពួកគេអាចចែករំលែកបាន មានត្រឹមតែទ្រឹស្តីស្ដួចស្តើង ការនិយាយស្មានៗ ឬការអួតអាងដែលគ្មានព្រលឹងឬអត្ថន័យស៊ីជម្រៅទេ។

ការធ្វើការងារសុចរិត គឺជាខ្នាតតម្រង់ទិសដ៏សំខាន់បំផុត។ មនុស្សដែលបង្កើតសមិទ្ធផលដោយភាពស្មោះត្រង់ មិនពុករលួយ មិនកេងប្រវ័ញ្ច គឺជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត។ បទពិសោធរបស់ពួកគេគឺជា «ពន្លឺ» ជួយតម្រង់ផ្លូវអ្នកដទៃឱ្យដើរលើផ្លូវត្រូវ។ ចំណែកឯអ្នកដែលជោគជ័យលើគំនរទុក្ខរបស់អ្នកដទៃ ឬតាមរយៈផ្លូវងងឹត ដូចជា ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ពួកគេមិនអាចចែករំលែកអ្វីដែលជាប្រយោជន៍ពិតប្រាកដបានឡើយ ពីព្រោះសូម្បីតែសេចក្តីសុខពិតប្រាកដ ក៏ពួកគេមិនទាន់រកឃើញផង។

ទឡ្ហីករណ៍និងឧទាហរណ៍ជាក់ស្តែងនៃវីរភាពជីវិត

ដើម្បីឱ្យកាន់តែច្បាស់ យើងអាចក្រឡេកមើលបុគ្គលគំរូមួយចំនួនដែលពិភពលោក និងសង្គមយើងមិនអាចបំភ្លេចបាន៖

លោក អាប្រាហាំ លីនខុន (Abraham Lincoln)

អតីតប្រធានាធិបតីអាម៉េរិក រូបគាត់ចាប់កំណើតក្នុងគ្រួសារកសិករក្រីក្របំផុតនៅក្នុងផ្ទះឈើដំបូលស្លឹក។ គាត់មិនមានឱកាសរៀនសូត្រខ្ពង់ខ្ពស់ក្នុងសាលាថ្លៃៗនោះទេ ប៉ុន្តែគាត់បានអភិវឌ្ឍខ្លួនតាមរយៈការអានសៀវភៅដោយខ្លួនឯង និងការធ្វើការងារសុចរិតចាប់ពីអ្នកកាប់ឈើ រហូតដល់ក្លាយជាមេដឹកនាំរដ្ឋដ៏អស្ចារ្យដែលបានលុបបំបាត់របបទាសភាព។ បទពិសោធ និងការតស៊ូរបស់គាត់ គឺជាគតិបណ្ឌិតមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ។

លោក សូអ៊ីឈីរ៉ូ ហុងដា (Soichiro Honda)

ស្ថាបនិកក្រុមហ៊ុន Honda ដ៏ល្បីល្បាញ។ គាត់ចាប់ផ្តើមជីវិតជាកូនជាងជួសជុលឡាន ចំណេះដឹងក៏រៀនមិនបានខ្ពស់។ គាត់ធ្លាប់រងការបដិសេធ ធ្លាប់រងគ្រោះដោយសារគ្រាប់បែកក្នុងសង្គ្រាមលោក និងការរញ្ជួយដីរហូតដល់រលាយទ្រព្យសម្បត្តិអស់ពីខ្លួន។ ប៉ុន្តែដោយ​សារស្មារតីតស៊ូមិនបោះបង់ និងការស្រឡាញ់ការរៀនសូត្រ គាត់​បានសាងខ្លួនឡើងវិញពីបាតដៃទទេ រហូតបង្កើតអាណាចក្រម៉ូតូនិងឡានដ៏ធំ។ ពាក្យស្លោករបស់គាត់បានដាស់តឿនយុវជនថា៖ «ភាពជោគជ័យតំណាងឱ្យ ១ភាគរយ នៃពលកម្មរបស់អ្នកដែលកើតចេញពី ៩៩ភាគរយនៃអ្វីដែលគេហៅថាការបរាជ័យ» ឬអាចនិយាយម្យ៉ាងទៀតថា «ភាពជោគជ័យ គឺជាផលផ្លែផ្ការបស់ពលកម្មត្រឹមតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានចម្រាញ់ចេញពីបទពិសោធន៍ ៩៩ភាគរយ នៃអ្វីដែលមនុស្សលោកហៅថាការបរាជ័យ។»។

សង្គមយើងនឹងមានការអភិវឌ្ឍប្រកបដោយចីរភាពនិងគុណធម៌ លុះត្រាតែយើងចេះជ្រើសរើស «ប្រភពនៃគតិបណ្ឌិត»ឱ្យបានត្រឹមត្រូវ។

ដើម្បីក្រេបជញ្ជក់យកបទពិសោធជីវិតពិត និងគតិបណ្ឌិតដ៏មានតម្លៃពីអ្នកជំនាញ ឬបុគ្គលជោគជ័យ អ្នកសិក្សាត្រូវតែមានស្មារតីប្រុងប្រយ័ត្ន និងចេះវិនិច្ឆ័យឱ្យបានខ្ពស់បំផុត។

សម្រាប់យុវជន៖ សូមកុំចាញ់បោក «ពន្លឺភ្លើងពណ៌» ឬ «សម្បកក្រៅ» នៃភាពជោគជ័យដែលគ្មានប្រភពច្បាស់លាស់។ ការគោរពកោតសរសើរបុគ្គលម្នាក់ មិនមែនមើលលើទំហំនៃឡានដែលគេជិះ ម៉ាកកាបូបដែលគេយួរ ឬចំនួនសញ្ញាប័ត្រដែលគេព្យួរនៅលើជញ្ជាំងនោះទេ ប៉ុន្តែត្រូវមើលលើ «ស្នាមមេដៃនៃការតស៊ូនិងគុណធម៌នៃសកម្មភាពរបស់គេ»ឬ«អ្វីដែលបន្សល់ទុកជាការចងចាំឬជាគំរូល្អសម្រាប់មនុស្ស​ជំនាន់ក្រោយ» ។

ចំពោះសង្គម៖ យើងត្រូវរួមគ្នាលើកកម្ពស់និងផ្តល់តម្លៃដល់មនុស្សដែលសាងខ្លួនដោយភាពសុចរិត។ ទោះបីជាពួកគេគ្រាន់តែជាកសិករគំរូ មេដឹកនាំសហគមន៍ លោកគ្រូអ្នកគ្រូនៅតំបន់ដាច់ស្រយាល ឬជាសហគ្រិនខ្នាតតូច ដែលតស៊ូដោះស្រាយជីវភាពដោយស្មោះត្រង់ក៏ដោយ ក៏ពួកគេទាំងនោះ គឺជា «ត្បូងពេជ្រពិត» ដែល​មានបទពិសោធរស់រវើក អាចជួយបណ្តុះគំនិតយុវជនឱ្យស្គាល់ពីតម្លៃពិតនៃជីវិតដែរ។

សេចក្តីសន្និដ្ឋាន៖

គតិបណ្ឌិតពិត មិនមែនជាទំនិញដែលអាចទិញបានដោយលុយទុច្ចរិត ឬអំណាចបុណ្យ​សក្តិដែលបានមកពីការអែបអបនោះទេ។ វាគឺជាផលគ្រីស្តាល់ដែលចម្រាញ់ចេញពី«ការតស៊ូ ញើសឈាម ការរៀនសូត្រ និងសេចក្តីថ្លៃថ្នូរ»។ មនុស្សប្រភេទនេះហើយ ដែល​សង្គមជាតិត្រូវការបំផុត ដើម្បីធ្វើជាត្រីវិស័យនាំផ្លូវយុវជនជំនាន់ក្រោយ ឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ រឹងមាំ និងមានកិត្តិយស៕

ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ តើនរណាជាម្ចាស់ពិតប្រាកដនៃគតិបណ្ឌិតនិងបទពិសោធសម្រាប់សង្គម? appeared first on Kampuchea Thmey Daily.

រាជបណ្ឌិត្យសភាកម្ពុជា ជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិលើកទី១៣
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់អ្នកស្រាវជ្រាវ ជាតិ និងអន្តរជាតិ ផងដែរ។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា កម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ត្រូវបានធ្វើឡើង២វគ្គ ដោយវគ្គទី១ ប្រធានបទគោល «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និង វៀតណាម» ដែលមានប្រធានបទរងចំនួន៣។ ចំណែកវគ្គទី២ ប្រធានបទគោល៖ «ការផ្លាស់ប្ដូរបតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អកលើមេរៀន ដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» មានប្រធានបទរង ចំនួន៣ ផ្សេងទៀត។

សម្រាប់ប្រធានបទស្រាវជ្រាវ អ្នកស្រាវជ្រាវរងនីមួយៗ អ្នកស្រាវជ្រាវអាចជ្រើសរើសប្រធានបទ ណាមួយក្នុងចំណោមប្រធានបទផ្ដល់ជូនទៅតាមជំនាញរបស់ខ្លួន ឬ អាចបង្កើតនូវប្រធានបទស្រាវជ្រាវថ្មីដែល ពាក់ព័ន្ធនឹងប្រធានបទរងនីមួយៗដែលបានលើកឡើង។ ចំពោះប្រធានបទស្រាវជ្រាវខាងលើនឹងផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន ៤លានរៀល ក្នុងមួយប្រធានបទ។ ហេតុនេះ ប្រសិនអ្នកស្រាវជ្រាវជាតិទាំងឡាយដែលមានចំណាប់អារម្មណ៍នឹងការ ស្រាវជ្រាវប្រធានបទខាងលើ សូមបំពេញ «ទម្រង់សំណើស្រាវជ្រាវសង្ខេប (Research Proposal Concept Note)» ហើយបញ្ជូនមកកាន់ក្រុមការងារសម្របសម្រួលរបស់ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈព័ត៌មានទំនាក់ទំនងខាងក្រោម ឱ្យបានមុន ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។ ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៕

The post រាជបណ្ឌិត្យសភាកម្ពុជា ជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិលើកទី១៣ appeared first on Kampuchea Thmey Daily.

កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត
នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០៩ ជុំវិញ​ពិភពលោក កម្ពុជា​​បាន​ឈរ​នៅ​លេខ​រៀង​ទី​៨​ ​ក្នុង​​​​កំពូល​តារាង​​ប្រទេ​ស​​​ចំនួន​១០​ដែល​ទទួល​ទាន​មីក្រូ​​ប្លាស្ទិក​ច្រើន​ជាង​គេ។ នេះ​បើ​យោង​​​តាម​​​សិក្សា​មួយ​​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ នៅ​ក្នុង​ទិន្នានុប្បវត្តិ​ស្រាវជ្រាវ​​មាន​ចំណង​ជើង​ថា Environmental Science and Technology។

ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ចងក្រង​ទិន្នន័យ​ស្តី​ពី​កំហាប់​មីក្រូប្លាស្ទិក​នៅក្នុង​​​​ក្រុម​អាហារ​សំខាន់ៗ​តាម​បណ្ដា​ប្រទេស​នីមួយៗ ដែល​មាន​ដូចជា ផ្លែឈើ បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ ទឹកដោះគោ ភេសជ្ជៈ ស្ករ អំបិល និងគ្រឿងទេស។

មីក្រូ​ប្លាស្ទិក សំដៅ​លើ​ភាគ​ល្អិត​នៃ​ប្លាស្ទិក​ដែល​មាន​ទំហំ​តូចជាង ៥​មិល្លិម៉ែត្រ។ មីក្រូ​ប្លាស្ទិក ភាគ​ច្រើន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក ហើយ​ត្រូវ​បាន​ស៊ី​ដោយ​សត្វ បន្ទាប់​មក​ក៏​ត្រូវ​​វិល​ចូល​​ក្នុង​​​ខ្លួន​មនុស្ស​ តាម​រយៈ​ការ​ទទួល​​ទាន​សាច់​សត្វ​ដែល​បាន​ស៊ី​មីក្រូ​ប្លាស្ទិក​ទាំង​នោះ។

​​ប្រទេស​ទាំង​១០ ដែល​បរិភោគ​​មីក្រូ​ប្លាស្ទិក​ច្រើន​ជាង​គេ​បំផុត មាន​ដូចជា ១.ម៉ាឡេស៊ី ២.ឥណ្ឌូណេស៊ី ៣.អេហ្ស៊ីប ៤.ហ្វីលីពីន ៥.វៀតណាម ៦.ឡាវ ៧.ថៃ ៨.កម្ពុជា ៩.ហ្គាណា និង ១០.កុងហ្គោ។

ម៉ាឡេស៊ី​ ជា​ប្រទេសដែល​មាន​ប្រជាជន​​ទទួល​ទាន​​​​មីក្រូ​ប្លាស្ទិក​ច្រើន​ជាង​គេ​បង្អស់ ដោយ​ក្នុង​មនុស្ស​ម្នាក់​​បរិភោគ​ប្លាស្ទិក​​ជា​មធ្យម ៥០២,៣​មីលីក្រាម​ជា​រៀងរាល់​ថ្ងៃ ហើយ​ច្រើន​ជាង​៥០% នៃ​មីក្រូ​ប្លាស្ទិក​​នោះ​​មាន​ប្រភព​ចេញ​ពី​សាច់​ត្រី។

ក្រៅ​តែ​ពី​ទិន្នន័យ​បង្ហាញ​ពី​ការ​ទទួល​ទាន​ប្លាស្ទិក​​ខាង​លើ ក្នុង​ការ​ស្រាវជ្រាវ​​ដដែល​នេះ​ក៏​បាន​បង្ហាញ​អំពី​បណ្ដា​ប្រទេស​ទាំង​១០ ដែល​ស្រូប​យក​មីក្រូ​ប្លាស្ទិក​តាម​រយៈ​ខ្យល់​ដង្ហើម​ច្រើន​ជាង​គេ​ផង​ដែរ មាន​ដូចជា៖ ១.ចិន ២.ម៉ុងហ្គោលី ៣.ចក្រភព​អង់គ្លេស ៤.អៀរឡង់ ៥.ហ្គាំប៊ី ៦.អេហ្ស៊ីប ៧.ឡាវ ៨.មីយ៉ាន់ម៉ា ៩.ម៉ាឡេស៊ី និង ១០.ហ្វីលីពីន៕

ដោយ៖ ឈាង

The post កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត appeared first on Kampuchea Thmey Daily.

សាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះMoU ជាមួយអង្គការអាក់សិនអេតអន្តរជាតិ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ
សាលាជាតិរដ្ឋបាលមូលដ្ឋាន-ក្រសួងមហាផ្ទៃ និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើផ្នែកអប់រំ និងការសិក្សាស្រាវជ្រាវ។

ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ តំណាងដោយលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន-ក្រសួងមហាផ្ទៃ និងតំណាងដោយ លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិកាប្រចាំប្រទេសនៃអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ៖«អនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគីពាក់ព័ន្ធការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងផ្សេងៗ»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ព្រមទាំងនាយក នាយិកាប្រតិបត្តិនៃអង្គការជាដៃគូ សរុបប្រមាណ៥៨រូប៕

អត្ថបទ៖ ឡាយ សាមាន

The post សាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះMoU ជាមួយអង្គការអាក់សិនអេតអន្តរជាតិ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ appeared first on Kampuchea Thmey Daily.

បង្គន់អភិជនអាយុកាល ២៥០០ ឆ្នាំ នៅទីក្រុងហ្ស៊េរុយសាឡិម សុទ្ធតែលាមកមនុស្សឈឺ
ជីកឃើញ​បង្គន់​បុរាណរបស់អភិជនចំនួន​ពីរ​នៅទីក្រុងហ្ស៊េរុយសាឡិមទើបដឹងថា អ្នកប្រើនៅ​​យុគសម័យដែកមានសុខភាពមិនសូវល្អប៉ុន្មានទេ ។ ក្នុងការស្រាវជ្រាវគេរកឃើញ ដាមដានមេរោគបង្កប៉ារ៉ាស៊ីតនៅក្នុងឧបករណ៍ជីកបង្គន់ថ្មចំនួនពីរ ហើយមេរោគដែលគេរកឃើញមានឈ្មោះថា Giardia duodenalis ជាជំងឺបណ្ដាលឲ្យមនុស្សរាក ឈឺពោះ និងស្រកគីឡូដ៏ពេញនិយមកាលជំនាន់នោះ ។

ដុកទ័រ Piers Mitchell មានប្រសាសន៍ថា “រោគរាកមួលនេះឆ្លងតាមទឹក ឬអាហារដែលប៉ះពាល់លាមកអ្នកជំងឺ ហើយពួកយើងសង្ស័យថាវាគឺជាបញ្ហាធំក្នុងទីក្រុងពីមុនដោយសារចំនួនប្រជាជនច្រើន សីតុណ្ហភាពក្ដៅ និងសត្វរុយ ជាពិសេសបរិមាណទឹកមានកំណត់នារដូវក្ដៅតែម្ដង” ។ ជនរងគ្រោះដែលឈឺធ្ងន់ដល់បាត់បង់ជីវិតភាគច្រើនជាកុមារ ជួនកាលគាត់អាចឈប់លូតលាស់ អន់បញ្ញា ឬពិការក៏មាន ។

លាមកពីសម័យបុរាណបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនសម្រាប់បុរាណវត្ថុវិទូ ពួកគេយកសំណាកលាមកមកពីកករជាប់លូក្រោមបង្គន់មកពិនិត្យនិងរកឃើញពងប៉ារ៉ាស៊ីតពោះវៀន ៤ ប្រភេទរួមមាន តេនញ៉ា ព្រូនទំពក់ ព្រូនមូល និងអៀនទៀតផង ។ ប៉ុន្តែមេរោគដែលបណ្តាលឱ្យកើតជំងឺរាកមួលគឺមានភាពផុយស្រួយ និងពិបាកពិនិត្យជាខ្លាំង នេះបើយោងតាមការសិក្សាថ្មីមួយ ។ យ៉ាងណាក្រុមការងារបានប្រើបច្ចេកទេសជីវម៉ូលេគុលហៅថា ELISA ដើម្បីជម្នះបញ្ហាខាងលើដោយជោគជ័យ ៕

ប្រភព ៖ CNN

ចុចអាន ៖ ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ

The post បង្គន់អភិជនអាយុកាល ២៥០០ ឆ្នាំ នៅទីក្រុងហ្ស៊េរុយសាឡិម សុទ្ធតែលាមកមនុស្សឈឺ appeared first on Kampuchea Thmey Daily.

ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ
អ្នកវិទ្យាសាស្ត្រនិយាយថាសក់ដែលគេយកមកពីកន្លែងបញ្ចុះសពនៅកោះមេន័រកាជាភស្តុតាងបង្ហាញការប្រើប្រាស់ថ្នាំ hallucinogenic ធ្វើពីរុក្ខជាតិដោយមនុស្សសម័យបុរាណ ។ អ្នកស្រាវជ្រាវបញ្ជាក់ទៀតថាថ្នាំ hallucinogenic បណ្ដាលឲ្យមនុស្សវង្វេងវង្វាន់ និងស្រមើស្រមៃឃើញរឿងមិនពិត ។

ពួកគេរកឃើញសារធាតុមានសក្ដានុពលខ្លាំងសង្ស័យថាមនុស្សពីបុរាណប្រើវាដើម្បីប្រារព្ធពិធី ហើយទំនងជាមានវត្តមានគ្រូអាគមដែលអាចគ្រប់គ្របឥទ្ធិពលនៃថ្នាំនោះផងដែរ ។ ក្នុងថ្នាំមានសារធាតុ ៣ ផ្សេងៗតួយ៉ាងដូចជា Atropine, Scopolamine ដែលបង្កការស្រមើស្រមៃ និង Ephedrine ជំនួយថាមពល ។

ចំណែកលើគម្របវត្ថុផ្ទុកថ្នាំមានឆ្លាក់រូបជុំវិញ ទំនងជាការបង្ហាញពីដំណាក់កាលប្រែប្រួលរបស់មនុស្សក្រោយរងឥទ្ធិពលថ្នាំ ។ ដោយឡែកភស្តុតាងលើកនេះមានប្រយោជន៍ជាងការរកឃើញមុនៗព្រោះវាមានភាពច្បាស់លាស់ មិនដូចពីមុនដែលគេសន្និដ្ឋានតាមរយៈរូបរាងរុក្ខជាតិនោះឡើយ ៕

ប្រភព ៖ BBC

ចុចអាន ៖ ការសិក្សារកឃើញថា ប្រូតេអ៊ីន Tardigrade អាចរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ក្លាសេ

The post ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ appeared first on Kampuchea Thmey Daily.

ការសិក្សារកឃើញថា ប្រូតេអ៊ីន Tardigrade អាចរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ក្លាសេ
ប្រូតេអ៊ីន Tardigrade ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រថាមានសក្តានុពលក្នុងការរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ដាក់ទូរទឹកកក ខណៈឱសថសព្វថ្ងៃមួយចំនួនពឹងផ្អែកលើការរក្សាទុកនៅក្រោមសីតុណ្ហភាពត្រជាក់ជាចាំបាច់ ។

ក្នុងខែមីនានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wyoming (UW) បានបង្កើតរបកគំហើញថ្មីសម្រាប់សុខភាពមនុស្សដោយប្រើប្រាស់ប្រូតេអ៊ីន Tardigrade មករក្សាទុកគុណភាពថ្នាំក្នុងករណីគ្មានទូទឹកកក ។ ទោះបីជា​​ការ​អនុវត្ត​ប្រូតេអ៊ីន​ទាំងនេះនៅ​មាន​កម្រិត​ក៏ដោយ ​អ្នក​ស្រាវជ្រាវ​នៅតែ​អាច​ប្រើ​វាដើម្បីរក្សាគុណភាពថ្នាំសម្រាប់មនុស្សដែលមានជំងឺឈាមមិនងាយកកយ៉ាងមានប្រសិទ្ធិភាព ។

ក្រុមស្រាវជ្រាវបានធ្វើការពិសោធន៍រហូតឈានដល់ការសន្និដ្ឋានឆ្ពោះទៅរកស្ថិរភាពកត្តាប្រូតេអ៊ីននៃការកកឈាមរបស់មនុស្ស VIII ក្នុងស្ថានភាពស្ងួត ដោយការរួមបញ្ចូលប្រូតេអ៊ីន Tardigrade ។ ពួកគេនិយាយថាប្រូតេអ៊ីនដែលបានមកពីសមត្ថភាពនៃ Tardigrade សម្ងួតហើយបង្កកខ្លួនដើម្បីរក្សាគុណភាពហៅថា Anhydrobiosis ។

ទន្ទឹមនេះក្រុមការងារបានទាញយកសារធាតុពីរពីសត្វមីក្រូទស្សន៍គឺ ទ្រីហាឡូស និង CAHS D ដែលជាសារធាតុជួយរក្សាទុកប្រូតេអ៊ីន Tardigrade អំឡុងពេលដំណើរការជីវសាស្ត្រ និងអាចផ្តល់ជាតិទឹកឲ្យរស់ឡើងវិញម្ដងទៀតនៅពេលក្រោយ យោងតាមការពិសោធន៍ CAHS D ជាជម្រើសល្អបំផុត ។

គួរបញ្ជាក់ដែរថា Tardigrade គឺជាសត្វមីក្រូទស្សន៍ដែលអាចរស់នៅក្នុងលក្ខខណ្ឌក្ដៅខ្លាំង ឬត្រជាក់ខ្លាំង និងក្នុងលំហជាដើម។ វាមាន​​ចលនា​ដូច​​ចាហួយ ប៉ុន្តែមើលមិនឃើញដោយភ្នែកទទេឡើយ ព្រោះទំហំរបស់វាតូចជាងចុចនៃខ្មៅដៃទៅទៀត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ការសិក្សារកឃើញថា ជាតិផ្អែមសិប្បនិម្មិតអាចបង្កបញ្ហាដល់សុខភាពឈាមនិងបេះដូង

The post ការសិក្សារកឃើញថា ប្រូតេអ៊ីន Tardigrade អាចរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ក្លាសេ appeared first on Kampuchea Thmey Daily.

ការសិក្សារកឃើញថា ជាតិផ្អែមសិប្បនិម្មិតអាចបង្កបញ្ហាដល់សុខភាពឈាមនិងបេះដូង
ការសិក្សាថ្មីរកឃើញថា អេរីទ្រីថុល (erythritol) ដែលជាសារធាតុជំនួសជាតិស្ករត្រូវបានផ្សារភ្ជាប់ទៅនឹងការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងបង្កើនហានិភ័យនៃការស្លាប់ចំពោះអ្នកមានជំងឺបេះដូង ។

អ្នកស្រាវជ្រាវរកឃើញថាបុគ្គលណាដែលមានហានិភ័យជំងឺបេះដូងស្រាប់ បូកផ្សំជាមួយកម្រិតអេរីទ្រីថុលខ្ពស់ក្នុងឈាមនឹងកើតជំងឺបេះដូងលឿនជាងធម្មតាពីរដង ។

យោងតាមវេជ្ជបណ្ឌិត Stanley Hazen នៅវិទ្យាស្ថានស្រាវជ្រាវ Cleveland ClinicLerner មានប្រសាសន៍ថា “ប្រសិនបើកម្រិតនៃ “អេរីទ្រីថុល” ក្នុងឈាមរបស់អ្នកស្ថិតនៅ ២៥ ភាគរយខ្ពស់បំផុតធៀបនឹង ២៥ ភាគរយទាបបំផុតនោះអ្នកនឹងមានហានិភ័យខ្ពស់ប្រហែល ២ ដងសម្រាប់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ឬស្មើនឹងកត្តាហានិភ័យបេះដូងខ្ពស់បំផុតដូចជាជំងឺទឹកនោមផ្អែមដែរ” ។

លោក Robert Rankin នាយកប្រតិបត្តិនៃក្រុមប្រឹក្សាត្រួតពិនិត្យកាឡូរីបាននិយាយថា “លទ្ធផលនៃការសិក្សាលើកនេះគឺផ្ទុយស្រឡះពីការស្រាវជ្រាវបែបវិទ្យាសាស្ត្ររាល់ដងដែលតែងបង្ហាញថាអេរីទ្រីថុលមានសុវត្ថិភាពហើយដាក់ឲ្យប្រើប្រាស់ក្នុងអាហារនិងភេសជ្ជៈទៀតផង” ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ People

ចុចអាន ៖ ចូលចិត្តញ៉ាំប្រៃ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

The post ការសិក្សារកឃើញថា ជាតិផ្អែមសិប្បនិម្មិតអាចបង្កបញ្ហាដល់សុខភាពឈាមនិងបេះដូង appeared first on Kampuchea Thmey Daily.