ព័ត៌មានអន្ដរជាតិ
កម្ពុជា ស្ថិតក្នុងកំពូលតារាងប្រទេសទាំង១០ ដែលបរិភោគមីក្រូប្លាស្ទិកច្រើនគេបំផុត
នៅក្នុងចំណោមប្រទេសចំនួន ១០៩ ជុំវិញពិភពលោក កម្ពុជាបានឈរនៅលេខរៀងទី៨ ក្នុងកំពូលតារាងប្រទេសចំនួន១០ដែលទទួលទានមីក្រូប្លាស្ទិកច្រើនជាងគេ។ នេះបើយោងតាមសិក្សាមួយកាលពីពេលថ្មីៗកន្លងទៅ នៅក្នុងទិន្នានុប្បវត្តិស្រាវជ្រាវមានចំណងជើងថា Environmental Science and Technology។

ក្រុមអ្នកស្រាវជ្រាវ បានចងក្រងទិន្នន័យស្តីពីកំហាប់មីក្រូប្លាស្ទិកនៅក្នុងក្រុមអាហារសំខាន់ៗតាមបណ្ដាប្រទេសនីមួយៗ ដែលមានដូចជា ផ្លែឈើ បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ ទឹកដោះគោ ភេសជ្ជៈ ស្ករ អំបិល និងគ្រឿងទេស។
មីក្រូប្លាស្ទិក សំដៅលើភាគល្អិតនៃប្លាស្ទិកដែលមានទំហំតូចជាង ៥មិល្លិម៉ែត្រ។ មីក្រូប្លាស្ទិក ភាគច្រើនត្រូវគេរកឃើញនៅក្នុងទឹក ហើយត្រូវបានស៊ីដោយសត្វ បន្ទាប់មកក៏ត្រូវវិលចូលក្នុងខ្លួនមនុស្ស តាមរយៈការទទួលទានសាច់សត្វដែលបានស៊ីមីក្រូប្លាស្ទិកទាំងនោះ។

ប្រទេសទាំង១០ ដែលបរិភោគមីក្រូប្លាស្ទិកច្រើនជាងគេបំផុត មានដូចជា ១.ម៉ាឡេស៊ី ២.ឥណ្ឌូណេស៊ី ៣.អេហ្ស៊ីប ៤.ហ្វីលីពីន ៥.វៀតណាម ៦.ឡាវ ៧.ថៃ ៨.កម្ពុជា ៩.ហ្គាណា និង ១០.កុងហ្គោ។
ម៉ាឡេស៊ី ជាប្រទេសដែលមានប្រជាជនទទួលទានមីក្រូប្លាស្ទិកច្រើនជាងគេបង្អស់ ដោយក្នុងមនុស្សម្នាក់បរិភោគប្លាស្ទិកជាមធ្យម ៥០២,៣មីលីក្រាមជារៀងរាល់ថ្ងៃ ហើយច្រើនជាង៥០% នៃមីក្រូប្លាស្ទិកនោះមានប្រភពចេញពីសាច់ត្រី។
ក្រៅតែពីទិន្នន័យបង្ហាញពីការទទួលទានប្លាស្ទិកខាងលើ ក្នុងការស្រាវជ្រាវដដែលនេះក៏បានបង្ហាញអំពីបណ្ដាប្រទេសទាំង១០ ដែលស្រូបយកមីក្រូប្លាស្ទិកតាមរយៈខ្យល់ដង្ហើមច្រើនជាងគេផងដែរ មានដូចជា៖ ១.ចិន ២.ម៉ុងហ្គោលី ៣.ចក្រភពអង់គ្លេស ៤.អៀរឡង់ ៥.ហ្គាំប៊ី ៦.អេហ្ស៊ីប ៧.ឡាវ ៨.មីយ៉ាន់ម៉ា ៩.ម៉ាឡេស៊ី និង ១០.ហ្វីលីពីន៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


