សុខភាព
ការសិក្សារកឃើញថា ជាតិផ្អែមសិប្បនិម្មិតអាចបង្កបញ្ហាដល់សុខភាពឈាមនិងបេះដូង
ការសិក្សាថ្មីរកឃើញថា អេរីទ្រីថុល (erythritol) ដែលជាសារធាតុជំនួសជាតិស្ករត្រូវបានផ្សារភ្ជាប់ទៅនឹងការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងបង្កើនហានិភ័យនៃការស្លាប់ចំពោះអ្នកមានជំងឺបេះដូង ។

អ្នកស្រាវជ្រាវរកឃើញថាបុគ្គលណាដែលមានហានិភ័យជំងឺបេះដូងស្រាប់ បូកផ្សំជាមួយកម្រិតអេរីទ្រីថុលខ្ពស់ក្នុងឈាមនឹងកើតជំងឺបេះដូងលឿនជាងធម្មតាពីរដង ។

យោងតាមវេជ្ជបណ្ឌិត Stanley Hazen នៅវិទ្យាស្ថានស្រាវជ្រាវ Cleveland ClinicLerner មានប្រសាសន៍ថា “ប្រសិនបើកម្រិតនៃ “អេរីទ្រីថុល” ក្នុងឈាមរបស់អ្នកស្ថិតនៅ ២៥ ភាគរយខ្ពស់បំផុតធៀបនឹង ២៥ ភាគរយទាបបំផុតនោះអ្នកនឹងមានហានិភ័យខ្ពស់ប្រហែល ២ ដងសម្រាប់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ឬស្មើនឹងកត្តាហានិភ័យបេះដូងខ្ពស់បំផុតដូចជាជំងឺទឹកនោមផ្អែមដែរ” ។

លោក Robert Rankin នាយកប្រតិបត្តិនៃក្រុមប្រឹក្សាត្រួតពិនិត្យកាឡូរីបាននិយាយថា “លទ្ធផលនៃការសិក្សាលើកនេះគឺផ្ទុយស្រឡះពីការស្រាវជ្រាវបែបវិទ្យាសាស្ត្ររាល់ដងដែលតែងបង្ហាញថាអេរីទ្រីថុលមានសុវត្ថិភាពហើយដាក់ឲ្យប្រើប្រាស់ក្នុងអាហារនិងភេសជ្ជៈទៀតផង” ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


