ព័ត៌មានអន្ដរជាតិ
ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ
អ្នកវិទ្យាសាស្ត្រនិយាយថាសក់ដែលគេយកមកពីកន្លែងបញ្ចុះសពនៅកោះមេន័រកាជាភស្តុតាងបង្ហាញការប្រើប្រាស់ថ្នាំ hallucinogenic ធ្វើពីរុក្ខជាតិដោយមនុស្សសម័យបុរាណ ។ អ្នកស្រាវជ្រាវបញ្ជាក់ទៀតថាថ្នាំ hallucinogenic បណ្ដាលឲ្យមនុស្សវង្វេងវង្វាន់ និងស្រមើស្រមៃឃើញរឿងមិនពិត ។

ពួកគេរកឃើញសារធាតុមានសក្ដានុពលខ្លាំងសង្ស័យថាមនុស្សពីបុរាណប្រើវាដើម្បីប្រារព្ធពិធី ហើយទំនងជាមានវត្តមានគ្រូអាគមដែលអាចគ្រប់គ្របឥទ្ធិពលនៃថ្នាំនោះផងដែរ ។ ក្នុងថ្នាំមានសារធាតុ ៣ ផ្សេងៗតួយ៉ាងដូចជា Atropine, Scopolamine ដែលបង្កការស្រមើស្រមៃ និង Ephedrine ជំនួយថាមពល ។

ចំណែកលើគម្របវត្ថុផ្ទុកថ្នាំមានឆ្លាក់រូបជុំវិញ ទំនងជាការបង្ហាញពីដំណាក់កាលប្រែប្រួលរបស់មនុស្សក្រោយរងឥទ្ធិពលថ្នាំ ។ ដោយឡែកភស្តុតាងលើកនេះមានប្រយោជន៍ជាងការរកឃើញមុនៗព្រោះវាមានភាពច្បាស់លាស់ មិនដូចពីមុនដែលគេសន្និដ្ឋានតាមរយៈរូបរាងរុក្ខជាតិនោះឡើយ ៕
ចុចអាន ៖ ការសិក្សារកឃើញថា ប្រូតេអ៊ីន Tardigrade អាចរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ក្លាសេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


