ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិលើកទី១៣
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់អ្នកស្រាវជ្រាវ ជាតិ និងអន្តរជាតិ ផងដែរ។
បើតាមរាជបណ្ឌិត្យសភាកម្ពុជា កម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ត្រូវបានធ្វើឡើង២វគ្គ ដោយវគ្គទី១ ប្រធានបទគោល «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និង វៀតណាម» ដែលមានប្រធានបទរងចំនួន៣។ ចំណែកវគ្គទី២ ប្រធានបទគោល៖ «ការផ្លាស់ប្ដូរបតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អកលើមេរៀន ដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» មានប្រធានបទរង ចំនួន៣ ផ្សេងទៀត។

សម្រាប់ប្រធានបទស្រាវជ្រាវ អ្នកស្រាវជ្រាវរងនីមួយៗ អ្នកស្រាវជ្រាវអាចជ្រើសរើសប្រធានបទ ណាមួយក្នុងចំណោមប្រធានបទផ្ដល់ជូនទៅតាមជំនាញរបស់ខ្លួន ឬ អាចបង្កើតនូវប្រធានបទស្រាវជ្រាវថ្មីដែល ពាក់ព័ន្ធនឹងប្រធានបទរងនីមួយៗដែលបានលើកឡើង។ ចំពោះប្រធានបទស្រាវជ្រាវខាងលើនឹងផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន ៤លានរៀល ក្នុងមួយប្រធានបទ។ ហេតុនេះ ប្រសិនអ្នកស្រាវជ្រាវជាតិទាំងឡាយដែលមានចំណាប់អារម្មណ៍នឹងការ ស្រាវជ្រាវប្រធានបទខាងលើ សូមបំពេញ «ទម្រង់សំណើស្រាវជ្រាវសង្ខេប (Research Proposal Concept Note)» ហើយបញ្ជូនមកកាន់ក្រុមការងារសម្របសម្រួលរបស់ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈព័ត៌មានទំនាក់ទំនងខាងក្រោម ឱ្យបានមុន ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។ ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


