កិច្ចព្រមព្រៀងពាណិជ្ជកម្ម Archives - Kampuchea Thmey Daily

មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា
មន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក បន្ទាប់កម្ពុជា-ថៃ យល់​​ព្រមអនុវត្តបទឈប់បាញ់ ប៉ុន្តែមិនទាន់បញ្ជាក់ពីអត្រាពន្ធ។

លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា អាមេរិកបាន​សម្រេច​កិច្ចព្រ​ម​ព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា-ថៃ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមបទឈប់បាញ់ តាមការ​អំពាវ​នាវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែលោកមិនបានលម្អិតពីកិច្ចព្រមព្រៀងនេះ។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានអបអរសាទរបន្ទាប់ពី​អាមេរិក បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យមន្ត្រីអាមេរិក ពិភាក្សា​ឡើង​វិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីបានយល់ព្រមបទឈប់បាញ់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុ​ប្រ​ធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹងថា ​កម្ពុជាបានចរចាដោយបើកចំហ និងស្មោះ​ត្រង់​ជាមួយភាគីអាមេរិក។

ក្រុម​ការងារចំពោះកិច្ច បានបញ្ជូនឯក​សារ​ទាំង​អស់​ពាក់ព័ន្ធ​នឹង​​ការចរចាពន្ធបដិការទៅសហរដ្ឋអា​មេរិក​កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងសង្ឃឹមថា យើងនឹងទទួលព័ត៌មាន​ពី​សហ​រដ្ឋអាមេរិក​អំពី​អត្រាពន្ធបដិការ ហើយ​បើយើងមើលប្រទេសជិតខាង ប្រទេសហ្វីលីពីនបាន​ចុះពី២០ មក ១៩% ប្រទេសជប៉ុនចុះពី ២៥% មកនៅត្រឹម ១៥% អញ្ចឹងពេលចរចា​យើង​ខ្ញុំ​ក៏​បាន​សំណូមពរ​ស្វិត​ស្វាញ សុំឱ្យពន្ធបដិការកម្ពុជា​ មានភាពប្រកួតប្រជែងជាមួយ​ប្រទេស​នៅ​ជុំវិញយើង ដែល​ជាដៃគូ​នៅជុំវិញយើងនេះ បើយើងខ្ពស់ យើងមានការលំបាក​ក្នុង​ការ​ប្រ​កួត​​ប្រជែង»៕

អត្ថបទ៖ ឡេង ដេត

The post មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

តម្លៃមាស​អន្តរជាតិ​ធ្លាក់ចុះជាង ២% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-អង់គ្លេស
តម្លៃមាសអន្តរជាតិ បាន​ធ្លាក់ចុះជាង ២ ភាគរយ ឬជិត ១០០ ដុល្លារ សម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចក្រភពអង់គ្លេស ក្នុងបរិបទពន្ធគយបដិការ។

តម្លៃមាសជួញដូរដោយផ្ទាល់ បាន​ធ្លាក់ចុះ ២,៧៦ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៩១ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ និង ៤៦ នាទីយប់ ថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវយ៉ក (ម៉ោង ៩:៤៦ ព្រឹកនៅកម្ពុជា)។ ចំណែក​ឯ​តម្លៃមាសនាពេលអនាគត​របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២,៥ ភាគរយ ដោយ​បញ្ចប់ការជួញដូរនៅ​ត្រឹម ៣ ៣០៦ ដុល្លារ/អោន។ ​​

ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងក្រោយ ត្រាំ ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី​ជាមួយអង់គ្លេស ដែលនៅតែបន្តជាប់ពន្ធ ១០ ភាគរយ។ ការណ៍ចុងក្រោយបង្ហាញពីភាពធូរស្រាលនៃ​ភាពតានតានតឹងពាណិជ្ជកម្ម ក្រោមគោលនយោបាយពន្ធគយរបស់ លោក ត្រាំ។

ពន្ធបាន​បង្កភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចសកល ដែលធ្វើឱ្យតម្លៃមាសហក់ឡើងដល់កំណត់ត្រាខ្ពស់​ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែការថយចុះកម្ដៅនៃសង្រ្គាមពន្ធតាមរយៈការបន្ទន់ជំហរចរចារវាងចិន និងអាមេរិក បាន​ធ្វើឱ្យតម្លៃមាសធ្លាក់ចុះមកវិញ៕

The post តម្លៃមាស​អន្តរជាតិ​ធ្លាក់ចុះជាង ២% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-អង់គ្លេស appeared first on Kampuchea Thmey Daily.

អង់គ្លេស​បន្តជាប់ពន្ធអាមេរិក ក្រោ​មកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយ ត្រាំ​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បាន​ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនជាមួយចក្រភពអង់គ្លេស ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងបង្អស់ក្នុងបរិបទ​នៃពន្ធមូលដ្ឋាន/គយបដិការ។ នេះបើតាមការចុះផ្សាយរបស់កាសែត CNBC។

ខុសប្លែកពីប្រទេសជាច្រើន អង់គ្លេសមាន​ឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ​ហើយក្រោមកិច្ចព្រមថ្មី ប្រទេសនេះនៅតែរងពន្ធ​មូលដ្ឋាន ១០ ភាគរយ លើទំនិញនាំចូលអាមេរិក។

បើតាម CNBC ចំណុចជាក់លាក់នៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបង្ហាញច្បាស់នោះទេ ហើយក៏គ្មានការចុះហត្ថលេខាណាមួយ នៅពេលលោក ត្រាំ ប្រកាសពីវានៅវិមានពងក្រពើនោះដែរ។

​លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា៖ «​ព័ត៌មានលម្អិតចុងក្រោយ កំពុង​សរសេរឡើង។ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ  គ្រប់យ៉ាងនឹងត្រូវបាន​សន្និដ្ឋាន»។

លោក​បន្តថា ​កិច្ចព្រមព្រៀងថ្មីរួមមាន «ការបង្កើនការចូលទៅកាន់ទីផ្សាររាប់ពាន់លានដុល្លារសម្រាប់ការនាំចេញរបស់អាមេរិក» ហើយថា ចក្រភពអង់គ្លេសនឹង «កាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធគយជាច្រើន ​ដែលបង្កភាពអយុត្តិធម៌ចំពោះផលិតផលអាមេរិក»។

បើតាមក្រដាសព័ត៌មាន​ពីសេតវិមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរួមមាន​៖

ទំនិញចក្រភពអង់គ្លេសនាំចូលទៅអាមេរិក បន្តជាប់ពន្ធ ១០ ភាគរយ

គ្រប់រថយន្តរបស់អង់គ្លេសនាំចូលទៅអាមេរិក ១០០ ០០០ គ្រឿងដំបូងក្នុង ១ ឆ្នាំ ត្រូវជាប់ពន្ធ ១០ ភាគរយ ប៉ុន្តែលើសពីនេះ នឹងត្រូវជាប់ពន្ធ ២៥ ភាគរយ

អង់គ្លេសត្រូវបើកទីផ្សារ ៥ ប៊ីលាន​ដុល្លារបន្ថែម សម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតរបស់សហរដ្ឋអាមេរិក

ប្ដេជ្ញា​ប្រទេស​ទាំង២ ធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​​​ដំណើរការចូលប្រើប្រាស់ទីផ្សារ​ឧស្សាហកម្ម និង​កសិកម្ម

​បំពេញចន្លោះប្រហោង និងបង្កើនការប្រកួតប្រជែងរបស់ក្រុមហ៊ុនអាមេរិក​ក្នុងទីផ្សារលទ្ធកម្មរបស់ចក្រភពអង់គ្លេស​

ធានាខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតអវកាសអាមេរិក តាមរយៈការចូលប្រើប្រាស់ជាអាទិភាពចំពោះសមាសធាតុអវកាសរបស់ចក្រភពអង់គ្លេសដែលមានគុណភាពខ្ពស់។

និងបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់សុវត្ថិភាពសម្រាប់ផលិតផលឱសថ​ជាដើម។

ជុំវិញបញ្ហានេះផងដែរ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ​បាននិយាយថា៖ «យើងបានកសាងវេទិកា ដែលមិនគួរឱ្យជឿសម្រាប់អនាគត»។ ស្រដៀងនឹងលោក ត្រាំ ដែរ លោក Starmer ហៅកិច្ចព្រមព្រៀងថាល្អអស្ចារ្យ និងធ្វើឡើងជា «ប្រវត្តិសាស្រ្ត»។

នៅពេលសួរថាតើពន្ធ ១០ ភាគរយ នឹងក្លាយជាអត្រាគោលសម្រាប់ប្រទេសដទៃផងដែរនោះ លោក ត្រាំ បាន​និយាយ​ថា៖ «ពួកគេ(អង់គ្លេស)ធ្វើកិច្ចព្រមព្រៀងល្អ​។ ប្រទេសផ្សេងទៀតនឹង​ជាប់ពន្ធខ្ពស់ជាងនេះ ដោយសារពួកគេមានអតិរេកពាណិជ្ជកម្មខ្ពស់»។

យ៉ាងណា​មិញ ​អ្នកជំនាញខ្លះ​បានបង្ហាញពីមន្ទិលលើ «​ឥទ្ធិពល» នៃកិច្ចព្រមព្រៀង ដោយនិយាយថា ​របៀបដែលលោក ត្រាំ ចរចាជាមួយ​អង់គ្លេស ​ប្រហែលមិនអាចយកទៅប្រើជាមួយប្រទេសជាច្រើនដែល​មានអតិរេកពាណិជ្ជកម្មដ៏សម្បើមជាមួយ​អាមេរិក​នោះទេ ចំពេលរដ្ឋបាល ត្រាំ កាន់តែរងសម្ពាធពីវិនិយោគិន​ឱ្យសម្រេចបាន​កិច្ចព្រមព្រៀងទទួលយកបានជាមួយប្រទេសដទៃដោយសារតែបញ្ហាពន្ធ៕

The post អង់គ្លេស​បន្តជាប់ពន្ធអាមេរិក ក្រោ​មកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយ ត្រាំ​ appeared first on Kampuchea Thmey Daily.

​ថៃដាក់​គោល​ដៅបញ្ចប់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឱ្យបានច្រើន​នៅ​ឆ្នាំ​នេះ​
រដ្ឋាភិបាល​ថៃ​នឹង​បន្ត​កិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នៅ​ឆ្នាំ​នេះឱ្យបានច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ពន្លឿន​ការ​ស្ទុះ​ងើបនៃ​សេដ្ឋកិច្ចដែលបានញាំញីពីកត្តាខាងក្រៅអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

សម្រាប់ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ថៃ-អឺរ៉ុប (Efta) ក្នុង​ខែ​នេះ​តំណាង​ឱ្យ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​លើក​ដំបូង​របស់​ប្រទេស​ថៃ​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។ រដ្ឋាភិបាលប្រទេសនេះក៏កំពុងធ្វើការដើម្បីបញ្ចប់ការចរចាជាមួយដៃគូសំខាន់ៗដូចជា EU កូរ៉េខាងត្បូង អាស៊ាន-កាណាដា និងប៊ូតាន ដែលមានបំណងបញ្ចប់​នៅឆ្នាំនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បាននិយាយថា ប្រទេសថៃមាន FTA ចំនួន ១៥ ជាមួយនឹងប្រទេសចំនួន ១៨។

លោកបាននិយាយថា ការបញ្ចប់ការចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (Efta) ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលីចតេនស្ទីន គឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយ ដោយសារតែទីផ្សារនេះមានសក្តានុពលខ្ពស់ មានកម្លាំងទិញខ្លាំង និងល្បីល្បាញខាងបច្ចេកវិទ្យា និងការច្នៃប្រឌិត។

លោក Pichai បាននិយាយថា FTA គួរតែបង្កើនឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ការលើកកំពស់ស្តង់ដារ និងការពង្រឹងការប្រកួតប្រជែងរបស់ប្រទេសថៃ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង Thailand-Efta គ្រោងនឹងធ្វើឡើងស្របពេលជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោកនៅថ្ងៃទី ២០-២៤ ខែមករា នៅទីក្រុង Davos ប្រទេសស្វីស ដោយមាននាយករដ្ឋមន្ត្រីថៃចូលរួមជាសាក្សី។

លោក Pichai បាននិយាយថា កិច្ចព្រមព្រៀង FTA របស់ប្រទេសថៃ-Efta បានលើកទឹកចិត្តដល់សហភាពអឺរ៉ុប និងអារ៉ាប់រួម ឱ្យបន្តការចរចាដែលមានល្បឿនលឿនជាមួយប្រទេសថៃ។ លោកបាននិយាយថា កិច្ចព្រមព្រៀងទាំងនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ដោយសារទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃអាចឱ្យខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ FTA ថៃ-ស្រីលង្កា ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះ ប្រទេសថៃក៏កំពុងជំរុញការចរចា​ជាមួយកូរ៉េខាងត្បូងក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA) ដែលស្វែងរកការពង្រីកលទ្ធភាពទទួលបានទីផ្សារលើសពី FTA ដែលមានស្រាប់អាស៊ាន-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

លោក Pichai បាននិយាយថា EPA មានបំណងស្វែងរកវិមាត្រថ្មី រួមទាំងពាណិជ្ជកម្មឌីជីថល និងការសហការខ្សែសង្វាក់ផ្គត់ផ្គង់។

រដ្ឋាភិបាលថៃបានជំរុញឱ្យកូរ៉េខាងត្បូងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញកសិផលដែលមានគុណភាពខ្ពស់ពីប្រទេសថៃ ដូចជាផ្លែឈើត្រូពិច (ស្វាយ មង្ឃុត និងម្នាស់) ក៏ដូចជាបង្គា និងសាច់មាន់ស្រស់ និងកែច្នៃផងដែរ។

ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ប្រទេសថៃ និងកូរ៉េខាងត្បូងគ្រោងនឹងដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មរួម (JTC) ដែលអសកម្មអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ គណៈកម្មាធិការនេះមានគោលបំណងដោះស្រាយឧបសគ្គពាណិជ្ជកម្ម និងវិនិយោគ បន្ធូរបន្ថយពាណិជ្ជកម្មទ្វេភាគី។ ប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ JTC នៅដើមឆ្នាំនេះ។

ការចរចាជាមួយប្រទេសប៊ូតានក៏កំពុងស្ថិតនៅលើផ្លូវមួយដ៏ល្អផងដែរ ដោយផ្តោតលើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ដោយប្រទេសទាំងពីរបានប្រជុំចំនួន២ដងរួចមកហើយ និងគោលដៅសម្រាប់កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥។

ទន្ទឹមនឹងនោះ ការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាបានដំណើរការឆ្លងកាត់ប្រាំបួនជុំ ដោយឈានដល់កិច្ចព្រមព្រៀងស្តីពីសេវាកម្មពាណិជ្ជកម្ម និងការសម្របសម្រួលគយ​ គោលដៅគឺដើម្បីបញ្ចប់ការចរចាទាំងនេះនៅឆ្នាំនេះផងដែរ។

ថៃក៏ចង់ពង្រឹង FTAs ​​ដែលមានស្រាប់ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានលើទំនិញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយឥណ្ឌា និងប៉េរូ។

ប្រទេសនេះក៏ចង់បង្កើតភាពជាដៃគូសេដ្ឋកិច្ចថ្មី ដែលអាចត្រួសត្រាយផ្លូវសម្រាប់ FTAs ​​នាពេលអនាគត ជាពិសេសជាមួយចក្រភពអង់គ្លេស បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដែលមានបំណងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ៕

The post ​ថៃដាក់​គោល​ដៅបញ្ចប់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឱ្យបានច្រើន​នៅ​ឆ្នាំ​នេះ​ appeared first on Kampuchea Thmey Daily.

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក ​RCEP សម្រេចទឹកប្រាក់បានជិត​២៤​ពាន់លានដុល្លារក្នុងរយៈ១១ខែ
កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៣,៩៣ ពាន់លានដុល្លារអាមេរិកទៅកាន់បណ្តាប្រទេសដែលជាសមាជិកនៃកិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៤ កើនឡើង ១៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឆ្លុះបញ្ចាំងអំពីសន្ទុះនៃកំណើនតម្រូវការនៅក្នុងតំបន់កាន់តែខ្លាំងឡើង។

​យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា (GDCE)   ទំនិញនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត និងកសិផលដែលមានសក្តានុពលដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងផ្លែមៀន។​​ ចំពោះប្រទេសគោលដៅនាំចេញធំៗទាំង៤ រួមមាន​វៀតណាម ចិន ជប៉ុន និងកាណាដា។

​ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចូលពីបណ្តាសមាជិកនៃ RCEP ​មានទឹកប្រាក់សរុបជិត ២៦ពាន់លានដុល្លារក្នុងអំឡុងពេលខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ កើនឡើងជិត​១៨ ​ ភាគរយធៀបនឹងឆ្នាំមុន។

​ផលិតផលនាំចូលសំខាន់ៗរួមមានប្រេង វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងផលិតផលប្រើប្រាស់។

​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី (FTAs) បានផ្តល់លទ្ធភាពដល់កម្ពុជាទទួលបានទីផ្សារដ៏ធំសម្រាប់ផលិតផលក្នុងស្រុក។

លោកបានមានប្រសាសន៍ថា តាមរយៈកិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP)  កម្ពុជាបានផ្តល់ដល់អ្នកវិនិយោគ និងអ្នកនាំចេញនូវទីផ្សារចំនួន២,3 ពាន់លាននាក់ ដែលតំណាងឱ្យជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

​សម្តេចធិបតី បានមានប្រសាសន៍ នៅ​ក្នុងអំឡុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យានាពេលថ្មីៗនេះ​ថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់យើងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង រួមជាមួយនឹងកិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ និងជាមួយអេមីរ៉ាតអារ៉ាប់រួម បើកទ្វារឱ្យយើងទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយចំនួនរបស់ពិភពលោក«។ ​

រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ​​បានប្រាប់កម្ពុជាថ្មីមានប្រសាសន៍​ថា ទោះ​បី​ពេល​នេះ​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភព​លោក​បាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ទើប​កើត​មាន​ថ្មីៗ​បណ្តាល​មក​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន …​ និង​បញ្ហា​អតិផរណា គឺ​បានធ្វើ​ឱ្យ​កម្លាំង​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​ធំៗ​ធ្លាក់​ចុះ​ផងដែរ​។ លោក​បន្ត​ថា ទោះ​យ៉ាង​ណា ដោយ​សារ​កម្ពុជា​ជា​សមាជិក​របស់ RCEP ដូច្នេះ​កំណើន​នៃ​ការ​នាំ​ចេញ​គឺ​នឹង​បន្ត​សញ្ញា​វិជ្ជ​មាន​បន្ថែម​ទៀត​។​

លោក​ថ្លែង​ថា​៖​«RCEP បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បើក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។

អាសិប​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​មាន​សមាជិក​ចំនួន ​១៥ ប្រទេស រួម​មាន​សមាជិក​អាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និង​សិង្ហបុរី) និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន ៥ រួមមាន​ អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាង​ត្បូង និង​នូវែល​ហ្សេឡង់។ RCEP មាន​សុពល​ភាព​អនុ​វត្ត ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២២។

​​​សមា​ជិក​អាសិប​ទាំង​អស់​ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ព្រម​ទាំង​មាន​ផលិត​ផល​ក្នុង​ស្រុក​ប្រមាណ ២៦,២​ទ្រីលាន​ដុល្លារ ឬ ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភព​លោក និង​មាន​ទំហំ​ពាណិជ្ជ​កម្ម​ប្រមាណ ២៨​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ពិភព​លោក​ទាំង​មូល៕

The post ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក ​RCEP សម្រេចទឹកប្រាក់បានជិត​២៤​ពាន់លានដុល្លារក្នុងរយៈ១១ខែ appeared first on Kampuchea Thmey Daily.

កម្ពុជា-កាតា គ្រោងចុះកិច្ចព្រមព្រៀងចំនួនពីរពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កាតា នឹងពន្លឿនការរៀបចំកិច្ចព្រមព្រៀងចំនួនពីររវាងប្រទេសទាំងពីរ ដែលនឹងឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ។ បើតាមការលើកឡើងដោយសម្ដេចតេជោ កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។

ក្នុងឱកាសទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់រដ្ឋមន្ត្រីកាតារូបនេះ អំពីសក្តានុពលខាងវិស័យកសិកម្មរបស់កម្ពុជា ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលកសិកម្មជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃ ដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្ដេចតេជោ សែន សែន បានលើកឡើងថា ឯកសារសំខាន់ពីរ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខាឱ្យបានឆាប់នាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប លោក Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានអរគុណសម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ នៅចំពោះមុខសម្ដេចតេជោ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាតា បានសន្យាថា នឹងធ្វើការឱ្យបានជិតស្និទ្ធបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីឈានទៅចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរ ដែលសម្តេចបានលើកឡើង។

គួរជម្រាបថា ជំនួបសម្ដេចតេជោ ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា ពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានជួបលោកនាយករដ្ឋមន្ត្រីកាតា ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។

កិច្ចពិភាក្សារបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកនាយករដ្ឋមន្ត្រីកាតា នៅវិមានរដ្ឋាភិបាល នារាជធានីដូហា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាតា ជាប្រទេសអ្នកមាន ដែលគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ សម្ដេចតេជោ បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកាតា ថា កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជា គ្រាប់ស្វាយចន្ទី ដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត។ ដូច្នេះ សម្តេច បានស្នើនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិនទៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកាតា បានឆ្លើយតបទៅកាន់សម្ដេចតេជោ ថា កាតា កំពុងសម្លឹងឃើញឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ហើយលោក រំពឹងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញការវិនិយោគទៅប្រទេសកម្ពុជាឱ្យបានច្រើន៕

The post កម្ពុជា-កាតា គ្រោងចុះកិច្ចព្រមព្រៀងចំនួនពីរពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ appeared first on Kampuchea Thmey Daily.

កម្ពុជាបានស្នើដល់ពាណិជ្ជករ ​និងវិនិយោគិន មកបោះទុនវិនិយោគដើម្បី​ទាញយក​ប្រយោជន៍ពីពាណិជ្ជកម្មសេរី
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានស្នើដល់ពាណិជ្ជករ​និងវិនិយោគិននៃខេត្តហឺណានរបស់ចិនពិនិត្យលទ្ធភាពក្នុងការបង្កើនការនាំចូលនូវផលិតផលកសិកម្មសក្តានុពល និង​បោះទុន​វិនិយោគលើការប្រព័ន្ធឡូជីស្ទិក​ដើម្បីទាញយកអត្ថប្រយោជន៍ពីការអនុវត្តន៍​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​ប្រទេសទាំងពីរ។​

ការស្នើនេះត្រូវធ្វើឡើងក្នុងជំនួបរវាងលោកសំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​​ជាមួយថ្នាក់ដឹកនាំខេត្តហឺណាន (Henan) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលភាគីចិនត្រូវបានដឹកនាំដោយលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ​។

កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងខេត្តហឺណាន ដោយពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញ ពាណិជ្ជកម្មនិងការវិនិយោគរវាងខេត្តហឺណាន នៃប្រទេសចិន ជាមួយនឹងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកសំ សិទ្ធិស័ក្តិ បានស្នើសុំទៅថ្នាក់ដឹកនាំខេត្តហឺណាន ជំរុញឱ្យពាណិជ្ជករពិនិត្យលទ្ធភាពក្នុងការបង្កើនការនាំចូលនូវផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ទៅខេត្តហឺណាន; បន្តជំរុញឱ្យមាន ការវិនិយោគ ពីខេត្តហឺណានមកកម្ពុជាឱ្យកាន់តែច្រើន; និង បង្កើតកិច្ចសហប្រតិបត្តិការនៃការតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណានលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន (Cross Border E-Commerce) និង ឡូជីស្ទិក ដោយហេតុថាខេត្តហឺណានគឺជាមជ្ឈមណ្ឌលកណ្តាលនៅក្នុងប្រទេសចិន (Cross Border Hub) រីឯរាជធានីភ្នំពេញ ក៏ជាជាចំណុចកណ្តាលនៃប្រទេសសមាជិក អាស៊ានផងដែរ។

កិច្ចព្រមពៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCFTA) ត្រូវបានចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២។សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង៩០ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥ភាគរយ។

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនបានដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន។

លោក​ថា ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺមានផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។

ក្រុមហ៊ុន Sela Pepper Cambodia គឺជាក្រុមហ៊ុនដំបូងដែលបានទទួលការអនុញ្ញាតធ្វើការនាំចេញម្រេចប្រមាណ៣០តោនទៅកាន់ទីផ្សារចិនកាលពីថ្ងៃទី២០ខែមេសាកន្លងមកនេះ៕

The post កម្ពុជាបានស្នើដល់ពាណិជ្ជករ ​និងវិនិយោគិន មកបោះទុនវិនិយោគដើម្បី​ទាញយក​ប្រយោជន៍ពីពាណិជ្ជកម្មសេរី appeared first on Kampuchea Thmey Daily.

សមិទ្ធផលធំ៤ ក្រសួងពាណិជ្ជកម្មសម្រេចបាន​នៅឆ្នាំ ២០២៣
​ថ្វីត្បិតឆ្នាំ ២០២៣ ជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដោយទទួលរងការជះឥទ្ធិពលអវិជ្ជមាន ពីសេដ្ឋកិច្ចសកលក្តី តែក្រសួងពាណិជ្ជកម្ពុជា បានប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាស ដោយបានពង្រឹងកាលនុវត្តភាពនៃវិស័យ​ពាណិជ្ជ​កម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចា និងការដាក់ឱ្យចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ និងពហុភាគីសំខាន់ៗចំនួន៤។

កិច្ចព្រមព្រៀងសំខាន់ៗ ទាំងបួននោះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយកម្ពុជា អេមីរ៉ាតអារ៉ាប់រួម។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តា​ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ២៧.២៩%។

ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុង​​ការជំរុញវិស័យ​ពាណិជ្ជកម្មឱ្យកាន់​តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច​ឌីជីថល ដោយធ្វើកំណែ​ទម្រង់រចនាសម្ព័ន្ធរដ្ឋបាល គ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។ ក្រសួង​នឹងនៅ​តែ​បន្តការ​ធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍ​ទីផ្សារ អភិវឌ្ឍវិស័យឯកជន ការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់​ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាស​អំណោយផល​ដល់ការធ្វើធុរកិច្ច និងការវិនិយោគក៏ដូចជា ពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោកស្រី ចម និម្មល បានលើកឡើងទៀតថា នៅឆ្នាំ ២០២៣ ក្រសួងក៏បានចុះបញ្ជីពាណិជ្ជកម្មសរុបមានចំនួន ១១ ៥០៦ ក្រុមហ៊ុន ក្នុងនោះ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក និងការចុះបញ្ជីម៉ាកតាម​ប្រព័ន្ធអន្តរ​ជាតិមានចំនួនសរុប ១ ៨៨៤ម៉ាក។

បើតាមលោកស្រី ចម និម្មល ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ខែឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារអាមេរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការ​នាំចេញរយៈពេលដូចគ្នា ឆ្នាំ២០២២។ ចំណូលប្រមូលបានក្នុងរយៈពេល១១ខែឆ្នាំ២០២៣ មានចំនួន ៥៣ ៥៧៨,១​លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ទីផ្សារដែលបើកហើយត្រូវព្យាយាមថែរក្សា ធានាគុណភាព ផលិតផល និងធានាភាពជឿជាក់ឱ្យបាន៕

The post សមិទ្ធផលធំ៤ ក្រសួងពាណិជ្ជកម្មសម្រេចបាន​នៅឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.