ព័ត៌មានជាតិ
សមិទ្ធផលធំ៤ ក្រសួងពាណិជ្ជកម្មសម្រេចបាននៅឆ្នាំ ២០២៣
ថ្វីត្បិតឆ្នាំ ២០២៣ ជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដោយទទួលរងការជះឥទ្ធិពលអវិជ្ជមាន ពីសេដ្ឋកិច្ចសកលក្តី តែក្រសួងពាណិជ្ជកម្ពុជា បានប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាស ដោយបានពង្រឹងកាលនុវត្តភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចា និងការដាក់ឱ្យចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ និងពហុភាគីសំខាន់ៗចំនួន៤។

កិច្ចព្រមព្រៀងសំខាន់ៗ ទាំងបួននោះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា អេមីរ៉ាតអារ៉ាប់រួម។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ២៧.២៩%។
ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល គ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។ ក្រសួងនឹងនៅតែបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ អភិវឌ្ឍវិស័យឯកជន ការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគក៏ដូចជា ពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លោកស្រី ចម និម្មល បានលើកឡើងទៀតថា នៅឆ្នាំ ២០២៣ ក្រសួងក៏បានចុះបញ្ជីពាណិជ្ជកម្មសរុបមានចំនួន ១១ ៥០៦ ក្រុមហ៊ុន ក្នុងនោះ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក និងការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ម៉ាក។
បើតាមលោកស្រី ចម និម្មល ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ខែឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារអាមេរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេលដូចគ្នា ឆ្នាំ២០២២។ ចំណូលប្រមូលបានក្នុងរយៈពេល១១ខែឆ្នាំ២០២៣ មានចំនួន ៥៣ ៥៧៨,១លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ទីផ្សារដែលបើកហើយត្រូវព្យាយាមថែរក្សា ធានាគុណភាព ផលិតផល និងធានាភាពជឿជាក់ឱ្យបាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


