ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិធ្លាក់ចុះជាង ២% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-អង់គ្លេស
តម្លៃមាសអន្តរជាតិ បានធ្លាក់ចុះជាង ២ ភាគរយ ឬជិត ១០០ ដុល្លារ សម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចក្រភពអង់គ្លេស ក្នុងបរិបទពន្ធគយបដិការ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ២,៧៦ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៩១ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ និង ៤៦ នាទីយប់ ថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវយ៉ក (ម៉ោង ៩:៤៦ ព្រឹកនៅកម្ពុជា)។ ចំណែកឯតម្លៃមាសនាពេលអនាគតរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២,៥ ភាគរយ ដោយបញ្ចប់ការជួញដូរនៅត្រឹម ៣ ៣០៦ ដុល្លារ/អោន។
ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងក្រោយ ត្រាំ ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអង់គ្លេស ដែលនៅតែបន្តជាប់ពន្ធ ១០ ភាគរយ។ ការណ៍ចុងក្រោយបង្ហាញពីភាពធូរស្រាលនៃភាពតានតានតឹងពាណិជ្ជកម្ម ក្រោមគោលនយោបាយពន្ធគយរបស់ លោក ត្រាំ។
ពន្ធបានបង្កភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចសកល ដែលធ្វើឱ្យតម្លៃមាសហក់ឡើងដល់កំណត់ត្រាខ្ពស់ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែការថយចុះកម្ដៅនៃសង្រ្គាមពន្ធតាមរយៈការបន្ទន់ជំហរចរចារវាងចិន និងអាមេរិក បានធ្វើឱ្យតម្លៃមាសធ្លាក់ចុះមកវិញ៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


