ព័ត៌មានអន្ដរជាតិ
អង់គ្លេសបន្តជាប់ពន្ធអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយ ត្រាំ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនជាមួយចក្រភពអង់គ្លេស ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងបង្អស់ក្នុងបរិបទនៃពន្ធមូលដ្ឋាន/គយបដិការ។ នេះបើតាមការចុះផ្សាយរបស់កាសែត CNBC។

ខុសប្លែកពីប្រទេសជាច្រើន អង់គ្លេសមានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយក្រោមកិច្ចព្រមថ្មី ប្រទេសនេះនៅតែរងពន្ធមូលដ្ឋាន ១០ ភាគរយ លើទំនិញនាំចូលអាមេរិក។
បើតាម CNBC ចំណុចជាក់លាក់នៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបង្ហាញច្បាស់នោះទេ ហើយក៏គ្មានការចុះហត្ថលេខាណាមួយ នៅពេលលោក ត្រាំ ប្រកាសពីវានៅវិមានពងក្រពើនោះដែរ។
លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា៖ «ព័ត៌មានលម្អិតចុងក្រោយ កំពុងសរសេរឡើង។ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គ្រប់យ៉ាងនឹងត្រូវបានសន្និដ្ឋាន»។
លោកបន្តថា កិច្ចព្រមព្រៀងថ្មីរួមមាន «ការបង្កើនការចូលទៅកាន់ទីផ្សាររាប់ពាន់លានដុល្លារសម្រាប់ការនាំចេញរបស់អាមេរិក» ហើយថា ចក្រភពអង់គ្លេសនឹង «កាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធគយជាច្រើន ដែលបង្កភាពអយុត្តិធម៌ចំពោះផលិតផលអាមេរិក»។

បើតាមក្រដាសព័ត៌មានពីសេតវិមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរួមមាន៖
- ទំនិញចក្រភពអង់គ្លេសនាំចូលទៅអាមេរិក បន្តជាប់ពន្ធ ១០ ភាគរយ
- គ្រប់រថយន្តរបស់អង់គ្លេសនាំចូលទៅអាមេរិក ១០០ ០០០ គ្រឿងដំបូងក្នុង ១ ឆ្នាំ ត្រូវជាប់ពន្ធ ១០ ភាគរយ ប៉ុន្តែលើសពីនេះ នឹងត្រូវជាប់ពន្ធ ២៥ ភាគរយ
- អង់គ្លេសត្រូវបើកទីផ្សារ ៥ ប៊ីលានដុល្លារបន្ថែម សម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតរបស់សហរដ្ឋអាមេរិក
- ប្ដេជ្ញាប្រទេសទាំង២ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ដំណើរការចូលប្រើប្រាស់ទីផ្សារឧស្សាហកម្ម និងកសិកម្ម
- បំពេញចន្លោះប្រហោង និងបង្កើនការប្រកួតប្រជែងរបស់ក្រុមហ៊ុនអាមេរិកក្នុងទីផ្សារលទ្ធកម្មរបស់ចក្រភពអង់គ្លេស
- ធានាខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតអវកាសអាមេរិក តាមរយៈការចូលប្រើប្រាស់ជាអាទិភាពចំពោះសមាសធាតុអវកាសរបស់ចក្រភពអង់គ្លេសដែលមានគុណភាពខ្ពស់។
- និងបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់សុវត្ថិភាពសម្រាប់ផលិតផលឱសថជាដើម។
ជុំវិញបញ្ហានេះផងដែរ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា៖ «យើងបានកសាងវេទិកា ដែលមិនគួរឱ្យជឿសម្រាប់អនាគត»។ ស្រដៀងនឹងលោក ត្រាំ ដែរ លោក Starmer ហៅកិច្ចព្រមព្រៀងថាល្អអស្ចារ្យ និងធ្វើឡើងជា «ប្រវត្តិសាស្រ្ត»។
នៅពេលសួរថាតើពន្ធ ១០ ភាគរយ នឹងក្លាយជាអត្រាគោលសម្រាប់ប្រទេសដទៃផងដែរនោះ លោក ត្រាំ បាននិយាយថា៖ «ពួកគេ(អង់គ្លេស)ធ្វើកិច្ចព្រមព្រៀងល្អ។ ប្រទេសផ្សេងទៀតនឹងជាប់ពន្ធខ្ពស់ជាងនេះ ដោយសារពួកគេមានអតិរេកពាណិជ្ជកម្មខ្ពស់»។
យ៉ាងណាមិញ អ្នកជំនាញខ្លះបានបង្ហាញពីមន្ទិលលើ «ឥទ្ធិពល» នៃកិច្ចព្រមព្រៀង ដោយនិយាយថា របៀបដែលលោក ត្រាំ ចរចាជាមួយអង់គ្លេស ប្រហែលមិនអាចយកទៅប្រើជាមួយប្រទេសជាច្រើនដែលមានអតិរេកពាណិជ្ជកម្មដ៏សម្បើមជាមួយអាមេរិកនោះទេ ចំពេលរដ្ឋបាល ត្រាំ កាន់តែរងសម្ពាធពីវិនិយោគិនឱ្យសម្រេចបានកិច្ចព្រមព្រៀងទទួលយកបានជាមួយប្រទេសដទៃដោយសារតែបញ្ហាពន្ធ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


