សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា
មន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក បន្ទាប់កម្ពុជា-ថៃ យល់ព្រមអនុវត្តបទឈប់បាញ់ ប៉ុន្តែមិនទាន់បញ្ជាក់ពីអត្រាពន្ធ។

លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា អាមេរិកបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា-ថៃ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមបទឈប់បាញ់ តាមការអំពាវនាវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែលោកមិនបានលម្អិតពីកិច្ចព្រមព្រៀងនេះ។
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានអបអរសាទរបន្ទាប់ពីអាមេរិក បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យមន្ត្រីអាមេរិក ពិភាក្សាឡើងវិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីបានយល់ព្រមបទឈប់បាញ់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កម្ពុជាបានចរចាដោយបើកចំហ និងស្មោះត្រង់ជាមួយភាគីអាមេរិក។
ក្រុមការងារចំពោះកិច្ច បានបញ្ជូនឯកសារទាំងអស់ពាក់ព័ន្ធនឹងការចរចាពន្ធបដិការទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងសង្ឃឹមថា យើងនឹងទទួលព័ត៌មានពីសហរដ្ឋអាមេរិកអំពីអត្រាពន្ធបដិការ ហើយបើយើងមើលប្រទេសជិតខាង ប្រទេសហ្វីលីពីនបានចុះពី២០ មក ១៩% ប្រទេសជប៉ុនចុះពី ២៥% មកនៅត្រឹម ១៥% អញ្ចឹងពេលចរចាយើងខ្ញុំក៏បានសំណូមពរស្វិតស្វាញ សុំឱ្យពន្ធបដិការកម្ពុជា មានភាពប្រកួតប្រជែងជាមួយប្រទេសនៅជុំវិញយើង ដែលជាដៃគូនៅជុំវិញយើងនេះ បើយើងខ្ពស់ យើងមានការលំបាកក្នុងការប្រកួតប្រជែង»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


