កូរ៉េខាង​ត្បូង Archives - Kampuchea Thmey Daily

​កូរ៉េខាងត្បូងចេញ​ការ​ព្រមានរលកកំដៅ​​វាយលុក​លើក​ដំបូង
​ប្រទេស​​កូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងបន្ទាន់អំពីរលកកំដៅជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី១២​ ខែកក្កដា ក្រោមប្រព័ន្ធព្រមានថ្មីមួយដែលត្រូវបានណែនាំនៅឆ្នាំ ២០២៦​ ដោយណែនាំប្រជាជនឱ្យបញ្ឈប់សកម្មភាព​នៅ​ខាង​ក្រៅផ្ទះ និងស្ថិតនៅ​ទីកន្លែង​​ដែល​ត្រជាក់។

​ប្រជាជន​កូរ៉េខាងត្បូង​​​ធ្វើ​ដំណើរ​តាមដងផ្លូវ​នៅថ្ងៃសៅរ៍ ក្រោម​ការ​ព្រមាន​អំពី​រលកកម្តៅ​​។ Yonhap

​​យោង​ការ​ផ្សាយ​របស់ AFP ​ក្រោមប្រព័ន្ធ​តាមាន​អាកាសធាតុ​ថ្មីនេះ ការជូនដំណឹងបន្ទាន់អំពីរលកកំដៅត្រូវបានចេញនៅពេលដែលតំបន់ដែល​គ្រប់​តាមលក្ខណៈវិនិច្ឆ័យសម្រាប់ការព្រមានរលកកំដៅត្រូវបានព្យាករណ៍​​ថា នឹងឃើញសីតុណ្ហភាពយ៉ាងហោចណាស់ ៣៨​អង្សាសេ ឬសីតុណ្ហភាពយ៉ាងហោចណាស់ ៣៩ អង្សាសេសម្រាប់រយៈពេលមួយថ្ងៃ។

មន្ត្រី បាននិយាយថា ប្រព័ន្ធព្រមានថ្មីត្រូវបានណែនាំដើម្បីដោះស្រាយបានកាន់តែប្រសើរឡើងជាមួយនឹង​រលក​កំដៅកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកាន់តែយូរ និងខ្លាំងក្លាជាងមុន។

បណ្តាញ​សារ​ព័ត៌មាន The Korean Times ​បាន​រាយការណ៍ថា ការព្រមាន​គ្រាអាសន្ន​អំពី​រលកកំដៅត្រូវបាន​ចេញសម្រាប់ទីក្រុង Gyeongsan និង Pohang ក្នុងខេត្ត Gyeongsang ​ភាគ​ខាងជើងប្រទេសកូរ៉េខ​ាងត្បូង នៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យ ដែលជាលើកដំបូងដែលការជូនដំណឹង​បែបនេះ​ត្រូវបានចេញចាប់តាំងពីប្រព័ន្ធ​តាមដាន​អាកាសធាតុ​ថ្មី​នេះត្រូវបានដាក់​ដំណើរការ​។

​សេចក្តីរាយការណ៍​នោះ បាន​កត់សម្គាល់​ថា ការព្រមាននេះអនុវត្តចំពោះតំបន់ដែលសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃដែលបានដឹងបានឡើងដល់ ៣៥ អង្សាសេ ឬខ្ពស់ជាងនេះរយៈពេលពីរថ្ងៃ ឬច្រើនជាងនេះ។

កំដៅខ្លាំងគ្រប់គ្រាន់ដើម្បីបង្កឱ្យមានការព្រមាននេះ បង្កហានិភ័យខ្ពស់នៃជំងឺដែលទាក់ទងនឹងកំដៅ។ អ្នកស្រុកត្រូវបានណែនាំឱ្យបញ្ឈប់សកម្មភាពក្រៅផ្ទះជាបន្ទាន់ ផ្លាស់ទៅកន្លែងជ្រកកោន ឬកន្លែងដែលមានម្លប់ និងផឹកទឹកពេលសម្រាក៕​​

រ៉ាន់ រើយ

The post ​កូរ៉េខាងត្បូងចេញ​ការ​ព្រមានរលកកំដៅ​​វាយលុក​លើក​ដំបូង appeared first on Kampuchea Thmey Daily.

ជប៉ុន​-​កូរ៉េ​ខាង​ត្បូង ​ប្តេជ្ញា​រំសាយ​អាវុធនុយក្លេអ៊ែរនៅ​​ឧបទ្វីបកូរ៉េ​ និង​សន្យា​​ធ្វើ​សម​យុទ្ធ​រួម​គ្នា​​ឡើងវិញ​
ខណៈ​ជម្លោះ​ភូមិសាស្រ្ត​ និង​ប្រដាប់​អាវុធ​ជុំវិញ​ពិភពលោក​មិន​បាន​ធូរ​ស្បើយ​​នៅ​ឡើយ​នោះ​ទេ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ការណ៍នេះ កូរ៉េខាងត្បូងនិងជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជាក់ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្តរវាង​ប្រទេស​ទាំង​ពីរ​ ចំពោះ​ការរំសាយអាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ ហើយបាន​ព្រមព្រៀង​លើ​សមយុទ្ធស្វែងរកនិងជួយសង្គ្រោះរួមគ្នាធ្វើ​យ៉ាង​ណា​​ឱ្យ​សកម្មឡើងវិញ ដែល​ជាជំហានមួយឆ្ពោះ​ទៅមុខ​សម្រាប់ចំណងមិត្តភាពសន្តិសុខ​រវាងប្រទេសជិតខាង​។

លោក Ahn Gyu-back និង លោក Shinjiro Koizumi ។ រូបភាព៖ Yanhap News

ភ្នាក់​ងារ​សារព័ត៌មាន Reuters ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦ ក្នុង​ជំនួបនៅ​ទីក្រុងសេអ៊ូល រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាង​ត្បូង ​លោក Ahn Gyu-back និងសមភាគី​ជប៉ុន លោក Shinjiro Koizumi បាន​ព្រមព្រៀងគ្នាធ្វើការ​លើស្ថិរភាពក្នុងតំបន់​ទ្វេភាគី ក៏ដូចជា​តាមរយៈ​ភាពជាដៃគូជាមួយ​ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចចរ​ចា​ជុំទី៦ រវាង​ប្រទេសទាំង​ពីរ។

ក្រសួង​ការពារជាតិកូរ៉េខាងត្បូងលើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ « រដ្ឋមន្ត្រីទាំងពីរ​បានចែករំលែក​ទស្សនៈក្នុងការបន្ត​កិច្ចសហ​ប្រតិបត្តិការដើម្បី​រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់​ក្នុង​ចំណោម​បរិយាកាសសន្តិសុខដ៏តាន​តឹង​»។

ដោយ​មានការ​លើកទឹកចិត្តពីសហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង និងជប៉ុន បាន​ខិតខំអភិវឌ្ឍទំនាក់ទំនង​កាន់តែជិតស្និទ្ធចាប់​តាំងពីឆ្នាំ២០២២ និង​យកឈ្នះលើភាពខុសគ្នា​ខាងប្រវត្តិសាស្ត្រដ៏ជូរ​ចត់ ដែល​ជាគោល​នយោបាយ​កំពុង​បន្ត​​ដោយប្រធានាធិបតី​កូរ៉េ​ លោក​ Lee Jae Myung និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ស្រី​ Sanae Takaichi ។

នៅឆ្នាំ ២០១៩ ទីក្រុងសេអ៊ូលបាន​ផ្លាស់ប្តូរទៅ​បញ្ចប់កតិកាសញ្ញា​ចែករំលែកព័ត៌មាន​ស៊ើបការណ៍សម្ងាត់ GSOMIA ជាមួយ​ជប៉ុន បន្ទាប់​ពីទីក្រុងតូក្យូ​បានរឹតត្បិតការនាំ​ចេញសម្ភារៈ​អេឡិចត្រូនិក និងដក​កូរ៉េខាងត្បូង​ចេញពីបញ្ជីពាណិជ្ជកម្មអនុគ្រោះរបស់​ខ្លួន ដោយសារតែការ​បន្លាយ​​​ដោយ​​អាណា​និគមរបស់ជប៉ុន​កន្លងមក​លើឧបទ្វីបកូរ៉េ​។

នៅ​ថ្ងៃអាទិត្យ លោក Ahn និង លោក Koizumi ក៏បាន​យល់ព្រមបន្ត​ជំរុញការ​ផ្លាស់ប្តូររវាងក្រុមហោះ​ហើរតាមអាកាសរៀងខ្លួន​របស់កងទ័ព​អាកាស​ទាំង​ពីរ​ គឺក្រុម Black Eagles របស់កូរ៉េខាងត្បូង និងក្រុម Blue Impulse របស់​ជប៉ុន ដើម្បីជំរុញ​លើ​សមយុទ្ធស្វែងរក និងជួយសង្គ្រោះបន្ថែមទៀត សម្រាប់​សេណារីយ៉ូគ្រោះថ្នាក់​តាមសមុទ្រ។

គួរ​បញ្ជាក់​ថា ភាគីទាំងពីរ​ក៏បានយល់ព្រម​ធ្វើសមយុទ្ធស្វែងរក និងជួយ​សង្គ្រោះរួមគ្នា​នៅខែមិថុនា ជាលើកដំបូង​ក្នុងរយៈពេល​ជិតមួយ​ទសវត្សរ៍៕

សម្រួល៖ ណឺ មិនា

The post ជប៉ុន​-​កូរ៉េ​ខាង​ត្បូង ​ប្តេជ្ញា​រំសាយ​អាវុធនុយក្លេអ៊ែរនៅ​​ឧបទ្វីបកូរ៉េ​ និង​សន្យា​​ធ្វើ​សម​យុទ្ធ​រួម​គ្នា​​ឡើងវិញ​ appeared first on Kampuchea Thmey Daily.

កូរ៉េ​ខាង​ត្បូង ដាក់​ចេញផែនការ​ ​​ពង្រីក​បរិមាណ​ដ្រូន​​ និង​បណ្តុះ​បណ្តាល​អ្នក​ចម្បាំង​​ដ្រូន ៥០ម៉ឺន​នាក់​
ក្រោយ​ទទួល​បាន​មេរៀន​ដ៏​ច្រើន​ពីសង្រ្គាម​នៅ​​មជ្ឈិម​បូព៌ា អ៊ុយ​ក្រែន និង​ការ​គំរាម​កំហែង​ពី​កូរ៉េខាង​ជើង ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូង​ បានលើក​ឡើង​ថា ​ទីក្រុង​សេអ៊ូល​នឹង​ពង្រីក​សមត្ថភាព​​​​យាន​​ដ្រូន ​និង​សមត្ថភាព​​ប្រឆាំង​ដ្រូន​​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទប់ទល់​នឹងកូរ៉េខាង​ជើង រួមទាំងការបណ្តុះ​បណ្តាលអ្នក​ចម្បាំង​​​បញ្ជា​​​ដ្រូន​ចំនួន ៥០ម៉ឺន​នាក់ និង​ចែកចាយប្រព័ន្ធ​គ្មាន​មនុស្ស​បើករាប់ម៉ឺនគ្រឿង​ នៅទូទាំងអង្គភាព​ជួរមុខ។

សារព័ត៌មាន TRT World ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ឲ្យ​ដឹងថា យោធាកូរ៉េ​ខាង​ត្បូង​​ថែម​ទាំង​មានគម្រោងផលិតដ្រូន​ចំនួន ១១ម៉ឺន​​គ្រឿង​ នៅឆ្នាំ ២០២៩ សម្រាប់​ដាក់​ពង្រាយទាំង​កងទ័ពជើងគោក កងទ័ព​ជើងទឹក ​និង កងទ័ពអាកាស ដោយ​មានគោលបំណង​ធ្វើឱ្យដ្រូន​ក្លាយជា​ឧបករណ៍​ស្តង់ដារ​សម្រាប់ទាហាន​ម្នាក់ៗ។

រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ លោក Ahn Gyu-back ។ រូបភាព៖ Reuters

រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ លោក Ahn Gyu-back ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយកាល​ពីថ្ងៃសុក្រ ថា​៖ « ដ្រូន​ លែងជាឧបករណ៍​ប្រើ​ប្រាស់ដោយ​អង្គភាពមួយចំនួន​ដែល​មានកំណត់​ទៀតហើយ ប៉ុន្តែ​ជា​ឧបករណ៍​ប្រយុទ្ធជាសកល។ ដ្រូន​ទាំងនោះ​គួរ​តែ​ត្រូវបានប្រើប្រាស់​ដោយកងទ័ព​ដូចជាអាវុធ​ផ្ទាល់​ខ្លួនទីពីរ»។

លោក Ahn និយាយថា ទីក្រុងសេអ៊ូល​នឹងពឹងផ្អែក​លើគ្រឿង​បន្លាស់​ផលិត​ក្នុងស្រុក ១០០ភាគរយ ជាជាងគ្រឿង​បន្លាស់របស់​ប្រទេស​ចិន ក្នុងការសាង​សង់ប្រព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងការព្រួយ​បារម្ភអំពី​សន្តិសុខ។

ការប្រកាស​នេះធ្វើឡើង​ ពេលកូរ៉េទាំងពីរ​ពន្លឿនកិច្ចខិតខំប្រឹងប្រែង​ដើម្បីកសាង​សមត្ថភាព​ដ្រូន​ ហើយ​កូរ៉េ​ខាង​ត្បូង​ទទួល​​​មេរៀន​ក្នុង​ជម្លោះ​នៅអ៊ុយក្រែន ​និងមជ្ឈិមបូព៌ា ជាកន្លែងដែល​ប្រព័ន្ធ​គ្មានមនុស្ស​បើកបាន​លេចចេញ​ជាកត្តាផ្លាស់ប្តូរហ្គេម ​នៅលើ​សមរភូមិ​សង្រ្គាម​។

លោក Ahn និយាយថា៖ « ដ្រូន​​មានតម្លៃទាប​ដែល​ដំណើរ​ការ​ក្នុង​ចំនួន​ច្រើន​កំពុងផ្លាស់ប្តូរលក្ខណៈ​នៃសង្គ្រាមជាមូលដ្ឋាន។ កូរ៉េខាង​ជើង​ក៏កំពុងជំរុញប្រព័ន្ធគ្មានមនុស្សបើក​ផងដែរ។ ប្រទេស​នេះ​បង្កើនការ​គំរាម​កំហែង​ដល់មូលដ្ឋានយោធា និងស៊ីវិលនៅ​ភាគខាងត្បូង​»។

គួរ​បញ្ជាក់​ថា ផែនការរបស់​កូរ៉េខាងត្បូង​រួមមាន​ការពង្រីកប្រព័ន្ធ​ប្រឆាំង​ដ្រូន​ ដូចជាអាវុធ​ឡាស៊ែរ ម៉ាស៊ីន(Microwave)​​ថាមពល​ខ្ពស់ និង​ការផ្លាស់ប្តូរ​ប្រតិបត្តិការ​ ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យសេវាកម្មនីមួយៗ​អាចឃ្លាំមើល និង​វាយប្រហារដោយ​ប្រើដ្រូន​ជាជាងពឹងផ្អែកលើកង​​បញ្ជាការ​កណ្តាល​​​​៕

សម្រួល៖ ណឺ មិនា

The post កូរ៉េ​ខាង​ត្បូង ដាក់​ចេញផែនការ​ ​​ពង្រីក​បរិមាណ​ដ្រូន​​ និង​បណ្តុះ​បណ្តាល​អ្នក​ចម្បាំង​​ដ្រូន ៥០ម៉ឺន​នាក់​ appeared first on Kampuchea Thmey Daily.

មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ សន្យា​​ពង្រឹង​​សមត្ថភាព​យោ​ធា​ឱ្យ​​លឿន​ និង​ខ្លាំង​ជាង​មុន​
មេដឹក​នាំកូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​សន្យា​ថា ​​ខ្លួន​នឹង​ពន្លឿន​ការ​កសាង​សមត្ថ​ភាព​​យោធា​​បន្ថែម​ទៀត​ ក្នុងកិច្ចប្រជុំគណបក្ស​មួយ ដោយ​លើក​ឡើង​ពី​​ការ​ធ្វើទំនើបកម្ម​យោធា​ ដោយ​​យ​កលេស​​ជុំវិញ​ កូរ៉េ​ខាងត្បូង និងសហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​។ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ (KCNA) ដែល​បាន​ចេញ​​ផ្សាយ​​នៅថ្ងៃ​អង្គារ និង​​ដកស្រង់​​ផ្សាយ​បន្ត​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន AFP​​ របស់​បារំាង​ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ ។​

​កូរ៉េខាង​ជើង​​ ​កំពុង​ស្ថិត​​ក្រោមសម្ពាធ​ទណ្ឌកម្ម​ជា​ច្រើន​លើ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់ខ្លួន ហើយ​កូរ៉េ​ទាំងពីរ​នៅតែ​ស្ថិតក្នុង​ស្រមោល​នៃ​​សង្គ្រាម​​​ប្រជែង​អំណាច​​ឥទ្ធិពល​​​​រវាង​​​ប្លុក​កុម្មុយនិស្ត​ និង ប្លុក​សេរី​​ បើ​ទោះ​បី​ជា​​ជម្លោះឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បាន​បញ្ចប់​ដោយ​បទឈប់បាញ់​ជាជាង​សន្ធិសញ្ញា​សន្តិភាព​។

មេដឹក​នាំកូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ។ រូបភាព៖ Reuters

ទីភ្នាក់​ងារ​សារព័ត៌មាន​កណ្តាលកូរ៉េ​ផ្លូវការ ដកស្រង់សម្តី​ ​លោក​ ជុងអ៊ុន​​ ក្នុង​សារមួយ​ផ្ញើ​ទៅកាន់សាធារណជន​ ​ថា​៖ « សមមិត្ត គីម ជុងអ៊ុន បាន​បញ្ជាក់​ជាថ្មី​អំពីជំហរ​គោលនយោបាយ​ដ៏រឹងមាំរបស់​គណបក្ស និងរដ្ឋ​របស់យើង ក្នុងការពង្រឹង​សមត្ថភាព​លើ​វិស័យ​ការពារជាតិឱ្យ​បានលឿន​ជាងមុន»។

សុន្ទរកថា​នេះ​បាន​ថ្លែងឡើង ខណៈ លោក គីម ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំពេញ​អង្គបក្សរយៈពេលបី​ថ្ងៃ ​បញ្ចប់នៅថ្ងៃចន្ទ អំឡុង​ពេល​នោះ មន្ត្រីជាន់ខ្ពស់​បានពិនិត្យ​ឡើងវិញនូវ​គំនិតផ្តួចផ្តើមគោល​នយោ​បាយ​ថ្មី​។​

លោក​ គីម និយាយថា៖ « សហរដ្ឋអាមេរិក និង​សាធារណរដ្ឋកូរ៉េ[ខាងត្បូង​]​ កំពុង​ជំរុញ​ទៅមុខជាមួយ​នឹង​ការកាន់កាប់​នាវាមុជទឹក​នុយក្លេអ៊ែររបស់​សាធារណ​រដ្ឋកូរ៉េ ខណៈពួក​គេ​កាន់​តែ​មិនលាក់បាំងក្នុង​ចលនាមួយ​​ឆ្ពោះទៅ​រកការ​ពង្រឹង និង​ធ្វើ​ទំនើបកម្មកងកម្លាំង​ប្រដាប់អាវុធ​នៅក្នុងតំបន់»។

លោក គីម បន្ថែម​ថា៖ « នៅ​ចំពោះ​មុខ​ការវិវត្ត​​បែបនេះ វាគឺជាជំហរ​រឹង​មាំរបស់​កូរ៉េខាងជើង​ក្នុងការពន្លឿនកិច្ចខិត​ខំប្រឹងប្រែង ​ដើម្បី​ពង្រីក​ និង​ពង្រឹងបន្ថែមទៀត​នូវ​ប្រព័ន្ធ​រារាំង​ដ៏មាន​ឥទ្ធិពល និង​អាច​ទុកចិត្តបានទាំងស្រុង​សម្រាប់ការពារខ្លួន»។

ស្តី​ពី​ឃ្លាំង​អាវុធនុយក្លេអ៊ែរ សារព័ត៌មាន KCNA រាយ​ការណ៍​​ថា៖ « កិច្ច​ប្រជុំ​ពេញអង្គ​បានទទួល​ស្គាល់​ជា​ឯកច្ឆន្ទ ថា ឋានៈនុយក្លេអ៊ែររបស់​ខ្លួនគឺ​ជាមធ្យោបាយ​ត្រឹមត្រូវ និងប្លែក​បំផុត ដើម្បីទប់ទល់​នឹងស្ថាន​ភាពយោធា និងនយោបាយ​អន្តរជាតិ ដែល​មិនអាចទាយ​ទុក​ជា​មុន​បាន​»។

គួរ​បញ្ជាក់​ថា ទីក្រុងព្យុង​យ៉ាង​បានប្រកាសម្តង​ហើយម្តងទៀត​ថាខ្លួនជា​រដ្ឋនុយក្លេអ៊ែរ «ដែល​មិន​អាច​ត្រឡប់​វិញបាន​ទេ» ចាប់តាំង​ពីកិច្ចប្រជុំកំពូល​ឆ្នាំ ២០១៩ រវាង​ លោក គីម និង លោក ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ​បាន​ដួលរលំ​ ដោយសារវិសាលភាព​នៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម​៕

សម្រួល៖ ណឺ មិនា

The post មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ សន្យា​​ពង្រឹង​​សមត្ថភាព​យោ​ធា​ឱ្យ​​លឿន​ និង​ខ្លាំង​ជាង​មុន​ appeared first on Kampuchea Thmey Daily.

អឺរ៉ុប​-​កូរ៉េខាង​ត្បូង​៖ កូរ៉េខាង​ជើង​នឹង​មិន​ត្រូវ​​​​ទទួល​ស្គាល់​ ជា​រដ្ឋ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ​
កូរ៉េ​ខាងត្បូងនិង​សហភាពអឺរ៉ុប​ បាន​ឯកភាព​គ្នា​លើក​ឡើង​ថា កូរ៉េខាងជើង​នឹងមិន​​​ត្រូវ​បាន​ទទួល​ស្គាល់ជារដ្ឋ​មាន​អាវុធនុយក្លេអ៊ែរ​ឡើយ ដោយ​បញ្ជាក់​ជាថ្មីនូវ​ការប្តេជ្ញាចិត្តរបស់​ពួក​គេ​ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​​ប្រមុខដឹកនាំ​ចិននិងកូរ៉េខាងជើង បាន​សន្យា​ថា នឹង​ភ្ជាប់ទំនាក់ទំនងកាន់​តែជិត​ស្និទ្ធ​ ក្នុងកិច្ចប្រជុំកំពូលមួយ​​ដោយ​មិន​និយាយ​ជាសាធារណៈ​អំពី​បញ្ហានុយក្លេ​អ៊ែរ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bloomberg ផ្សាយ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក Lee Jae Myung, លោកស្រី Ursula von der Leyen និង លោក Antonio Costa ! រូបភាព៖ Reuters

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Jae Myung បាន​ជួបពិភាក្សាជាមួយប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និង​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa កាលពីថ្ងៃពុធ នៅទីក្រុង​ព្រុចសែល ដែល​​ភាគី​ទាំង​ពីរ​បាន​​យល់ព្រមបង្កើន​ទំនាក់​ទំនង​ការពារជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន​សម្ងាត់។

សហភាពអឺរ៉ុប និង​កូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ ដោយសំដៅ​ទៅលើឈ្មោះ​ផ្លូវការរបស់​កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ថា​៖ « កូរ៉េ​ខាង​ជើង​នឹង​មិន​ត្រូវ​បាន​ទទួលយក​ជារដ្ឋ​អាវុធនុយក្លេអ៊ែរឡើយ»។

មីស៊ីល​កូរ៉េខាង​ជើង​។ រូបភាព៖ Reuters

សេចក្តីថ្លែងការណ៍​ធ្វើឡើង​ បន្ទាប់ពីកិច្ច​ប្រជុំ​រវាងមន្ត្រី​សហរដ្ឋ​អាមេរិក និងជប៉ុន​នៅទីក្រុងតូក្យូកាលពីដើមសប្តាហ៍​នេះ ដែល​ពួកគេ​បានបញ្ជាក់ជាថ្មី​នូវការប្តេជ្ញាចិត្តក្នុងការស្វែងរក​ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាង​ជើង។​

គួរ​បញ្ជាក់​ថា កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបក៏​បានថ្កោលទោស​លើ​កិច្ចសហប្រតិបត្តិការ​យោធារវាងរុស្ស៊ី និងកូរ៉េខាងជើងផងដែរ​។

មេដឹកនាំអឺរ៉ុបជំរុញឱ្យប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន យល់ព្រម​លើ​បទឈប់បាញ់ជា​បន្ទាន់ និងពេញលេញ បន្ទាប់ពីបដិសេធ​ការអំពាវនាវ​របស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ​ជួប​ប្រជុំនិងចរចាបញ្ចប់សង្គ្រាម​ដែល​បានចាប់ផ្តើមជាង​បួន​ឆ្នាំ​មក​នេះ​ ៕

សម្រួល៖ ណឺ មិនា

The post អឺរ៉ុប​-​កូរ៉េខាង​ត្បូង​៖ កូរ៉េខាង​ជើង​នឹង​មិន​ត្រូវ​​​​ទទួល​ស្គាល់​ ជា​រដ្ឋ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ​ appeared first on Kampuchea Thmey Daily.

ជប៉ុន​និង​កូរ៉េខាង​ត្បូង​ ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធាជើងទឹក​រួម​គ្នា​ជា​ថ្មី​​​ ក្រោយ​អាក់ខាន​ជិត ៩ឆ្នាំ​
ស្រប​ពេល​ពិភពលោក​កំពុង​មាន​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្រ្ត​នយោ​បាយ ​និង​ជម្លោះ​ប្រដាប់អាវុធ​​ ប្រទេស​មហាអំណាច​ដុត​ដៃ​ដុត​ជើង ប្រឹង​​ដុះ​ខាត់​​អាវុធ​ទំនើប មាន​ទាំង​អាវុធ​នុយ​ក្លេអ៊ែរ​ជា​ដើម​ ដើម្បី​លក់​ ការពារ​ និង​វាយ​ប្រហារ​ជា​ដើម​ ទៅ​តាម​ប្រទេស​ទាំង​នោះ​ចង់ធ្វើ​​ ហើយ​មាន​ប្រទេស​ខ្លះ​ចាប់​ផ្តើម​សហការ​ផ្នែក​ការពារ​ជាតិ​ឡើងវិញ​ផង​ដែរ​។

កង​កម្លាំង​ស្វ័យ​ការពារដែនសមុទ្ររបស់​​​ទី​ក្រុង​សេអ៊ូល​និង​ទី​ក្រុង​តូក្យូ​ ប្រកាស​កាល​ពី​ថ្ងៃចន្ទថា កងទ័ពជើង​ទឹកជប៉ុន និងកូរ៉េខាងត្បូង ​បាន​ធ្វើសមយុទ្ធរួមគ្នា​លើកដំបូង​ក្នុងរយៈពេល​ជិត ៩ឆ្នាំ ជាចលនា​មួយ​ដែល​រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន​​ លោក Shinjiro Koizumi ថា​ ជា​សញ្ញានៃជំពូកថ្មី ក្នុង​កិច្ចសហប្រតិបត្តិការការពារជាតិ​ទ្វេភាគី។

យោង​តាម​សារព័ត៌មាន The Japan Times ផ្សាយ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សមយុទ្ធ​ស្វែងរក និងជួយសង្គ្រោះ ធ្វើឡើង​ក្នុងដែនទឹក​ភាគខាងលិច​នៃកោះ Goto ជប៉ុន​ កាលពីថ្ងៃ​អាទិត្យ។ ក្នុង​សម​យុទ្ធ​នោះ ឃើញ​កងកម្លាំងស្វ័យ​ការពារដែនសមុទ្រ(MSDF) បញ្ជូននាវា​ពិឃាត Kongo និង​ឧទ្ធម្ភាគចក្រ SH-60K សម្រាប់​សមយុទ្ធជាមួយនាវា​ចុះចត Cheon Ja Bong របស់​កងទ័ពជើងទឹកកូរ៉េខាងត្បូង​។

​រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន​​ លោក Shinjiro Koizumi . រូបភាព៖ Reuters

សមយុទ្ធនេះ​ ជា​សម​យុទ្ធ​លើកដំបូង​ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ ត្រូវបាន​អ្នក​ជំនាញ​មើលឃើញ​ថាជាសញ្ញាសំខាន់​មួយនៃចំណង​មិត្តភាព​ដ៏កក់ក្តៅ​រវាងយោធារបស់ប្រទេស​ជិតខាង។ ​សមយុទ្ធជួយសង្គ្រោះ​ ធ្លាប់​បានចាប់ផ្តើមជាប្រចាំ​ក្នុងឆ្នាំ១៩៩៩ ត្រូវបាន​ផ្អាកដោយសារតែ​ភាពតានតឹងទ្វេ​ភាគី បន្ទាប់ពីឧប្បត្តិហេតុមួយ​ពាក់ព័ន្ធនឹង​នាវាកង​ទ័ព​ជើងទឹកកូរ៉េខាងត្បូង​មួយគ្រឿង បញ្ជារ៉ាដា​ បាញ់​​មកលើ​​យន្តហោះ MSDF របស់​ជប៉ុន ក្នុងឆ្នាំ ២០១៨ ។​

លោក Koizumi សរសេរ​នៅលើ​បណ្តាញ​សង្គម​ X ថា៖ « បន្ទាប់​ពីការ​ផ្អាកជិត ​៩ឆ្នាំ ការហ្វឹកហាត់រួមគ្នា​រវាងកងកម្លាំងជប៉ុន និងកូរ៉េខាងត្បូង​បានចាប់ផ្តើមឡើងវិញ។ នេះគឺជាការចាប់ផ្តើម​នៃជំពូកថ្មី​មួយ​ក្នុង​កិច្ចសហប្រតិបត្តិការការពារជាតិ និងការ​ផ្លាស់​ប្តូររវាង​ប្រទេសយើងទាំងពីរ»។

ទីក្រុង​សេអ៊ូល និងទីក្រុងតូក្យូ ​យល់ព្រមបន្ត​សមយុទ្ធនេះ​ឡើង​វិញ អំឡុង​ការ​ចរចារវាងរដ្ឋមន្ត្រីការពារជាតិ​កាល​ពីខែមករា ដោយប្រកាស​ពីកាលវិភាគសម្រាប់សមយុទ្ធ អំឡុង​ពេលកិច្ចប្រជុំមួយ​ផ្សេង​ទៀត នៅ​ក្រៅ​សន្និសីទ​សន្តិសុខក្នុង​តំបន់។

គួរ​បញ្ជាក់​ថា​ ការ​បន្តសមយុទ្ធឡើងវិញ​ គឺជាសញ្ញាចុងក្រោយ​បំផុតនៃ​ចំណងមិត្តភាព​ដ៏ប្រសើរឡើងរបស់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល​៕

សម្រួល៖ ណឺ មិនា

The post ជប៉ុន​និង​កូរ៉េខាង​ត្បូង​ ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធាជើងទឹក​រួម​គ្នា​ជា​ថ្មី​​​ ក្រោយ​អាក់ខាន​ជិត ៩ឆ្នាំ​ appeared first on Kampuchea Thmey Daily.

កូរ៉េ​ខាង​ត្បូង​នឹង​ដំណើរ​ការ​នាវាមុជ​ទឹក ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​លើកដំបូង​ យូរ​បំផុត​​មួយទសវត្សរ៍​ក្រោយ​
ស្របពេល​​មាន​ការ​គំរាម​កំហែង​ដោយ​ការបាញ់​មីស៊ីល​រយៈចម្ងាយ​​ខ្លី មធ្យម​ និង​ឆ្ងាយ​ ​របស់​កូរ៉េខាង​ជើង​ជា​បន្ត​បន្ទាប់ មិន​ថា​តាម​ដី​គោក​ ឬ​​ដែន​សមុទ្រតាម​បច្ចេកវិទ្យា​ថ្មីៗ មន្ត្រីទី​ក្រុង​​សេអ៊ូល​​ បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​អង្គារ​​ថា​ ប្រទេសកូរ៉េខាងត្បូង​នឹង​ចាប់​ផ្តើម​ឱ្យ​ដាក់​ដំណើរ​ការ​នាវាមុជទឹក​​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​ ក្រោយ​ឆ្នាំ​២០៣០​ (ចន្លោះ​ឆ្នាំ​២០៣៣-៣៦) ក្រោម​កម្ម​វិធីថ្មីមួយ​ ដែល​មានគោលបំណងទប់ទល់​នឹង​ការគំរាមកំហែង​នុយ​ក្លេ​អ៊ែរ​និងការ​បាញ់​​មីស៊ីល​ចេញពីនាវាមុជទឹក​របស់​កូរ៉េ​ខាង​ជើង។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ ទីក្រុងសេអ៊ូល​ បាន​ស្វែង​ការ​ចូលរួម​ជាមួយក្រុម​ឥស្សរជន​​ប្រទេស​ផ្សេង​ៗទៀត ​ដែល​កំពុងប្រតិបត្តិការនាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ក្នុងចលនា​មួយអាច​ផ្លាស់​ប្តូរ​​​សន្តិ​សុខ​អាស៊ីល្អ​ជាង​មុន​​ និង​បង្កើន​ការ​ប្រណាំង​ប្រជែងអាវុធ​ក្រោមទឹកកាន់​តែ​​អស្ចារ្យ​។

នាវាមុជ​ទឹក ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​កូរ៉េខាង​ត្បូង។ រូបភាព៖ Reuters

ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​ លោក​ Lee Jae Myung ប្រាប់​គណៈ​កម្មា​ធិការ ត្រួត​​ពិនិត្យ​យុទ្ធសាស្ត្រការពារជាតិ​នាពេលអនាគត​ ថា​៖ « នាវា​មុជ​ទឹក​ដើរ​ដោយថាមពលនុយក្លេអ៊ែរនឹងត្រូវបាន​សាងសង់ឡើង ​ដោយផ្អែក​លើសម្ព័ន្ធភាព​ដ៏រឹងមាំរវាង​កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក​។ វា​គឺជានិមិត្តរូប​នៃឆន្ទៈរបស់យើង​ក្នុងការទទួលខុសត្រូវ​ ចំពោះ​សន្តិ​ភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េ»។

ដោយ​ឡែក រដ្ឋម​ន្ត្រីក្រសួងការពារជាតិ​​​​កូរ៉េ​ខាងត្បូង​​ លោក Ahn Gyu-back ថា៖ « ការ​ដាក់​ចេញ​នូវផែនការមូលដ្ឋាន​របស់កូរ៉េខាងត្បូង​ គឺ​សម្រាប់ធានា​សុវត្ថិភាព​នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នាវានេះ​នឹង​ប្រើ​ប្រាស់​ឥន្ធនៈ​អ៊ុយរ៉ាញ៉ូម​កម្រិតទាប​បំផុត និងសាងសង់​នៅ​កូរ៉េខាងត្បូងដោយ​​ផ្ទាល់​។ កម្មវិធីសាង​សង់​​នឹង​ទាញយក​អត្ថប្រយោជន៍​ពី​ឧស្សាហកម្មនុយ​ក្លេអ៊ែរ ការសាងសង់​នាវានិង​សមត្ថ​ភាព​ការពារ​ជាតិ​របស់កូរ៉េខាង​ត្បូង ខណៈ​ទី​ក្រុង​សេអ៊ូល​នឹង​រក្សា​​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​មិន​ទិញ ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​ទេ»។

លោក Ahn និយាយថា កូរ៉េខាងត្បូងនឹង​ធ្វើការយ៉ាងជិតស្និទ្ធជាមួយ​សហរដ្ឋអាមេរិកអំឡុងពេលដំណើរការ ដោយ​ប្រើ​ប្រាស់​​ប្រេង​ឥន្ធនៈ​អ៊ុយរ៉ាញ៉ូមមានកម្រិតទាប ដើម្បីធានា​ថា​មិនរីកសាយភាយ​អាវុធនុយ​ក្លេអ៊ែរ ហើយ​ក៏នឹងធ្វើ​ការជាមួយទីភ្នាក់ងារ​ថាមពលអាតូមិកអន្តរ​ជាតិផងដែរ​។

លោក Ahn បន្ថែម​ថា​ ផែនការនេះមាន​គោលបំណង​ឱ្យនាវាដំបូង ដាក់ឱ្យដំណើរការនៅ​ក្រោយ​ឆ្នាំ​២០៣០ ។

រដ្ឋាភិបាលកូរ៉េ​ខាង​ត្បូង​និយាយថា ប្រព័ន្ធ​ជំរុញនុយក្លេអ៊ែរ​នឹង​ផ្តល់​ឱ្យ​នាវាមុជទឹក​ថ្មី​នូវសមត្ថភាព​ស្ថិត​នៅ​ក្រោម​ទឹក​បាន​​យូរជាងមុន និង​ធានាបាននូវ​ភាពចល័តខ្ពស់​ជាង​នាវាមុជទឹកដែល​មាន​ស្រាប់៕

សម្រួល៖ ណឺ មិនា

The post កូរ៉េ​ខាង​ត្បូង​នឹង​ដំណើរ​ការ​នាវាមុជ​ទឹក ​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​លើកដំបូង​ យូរ​បំផុត​​មួយទសវត្សរ៍​ក្រោយ​ appeared first on Kampuchea Thmey Daily.

យោធាកូរ៉េ​ខាង​ត្បូង ​អះអាង​ថា ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ផ្លោងច្រើន​គ្រាប់​​​ចូល​ផែន​​សមុទ្រ​ជប៉ុ​ន​
យោធា​កូរ៉េខាង​ត្បូង ​បាន​​​អះ​អាង​​ថា កូរ៉េខាងជើងបាន​បាញ់មីស៊ីល​ផ្លោង«បាលីស្ទិក»​ ​​រយៈ​ចម្ងាយ​ខ្លី​ច្រើនគ្រាប់​សំដៅ​ទៅ​សមុទ្រខាងកើត​​នៃ​ឧបទ្វីប​​កូរ៉េ​ (សមុទ្រ​ជប៉ុន)​​ នៅ​ថ្ងៃ​អង្គារ ​ដែល​ជាការបង្ហាញពីសមត្ថភាព​អាវុធ​ជា​បន្តបន្ទាប់​ចុងក្រោយ​បង្អស់​ដោយទីក្រុង​ព្យុង​យ៉ាង​នា​ឆ្នាំ​នេះ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP និង CBS ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នាយ​សេនាធិការចម្រុះ​កូរ៉េខាងត្បូងនិយាយថា មីស៊ីល​ទាំងនោះ​ត្រូវ​បានបាញ់​ចេញពីទីក្រុង​ Jongju នៅ​ឆ្នេរសមុទ្រ​ភាគខាងលិច​របស់​កូរ៉េ​ខាង​ជើង។ ផ្ទៃទឹកនៅទីនោះ​ត្រូវបានគេស្គាល់​ថាជាសមុទ្រលឿង ឬសមុទ្រ​ខាងលិច ហើយ​​ជា​ផ្លូវ​បំបែក​រវាង​ឧបទ្វីបរវស់​កូរ៉េទាំងពីរ​និងប្រទេសចិន​។

មីស៊ីលកូរ៉េខាង​ជើង​។ រូបភាព៖ Reuters

សេចក្តី​ថ្លែងការណ៍​ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង​ថ្លែង​ថា ក្រុម​យោធា​​យើងបានពង្រឹងឥរិយាបថឃ្លាំ​មើល ហើយ​កំពុង​ផ្លាស់ប្តូរព័ត៌មាន​ពាក់ព័ន្ធយ៉ាងជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក និងជប៉ុន​។

​គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​គឺ​ជា​ការ​បាញ់​បង្ហោះអាវុធ​លើកដំបូង​របស់កូរ៉េខាងជើង ​ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ពេល​​ទី​ក្រុង​ព្យុង​យ៉ាង​បាន​បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ បង្ហាញពី​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចង្កោម។

យ៉ាង​ណា មេដឹកនាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ផ្តោត​លើ​ការ​ពង្រីក​ឃ្លាំងអាវុធនុយ​ក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន​ ចាប់តាំង​ពីការចរចាផ្នែក​​ទូតចំពោះ​កម្មវិធី​នុយ​ក្លេអ៊ែរ​​ជាមួយប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ ដួល​រលំ​ នៅឆ្នាំ២០១៩ ។

លោក ត្រាំ​ បង្ហាញ​គោល​បំណង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​ លោក គីម ជុងអ៊ុន ប៉ុន្តែមក​ទល់​ពេល​នេះ​ទីក្រុងព្យុងយ៉ាង​បាន​ព្រងើយកន្តើយ ​ចំពោះសំណើនោះ​។

នៅ​ព្រឹកថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាន​អំពាវនាវអំឡុងពេលកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី​សម្រាប់​កិច្ចខិត​ខំប្រឹង​ប្រែងកាន់តែខ្លាំងឡើង​ ដើម្បី​ជំរុញ​វិស័យ​យោធារបស់​ខ្លួន​។

លោកសង្កត់ធ្ងន់​លើបញ្ញាសិប្បនិម្មិត​(AI) និង​សមត្ថភាព​ដ្រូន​ ​ជាពិសេស​សក្តានុពលនៃ​ការទិញនាវាមុជទឹក​ដើរ​ដោយថាមពលនុយក្លេអ៊ែរ តែ​វា​​ជាបញ្ហាផ្នែក​ការ​ទូត​មួយ​របស់​​កូរ៉េខាង​ត្បូង​ជាមួយទីក្រុងវ៉ាស៊ីន​តោន​៕

សម្រួល៖ ណឺ មិនា

The post យោធាកូរ៉េ​ខាង​ត្បូង ​អះអាង​ថា ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ផ្លោងច្រើន​គ្រាប់​​​ចូល​ផែន​​សមុទ្រ​ជប៉ុ​ន​ appeared first on Kampuchea Thmey Daily.