ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងនឹងដំណើរការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង យូរបំផុតមួយទសវត្សរ៍ក្រោយ
ស្របពេលមានការគំរាមកំហែងដោយការបាញ់មីស៊ីលរយៈចម្ងាយខ្លី មធ្យម និងឆ្ងាយ របស់កូរ៉េខាងជើងជាបន្តបន្ទាប់ មិនថាតាមដីគោក ឬដែនសមុទ្រតាមបច្ចេកវិទ្យាថ្មីៗ មន្ត្រីទីក្រុងសេអ៊ូល បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមឱ្យដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូង ក្រោយឆ្នាំ២០៣០ (ចន្លោះឆ្នាំ២០៣៣-៣៦) ក្រោមកម្មវិធីថ្មីមួយ ដែលមានគោលបំណងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនិងការបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ទីក្រុងសេអ៊ូល បានស្វែងការចូលរួមជាមួយក្រុមឥស្សរជនប្រទេសផ្សេងៗទៀត ដែលកំពុងប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងចលនាមួយអាចផ្លាស់ប្តូរសន្តិសុខអាស៊ីល្អជាងមុន និងបង្កើនការប្រណាំងប្រជែងអាវុធក្រោមទឹកកាន់តែអស្ចារ្យ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ប្រាប់គណៈកម្មាធិការ ត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិនាពេលអនាគត ថា៖ « នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងត្រូវបានសាងសង់ឡើង ដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ វាគឺជានិមិត្តរូបនៃឆន្ទៈរបស់យើងក្នុងការទទួលខុសត្រូវ ចំពោះសន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េ»។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back ថា៖ « ការដាក់ចេញនូវផែនការមូលដ្ឋានរបស់កូរ៉េខាងត្បូង គឺសម្រាប់ធានាសុវត្ថិភាពនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នាវានេះនឹងប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមកម្រិតទាបបំផុត និងសាងសង់នៅកូរ៉េខាងត្បូងដោយផ្ទាល់។ កម្មវិធីសាងសង់នឹងទាញយកអត្ថប្រយោជន៍ពីឧស្សាហកម្មនុយក្លេអ៊ែរ ការសាងសង់នាវានិងសមត្ថភាពការពារជាតិរបស់កូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូលនឹងរក្សាការប្តេជ្ញាចិត្តក្នុងការមិនទិញ ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ»។
លោក Ahn និយាយថា កូរ៉េខាងត្បូងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកអំឡុងពេលដំណើរការ ដោយប្រើប្រាស់ប្រេងឥន្ធនៈអ៊ុយរ៉ាញ៉ូមមានកម្រិតទាប ដើម្បីធានាថាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយក៏នឹងធ្វើការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិផងដែរ។
លោក Ahn បន្ថែមថា ផែនការនេះមានគោលបំណងឱ្យនាវាដំបូង ដាក់ឱ្យដំណើរការនៅក្រោយឆ្នាំ២០៣០ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថា ប្រព័ន្ធជំរុញនុយក្លេអ៊ែរនឹងផ្តល់ឱ្យនាវាមុជទឹកថ្មីនូវសមត្ថភាពស្ថិតនៅក្រោមទឹកបានយូរជាងមុន និងធានាបាននូវភាពចល័តខ្ពស់ជាងនាវាមុជទឹកដែលមានស្រាប់៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


