ព័ត៌មានអន្ដរជាតិ
ជប៉ុននិងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាថ្មី ក្រោយអាក់ខានជិត ៩ឆ្នាំ
ស្របពេលពិភពលោកកំពុងមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងជម្លោះប្រដាប់អាវុធ ប្រទេសមហាអំណាចដុតដៃដុតជើង ប្រឹងដុះខាត់អាវុធទំនើប មានទាំងអាវុធនុយក្លេអ៊ែរជាដើម ដើម្បីលក់ ការពារ និងវាយប្រហារជាដើម ទៅតាមប្រទេសទាំងនោះចង់ធ្វើ ហើយមានប្រទេសខ្លះចាប់ផ្តើមសហការផ្នែកការពារជាតិឡើងវិញផងដែរ។
កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ ប្រកាសកាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកជប៉ុន និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នាលើកដំបូងក្នុងរយៈពេលជិត ៩ឆ្នាំ ជាចលនាមួយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi ថា ជាសញ្ញានៃជំពូកថ្មី ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
យោងតាមសារព័ត៌មាន The Japan Times ផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សមយុទ្ធស្វែងរក និងជួយសង្គ្រោះ ធ្វើឡើងក្នុងដែនទឹកភាគខាងលិចនៃកោះ Goto ជប៉ុន កាលពីថ្ងៃអាទិត្យ។ ក្នុងសមយុទ្ធនោះ ឃើញកងកម្លាំងស្វ័យការពារដែនសមុទ្រ(MSDF) បញ្ជូននាវាពិឃាត Kongo និងឧទ្ធម្ភាគចក្រ SH-60K សម្រាប់សមយុទ្ធជាមួយនាវាចុះចត Cheon Ja Bong របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។

សមយុទ្ធនេះ ជាសមយុទ្ធលើកដំបូង ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ ត្រូវបានអ្នកជំនាញមើលឃើញថាជាសញ្ញាសំខាន់មួយនៃចំណងមិត្តភាពដ៏កក់ក្តៅរវាងយោធារបស់ប្រទេសជិតខាង។ សមយុទ្ធជួយសង្គ្រោះ ធ្លាប់បានចាប់ផ្តើមជាប្រចាំក្នុងឆ្នាំ១៩៩៩ ត្រូវបានផ្អាកដោយសារតែភាពតានតឹងទ្វេភាគី បន្ទាប់ពីឧប្បត្តិហេតុមួយពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿង បញ្ជារ៉ាដា បាញ់មកលើយន្តហោះ MSDF របស់ជប៉ុន ក្នុងឆ្នាំ ២០១៨ ។
លោក Koizumi សរសេរនៅលើបណ្តាញសង្គម X ថា៖ « បន្ទាប់ពីការផ្អាកជិត ៩ឆ្នាំ ការហ្វឹកហាត់រួមគ្នារវាងកងកម្លាំងជប៉ុន និងកូរ៉េខាងត្បូងបានចាប់ផ្តើមឡើងវិញ។ នេះគឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ និងការផ្លាស់ប្តូររវាងប្រទេសយើងទាំងពីរ»។
ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ យល់ព្រមបន្តសមយុទ្ធនេះឡើងវិញ អំឡុងការចរចារវាងរដ្ឋមន្ត្រីការពារជាតិកាលពីខែមករា ដោយប្រកាសពីកាលវិភាគសម្រាប់សមយុទ្ធ អំឡុងពេលកិច្ចប្រជុំមួយផ្សេងទៀត នៅក្រៅសន្និសីទសន្តិសុខក្នុងតំបន់។
គួរបញ្ជាក់ថា ការបន្តសមយុទ្ធឡើងវិញ គឺជាសញ្ញាចុងក្រោយបំផុតនៃចំណងមិត្តភាពដ៏ប្រសើរឡើងរបស់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


