កូរ៉េខាងត្បូង Archives - Kampuchea Thmey Daily

កូរ៉េខាងត្បូងពិចារណារឹតត្បឹតការបើកបរទូទាំងប្រទេស ដោយសារវិបត្តិប្រេង​
​កូរ៉េខាងត្បូងកំពុងពិចារណាពង្រីកការរឹតបន្តឹងលើ​ការបើកបររបស់​សាធារណជនទូទៅទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសកលកើនឡើងបន្ថែមទៀត ខណៈ​រដ្ឋាភិបាល​ព្យាយាម​កាត់បន្ថយការប្រើប្រាស់ថាមពល ចំពេលមានភាពតានតឹងផ្នែកផ្គត់ផ្គង់ ដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក ​អ៊ីស្រាអែល និង​អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុន ឆឹល (Koo Yun-cheol) បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអាចបង្រីកការរឹតបន្តឹង​ទៅដល់ការប្រើប្រាស់រថយន្ត​ឯកជន ប្រសិនបើតម្លៃប្រេង​ឆៅ​កើនឡើងដល់ប្រហែល ១២០-១៣០ ដុល្លារ/បារ៉ែល ​ពោលគឺខ្ពស់ជាងតម្លៃនាពេលបច្ចុប្បន្នក្នុងរង្វង់ ១១០ ដុល្លារ/បារ៉ែល។ ​

ប្រសិនបើពង្រីកដល់សាធារណជនទាំងមូល នោះវានឹង​ក្លាយជាការរឹតបន្តឹងទូទាំងប្រទេសជាលើកដំបូងសម្រាប់កូរ៉េខាងត្បូង រាប់តាំងពីសង្រ្គាមឈូងសមុទ្រពែរ្សក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។  ​

លោក Koo ​បាននិយាយថា ប្រសិនបើស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ ​កូរ៉េខាងត្បូងអាចបង្កើនវិធានការប្រុងប្រយ័ត្នវិបត្តិ​ដល់កម្រិត «ព្រមាន» ហើយចាប់ផ្តើមកំណត់ការប្រើប្រាស់ថាមពល។លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលអាចនឹងកាត់បន្ថយពន្ធប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីកាត់បន្ថយបន្ទុកលើគ្រួសារ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ​ដដែលបាន​និយាយថា ក្រសួងមិនទាន់សម្រេចចិត្តនៅឡើយទេថាតើត្រូវដាក់កម្រិតលើការបើកបរជាកាតព្វកិច្ច​សម្រាប់វិស័យឯកជនដែរ​ឬអត់។ ​ក្រសួងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចទាំងមូល។

​គួរគូសបញ្ជាក់ថា កូរ៉េខាងត្បូង​នាំចូលប្រេងប្រហែល ៧០% របស់ខ្លួនពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យ​ប្រទេសនេះងាយរងគ្រោះដោយសារការរំខាន​ផ្នែក​ផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានដាក់ចេញនូវ «ប្រព័ន្ធបង្វិលយានយន្តរយៈពេល ៥ ថ្ងៃ»​ សម្រាប់បុគ្គលិក​រដ្ឋ ដោយកំណត់ថា តើរថយន្តណាអាចបើកបរបាន​នៅថ្ងៃធ្វើការ (ចន្ទ-សុក្រ) ​ដោយផ្អែកលើលេខផ្លាកលេខរថយន្តទាំងនោះ​។ ​

ចំពេលដែលកង្វល់​វិបត្តិថាមពលកើនឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee ​Jae Myung បានជំរុញឱ្យប្រទេសបង្កើនការផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជារថយន្តអគ្គិសនីជាដើម ដោយ​និយាយថា បញ្ហាថាមពល «គឺធ្ងន់ធ្ងរខ្លាំងដែលធ្វើឱ្យខ្ញុំដេកមិនលក់»៕

The post កូរ៉េខាងត្បូងពិចារណារឹតត្បឹតការបើកបរទូទាំងប្រទេស ដោយសារវិបត្តិប្រេង​ appeared first on Kampuchea Thmey Daily.

ជប៉ុន​ធ្លាក់​លេខ​ជា​គោល​ដៅ​ទេសចរ​ពី​​ចិន​ ខណៈ​​កូរ៉េ​ខាង​ត្បូង​​លោតឡើង​លេខ​១​
វិស្សមកាល​រយៈពេល៩ថ្ងៃ​ តាម​ចន្ទ​គតិរបស់ប្រទេសចិន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ ដោយប្រទេសជប៉ុន​បានធ្លាក់​​ចេញ​ពី​គោល​ដៅ​​ទេសចរណ៍​​លេខ​២​ សម្រាប់ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ពេញ​និយម​បំផុត​ចំនួន១០​របស់​​អ្នក​ដំណើរ​ចិន។ ​ការ​ធ្លាក់ចុះ​នេះ បន្ទាប់​ពី​ទី​ក្រុង​ប៉េកាំងបាន​ជំរុញពលរដ្ឋរបស់ខ្លួន​ មិន​ឱ្យ​ទៅលេងប្រទេសជប៉ុន​ ចំ​ពេល​មានភាពតាន​តឹង​ផ្នែក​ការ​ទូត​ជុំ​វិញ​​កោះ​តៃ​វ៉ាន់​។

ប្រជាជនចិនអំឡុងពេលបុណ្យចូលឆ្នាំចិន។ Reuters

យ៉ាងណា ប្រទេស​កូរ៉េខាងត្បូងត្រូវ​បានរំពឹង​ថា​នឹង​ក្លាយ​​​ជា​គោល​ដៅ​ក្រៅ​ប្រទេស​កំពូល​ជាមួយ​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ២៥០ ០០០នាក់ កើន​ឡើង ១,​៥ដង​ បើធៀបនឹងឆ្នាំមុន​។

យោង​តាម Kyodo ចុះផ្សាយ​ថ្ងៃទី​១៥ ខែកុម្ភៈ ប្រទេស​ដែល​ពេញ​និយម​ម្រាប់​ជន​ជាតិ​ចិន​ផ្សេងទៀត​ រួម​មាន​ប្រទេស​ថៃ សិង្ហបុរី វៀតណាម តួកគី និងរុស្ស៊ី។ ​នេះ​បើយោង​តាមរបាយការណ៍​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​។

គួរ​ឱ្យ​ដឹង​ថា ភាព​តាន​តឹងរវាង​ប្រទេស​ចិន​និង​ជប៉ុន កើត​ចេញ​ពី​ការ​ថ្លែង​សុន្ទរកថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅ​សភា​ខែវិច្ឆិកា​ ជុំវិញ​កោះតៃវ៉ាន់។

មិន​តែ​ប៉ុណ្ណោះ​ ក្រុងប៉េកាំង-តូក្យូ មាន​ចំនួនអ្នកទេសចរចិនជា​ច្រើន​​ជាប់​ព្រំដែន​ជប៉ុន​អំឡុង​ថ្ងៃឈប់​សម្រាក​បុណ្យ​ចូលឆ្នាំថ្មី គេ​​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​ ៦០ ភាគរយ​ធៀបនឹង​ឆ្នាំ​មុន​​។

យ៉ាងណាការ​ធ្វើ​ដំណើរ​ចំនួន ៩.៥ប៊ីលានជើង​​ត្រូវ​បានព្យាករ អំឡុង​ពិធី​បុណ្យ​និទាឃរដូវរយៈពេល ៤០ថ្ងៃ​ នៃ​ការធ្វើដំណើរ​រហូតដល់ថ្ងៃទី១៣ ខែមីនា ដែល​គេ​ស្គាល់​ជា​ភាសាចិន​ថា «ឈុនយុន ឬ Chunyun»។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុងអូសាកា កាលពីថ្ងៃអាទិត្យ បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ជំរុញ​ឱ្យជនជាតិចិន ជៀសវាងការ​ធ្វើដំណើរទៅ​កាន់​ប្រទេស​ជប៉ុន បន្ទាប់​ពីមាន​ឧប្បត្តិហេតុ​សម្លាប់មនុស្ស​ ក្នុងសង្កាត់ Dotombori ​កើត​​ឡើង​យ៉ាង​មមាញឹក​របស់ទីក្រុងនេះ​កាលពីប៉ុន្មាន​យប់​​មុន​​។

កាលពីថ្ងៃសៅរ៍ អ្នក​ការ​ទូតកំពូលរបស់​ចិន​ លោក វ៉ាង​ យី (Wang Yi) បាន​រិះគន់ការលើកឡើងរបស់ លោក​ស្រី តាកាអ៊ិឈិ ម្តង​ទៀត​ នៅ​ក្នុង​សន្និ​សីទសន្តិសុខនៅ​​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​ ដោយ​លើក​ឡើង​ថា​៖ «ពួកគេ ​ប្រឆាំង​នឹង​អធិបតេយ្យភាព​របស់ប្រទេសចិន​ដោយផ្ទាល់ ពី​និន្នា​ការ​​គ្រោះ​ថ្នាក់​នាពេលថ្មីៗនេះនៅក្នុងប្រទេសជប៉ុន»។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Xinhua ។

ទីក្រុងប៉េកាំងអះអាងថា មេដឹកនាំជប៉ុនបាននឹង​កំពុង​ព្យាយាម​ស្តារ​លទ្ធិ​យោធា​និយម​ឡើងវិញ ជា​ពិសេស​បារម្ភ​ថាតាកាអ៊ិឈិ ជា​អ្នកគ្រប់​គ្រង​សន្តិ​សុខ​ជាតិ​ ដែល​អាចពង្រឹងសមត្ថភាព​ការពារប្រទេស​របស់​លោក​ស្រី​ និងពន្លឿន​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​ក្រោយ​សង្គ្រាម​របស់​ខ្លួន​៕

ប្រែសម្រួល៖ ណឺ មិនា​

The post ជប៉ុន​ធ្លាក់​លេខ​ជា​គោល​ដៅ​ទេសចរ​ពី​​ចិន​ ខណៈ​​កូរ៉េ​ខាង​ត្បូង​​លោតឡើង​លេខ​១​ appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូងធានាលើការសន្យាវិនិយោគនៅអាមេរិក ក្រោយ ត្រាំ គំរាមដំឡើងពន្ធជាថ្មី​
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បាន​ផ្ដល់ការ​ធានាដល់សហរដ្ឋអាមេរិក​ថា ខ្លួននឹង​ប្ដេជ្ញា​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលរួមបញ្ចូលទាំងការសន្យាវិនិយោគរាប់រយប៊ីលាន​ដុល្លារ​នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធជាថ្មី​លើរថយន្ត និងមុខទំនិញផ្សេងៗទៀត​របស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា សភាកូរ៉េខាងត្បូង​បាន​បរាជ័យ​លើសន្យារបស់ខ្លួន ដោយមិនបានអនុម័ត​ឱ្យបាន​ឆាប់រហ័សលើ​កិច្ចព្រមព្រៀងដែលលោកបាន​សម្រេចឡើងកាលពីឆ្នាំមុន​ ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេ ម្យ៉ុង (Lee Jae Myung) ​ពាក់ព័ន្ធនឹងការវិនិយោគ​របស់កូរ៉េខាងត្បូង​នៅអាមេរិក ជាថ្នូរនឹងការបន្ថយពន្ធ។

ក្រោមសម្ពាធចុងក្រោយរបស់លោក ត្រាំ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយនឹងបន្តចាត់វិធានការចាំបាច់​អនុវត្តជាក់ស្ដែង ដើម្បី​បញ្ចៀសពន្ធគយខ្ពស់របស់​អាមេរិក។

ឥឡូវនេះ ជំនួយការគោលនយោបាយសំខាន់របស់លោក លី ចេ ម្យ៉ុង បានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ ហើយរដ្ឋមន្ត្រីឧស្សាហកម្ម ដែលបច្ចុប្បន្នកំពុងស្ថិតនៅ​កាណាដា ​រំពឹងថានឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក​ លោក Howard Lutnick។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ប្រេសិតពាណិជ្ជកម្មជាន់ខ្ពស់កូរ៉េខាងត្បូង​ម្នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។

ដោយឡែក​គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូងឯណោះវិញ បាននិយាយថា សេចក្តីព្រាងច្បាប់ចំនួន ៥ ដែលត្រូវការដើម្បីអនុម័តការវិនិយោគ​នៅ​សហរដ្ឋអាមេរិក កំពុងស្ថិតនៅ​ក្រោមការត្រួត​ពិនិត្យឡើងវិញរបស់គណៈកម្មាធិការ ហើយដោយមានការគាំទ្រពីគណបក្សប្រឆាំងផង​ សភា​នឹង​អាចអនុម័តវាបាន​នាពេលឆាប់ៗខាងមុខ ទោះបីជា​កាលបរិច្ឆេទបោះឆ្នោតសម្រេច​ មិនទាន់មាន​ក៏ដោយ​។

ជុំវិញបញ្ហា​នេះ អតីតអ្នកចរចាពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Choi Seok-young បាននិយាយថា ការគំរាមកំហែងពន្ធគយរបស់លោក ត្រាំ ហាក់ដូចជាចលនានយោបាយដែលមានគោលបំណងដាក់សម្ពាធលើកូរ៉េខាងត្បូង ឱ្យធ្វើសម្បទានក្នុងការចរចាពាណិជ្ជកម្ម​លើរបាំងមិនមែនពន្ធគយ។

គួររំឭកថា លោក ត្រាំ និងលោក លី បានព្រមព្រៀងគ្នាជាគោលការណ៍កាលពីខែកក្កដាឆ្នាំមុនថា កូរ៉េខាងត្បូងនឹងវិនិយោគ​គិតជាទឹកប្រាក់ ៣៥០ ប៊ីលាន​ដុល្លារ ទៅអាមេរិក​​ ​ទោះបីជាមានការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ចកូរ៉េខាងត្បូងក៏ដោយ។

យ៉ាងណាមិញ លោក ត្រាំ បាន​និយាយកាលពីថ្ងៃចន្ទថា ​មកទល់ពេលនេះ សភាកូរ៉េខាងត្បូងមិនទាន់បានអនុម័តកិច្ចព្រមព្រៀង​នៅឡើយ​ទេ ហើយបានប្រកាសថា លោកនឹងដំឡើងពន្ធលើរថយន្ត ឈើ ឱសថ និងទំនិញផ្សេងទៀតរបស់កូរ៉េខាងត្បូងពីត្រឹម ១៥% ដល់ ២៥%។ លោកមិនបានបញ្ជាក់ថាតើពន្ធថ្មីនេះ នឹងចូលជាធរមាននៅពេលណានៅឡើយទេ។ ​

គេមើលឃើញថា ការនាំចេញរបស់កូរ៉េខាងត្បូងបានឈានដល់កំណត់ត្រាខ្ពស់ ៧០៩,៤ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៥ ដោយ​ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក រួមចំណែកប្រមាស ១២២,៩ ប៊ីលាន​ដុល្លារ ដែលធ្វើឱ្យអាមេរិក​ក្លាយជា​ទីផ្សារធំទី២​របស់កូរ៉េខាងត្បូង បន្ទាប់ពីចិន។

ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣០,២ ប៊ីលានដុល្លារ។ ​ពន្ធខ្ពស់របស់ ត្រាំ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Hyundai Motor និង Kia ​ខ្លាំងជាងគេ​៕  ​

The post កូរ៉េខាងត្បូងធានាលើការសន្យាវិនិយោគនៅអាមេរិក ក្រោយ ត្រាំ គំរាមដំឡើងពន្ធជាថ្មី​ appeared first on Kampuchea Thmey Daily.

ថៃយកយន្តហោះចម្បាំង T-50 របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក៤គ្រាប់ក្បែរសាលារៀនក្នុងខេត្តបាត់ដំបង
យោធាថៃបន្តប្រព្រឹត្តឧក្រិដ្ឋសង្គ្រាមយ៉ាងសាហាវព្រៃផ្សៃដោយបានយកយន្តហោះចម្បាំង T-50 របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក៤គ្រាប់ ក្បែរសាលារៀន បណ្ដាលឱ្យសិស្សានុសិស្សភ័យរត់ចេញពីសាលារៀន ក្នុងភូមិសាស្ត្រភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីព្រំដែន។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖« នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ »។

ភ្នំសំពៅ នៅស្រុកបាណន់ ក្នុងខេត្តបាត់ដំបង គឺមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្រសួងការពារជាតិកម្ពុជា ថាសកម្មភាពប្រើប្រាស់យន្តហោះចម្បាំងT-50 ទម្លាក់គ្រាប់បែកនៅក្នុងភូមិស្ថានស៊ីវិលខេត្តបាត់ដំបង គឺជា ការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

កងទ័ពអាកាសថៃបានទិញយន្តហោះចម្បាំងម៉ាក T-50TH  ដែលផលិតនៅកូរ៉េចំនួន ១៤ គ្រឿង  ក្នុងតម្លៃ ៧៨ លានដុល្លារអាម៉េរិក ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតកូរ៉េខាងត្បូង Korea Aerospace Industries Co (KAI) និងថៃ ។ T-50 ជាធម្មតា ជាប្រភេទយន្តហោះយោធាដែលបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងងារជាយន្តហោះចម្បាំង។  នេះបើតាមរបាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍នៅដើមខែសីហា ឆ្នាំ ២០២១។

ក្រោមកិច្ចព្រមព្រៀង KAI បានផ្គត់ផ្គង់ T-50TH  ចំនួន ៤ គ្រឿងនៅឆ្នាំ ២០១៨ និង ៨ គ្រឿង នៅឆ្នាំ ២០១៩ និង ២ គ្រឿងចុងក្រោយនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់កងទ័ពអាកាសថៃ។

ជុំវិញករណីយោធាថៃប្រើយន្តហោះចម្បាំងវាយប្រហារនេះ ក្រសួងការពារជាតិកម្ពុចា ប្រកាសថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត  និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

ដោយ៖ ង៉ិល ណារ៉ាត់ និងហួន ឌីណា

The post ថៃយកយន្តហោះចម្បាំង T-50 របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក៤គ្រាប់ក្បែរសាលារៀនក្នុងខេត្តបាត់ដំបង appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូង ជ្រើសរើសពលករខ្មែរទៅធ្វើការជាពលកររដូវកាល នៅសាធារណរដ្ឋកូរ៉េ
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្រុក​ហុង​ឆុន ខេត្ត​កាំ​ង​វ៉ុ​ន​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ស្តីពី​ការជ្រើសរើស​ពលករ​រ​ដូ​វ​កាល​ ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​បំណង​ទៅធ្វើ​ការជាព​លករ​រដូវ​កាល​នៅ​សាធារណរដ្ឋ​កូរ៉េ។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ស្តីពី​កម្មវិធី​ពលករ​រដូវ​កាល​បរទេស​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៥​ នៅ​ទីស្ដីការ​ក្រសួង​ការងារ​រវាង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ស៊ីន យ៉ុង​ជេ អភិបាលស្រុក​ហុង​ឆុន ខេត្ត​កាំ​ង​វ៉ុ​ន​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ។

លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​លោក ស៊ីន យ៉ុង​ជេ ចំពោះ​ការទទួលយក​ពលករ​ពី​កម្ពុជា និង​ស្នើឱ្យ​រដ្ឋបាល​ស្រុក​ហុង​ឆុន ​ទទួលយក​ពលករ​កម្ពុជា​ឱ្យបាន​ច្រើន​នាពេលខាងមុខ។ ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​រំលេច​អំពី​សក្តានុពល​របស់​ពលករ​កម្ពុជា​ដែល​តែងតែ​ទទួលបាន​ការ​កោតសរសើរ​ពី​ប្រទេស​ទទួល ជាពិសេស​ពលករ​កម្ពុជា​មាន​ភាព​ស្មោះត្រង់ និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ។

លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើងថា កម្ពុជា នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​ស្រុក​ហុង​ឆុន លើ​ការ​ជ្រើសរើស​ពលករ​ប្រកប​ដោយ​គុណភាព ស្របតាម​តម្រូវការ​របស់​ស្រុក​ហុង​ឆុន។

នៅក្នុង​ជំនួប លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា ស្រុក​ហុង​ឆុន មាន​តម្រូវការ​កម្លាំង​ពលកម្ម​ដែល​ជា​ពលករ​រដូវ​កាល​បរទេស​ជាង ១ ៥០០​ នាក់ ជា​រៀងរាល់​ឆ្នាំ និង​បាន​ថ្លែងអំណរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី សម្រាប់​កិច្ចសហការ​ប្រកបដោយ​ទំនុក​ចិត្ត​របស់​ក្រសួង។

គួរ​បញ្ជាក់​ថា រាល់​ការ​បញ្ជូន​ពលករ​កម្ពុ​ជា​តាម​កម្មវិធី​ពលករ​រដូវ​កាល​បរទេស​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ​ត្រូវ​ឆ្លងកាត់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ តែមួយគត់ ដើម្បី​ធានា​នូវ​ការ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​ និង​ទទួល​បាន​ការ​គាំពារ​សិទ្ធិ​របស់​ពលករ៕

អត្ថបទ ៖ សំអឿន

The post កូរ៉េខាងត្បូង ជ្រើសរើសពលករខ្មែរទៅធ្វើការជាពលកររដូវកាល នៅសាធារណរដ្ឋកូរ៉េ appeared first on Kampuchea Thmey Daily.

ត្រាំ និង ស៊ី ចាប់ផ្ដើមជំនួប​នៅកូរ៉េខាងត្បូង ដោយ​​បញ្ហាពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈសំខាន់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង បាន​ចាប់ដៃគ្នាចាប់ផ្ដើមជំនួបប្រជុំ​នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយ​សង្រ្គាម​ពាណិជ្ជកម្មរវាងមហាអំណាចទាំង២ស្ថិតនៅក្នុងរបៀបវារៈសំខាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​អន្តរជាតិផ្សេង​ៗ​ រួមទាំងរ៉យទ័រ។

កិច្ចប្រជុំនៅព្រលានយន្តហោះ Gimhae ក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា ២០២៥។ រូបភាព៖ រ៉យទ័រ

បើតាមរ៉យទ័រ ការរឹតត្បឹតការនាំចេញរ៉ែកម្រ និងបន្ទះឈីប​បញ្ញាសិប្បនិម្មិត (AI) ដែល​ជាស្នូលមួយ​នៃបញ្ហា​ពាណិជ្ជកម្ម ស្ថិតនៅក្នុងចំណោម​ប្រធានបទសំខាន់ៗ ដែល​មេដឹកនាំទាំង២ នឹង​ពិភាក្សាចរចាគ្នា​។ ​សម្រាប់លោក ត្រាំ ការទិញសណ្ដែកសៀងអាមេរិក និងការដោះស្រាយបញ្ហា​លំហូរថ្នាំញៀនហ្វេនតានីល​ពីភាគីចិន​ ក៏ជាប្រធានបទធំៗផងដែរ។

លោក ត្រាំ និងលោក ស៊ី បាន​ជួបគ្នាដោយផ្ទាល់​ចុង​ក្រោយ​កាលពីលើកមុន ក្នុងអំឡុងកិច្ចប្រជុំនៃប្រទេស G20 ឆ្នាំ ២០១៩។ ពេលជួបលោក ស៊ី ជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ បាន​ថ្លែងយ៉ាងដូច្នេះថា៖ «វាជាកិត្តិយសដ៏អស្ចារ្យមួយដែល​ជួប​មិត្ត​របស់ខ្ញុំម្នាក់។ ខានជួបគ្នាយូរហើយ បើគិតទៅ»។ ​

ប្រធានាធិបតីអាមេរិកដដែល បន្តថា៖ «យើងបាន​ព្រមគ្នា​លើ​បញ្ហា​ជាច្រើនរួចហើយ ហើយយើងនឹងយល់ព្រមលើ​បញ្ហា​មួយចំនួនទៀតឥឡូវនេះ»។ លោកបាន​និយាយទៅកាន់លោក ស៊ី យ៉ាងដូច្នេះថា៖ «វាជាកិត្តិយសមួយដែល​អ្នកឈរ​នៅទីនេះជាមួយយើង សូមអរគុណច្រើន»​។ ​

ជំនួបចាប់ដៃនៅមុខប្រព័ន្ធផ្សព្វផ្សាយ មុនកិច្ចប្រជុំរវាងមេដឹកនាំទាំង២ ចាប់ផ្ដើម។ រូបភាព៖ រ៉យទ័រ

​ថ្លែងពេល​​បើក​កិច្ចប្រជុំ លោក ស៊ី ឯណោះវិញ​បាន​ឱ្យដឹងថា លោក និង​ប្រធានាធិបតី ត្រាំ បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងការសន្ទនាតាមទូរស័ព្ទចំនួន ៣ លើក ដើម្បីរក្សាទំនាក់ទំនង​ឱ្យ​មានស្ថិរភាព​។

លោក ស៊ី ថ្លែងយ៉ាងដូច្នេះថា៖ «​កាលពីប៉ុន្មានថ្ងៃមុន ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងរៀងៗខ្លួន បានរៀបចំការពិគ្រោះយោបល់ជុំថ្មីមួយនៅទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) ដោយឈានដល់ការឯកភាពគ្នាជាមូលដ្ឋានលើការដោះស្រាយកង្វល់ចម្បងបដិការ​នាពេលបច្ចុប្បន្ន ​ដោយសម្រេចបាន​នូវមូលដ្ឋានគ្រឹះចាំបាច់សម្រាប់កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ»។ ​

ប្រធានាធិបតីចិន​ ដដែល​បានបន្តយ៉ាងដូច្នេះថា៖ «ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក ការប៉ះទង្គិចគ្នាម្តងម្កាលក៏ជារឿងធម្មតាដែរ។ ​ពេលជួប​ព្យុះ និងបញ្ហាប្រឈមនានា លោកប្រធានាធិបតី ត្រាំ និងខ្ញុំ ក្នុងនាមជាអ្នកដឹកនាំ គួរតែដឹកនាំផ្លូវ និង​មើលពី​ស្ថានភាពទូទៅ ដោយធានាថាទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្តទៅមុខជាលំដាប់»។

គួរគូសបញ្ជាក់ថា ជំនួប​លោក ត្រាំ និងលោក ស៊ី ត្រូវបាន​រៀបចំឡើងនៅក្នុងអាកាសយានដ្ឋាន Gimhae នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែល​កំពុងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅកូនក្រុង Gyeongju ដែលនៅមិនឆ្ងាយប៉ុន្មានពីប៊ូសាន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅអាកាសយានដ្ឋាន Gimhae នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ រូបភាព៖ រ៉យទ័រ

មុនកិច្ចប្រជុំចាប់ផ្ដើម មេដឹកនាំទាំង ២ បាន​ចាប់ដៃគ្នានៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ហើយលោក ត្រាំ បាន​និយាយថា៖ «យើងនឹង​មាន​កិច្ចប្រជុំដ៏ជោគជ័យជាមួយ​គ្នា។ ប៉ុន្តែគាត់(ស៊ី)ជាអ្នកចរចាដ៏តឹងតែង។​ វាមិនស្រួលទេ»។

លោក ស៊ី ឯណោះវិញ បាន​និយាយនៅពេលបើកកិច្ចប្រជុំថា អាមេរិក និងចិន​គួរតែជាដៃគូ និងមិត្តភក្តិនឹង​គ្នា ហើយបន្តថា៖ «​លោកប្រធានាធិបតី (ត្រាំ) ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តធ្វើការជាមួយលោក ​ក្នុងការ​កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសទាំង២»។

គួរគូសបញ្ជាក់ថា ការជួបគ្នាចុងក្រោយនេះ ធ្វើឡើងខណៈអាមេរិក និងចិន​​ បន្តជាប់ផុងក្នុងសង្រ្គាម​ពាណិជ្ជកម្ម​ ដែល​ផ្ទុះឡើងជាថ្មីក្រោយ​លោក ត្រាំ ឡើងកាន់អំណាច​អាណត្តិទី២ ដោយ​ប្រកាសពន្ធខ្ពស់លើប្រទេសទូទាំងពិភព​លោក រួមទាំងចិន។ ភាពតានតឹងបាន​ស្រាកស្រាន្តបន្តិចនៅពាក់កណ្ដាលខែឧសភា ក្រោយ​ភាគីទាំង២ សម្រេចបានកិច្ចព្រមព្រៀងបណ្ដោះអាសន្នលើការផ្អាកការអនុវត្តពន្ធខ្ពស់រយៈពេល ៩០ ថ្ងៃ ហើយបន្ត ៩០ ថ្ងៃទៀត ក្រោយ​ការព្រមព្រៀងចាស់ផុតកំណត់។

យ៉ាងណាមិញ ភាពតានតឹងផ្ទុះឡើងជាថ្មីម្ដងទៀតនៅប៉ុន្មានសប្ដាហ៍មុន ក្រោយ​ចិន​ប្រកាសការរឹត​ត្បឹត​ថ្មីលើការនាំចេញបច្ចេកវិទ្យារ៉ែកម្រ និងរ៉ែកម្រ ដែលចិន​រួមចំណែកពី ៧០-៩០ ភាគរយ លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ជាការឆ្លើយតប លោក ត្រាំ បាន​ប្រកាសពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញ​​ចិន ខណៈជម្លោះពន្ធចាស់មិនទាន់ចប់គ្នាដាច់ស្រេច៕

The post ត្រាំ និង ស៊ី ចាប់ផ្ដើមជំនួប​នៅកូរ៉េខាងត្បូង ដោយ​​បញ្ហាពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈសំខាន់ appeared first on Kampuchea Thmey Daily.

ថៃចង់​​បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ចុងឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី ស៊៊ូធុមភុន (Suphajee Suthumpun) បាន​និយាយថា ប្រទេសថៃសង្ឈឹមបញ្ចប់ការចរចាពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​កូរ៉េខាងត្បូងនៅចុងឆ្នាំនេះ​។ ​នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

មែនទែនទៅ មន្ត្រីពាណិជ្ជកម្មថៃ និងកូរ៉េខាងត្បូង ​បាន​ចាប់ផ្ដើមចរចាសម្រាប់ FTA រវាងប្រទេសទាំង២ ចាប់តាំងពីឆ្នាំ ២០០៤ ម្ល៉េះ ហើយឥឡូវនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចា។

លោកស្រី Suphajee បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Standard ដែល​ចេញផ្សាយកាលពីថ្ងៃចន្ទថា៖ «យើងគិតថាយើងអាចបញ្ចប់ការចរចាជាមួយកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ»។

​កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ក្បែរទីក្រុង Busan ។ លោកស្រី Suphajee នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម ហើយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន ​នឹងចូលរួមជាមួយមេដឹកនាំផ្សេងទៀត​ក្នុងកិច្ចប្រជុំកំពូលនេះ។

រដ្ឋមន្រ្តីដដែលបាននិយាយថា៖ «យើងមានគម្រោងសេចក្តីប្រកាសរួមមួយ (ជាមួយកូរ៉េខាងត្បូង) ដើម្បីគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់យើងសម្រាប់​ការសរុប (នៃ FTA)»។

គួររំឭកថា ពាណិជ្ជកម្ម​ទ្វេភាគីថៃ និងកូរ៉េខាងត្បូង មាន​ប្រមាណ ១៤,៧ ប៊ីលាន​ដុល្លារកាលពីឆ្នាំមុន។ គេមិនទាន់ដឹងថាភាគីនឹង​ព្រមព្រៀងគ្នាចុះហត្ថលេខាជាផ្លូវការនៅពេលណានោះទេ ខណៈក្រោយបិទបញ្ចប់ការចរចា FTA ត្រូវការការអនុម័តពីសភាមួយសារទៀត មុនពេលចុះហត្ថលេខាផ្លូវការ។

ការចុះពាណិជ្ជកម្ម​សេរី គឺជាផ្នែកមួយ​នៃការជំរុញពិពិធកម្មទីផ្សារនាំចេញរបស់ថៃ ដែល​រងការគំរាមកំហែងពីកំណើនគោលនយោបាយការពារនិយម រួមទាំងពន្ធគយបដិការរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែល​ដើរអូសជើង និងខ្សោយ ធៀប​នឹងដៃគូក្នុងតំបន់សំខាន់ៗ៕

The post ថៃចង់​​បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ចុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

មេដឹកនាំកូរ៉េខាងត្បូង៖ ការចាប់ខ្លួនពលករនៅរោងចក្រ Hyundai នឹងប៉ះពាល់ការវិនិយោគ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាន​លើកឡើងថា ការវាយឆ្មក់​ផ្នែក​អន្តោប្រវេសន៍ ដែល​បង្ករការចាប់ខ្លួនពលករកូរ៉េជាង ៣០០ នាក់ នៅរោងចក្រផលិតអាគុយរថយន្ត Hyundai អាចធ្វើឱ្យ​ប៉ះពាល់ដល់​លំហូរវិនិយោគចូលទៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្នុងសន្និសីទកាសែត​ពេល​ប្រារព្ធខួបលើកទី ១០០ ថ្ងៃ នៃការកាន់អំណាចរបស់ខ្លួន នា​ថ្ងៃព្រហស្បតិ៍នេះ លោក  Lee បាន​ថ្លែង​យ៉ាងដូច្នេះថា៖ «ពួកគេគ្រាន់តែត្រូវការអ្នកបច្ចេកទេសដែលមានជំនាញ ដើម្បីដំឡើងឧបករណ៍​សាងសង់រោងចក្រប៉ុណ្ណោះ ​ដោយសារគ្មានកម្មករនៅសហរដ្ឋអាមេរិក​ទេ​។ នេះ(ការវាយឆ្មក់​​អន្តោប្រវេសន៍) អាចជះឥទ្ធិពលយ៉ាងសំខាន់លើការវិនិយោគផ្ទាល់នាពេលអនាគតទៅកាន់សហរដ្ឋអាមេរិក»។

លោក Lee បាននិយាយថា កម្មករដែល​ត្រូវបាន​ចាប់ខ្លួន ត្រូវបានបញ្ជូនទៅធ្វើការងារក្នុងរយៈពេលខ្លី ប៉ុន្តែត្រូវភ្ញាក់ផ្អើលនឹងការចាប់ខ្លួន។ លោកបន្តថា ​កូរ៉េខាងត្បូងពេលនេះកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាទិដ្ឋាការ ថាត្រូវទទួល​បានកូតាកម្មករបន្ថែម ឬបង្កើតប្រភេទទិដ្ឋាការថ្មី។ កម្មករទាំងជាង ៣០០ នាក់ ត្រូវបាន​បញ្ជូនមកកូរ៉េវិញ ហើយរំពឹងថានឹង​មកដល់ក្រុងសេអ៊ូលនាថ្ងៃស្អែកនេះ។

គេមើលឃើញថា រូបភាព​នៃ​ការចាប់ឃុំខ្លួនកម្មករ​កូរ៉េត្រូវបានចែកចាយពាសពេញអនឡាញ ដែល​បង្ក​ឱ្យ​មាន​កំហឹង​ជា​សាធារណៈ និង​ដាក់​សម្ពាធ​លើ​លោក Lee។ ​វាក៏ប្រថុយបំផ្លាញផែនការវិនិយោគសំខាន់ៗរបស់ក្រុមហ៊ុនពហុជាតិ​កូរ៉េផងដែរ ខណៈលោក Lee និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែជួបគ្នាប៉ុន្មានថ្ងៃមុន ​ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។

ក្រោយការវាយឆ្មក់នៅរោងចក្រ Hyundai លោក ត្រាំ បាន​ស្នើឱ្យក្រុមហ៊ុនបរទេសដែលវិនិយោគនៅអាមេរិក ត្រូវយកពលរដ្ឋអាមេរិកាំងធ្វើការ និងបណ្ដុះបណ្ដាលពួកគេ៕

The post មេដឹកនាំកូរ៉េខាងត្បូង៖ ការចាប់ខ្លួនពលករនៅរោងចក្រ Hyundai នឹងប៉ះពាល់ការវិនិយោគ appeared first on Kampuchea Thmey Daily.