ព័ត៌មានអន្ដរជាតិ
ជប៉ុនធ្លាក់លេខជាគោលដៅទេសចរពីចិន ខណៈកូរ៉េខាងត្បូងលោតឡើងលេខ១
វិស្សមកាលរយៈពេល៩ថ្ងៃ តាមចន្ទគតិរបស់ប្រទេសចិនចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ដោយប្រទេសជប៉ុនបានធ្លាក់ចេញពីគោលដៅទេសចរណ៍លេខ២ សម្រាប់ដំណើរកម្សាន្តក្រៅប្រទេសពេញនិយមបំផុតចំនួន១០របស់អ្នកដំណើរចិន។ ការធ្លាក់ចុះនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានជំរុញពលរដ្ឋរបស់ខ្លួន មិនឱ្យទៅលេងប្រទេសជប៉ុន ចំពេលមានភាពតានតឹងផ្នែកការទូតជុំវិញកោះតៃវ៉ាន់។

យ៉ាងណា ប្រទេសកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងក្លាយជាគោលដៅក្រៅប្រទេសកំពូលជាមួយនឹងភ្ញៀវទេសចរចិនចំនួន ២៥០ ០០០នាក់ កើនឡើង ១,៥ដង បើធៀបនឹងឆ្នាំមុន។
យោងតាម Kyodo ចុះផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ប្រទេសដែលពេញនិយមម្រាប់ជនជាតិចិនផ្សេងទៀត រួមមានប្រទេសថៃ សិង្ហបុរី វៀតណាម តួកគី និងរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
គួរឱ្យដឹងថា ភាពតានតឹងរវាងប្រទេសចិននិងជប៉ុន កើតចេញពីការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅសភាខែវិច្ឆិកា ជុំវិញកោះតៃវ៉ាន់។
មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង-តូក្យូ មានចំនួនអ្នកទេសចរចិនជាច្រើនជាប់ព្រំដែនជប៉ុនអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី គេរំពឹងថានឹងធ្លាក់ចុះដល់ទៅ ៦០ ភាគរយធៀបនឹងឆ្នាំមុន។
យ៉ាងណាការធ្វើដំណើរចំនួន ៩.៥ប៊ីលានជើងត្រូវបានព្យាករ អំឡុងពិធីបុណ្យនិទាឃរដូវរយៈពេល ៤០ថ្ងៃ នៃការធ្វើដំណើររហូតដល់ថ្ងៃទី១៣ ខែមីនា ដែលគេស្គាល់ជាភាសាចិនថា «ឈុនយុន ឬ Chunyun»។
ស្ថានទូតចិនប្រចាំទីក្រុងអូសាកា កាលពីថ្ងៃអាទិត្យ បានអំពាវនាវជាថ្មីម្តងទៀត ជំរុញឱ្យជនជាតិចិន ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីមានឧប្បត្តិហេតុសម្លាប់មនុស្ស ក្នុងសង្កាត់ Dotombori កើតឡើងយ៉ាងមមាញឹករបស់ទីក្រុងនេះកាលពីប៉ុន្មានយប់មុន។
កាលពីថ្ងៃសៅរ៍ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានរិះគន់ការលើកឡើងរបស់ លោកស្រី តាកាអ៊ិឈិ ម្តងទៀត នៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយលើកឡើងថា៖ «ពួកគេ ប្រឆាំងនឹងអធិបតេយ្យភាពរបស់ប្រទេសចិនដោយផ្ទាល់ ពីនិន្នាការគ្រោះថ្នាក់នាពេលថ្មីៗនេះនៅក្នុងប្រទេសជប៉ុន»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Xinhua ។
ទីក្រុងប៉េកាំងអះអាងថា មេដឹកនាំជប៉ុនបាននឹងកំពុងព្យាយាមស្តារលទ្ធិយោធានិយមឡើងវិញ ជាពិសេសបារម្ភថាតាកាអ៊ិឈិ ជាអ្នកគ្រប់គ្រងសន្តិសុខជាតិ ដែលអាចពង្រឹងសមត្ថភាពការពារប្រទេសរបស់លោកស្រី និងពន្លឿនវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពក្រោយសង្គ្រាមរបស់ខ្លួន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


