ព័ត៌មានអន្ដរជាតិ
ថៃចង់បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ចុងឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី ស៊៊ូធុមភុន (Suphajee Suthumpun) បាននិយាយថា ប្រទេសថៃសង្ឈឹមបញ្ចប់ការចរចាពាណិជ្ជកម្មសេរី (FTA) ជាមួយកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

មែនទែនទៅ មន្ត្រីពាណិជ្ជកម្មថៃ និងកូរ៉េខាងត្បូង បានចាប់ផ្ដើមចរចាសម្រាប់ FTA រវាងប្រទេសទាំង២ ចាប់តាំងពីឆ្នាំ ២០០៤ ម្ល៉េះ ហើយឥឡូវនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចា។
លោកស្រី Suphajee បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Standard ដែលចេញផ្សាយកាលពីថ្ងៃចន្ទថា៖ «យើងគិតថាយើងអាចបញ្ចប់ការចរចាជាមួយកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ»។
កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ក្បែរទីក្រុង Busan ។ លោកស្រី Suphajee នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម ហើយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន នឹងចូលរួមជាមួយមេដឹកនាំផ្សេងទៀតក្នុងកិច្ចប្រជុំកំពូលនេះ។

រដ្ឋមន្រ្តីដដែលបាននិយាយថា៖ «យើងមានគម្រោងសេចក្តីប្រកាសរួមមួយ (ជាមួយកូរ៉េខាងត្បូង) ដើម្បីគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់យើងសម្រាប់ការសរុប (នៃ FTA)»។
គួររំឭកថា ពាណិជ្ជកម្មទ្វេភាគីថៃ និងកូរ៉េខាងត្បូង មានប្រមាណ ១៤,៧ ប៊ីលានដុល្លារកាលពីឆ្នាំមុន។ គេមិនទាន់ដឹងថាភាគីនឹងព្រមព្រៀងគ្នាចុះហត្ថលេខាជាផ្លូវការនៅពេលណានោះទេ ខណៈក្រោយបិទបញ្ចប់ការចរចា FTA ត្រូវការការអនុម័តពីសភាមួយសារទៀត មុនពេលចុះហត្ថលេខាផ្លូវការ។
ការចុះពាណិជ្ជកម្មសេរី គឺជាផ្នែកមួយនៃការជំរុញពិពិធកម្មទីផ្សារនាំចេញរបស់ថៃ ដែលរងការគំរាមកំហែងពីកំណើនគោលនយោបាយការពារនិយម រួមទាំងពន្ធគយបដិការរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលដើរអូសជើង និងខ្សោយ ធៀបនឹងដៃគូក្នុងតំបន់សំខាន់ៗ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


