ព័ត៌មានជាតិ
កូរ៉េខាងត្បូង ជ្រើសរើសពលករខ្មែរទៅធ្វើការជាពលកររដូវកាល នៅសាធារណរដ្ឋកូរ៉េ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការជ្រើសរើសពលកររដូវកាល ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកម្មវិធីពលកររដូវកាលបរទេសនេះបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ីន យ៉ុងជេ អភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ។

លោក ហេង សួរ បានថ្លែងអំណរគុណដល់លោក ស៊ីន យ៉ុងជេ ចំពោះការទទួលយកពលករពីកម្ពុជា និងស្នើឱ្យរដ្ឋបាលស្រុកហុងឆុន ទទួលយកពលករកម្ពុជាឱ្យបានច្រើននាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលរបស់ពលករកម្ពុជាដែលតែងតែទទួលបានការកោតសរសើរពីប្រទេសទទួល ជាពិសេសពលករកម្ពុជាមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការងារ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្រុកហុងឆុន លើការជ្រើសរើសពលករប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ស្រុកហុងឆុន។

នៅក្នុងជំនួប លោកអភិបាលស្រុក បានបញ្ជាក់ថា ស្រុកហុងឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលកររដូវកាលបរទេសជាង ១ ៥០០ នាក់ ជារៀងរាល់ឆ្នាំ និងបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួង។

គួរបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាតាមកម្មវិធីពលកររដូវកាលបរទេសទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែមួយគត់ ដើម្បីធានានូវការទៅធ្វើការដោយស្របច្បាប់ និងទទួលបានការគាំពារសិទ្ធិរបស់ពលករ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


