ក្រពើ Archives - Kampuchea Thmey Daily

អ្នកចិញ្ចឹមក្រពើ ស្នើក្រសួងពន្លឿនការនាំចេញទៅចិន ខណៈទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំង
កសិករដែលជាអ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាប ស្នើសុំក្រសួងពាក់ព័ន្ធជួយពន្លឿន និងសម្រួបសម្រួលការនាំចូលទៅប្រទេសចិន ខណៈពួកគាត់អះអាងថា បច្ចុប្បន្នក្រពើលែងមានទីផ្សារដោយស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក អុង វិសាល​ ជាអនុប្រធានសហគមន៍ចិញ្ចឹមក្រពើ «សៀមរាបអង្គរ» ប្រាប់ កម្ពុជាថ្មី ថា ទាក់ទងនឹងការចិញ្ចឹមក្រពើរបស់កសិករស្ថិតនៅខេត្តសៀមរាប បច្ចុប្បន្នហាក់ថមថយបន្ដិចម្ដងៗ ដោយសារតែបញ្ហាទីផ្សារកាន់តែស្ងាត់ទៅៗ ពីមួយឆ្នាំថ្ងៃទៅមួយឆ្នាំ។

លោកបន្តថា ដ្បិតកាលពីឆ្នាំមុន ក្រពើមានក្រុមហ៊ុន​ និងឈ្មួញចុះមកទិញដល់កសិដ្ឋានខ្លះក៏ពិតមែន ប៉ុន្តែបរិមាណ នៃការនាំចេញហាក់បីដូចមានចំនួនតិច ដែលនាំឱ្យក្រពើសល់ច្រើននៅតាមកសិដ្ឋាន។

អនុប្រធានសហគមន៍រូបនេះ បញ្ជាក់ដែរថា ក្រៅពីបញ្ហាទីផ្សារ កសិករក៏ប្រឈមនឹងរឿងការផ្គត់ផ្គង់ចំណីដែលកន្លងមកច្រើនទិញពីប្រទេសថៃ ប៉ុន្តែដល់បិទព្រំដែនគោកមួយរយៈ កសិករបានសម្រេចចិត្តទិញពីប្រទេសវៀតណាមវិញដោយក្នុងតម្លៃមួយខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តំណាងឱ្យកសិករចិញ្ចឹមក្រពើទាំងអស់ លោក អុង វិសាល សុំស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាជួយពន្លឿនដល់ការនាំចេញទៅទីផ្សារប្រទេសចិន ដើម្បីឱ្យកសិករមានក្ដីសង្ឃឹមឡើងវិញ។

លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាប បានឱ្យដឹងដែរថា បច្ចុប្បន្នទីផ្សារក្រពើមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតម្លៃហាក់ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។

កសិកររូបនេះ បញ្ជាក់ដែរថា ប្រសិនបើក្រពើធ្លាក់ចុះតម្លៃបែបនេះ កសិករអស់ក្ដីសង្ឃឹមនឹងការចិញ្ចឹមក្រពើនេះតទៅទៀតហើយ។

មិនខុសគ្នាពីកសិករខាងលើ លោក គង់ ម៉ី ជាអ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាបដូចគ្នា ប្រាប់កម្ពុជាថ្មី ថា ដ្បិតកន្លងមកមានការនាំចូលក្រពើទៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែចំនួននៃការនាំចេញហាក់មានចំនួនតិចនៅឡើយ។

ក្នុងនាមជាអ្នកចិញ្ចឹមក្រពើ និងតំណាងឱ្យកសិករចិញ្ចឹមក្រពើទាំងអស់ លោក គង់ ម៉ី ក៏ស្នើសុំដល់ក្រសួង និងមន្ទីរពាក់ព័ន្ធមេត្តាជួយពន្លឿនការនាំចេញ និងរកទីផ្សារបន្ថែមសម្រាប់កសិករ ពីព្រោះមុខរបរចិញ្ចឹមក្រពើនេះហាក់ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឱ្យដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង មក​ប្រទេស​កម្ពុជា កាលពីថ្ងៃទី​១៧ និង១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ មាន​ការ​ចុះ​ហត្ថលេខា​លើឯកសារ​​ពិធីសារ​ចំនួន ៣ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៣មុខ របស់​កម្ពុជាទៅ​ទីផ្សារ​ប្រទេស​ចិន។

ក្នុង​នោះ​មាន​ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និង​សុខភាព សម្រាប់​ការនាំចេញ​ក្រពើ​ដែល​បាន​បង្កាត់​ពូជ​នៅ​កសិដ្ឋាន​​ពីព្រះរាជាណាចក្រកម្ពុជា ទៅ​សាធារណរដ្ឋប្រជាមានិត​ចិនផងដែរ៕

អត្ថបទ ៖ សួស សិត

The post អ្នកចិញ្ចឹមក្រពើ ស្នើក្រសួងពន្លឿនការនាំចេញទៅចិន ខណៈទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំង appeared first on Kampuchea Thmey Daily.

ការនាំចេញក្រពើទៅចិនជាផ្លូវការ មិនទាន់​បាននៅឡើយ ខណៈក្រពើកំពុងក្រាបពង
លោក គង់ ម៉ី អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា ការនាំចេញក្រពើទៅចិនជាផ្លូវការ នៅពុំទាន់បាននៅឡើយ ខណៈក្រពើតាមកសិដ្ឋានកំពុងក្រាបពង។ ទីផ្សារចិននឹងផ្តល់ក្តីរំពឹងខ្ពស់សម្រាប់អាជីវកម្មចិញ្ចឹមក្រពើរបស់កម្ពុជាឱ្យមានសន្ទុះឡើងវិញ ដោយសារតែបញ្ហាកង្វះទីផ្សារនាពេលកន្លងមកបានធ្វើឱ្យអ្នកនៅក្នុងវិស័យនេះជួបប្រទះនូវការលំបាកយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី០៥ ខែឧសភា នេះ លោក គង់ ម៉ី បញ្ជាក់ថា «ក្រពើនៅក្នុងសហគមន៍របស់លោកនាពេលបច្ចុប្បន្ននេះ កំពុងតែក្រាបពងច្រើន ដែលនេះជាហេតុដែលមិនអាចនាំចេញក្រពើឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន បាននៅឡើយ ដោយទុកឱ្យក្រពើទាំងនេះក្រាបពងអស់សិន ទើបនាំ​ចេញ»។

អនុប្រធានសហគមន៍រូបនេះ បានឱ្យដឹងទៀតថា សព្វថ្ងៃក្រពើក្នុងសហគមន៍របស់លោកមានត្រឹមចន្លោះ ២០កសិដ្ឋាន ទៅ២៥កសិដ្ឋានតែប៉ុណ្ណោះ បើធៀបនឹងប៉ុន្មានឆ្នាំមុនៗ ឃើញថា មុខរបរចិញ្ចឹមក្រពើនេះ មានការថយចុះយ៉ាងខ្លាំង ផងដែរ។

គួរឱ្យដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង មក​ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសា កន្លងទៅ មាន​ការ​ចុះ​ហត្ថលេខា​លើឯកសារ​​ពិធីសារ​ចំនួន ៣ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៣ មុខ របស់​កម្ពុជាទៅ​ទីផ្សារ​ប្រទេស​ចិន។

ក្នុង​នោះ​មាន​ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិង​សុខភាព សម្រាប់​ការនាំចេញ​ក្រពើ​ដែល​បាន​បង្កាត់​ពូជ​នៅ​ កសិដ្ឋាន​​ពីព្រះរាជាណាចក្រកម្ពុជា ទៅ​សាធារណរដ្ឋប្រជាមានិត​ចិន ផងដែរ៕

អត្ថបទ ៖ សួស សិត

The post ការនាំចេញក្រពើទៅចិនជាផ្លូវការ មិនទាន់​បាននៅឡើយ ខណៈក្រពើកំពុងក្រាបពង appeared first on Kampuchea Thmey Daily.

អ្នកចិញ្ចឹមក្រពើ អាចនឹងមានសង្ឃឹមឡើងវិញ ខណៈមានការព្រមព្រៀងនាំចេញទៅចិន
អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា អ្នកចិញ្ចឹមក្រពើ អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈមានកិច្ចព្រមព្រៀងនាំចេញក្រពើទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លោក គង់ ម៉ី អ​នុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា លោកពិតជាសប្បាយចិត្ត និងសាទរយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងអំពីការចុះពិធីសាររវាងភាគីកម្ពុជា​ និងចិន អំពីការនាំចេញក្រពើដែលបង្កាត់ពូជពីប្រទេសកម្ពុជាទៅប្រទេសចិន។

លោក គង់ ម៉ី បានឱ្យដឹងទៀតថា «ក្នុងនាមលោកជាអនុប្រធានសហគមន៍ ក៏ដូចជាអ្នកចិញ្ចឹមក្រពើទាំងអស់នៅខេត្តសៀមរាប អ្វីដែលយើងចង់បានគឺការចិញ្ចឹមអ្វីមួយមានទីផ្សារនាំចេញ មិនថាតែក្រពើតែមួយ នោះទេ ផលិតផលផ្សេងៗក៏ដូចគ្នា»។

យ៉ាងណាមិញ តាមរយៈការចុះកិច្ចព្រមព្រៀងនៃពិធីសារនាំចេញក្រពើនេះ ប្រសិនបើដំណើរការទៅមុនបានល្អ លោក គង់ ម៉ី ដាក់ក្ដីសង្ឃឹមថាអ្នកចិញ្ចឹមក្រពើទាំងអស់នឹងមានទីផ្សារប្រសើរជាងពេលកន្លងទៅ។

ជាមួយគ្នានោះ លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើខេត្តសៀមរាប ក៏បានប្រាប់ កម្ពុជាថ្មី ដូចគ្នាថា ក្នុងនាមលោកជាអ្នកចិញ្ចឹមក្រពើម្នាក់ លោកពិតជាមានចិត្តសប្បាយរីករាយ ពេលដែលឃើញការចុះពិធីសាររវាងកម្ពុជា និងចិន អំពីការនាំចេញក្រពើទៅកាន់ទីផ្សារចិន។

ការលើកឡើងបែបនេះ ក៏ព្រោះតែ លោក ញ៉ែម បូរាណ យល់ឃើញថា កន្លងមកការចិញ្ចឹមក្រពើមានទីផ្សារធំបានតែប្រទេសចិនតែមួយគត់ ចំណែកទីផ្សារវៀមណាម គឺត្រឹមតែតិចតួចប៉ុណ្ណោះ។

ក្រៅពីនេះ លោក ញ៉ែម បូរាណ បានឱ្យដឹងថា «ប្រសិនបើ​ មានការនាំចេញទៅចិនស្របច្បាប់មែននោះ កសិករ ក៏ដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដទៃទៀត អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈកន្លងទៅទីផ្សារក្រពើបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកចិញ្ចឹមក្រពើមួយចំនួនធំ បានបោះបង់ចោលមុខរបរមួយ​នេះ ស្ទើរតែ ៨០ភាគរយ រួចទៅហើយ»។

គួរឱ្យដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង មក​ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសា កន្លងទៅ មាន​ការ​ចុះ​ហត្ថលេខា​លើឯកសារ​​ពិធីសារ​ចំនួន ៣ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៣ មុខ របស់​កម្ពុជាទៅ​ទីផ្សារ​ប្រទេស​ចិន។

ក្នុង​នោះ​មាន​ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិង​សុខភាព សម្រាប់​ការនាំចេញ​ក្រពើ​ដែល​បាន​បង្កាត់​ពូជ​នៅ​  កសិដ្ឋាន​​ពីព្រះរាជាណាចក្រកម្ពុជា ទៅ​សាធារណរដ្ឋប្រជាមានិត​ចិន ផងដែរ៕

អត្ថបទ ៖ សួស សិត

The post អ្នកចិញ្ចឹមក្រពើ អាចនឹងមានសង្ឃឹមឡើងវិញ ខណៈមានការព្រមព្រៀងនាំចេញទៅចិន appeared first on Kampuchea Thmey Daily.

កម្ពុជានឹងអាចចុះហត្ថលេខាលើមុខទំនិញនាំចេញសំខាន់ៗ ២ មុខទៀត ទៅទីផ្សារចិន
លោក​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​កិច្ច​កុងត្រា ក្នុង​ការ​នាំ​ចេញ​សំបុក​ត្រចៀក​កាំកម្ពុជា ទៅកាន់ទីផ្សារចិន កម្ពុជា​នឹង​អាច​ចុះ​ហត្ថលេខា​លើ​ការ​នាំ​ចេញ​មុខ​ទំនិញ​សំខាន់​ៗ​ ២ មុខ បន្ថែម​ទៀត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។

លោក ឃឹម ហ្វីណង់ ថ្លែង​ប្រាប់កម្ពុជា​ថ្មី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ ​​ថា ពាក់ព័ន្ធ​និង​កិច្ច​ព្រមព្រៀងភូតគាមអនាម័យ (SPS) សម្រាប់​ការនាំចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន កម្ពុជា តាម​រយៈ​ក្រសួង​កសិកម្ម​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ភាគី​ចិន និង​បាន​ឯកភាព​គ្នា​រួច​រាល់​អស់ហើយ។

ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា​យើង​នឹង​អាច​ចុះ​ហត្ថលេខា​ជា​មួយ​ភាគី​ចិន ពាក់ព័ន្ធ​ទៅ​នឹង​ពិធី​សារ​ផ្សេងៗ​ទៀត​ផង​ដែរ ដូចជា ទុរេន ក្រពើ ជាដើម។

លោក​បាន​ បន្ថែម​ថា ជា​គោលការណ៍​លុះ​ត្រា​តែ​មានកិច្ច​ព្រម​ព្រៀង​ទើប​អាច​រុញ​ការងារ​នេះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន​ ហើយ​កន្លង​មក​ចិន​គឺ​ជា​ទីផ្សារ​សំខាន់ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ការ​ចរចា​នេះ​ចំណាយ​ពេល​យូរ។

លោក​បាន​សង្កត់​ធ្ងន់​ថា ឱ្យ​តែ​បាន​ការ​ចរចា​នេះ​ត្រឹម​ត្រូវ​ និង​ចុះ​ហត្ថលេខា​ហើយ គឺ​យើង​អាច​មាន​លទ្ធភាព​ធ្វើករ​នាំ​ចេញ​ដែល​អាច​ពង្រីក​ទីផ្សារ​កសិផល​របស់​កម្ពុជា​ហើយ​។

ជា​មួយ​គ្នា​នេះ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន បាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​បន្ថែម​ដែរ​ថា ជា​ការ​កត់សម្គាល់​របស់​លោក​ជុំ​វិញ​ការ​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន​នេះ លោកមើលឃើញ ៥ ចំណុច ដែលបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជាប្រសិនបើកម្ពុជាយើង​អាច​សម្រេច​ការ​នាំ​ចេញ​ទៅ​បាន​។

ចំណុចទី១ គឺ កម្ពុជា​អាច​ធានា​បាន​នូវ​ទីផ្សារ​មួយ​បន្ថែម​ទៀត​ ដែល​នេះ​ជា​កត្តា​សំខាន់ និង​ជា​អ្វី​ដែល​ប្រជាកសិករ​ចង់​បាន​បំផុត​ ព្រោះ​បច្ចុប្បន្ន​នេះ​យើងបាន​ដឹង​ហើយ​ថា មិន​ត្រឹម​តែ​ទីផ្សារ​ទុរេន​នោះ​ទេ ទីផ្សារ​អ្វី​ក៏​ដោយ នៅ​ពេល​ដាំ​ដុះ​បាន​អ្វី​ដែល​ព្រួយ​បារម្ភ​បំផុត​គឺ​បញ្ហា​ទីផ្សារ​នេះ​តែ​ម្តង។ ទី​២ ពាក់​ព័ន្ធ​និង​តម្លៃ​ កាល​ណា​កម្ពុជា​មាន​ជម្រើស​ទីផ្សារ​កាន់​តែ​ច្រើន នោះ​តម្លៃ​ក៏​នឹង​កាន់​តែ​ល្អ​ប្រសើរ​ផងដែរ​។

ដោយឡែកទី​៣ គឺ​អាច​លើក​កម្ពស់​ស្តង់ដារ​នៃ​ការ​ផលិត​ទុរេន​នៅ​កម្ពុជា ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​ហាក់​មិន​សូវ​យក​ចិត្ត​ទុកដាក់​ ដោយសារផលិតលក់​នៅក្នុង​ស្រុក​។ ប៉ុន្តែ​សម្រាប់​ការ​នាំ​ចេញ​គឺ​ពាក់ព័ន្ធ​ទៅ​និង​រូបរាង សុវត្ថិភាព និង​កត្តា​ចាំ​បាច់​មួយ​ចំនួន​ទៀត​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ ដូច្នេះ​ប្រសិន​អាច​បើក​ទីផ្សារ​នេះ​ នឹង​ជួយ​លើក​កម្ពស់​ស្តង់ដារ​វិស័យ​ទុរេន​របស់​កម្ពុជា​ទាំង​មូល រាប់​តាំង​ពី​ការ​ដាំ​ដុះ ការ​វ៉ិច​ខ្ចប់ និងការ​នាំចេញ​ជា​ដើម​​។

ទី៤ តាមរយៈនេះច្បាស់​ជា​អាច​ទាញ​យក​ការ​វិនិយោគ​ពី​ក្រៅ​ស្រុក និង​ក្នុង​ស្រុក ចូល​ទៅ​ក្នុង​វិស័យ​មួយ​នេះកាន់តែល្អប្រសើរបន្ថែមទៀត​ទាំង​ការ​ដាំ​ដុះ​ និង​ការ​ពង្រីក​បន្ថែម​ទៅ​លើ​ផ្ទៃដី​ដាំ​ដុះ​ ព្រោះ​កម្ពុជា​មាន​ផ្ទៃដី​ដែល​បាន​ធំធេង​បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង​កម្ពុជា​​មាន​សក្ដានុពល​ច្រើន​ ហើយ​និង​ការ​វិនិយោគ​ទៅ​កាន់​ការ​កែច្នៃ​នៅ​ក្នុង​សង្វាក់​ផលិត​កម្ម​ទុរេន​មាន​ច្រើន​ ដែល​ទាញការវិនិយោគ ​ឱកាស​ការងារ និង​មូលធន​ចូល​ក្នុង​ប្រទេស​យើង​ដូច​គ្នា​ដែរ​។

ទី៥ ប្រសិន​បើ​យើង​រៀប​ចំ​ឱ្យ​បាន​កាន់​តែ​ច្រើន ទុរេន​ក៏ជា​ផ្នែក​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មួយ​ដែរ ជា​ពិសេស​ទេសចរ​ចិន​ ក៏​ដូច​ជា​ទេសចរ​នៅ​ក្នុង​ប្រទេស​ក្នុង​អាស៊ាន​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ លោក ឃឹម ប៊ុនឡែន ​ក៏បានធ្វើការអំពាវនាវដល់ប្រជាកសិករបន្ថែមផងដែរ សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​​ការ​លើក​កម្ពស់​គុណភាព​ សុវត្ថិភាព និង​ការ​ផលិត​ផ្លែ​ទុរេន​ឱ្យ​បាន​ល្អ ដោយ​សារប្រទេស​ថៃ និង​វៀតណាម​កំពុង​ប្រឈម​បញ្ហា​នេះ​ ដូច្នេះ​យើង​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ហើយ​​ គួរ​តែ​បន្ត​ពង្រឹង​គុណភាព និង​រសជាតិ សម្រាប់​អ្នក​បរិភោគ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ មួយវិញទៀត កសិករ​គួរ​តែ​ផ្ដួចផ្ដើម​ចងក្រង​ជា​ក្រុម​ ដើម្បី​អាច​រុញ​ច្រាន​ឱ្យ​ក្លាយ​ជា​សហគមន៍ និង​ឈាន​​ទៅ​កសិកម្ម​ទំនើប​ ដើម្បី​ក្លាយ​ជា​កម្លាំង​មួយ​ក្នុង​ការ​រួម​​គ្នា​ផលិត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​។

ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ​ប្រទេស គិត​ជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក។ នេះ​បើតាម​ការ​គូស​បញ្ជាក់​របស់លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និងនេសាទ ថ្លែងនៅ​ក្នុង​ពិធីបើកវេទិកា និង​ពិព័រណ៍កសិកម្មកម្ពុជាកាលពីថ្ងៃទី៧ខែមេសា។

ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃ​ផលិតផល​សរុប​ក្នុងស្រុក គិត​ជាតម្លៃបច្ចុប្បន្ន ជាមួយ​នឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើង​ដល់ជាង ៧,៨២ ពាន់​លានដុល្លារ ក្នុងនោះ ការ​រួមចំណែក​របស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យ​ផលិតកម្ម​សត្វ ១៥,៤%, អនុវិស័យ​ជលផល ២០%, និង​អនុវិស័យព្រៃឈើ ៣,៣%៕

The post កម្ពុជានឹងអាចចុះហត្ថលេខាលើមុខទំនិញនាំចេញសំខាន់ៗ ២ មុខទៀត ទៅទីផ្សារចិន appeared first on Kampuchea Thmey Daily.

កម្ពុជានឹងនាំចេញក្រពើជាលើកទី១ ទៅ​ចិន ប្រមាណជាង១ពាន់ក្បាល ​
អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ស្ថិតនៅខេត្តសៀមរាប លោក គង់ ម៉ី បានប្រាប់កម្ពុជាថ្មីថា ឆ្នាំ២០២៥ នេះថា កម្ពុជានឹងនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិវៀតណាមជាលើកទី១ ដែលមានចំនួនក្រពើប្រមាណ១១០០ក្បាល នៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ។

លោក គង់ ម៉ី បានថ្លែងមកកាន់កម្ពុជាថ្មី នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា សម្រាប់ប៉ុន្មានថ្ងៃនេះ លោកកំពុងដើរប្រមូលក្រពើតាមកសិដ្ឋានមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវស្ដង់ដានាំចេញដាក់តាមកុងតឺន័រ ដែល១គ្រឿង អាចដឹកបានក្រពើចំនួន៥០០ក្បាល។

អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ រូបនេះ បានប្រាប់ឱ្យដឹងទៀតថា ៖«ចំពោះក្រពើដែលត្រូវនាំចេញទាំងនេះ តម្លៃយ៉ាងណា ក៏លោកពុំទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក និងម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើផ្សេងៗទៀត សប្បាយចិត្តនោះ គឺកម្ពុជាអាចនាំក្រពើទៅកាន់ទីផ្សារប្រទេសចិនតាមច្រកព្រំដែនអន្តរជាតិប្រទេសវៀតណាម គោរពតាមស្ដង់ដា និងស្របច្បាប់ត្រឹមត្រូវ ជាលើកទី១ ដែលនេះអាចចាត់ទុកថាជាដំណឹងល្អសម្រាប់អ្នកចិញ្ចឹមក្រពើទាំងអស់ ក្នុងប្រទេសកម្ពុជា ពិសេសគឺខេត្តសៀមរាប នេះតែម្ដង»។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឱ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។

នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖​ សួស សិត

The post កម្ពុជានឹងនាំចេញក្រពើជាលើកទី១ ទៅ​ចិន ប្រមាណជាង១ពាន់ក្បាល ​ appeared first on Kampuchea Thmey Daily.

កម្ពុជាគ្រោងនាំចេញក្រពើទៅទីផ្សារចិនក្នុងពេលឆាប់ៗនេះ
អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប លោក គង់ ម៉ី បានឱ្យដឹងនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា មានក្រុមហ៊ុនមួយគ្រោងនាំចេញក្រពើទៅទីផ្សារប្រទេសចិន តាមច្រកព្រំដែនប្រទេសវៀតណាមឆាប់ៗ ប៉ុន្ដែចំនួនប៉ុន្មានក្បាលនោះ លោកក៏មិនទាន់បញ្ជាក់នៅឡើយ។

លោក គង់ ម៉ី បានបញ្ជាក់ឱ្យដឹងទៀតថា ទាក់ទងនឹងទីផ្សារក្នុងការនាំចេញក្រពើរស់ ទៅកាន់ទីផ្សារប្រទេសចិននេះដែរ លោកបានទទួលដំណឹងពីខាងក្រុមហ៊ុន អាចថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ គ្រោងនឹងមានការនាំចេញក្រពើ ដោយដឹកតាមច្រកព្រំដែនអន្តរជាតិវៀតណាម ចេញទៅកាន់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណា អនុប្រធាន​សហគម​ន៍​អ្នកចិញ្ចឹមក្រពើរូបនេះ ក៏នៅពុំទាន់ដឹងថា ការនាំចេញក្រពើលើកនេះ ស្ថិតក្នុងទំហំប៉ុន្មាននោះទេ។

ដោយឡែក លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ខេត្តសៀមរាប ក៏បានប្រាប់ កម្ពុជាថ្មី ដែរថា លោកនៅពុំទាន់ទទួលបានដំណឹងនេះនៅឡើយ ខណៈបច្ចុប្បន្នលោកសង្កេតឃើញថា ទីផ្សារក្រពើក្នុងប្រទេសកម្ពុជា ហាក់ធ្លាក់ចុះខ្លាំង ដោយសារពុំសូវមានឈ្មួញចុះទិញដល់កសិដ្ឋានដូចប៉ុន្មានឆ្នាំកន្លងទៅ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងដែរថា ប្រសិនបើមានការនាំចេញដូចការគ្រោងទុកមែន មិនថាលោក ឬម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើផ្សេងៗទៀត អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈពេលកន្លងទៅកសិដ្ឋានខ្លះ ក៏ត្រូវបានបិទទ្វារដោយសារ​ទីផ្សារក្រពើមានការធ្លាក់ចុះគួរឱ្យគត់សម្គាល់។

លោក ញ៉ែម បូរាណ បច្ចុប្បន្នកសិដ្ឋានរបស់លោក នៅសល់ក្រពើត្រឹមតែ២០០ក្បាល សម្រាប់ធ្វើពូជ ចំណែកទីផ្សារវិញ លោកអះអាងថា ទីផ្សារក្រពើអាចលក់បានតិចតួចទៅកាន់ឈ្មួញកណ្ដាលដែលមានតម្រូវការ តែការនាំចេញទ្រង់ទ្រាយធំ រយៈពេលចុងក្រោយនេះ ឃើញថាស្ងាត់ខ្លាំង ពុំមានឈ្មួញសួរនាំអ្វីនោះឡើយ។

ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ​២០២៥ បានចុះ​យកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។​

ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។

នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖​ សួស សិត

The post កម្ពុជាគ្រោងនាំចេញក្រពើទៅទីផ្សារចិនក្នុងពេលឆាប់ៗនេះ appeared first on Kampuchea Thmey Daily.

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើ មុនពេលនាំចេញទៅទីផ្សារចិន
ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៥ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។​

ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។

នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

The post មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើ មុនពេលនាំចេញទៅទីផ្សារចិន appeared first on Kampuchea Thmey Daily.

កសិដ្ឋានចិញ្ចឹមក្រពើនៅក្រុងសៀមរាប១កន្លែងធ្វើឱ្យក្រពើ ២២ក្បាលរួចពីទ្រុង តែប្រមូលបានវិញ
កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែង នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានយកក្រពើងាប់ចេញពីទ្រុង រួចភ្លេចបិទទ្វារវិញ ក៏ធ្វើឱ្យក្រពើ២២ក្បាលរួចពីទ្រុង។ ក្រោយទទួលបានព័ត៌មាននេះ មន្ត្រីជំនាញរដ្ឋបាលជលផល បានចុះដល់កសិដ្ឋានចិញ្ចឹមក្រពើ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត។

លោក មាឃ ច័ន្ទវិរិទ្ធ នាយសង្កាត់រដ្ឋបាលជលផលផ្សារលើ បានឱ្យដឹងថា ឈ្មោះ មុំ ចាន់់ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកមើលថែក្រពើ បានរៀបរាប់ប្រាប់ថា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងលើ ឈ្មោះ តាមី រស់នៅស្រុកពួក ខេត្តសៀមរាប ។ លោកមុំ ចាន់ណា បានរៀបរាប់ទៀតថា កាលពីម៉ោង១២និង ២៥នាទី រំលងអាធ្រាតថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ មានក្រពើរួចចំនួន២២ក្បាល អាយុ១០ឆ្នាំ ប្រវែង ១,៥ម៉ែត្របានរួចចេញពីទ្រុង។

មូលហេតុដែលក្រពើរួច គឺដោយសារពេលបើកទ្វារចូលទៅយកក្រពើដែលងាប់ ពេលចេញមកវិញភ្លេចបិទទ្វារអាង។ លោកបានបន្តទៀតថា ក្រោយពីរួច អ្នកមើលថែក្រពើ និងអ្នកជិតខាង បានចាប់ប្រមូលក្រពើដែលរួចរហូតដល់ម៉ោង៤និង៤៥ នាទីបានចាប់ប្រមូលក្រពើទាំង២២ក្បាលមកវិញបានទាំងអស់។ លោកបញ្ជាក់ថា ករណីនេះ ពុំបានធ្វើគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ។ ក្នុងនោះដែរ មន្រ្តីជំនាញក៏បានណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើទាំងអស់បង្កើនការប្រុប្រយ័ត្នឱ្យបានខ្ពស់ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់បាន៕

ដោយ៖ ជុន កុសល

The post កសិដ្ឋានចិញ្ចឹមក្រពើនៅក្រុងសៀមរាប១កន្លែងធ្វើឱ្យក្រពើ ២២ក្បាលរួចពីទ្រុង តែប្រមូលបានវិញ appeared first on Kampuchea Thmey Daily.