Connect with us

ព័ត៌មានជាតិ

កសិដ្ឋានចិញ្ចឹមក្រពើនៅក្រុងសៀមរាប១កន្លែងធ្វើឱ្យក្រពើ ២២ក្បាលរួចពីទ្រុង តែប្រមូលបានវិញ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែង នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានយកក្រពើងាប់ចេញពីទ្រុង រួចភ្លេចបិទទ្វារវិញ ក៏ធ្វើឱ្យក្រពើ២២ក្បាលរួចពីទ្រុង។ ក្រោយទទួលបានព័ត៌មាននេះ មន្ត្រីជំនាញរដ្ឋបាលជលផល បានចុះដល់កសិដ្ឋានចិញ្ចឹមក្រពើ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាឃ ច័ន្ទវិរិទ្ធ នាយសង្កាត់រដ្ឋបាលជលផលផ្សារលើ បានឱ្យដឹងថា ឈ្មោះ មុំ ចាន់់ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកមើលថែក្រពើ បានរៀបរាប់ប្រាប់ថា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងលើ ឈ្មោះ តាមី រស់នៅស្រុកពួក ខេត្តសៀមរាប ។ លោកមុំ ចាន់ណា បានរៀបរាប់ទៀតថា កាលពីម៉ោង១២និង ២៥នាទី រំលងអាធ្រាតថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ មានក្រពើរួចចំនួន២២ក្បាល អាយុ១០ឆ្នាំ ប្រវែង ១,៥ម៉ែត្របានរួចចេញពីទ្រុង។

មូលហេតុដែលក្រពើរួច គឺដោយសារពេលបើកទ្វារចូលទៅយកក្រពើដែលងាប់ ពេលចេញមកវិញភ្លេចបិទទ្វារអាង។ លោកបានបន្តទៀតថា ក្រោយពីរួច អ្នកមើលថែក្រពើ និងអ្នកជិតខាង បានចាប់ប្រមូលក្រពើដែលរួចរហូតដល់ម៉ោង៤និង៤៥ នាទីបានចាប់ប្រមូលក្រពើទាំង២២ក្បាលមកវិញបានទាំងអស់។ លោកបញ្ជាក់ថា ករណីនេះ ពុំបានធ្វើគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ។ ក្នុងនោះដែរ មន្រ្តីជំនាញក៏បានណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើទាំងអស់បង្កើនការប្រុប្រយ័ត្នឱ្យបានខ្ពស់ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់បាន៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម