សេដ្ឋកិច្ច
អ្នកចិញ្ចឹមក្រពើ អាចនឹងមានសង្ឃឹមឡើងវិញ ខណៈមានការព្រមព្រៀងនាំចេញទៅចិន
អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា អ្នកចិញ្ចឹមក្រពើ អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈមានកិច្ចព្រមព្រៀងនាំចេញក្រពើទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លោក គង់ ម៉ី អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា លោកពិតជាសប្បាយចិត្ត និងសាទរយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងអំពីការចុះពិធីសាររវាងភាគីកម្ពុជា និងចិន អំពីការនាំចេញក្រពើដែលបង្កាត់ពូជពីប្រទេសកម្ពុជាទៅប្រទេសចិន។

លោក គង់ ម៉ី បានឱ្យដឹងទៀតថា «ក្នុងនាមលោកជាអនុប្រធានសហគមន៍ ក៏ដូចជាអ្នកចិញ្ចឹមក្រពើទាំងអស់នៅខេត្តសៀមរាប អ្វីដែលយើងចង់បានគឺការចិញ្ចឹមអ្វីមួយមានទីផ្សារនាំចេញ មិនថាតែក្រពើតែមួយ នោះទេ ផលិតផលផ្សេងៗក៏ដូចគ្នា»។
យ៉ាងណាមិញ តាមរយៈការចុះកិច្ចព្រមព្រៀងនៃពិធីសារនាំចេញក្រពើនេះ ប្រសិនបើដំណើរការទៅមុនបានល្អ លោក គង់ ម៉ី ដាក់ក្ដីសង្ឃឹមថាអ្នកចិញ្ចឹមក្រពើទាំងអស់នឹងមានទីផ្សារប្រសើរជាងពេលកន្លងទៅ។
ជាមួយគ្នានោះ លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើខេត្តសៀមរាប ក៏បានប្រាប់ កម្ពុជាថ្មី ដូចគ្នាថា ក្នុងនាមលោកជាអ្នកចិញ្ចឹមក្រពើម្នាក់ លោកពិតជាមានចិត្តសប្បាយរីករាយ ពេលដែលឃើញការចុះពិធីសាររវាងកម្ពុជា និងចិន អំពីការនាំចេញក្រពើទៅកាន់ទីផ្សារចិន។

ការលើកឡើងបែបនេះ ក៏ព្រោះតែ លោក ញ៉ែម បូរាណ យល់ឃើញថា កន្លងមកការចិញ្ចឹមក្រពើមានទីផ្សារធំបានតែប្រទេសចិនតែមួយគត់ ចំណែកទីផ្សារវៀមណាម គឺត្រឹមតែតិចតួចប៉ុណ្ណោះ។
ក្រៅពីនេះ លោក ញ៉ែម បូរាណ បានឱ្យដឹងថា «ប្រសិនបើ មានការនាំចេញទៅចិនស្របច្បាប់មែននោះ កសិករ ក៏ដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដទៃទៀត អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈកន្លងទៅទីផ្សារក្រពើបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកចិញ្ចឹមក្រពើមួយចំនួនធំ បានបោះបង់ចោលមុខរបរមួយនេះ ស្ទើរតែ ៨០ភាគរយ រួចទៅហើយ»។
គួរឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសា កន្លងទៅ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣ មុខ របស់កម្ពុជាទៅទីផ្សារប្រទេសចិន។

ក្នុងនោះមានពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅ កសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


