ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Archives - Kampuchea Thmey Daily

កម្ពុជា ជម្រាបបណ្តាអង្គទូតពីទង្វើយោធាថៃបន្តពង្រឹងការកាន់កាប់ហួសខ្សែព្រំដែនដែលទាមទារឯកតោភាគី
លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជាពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារដោយឯកតោភាគី។

បទបង្ហាញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងការបរទេស ដោយមានការចលរួមពី លោក អ៉ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចូលរួមធ្វើបទបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនដែលត្រូវបានទទួលស្គាល់ជាខ្សែព្រំដែនអន្តរជាតិ ដែលបានកំណត់ និងខណ្ឌសីមាព្រំដែនតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងបានប្រៀប ធៀបជាមួយខ្សែបន្ទាត់ព្រំដែនដែលបង្ហាញលើផែនទីដែលថៃគូសដោយឯកតោភាគី។

នាឱកាសនោះ លោកស្រី អ៊ាត សោភា បានរំលឹកអំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នាដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកស្រីបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាពគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។ ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបាន ឯកភាពគ្នា។

យ៉ាងណាមិញលោកស្រី អ៊ាត សោភា បញ្ជាក់ថា៖«ប៉ុន្តែ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក មិនមានការបញ្ជាក់ថាថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ»។

លោកស្រី ក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំ AOT ក្នុងនាមជាប្រធានអាស៊ានមុន និងប្រធានបច្ចុប្បន្ន។

លោកស្រីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកស្រី​ ក៏បានសម្តែងនូវទំនុកចិត្តថា ការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចពិភាក្សា ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ដំណោះស្រាយដ៏យុត្តិធម៌ យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដើម្បីជំរុញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធទង្វើឈ្លានពាននេះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន៕

The post កម្ពុជា ជម្រាបបណ្តាអង្គទូតពីទង្វើយោធាថៃបន្តពង្រឹងការកាន់កាប់ហួសខ្សែព្រំដែនដែលទាមទារឯកតោភាគី appeared first on Kampuchea Thmey Daily.

ក្រសួងការបរទេសពង្រឹងសមត្ថភាពមន្ត្រីការទូត មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស
ក្រសួងការបរទេសកម្ពុជា តាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានផ្ដល់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីការទូតជាន់ខ្ពស់ ដែលទទួលបានការតែងតាំងឱ្យទៅបំពេញការងារនៅក្រៅប្រទេស​។

វគ្គបណ្ដុះបណ្ដាលនេះ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស ដោយមានការចូលរួមពីលោកបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការ និងលោក ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

ក្នុងវគ្គពង្រឹងសមត្ថភាពនេះ មានសិក្ខាកាមជាមន្ត្រីការទូតជាន់ខ្ពស់ចំនួន២៥រូប ដែលទទួលបានការតែងតាំងក្នុងមុខដំណែងជាប្រធាន និងអនុប្រធានស្ថានបេសកកម្មការទូតប្រចាំស្ថានតំណាងកម្ពុជានៅបរទេស។

លោក ឃី សុវណ្ណរតនា បានគូសបញ្ជាក់ថា ការរៀបចំវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់ពេលនេះ គឺពិតជាមានភាពចាំបាច់ ដើម្បីធានាថាប្រធាន និងអនុប្រធានបេសកកម្មការទូត​កម្ពុជា ទទួលបាននូវការបំពាក់បំប៉នសមត្ថភាពពេញលេញ។

ម្យ៉ាងទៀត ក៏ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានពិភពលោកថ្មីៗ មុនចាប់ផ្តើមបេសកកម្មការទូតក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការលើកស្ទួយសេដ្ឋកិច្ច សង្គម វប្បធម៌ និងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕

The post ក្រសួងការបរទេសពង្រឹងសមត្ថភាពមន្ត្រីការទូត មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.

កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បាន​​ចេញ​ប្រកាសព័ត៌មាន ដោយ​ធ្វើការតវ៉ាជាផ្លូវការ​ចំពោះការ​បន្តរំលោភបំពាន​​របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ។

ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃបាន​ធ្វើសកម្មភាព​​កាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ ២៦ ដោយ​បានបន្តរុល​ចូល​មកក្នុងទឹកដី​កម្ពុជា​​បន្ថែមទៀត។

សកម្មភាពខាងលើនេះ រំលោភបំពានលើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការ​វាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការ កាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម​នៃកិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគី​ទាំងពីរ​បាន​ឯកភាព​ប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និង​បោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារ​ទឹកដី​ជា​ឯកតោ​​ភាគីរបស់ប្រទេសថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់​ដល់​សិទ្ធិស្រប​ច្បាប់ ឬជំហររបស់​ព្រះរាជាណាចក្​រកម្ពុជាទាក់ទង​នឹងខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​របស​ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់​ការ​ដោះស្រាយ ជំម្លោះដោយសន្តិវិធី និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនង​ភាពជា​អ្នកជិត​ខាងល្អតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំង​អស់ តាមរយៈមធ្យោបាយ​សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែន​មិនត្រូវផ្លាស់ប្តូរ​ដោយ​ប្រើកម្លាំង​នោះឡើយ៕

The post កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជាគាំទ្រដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះអាម៉េរិក-អ៊ីរ៉ង់ ខណៈឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យ បានចេញសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាម៉េរិក និងរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ក្រសួងការបរទេស បានបង្ហាញពីការស្វាគមន៍របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននេះក្នុងការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងគោរពគ្នាទៅវិញទៅមក។ កម្ពុជា ក៏កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល រហូតនាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល កម្ពុជា ក៏សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តដោយសុច្ឆន្ទៈ និងទៅរកសន្តិភាពយូរអង្វែង។ ចំពោះការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រសួងការបរទេស ថា នឹងជួយស្តារទំនុកចិត្តឡើងវិញនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។

សេចក្ដីថ្លែងការណ៍ លើកឡើងថា «កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ាគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងវិបុលភាពរួម»។

កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោក៕

The post កម្ពុជាគាំទ្រដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះអាម៉េរិក-អ៊ីរ៉ង់ ខណៈឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព appeared first on Kampuchea Thmey Daily.

វៀតណាមផ្ដល់មេដាយដល់អតីតឯកអគ្គរាជទូតកម្ពុជា លោកស្រី ជា គឹមថា ក្នុងការរួមចំណែករឹតចំណងកម្ពុជា-វៀតណាម
លោកស្រី ជា គឹមថា ទីប្រឹក្សាក្រសួងការបរទេស និងជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ទទួលបានមេដាយមិត្តភាព Order of Friendship ដែលផ្តល់ជូនដោយប្រធានរដ្ឋវៀតណាម។ ពិធីបំពាក់មេដាយនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ ដោយលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ការប្រគល់ជូននូវមេដាយខាងលើ គឺជាការទទួលស្គាល់របស់រដ្ឋាភិបាលវៀតណាមចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកស្រី ជា គឹមថា  ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម អំឡុងពេលបំពេញបេសកកម្មការទូតរបស់លោកស្រី នៅប្រទេសវៀតណាម ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។

លោកស្រី ជា គឹមថា បានក្លាយជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម រាប់ចាប់ពីថ្ងៃដែលកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា នៅឆ្នាំ១៩៦៧។ បច្ចុប្បន្ន បន្ទាប់ពីលោកស្រី ជា គឹមថា ដែលត្រូវបានផុតអាណត្តិ តំណែងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសជិតខាងកម្ពុជាមួយនេះ ត្រូវបានជំនួសដោយលោកស្រី ទូច សុផារត្ន។ លោកស្រី ទូច សុផារត្ន គឺជាឯកអគ្គរាជទូតស្ត្រីទី២របស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម៕

ដោយ៖ ធឿន វ៉ាន់សុង

The post វៀតណាមផ្ដល់មេដាយដល់អតីតឯកអគ្គរាជទូតកម្ពុជា លោកស្រី ជា គឹមថា ក្នុងការរួមចំណែករឹតចំណងកម្ពុជា-វៀតណាម appeared first on Kampuchea Thmey Daily.

ក្រសួងមុខងារសាធារណៈចម្រាញ់បានបេក្ខជនជាង៧០រូប ឆ្លងទៅវគ្គសម្ភាសន៍ ដើម្បីក្លាយជាមន្ត្រីក្រសួងការបរទេសដែលត្រូវការ៥២នាក់
ឆ្លងកាត់ការប្រឡង និងបូកពិន្ទុតឹងរ៉ឹង ហ្មត់ចត់ ក្រសួងមុខងារសាធារណៈ នាល្ងាចថ្ងៃទី៤ ខែមិថុនា  ចម្រាញ់បានបេក្ខជនជាង៧០រូប ពីការប្រឡងប្រជែងចូលបម្រើការងារក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលមានបេក្ខជនចូលប្រឡងសរុបចំនួន១២៤៨នាក់ រៀបចំឡើងកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។  បេក្ខជនជាង៧០រូបនេះ នឹងឆ្លងកាត់ការប្រឡងជាលើកទីលើវិញ្ញាសាសួរផ្ទាល់មាត់ ឬវគ្គសម្ភាសន៍ម្ដងទៀត មុននឹងក្លាយជាមន្ត្រីការទូត។

របាយការណ៍ផ្លូវការឱ្យដឹងថា គណៈកម្មាការរៀបចំការប្រឡងចម្រាញ់បានបេក្ខជនជាប់ជាស្ថាពរសម្រាប់ឧបសម្ព័ន្ធទី១ (មុខតំណែងគាំទ្រ) ចំនួន៥នាក់ និងបម្រុង ១៣នាក់។    ចំពោះឧបសម្ព័ន្ធទី២ (មុខតំណែងវិជ្ជាជីរៈវិស័យការបរទេស) ដែលមានតម្រូវការសរុបចំនួន ៣៨ នាក់ សម្រាប់ ៦ ជំនាញឯកទេស គឺគណៈកម្មការជ្រើសរើសបានបេក្ខជនមានសិទ្ធបន្តទៅប្រឡងវគ្គសម្ភាសន៍ចំនួន ៥៤នាក់។ ចំណែកឧបសម្ព័ន្ធទី៣ (មុខតំណែងវិជ្ជាជីវៈ វិស័យការបរទេស) ដែលតម្រូវការសរុបចំនួន ៩នាក់ សម្រាប់ ៦ ជំនាញឯកទេសនោះ គណៈកម្មការប្រឡងសម្រិតសម្រាំងបានបេក្ខជនមានសិទ្ធបន្តប្រឡងវគ្គសម្ភាសន៍ចំនួន ១៥នាក់។

សេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈចេញនៅយប់ថ្ងៃទី៤ ខែមិថុនា ឱ្យដឹងថា សម្រាប់ការប្រឡងសម័យប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។  ចំពោះវិញ្ញាសាសួរផ្ទាល់មាត់ គណៈកម្មការនឹងធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធនឹង ជំនាញឯកទេសជ្រើសរើស ការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ មុខងារសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសមត្ថភាពបំពេញការងារ សម្រាប់រយៈពេលពី១៥នាទី ទៅ៣០នាទី ក្នុងបេក្ខជន១នាក់ ១០០ពិន្ទុមេគុណ២។

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស លោកស្រី អ៊ាត សោភា រំពឹងថា ក្រសួងការបរទេសនឹងបន្តទទួលបានអ្នកការទូតវ័យក្មេងដែលមានសមត្ថភាពខ្លាំងពូកែ មានបំណងប្រាថ្នាជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀតពីការប្រឡងនៅក្នុងឆ្នាំ២០២៦នេះ ខណៈក្រសួងធ្លាប់ទទួលបានមន្ត្រីការទូតវ័យក្មេងចំនួន៤៨រូប ដែលមានសមត្ថភាព និងឆន្ទៈបម្រើជាតិពិតប្រាកដ ពីការប្រឡងជ្រើសរើសមន្ត្រីការទូតកាលពីឆ្នាំ២០២៥ ម្ដងរួចមកហើយ។

គួរគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់គោលការណ៍ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ចំនួន៥០រូបសិននៅឆ្នាំ២០២៥, បន្ទាប់មកនៅឆ្នាំ២០២៦ អនុញ្ញាតឱ្យជ្រើសរើសចំនួន៥០រូបបន្ថែម និងនៅឆ្នាំ២០២៧ អនុញ្ញាតឱ្យជ្រើសរើសមន្ត្រីចំនួន៥០រូបបន្ថែមទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ក្រសួងមុខងារសាធារណៈចម្រាញ់បានបេក្ខជនជាង៧០រូប ឆ្លងទៅវគ្គសម្ភាសន៍ ដើម្បីក្លាយជាមន្ត្រីក្រសួងការបរទេសដែលត្រូវការ៥២នាក់ appeared first on Kampuchea Thmey Daily.

កម្ពុជាបន្តទទួលបានមូលនិធិពិសេសពីភាគីចិន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
រដ្ឋាភិបាលចិន តាមរយៈស្ថានទូតប្រចាំភ្នំពេញ បានបន្តផ្ដល់មូលនិធិពិសេសដល់កម្ពុជាសម្រាប់គម្រោងចំនួន៧ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ មូលនិធិនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន នៅទីស្ដីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងកម្ពុជានិងចិនស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦នេះ មានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។ តាមការឱ្យដឹងដោយក្រសួងការបរទេសកម្ពុជា គម្រោងទាំង៧ ដែលកម្ពុជាទទួលបានពីភាគីចិន រួមមាន ១.សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល ២.ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាត ដំណាក់កាលទី២ គម្រោងទី៣គឺជាការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។

រីឯគម្រោងទី៤ គឺជាគម្រោងលុបបំបាត់ជំងឺរលាកថ្លើម គម្រោងទី៥ គឺផ្ដោតលើឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង ក្នុងការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិន និងគម្រោទី៦ គឺជួយការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថលសម្រាប់វិស្វករក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ ខណៈគម្រោងទី៧ ជាគម្រោងលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ក្រសួងការបរទេសចាត់ទុកគម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមានការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន១១៣ ក្រោមមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះដោយជោគជ័យ ក្រសួង ថា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

The post កម្ពុជាបន្តទទួលបានមូលនិធិពិសេសពីភាគីចិន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង appeared first on Kampuchea Thmey Daily.

លោក ប្រាក់ សុខុន ÷ «កម្ពុជាគ្មានជម្រើសក្រៅពីប្រើយន្តការផ្សះផ្សាក្រោម UNCLOS ក្រោយថៃដកខ្លួនពី MOU-2001»
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត ព្រមទាំងអង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា ស្តីពីការវិវត្តចុងក្រោយពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយ​ផ្តោត​លើ​ការ​សម្រេចចិត្តរបស់កម្ពុជា ក្នុង​ការ​ចាប់​ផ្តើម​យន្តការផ្សះផ្សាដោយ​បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។

ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ដៃគូសន្ទនាអាស៊ាន និងប្រទេសមិត្តរបស់កម្ពុជា និងថៃ ដែលបានគាំទ្រដល់បទឈប់បាញ់ និងការខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

លោកបានជម្រាបជូនអង្គទូតថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងជាផ្លូវការទៅកាន់រាជរដ្ឋាភិបាលថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការចាប់ផ្តើមប្រើប្រាស់​យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បី​ដោះស្រាយ​ការ​ទាមទារ​ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ តាមរយៈមធ្យោបាយសន្តិវិធី និង​ស្របតាមច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញការសោកស្តាយចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលជាក្របខណ្ឌទ្វេភាគីសំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការចរចាដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធានរួមគ្នាអស់រយៈពេល ២៥ ឆ្នាំកន្លងមក។

តាមការលើកឡើងរបស់លោក ប្រាក់ សុខុន ក្រោយពីបានពិចារណាគ្រប់ជម្រើសដោយប្រុងប្រយ័ត្ន កម្ពុជាយល់ឃើញថា ការចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្រោម UNCLOS គឺជាជម្រើសស្របច្បាប់ និងសន្តិវិធីដ៏សមស្របបំផុតក្នុងកាលៈទេសៈបច្ចុប្បន្ន។

លោកក៏បានលើកយកបទពិសោធន៍ជោគជ័យនៃដំណើរការផ្សះផ្សាដោយបង្ខំក្រោម UNCLOS រវាង ទីម័រឡេស្តេ និង អូស្ត្រាលី ដែលបានឈានទៅរកកិច្ចព្រមព្រៀង​កំណត់ព្រំដែនសមុទ្រដោយសន្តិវិធីក្នុងឆ្នាំ២០១៨។ លោកបានសម្តែងក្តីសង្ឃឹមថា យន្តការនេះនឹងជួយបង្ហាញពីសារៈសំខាន់នៃច្បាប់អន្តរជាតិ និង​ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងការការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាចុងក្រោយ លោក ប្រាក់ សុខុន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ និងបានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអាចឈានដល់ដំណោះស្រាយមួយដែលមានភាពយុត្តិធម៌ យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

The post លោក ប្រាក់ សុខុន ÷ «កម្ពុជាគ្មានជម្រើសក្រៅពីប្រើយន្តការផ្សះផ្សាក្រោម UNCLOS ក្រោយថៃដកខ្លួនពី MOU-2001» appeared first on Kampuchea Thmey Daily.