ព័ត៌មានជាតិ
វៀតណាមផ្ដល់មេដាយដល់អតីតឯកអគ្គរាជទូតកម្ពុជា លោកស្រី ជា គឹមថា ក្នុងការរួមចំណែករឹតចំណងកម្ពុជា-វៀតណាម
លោកស្រី ជា គឹមថា ទីប្រឹក្សាក្រសួងការបរទេស និងជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ទទួលបានមេដាយមិត្តភាព Order of Friendship ដែលផ្តល់ជូនដោយប្រធានរដ្ឋវៀតណាម។ ពិធីបំពាក់មេដាយនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ ដោយលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ការប្រគល់ជូននូវមេដាយខាងលើ គឺជាការទទួលស្គាល់របស់រដ្ឋាភិបាលវៀតណាមចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកស្រី ជា គឹមថា ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម អំឡុងពេលបំពេញបេសកកម្មការទូតរបស់លោកស្រី នៅប្រទេសវៀតណាម ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។

លោកស្រី ជា គឹមថា បានក្លាយជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម រាប់ចាប់ពីថ្ងៃដែលកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា នៅឆ្នាំ១៩៦៧។ បច្ចុប្បន្ន បន្ទាប់ពីលោកស្រី ជា គឹមថា ដែលត្រូវបានផុតអាណត្តិ តំណែងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសជិតខាងកម្ពុជាមួយនេះ ត្រូវបានជំនួសដោយលោកស្រី ទូច សុផារត្ន។ លោកស្រី ទូច សុផារត្ន គឺជាឯកអគ្គរាជទូតស្ត្រីទី២របស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


