ព័ត៌មានជាតិ
ក្រសួងការបរទេសពង្រឹងសមត្ថភាពមន្ត្រីការទូត មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស
ក្រសួងការបរទេសកម្ពុជា តាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានផ្ដល់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីការទូតជាន់ខ្ពស់ ដែលទទួលបានការតែងតាំងឱ្យទៅបំពេញការងារនៅក្រៅប្រទេស។

វគ្គបណ្ដុះបណ្ដាលនេះ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស ដោយមានការចូលរួមពីលោកបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការ និងលោក ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

ក្នុងវគ្គពង្រឹងសមត្ថភាពនេះ មានសិក្ខាកាមជាមន្ត្រីការទូតជាន់ខ្ពស់ចំនួន២៥រូប ដែលទទួលបានការតែងតាំងក្នុងមុខដំណែងជាប្រធាន និងអនុប្រធានស្ថានបេសកកម្មការទូតប្រចាំស្ថានតំណាងកម្ពុជានៅបរទេស។

លោក ឃី សុវណ្ណរតនា បានគូសបញ្ជាក់ថា ការរៀបចំវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់ពេលនេះ គឺពិតជាមានភាពចាំបាច់ ដើម្បីធានាថាប្រធាន និងអនុប្រធានបេសកកម្មការទូតកម្ពុជា ទទួលបាននូវការបំពាក់បំប៉នសមត្ថភាពពេញលេញ។
ម្យ៉ាងទៀត ក៏ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានពិភពលោកថ្មីៗ មុនចាប់ផ្តើមបេសកកម្មការទូតក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការលើកស្ទួយសេដ្ឋកិច្ច សង្គម វប្បធម៌ និងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


