ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈចម្រាញ់បានបេក្ខជនជាង៧០រូប ឆ្លងទៅវគ្គសម្ភាសន៍ ដើម្បីក្លាយជាមន្ត្រីក្រសួងការបរទេសដែលត្រូវការ៥២នាក់
ឆ្លងកាត់ការប្រឡង និងបូកពិន្ទុតឹងរ៉ឹង ហ្មត់ចត់ ក្រសួងមុខងារសាធារណៈ នាល្ងាចថ្ងៃទី៤ ខែមិថុនា ចម្រាញ់បានបេក្ខជនជាង៧០រូប ពីការប្រឡងប្រជែងចូលបម្រើការងារក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលមានបេក្ខជនចូលប្រឡងសរុបចំនួន១២៤៨នាក់ រៀបចំឡើងកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។ បេក្ខជនជាង៧០រូបនេះ នឹងឆ្លងកាត់ការប្រឡងជាលើកទីលើវិញ្ញាសាសួរផ្ទាល់មាត់ ឬវគ្គសម្ភាសន៍ម្ដងទៀត មុននឹងក្លាយជាមន្ត្រីការទូត។

របាយការណ៍ផ្លូវការឱ្យដឹងថា គណៈកម្មាការរៀបចំការប្រឡងចម្រាញ់បានបេក្ខជនជាប់ជាស្ថាពរសម្រាប់ឧបសម្ព័ន្ធទី១ (មុខតំណែងគាំទ្រ) ចំនួន៥នាក់ និងបម្រុង ១៣នាក់។ ចំពោះឧបសម្ព័ន្ធទី២ (មុខតំណែងវិជ្ជាជីរៈវិស័យការបរទេស) ដែលមានតម្រូវការសរុបចំនួន ៣៨ នាក់ សម្រាប់ ៦ ជំនាញឯកទេស គឺគណៈកម្មការជ្រើសរើសបានបេក្ខជនមានសិទ្ធបន្តទៅប្រឡងវគ្គសម្ភាសន៍ចំនួន ៥៤នាក់។ ចំណែកឧបសម្ព័ន្ធទី៣ (មុខតំណែងវិជ្ជាជីវៈ វិស័យការបរទេស) ដែលតម្រូវការសរុបចំនួន ៩នាក់ សម្រាប់ ៦ ជំនាញឯកទេសនោះ គណៈកម្មការប្រឡងសម្រិតសម្រាំងបានបេក្ខជនមានសិទ្ធបន្តប្រឡងវគ្គសម្ភាសន៍ចំនួន ១៥នាក់។

សេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈចេញនៅយប់ថ្ងៃទី៤ ខែមិថុនា ឱ្យដឹងថា សម្រាប់ការប្រឡងសម័យប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ចំពោះវិញ្ញាសាសួរផ្ទាល់មាត់ គណៈកម្មការនឹងធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធនឹង ជំនាញឯកទេសជ្រើសរើស ការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ មុខងារសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសមត្ថភាពបំពេញការងារ សម្រាប់រយៈពេលពី១៥នាទី ទៅ៣០នាទី ក្នុងបេក្ខជន១នាក់ ១០០ពិន្ទុមេគុណ២។

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស លោកស្រី អ៊ាត សោភា រំពឹងថា ក្រសួងការបរទេសនឹងបន្តទទួលបានអ្នកការទូតវ័យក្មេងដែលមានសមត្ថភាពខ្លាំងពូកែ មានបំណងប្រាថ្នាជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀតពីការប្រឡងនៅក្នុងឆ្នាំ២០២៦នេះ ខណៈក្រសួងធ្លាប់ទទួលបានមន្ត្រីការទូតវ័យក្មេងចំនួន៤៨រូប ដែលមានសមត្ថភាព និងឆន្ទៈបម្រើជាតិពិតប្រាកដ ពីការប្រឡងជ្រើសរើសមន្ត្រីការទូតកាលពីឆ្នាំ២០២៥ ម្ដងរួចមកហើយ។
គួរគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់គោលការណ៍ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ចំនួន៥០រូបសិននៅឆ្នាំ២០២៥, បន្ទាប់មកនៅឆ្នាំ២០២៦ អនុញ្ញាតឱ្យជ្រើសរើសចំនួន៥០រូបបន្ថែម និងនៅឆ្នាំ២០២៧ អនុញ្ញាតឱ្យជ្រើសរើសមន្ត្រីចំនួន៥០រូបបន្ថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


