ព័ត៌មានជាតិ
កម្ពុជាគាំទ្រដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះអាម៉េរិក-អ៊ីរ៉ង់ ខណៈឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យ បានចេញសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាម៉េរិក និងរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ក្រសួងការបរទេស បានបង្ហាញពីការស្វាគមន៍របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននេះក្នុងការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងគោរពគ្នាទៅវិញទៅមក។ កម្ពុជា ក៏កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល រហូតនាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល កម្ពុជា ក៏សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តដោយសុច្ឆន្ទៈ និងទៅរកសន្តិភាពយូរអង្វែង។ ចំពោះការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រសួងការបរទេស ថា នឹងជួយស្តារទំនុកចិត្តឡើងវិញនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។
សេចក្ដីថ្លែងការណ៍ លើកឡើងថា «កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ាគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងវិបុលភាពរួម»។

កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


