ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Archives - Kampuchea Thmey Daily

ADB ផ្តល់ហិរញ្ញប្បទាន ២៩,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ និងជំរុញកំណែទម្រង់ស្ថាប័ន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានចំនួន ២៩,៣ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៥ ព្រមទាំងអនុវត្តកំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រឈមនឹងភាពមិនច្បាស់លាស់ និងបម្លែងបញ្ហាប្រឈមទៅជាឱកាស។

ប្រធាន ADB លោក Masato Kanda បាននិយាយថា ការគាំទ្ររបស់ធនាគារនៅឆ្នាំ ២០២៥ បានកើនឡើង ២០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ជាមួយផលរំពឹងទុកនៃការបង្កើតការងារជាង ៣,៣ លានកន្លែង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៨០ លាននាក់។

ប្រាក់កម្ចី ការផ្តល់ជំនួយឥតសំណង ការវិនិយោគភាគហ៊ុន ការធានា និងជំនួយបច្ចេកទេស បានកើនដល់ ២៩,៣ ពាន់លានដុល្លារ បន្ថែមជាមួយ ១៤,៧ ពាន់លានដុល្លារពីដៃគូ។ ការអភិវឌ្ឍវិស័យឯកជនគឺជាអាទិភាព ដោយមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ ខណៈពាក់កណ្តាលនៃហិរញ្ញប្បទានសាធារណៈគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់។

តាមតំបន់ ADB បានផ្តល់ ៩,៧ ពាន់លានដុល្លារក្នុងអាស៊ីខាងត្បូង ៩ ពាន់លានដុល្លារក្នុងអាស៊ីអាគ្នេយ៍ ៨,៣ ពាន់លានដុល្លារក្នុងអាស៊ីកណ្តាលខាងលិច ១,៤ ពាន់លានដុល្លារក្នុងអាស៊ីបូព៌ា និង ៦៨០ លានដុល្លារក្នុងប៉ាស៊ីហ្វិក។ វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងគ្រប់គ្រងសាធារណៈ គឺជាវិស័យទទួលបានថវិកាចម្បង។

កំណែទម្រង់ស្ថាប័នសំខាន់ៗរបស់ ADB ក្នុងឆ្នាំ ២០២៥ រួមមាន ការកែប្រែធម្មនុញ្ញ ដើម្បីដកដែនកំណត់ហិរញ្ញប្បទាន និងបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទាន ៥០ ភាគរយ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថាមពល ការកែសម្រួលនីតិវិធីលទ្ធកម្ម និងវិធីសាស្រ្តថ្មីក្នុងការគាំទ្រខ្សែច្រវាក់តម្លៃរ៉ែសំខាន់ៗសម្រាប់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល។

The post ADB ផ្តល់ហិរញ្ញប្បទាន ២៩,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ និងជំរុញកំណែទម្រង់ស្ថាប័ន appeared first on Kampuchea Thmey Daily.

កម្ពុជា ស្នើឱ្យក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិត បន្តចូលរួមអភិវឌ្ឍបណ្ដាញខ្សែកាប្លិ៍ក្រោមដី
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បន្តជួយគាំទ្រ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងដំណើរការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដី សំដៅគាំទ្រដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈនានា របស់រាជរដ្ឋាភិបាល។

លោក ហ៊ាន សាហ៊ីប បានស្នើក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HyalRoute Communication Group និងគណៈប្រតិភូក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ឺរអុបទិច ខមញូនីខេសិន ណេតវើក​(CFOCN)​ ដែលដឹកនាំដោយលោកស្រី Dana Dong នាយិកាប្រតិបត្តិក្រុមហ៊ុន HyalRoute Communication Group នៅថ្ងៃទី ០៦ មេសា ២០២៦។

លោកបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃការចូលរួមកម្មវិធី “ប្រកាសបើក ជំហានទី៤ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)”។

លោកស្រី Dana Dong បានបញ្ជាក់ជាថ្មី អំពីគោលជំហរបស់ក្រុមហ៊ុន HyalRoute Communication Group ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន CFOCN ក្នុងការបន្តគាំទ្រដល់ការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២, បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវ គម្រោងអ៊ីនត្រាណិតជំហានទី១ ដែលគ្រោងនឹងចុះហត្ថលេខាប្រគល់-ទទួល នៅព្រឹកថ្ងៃទី ០៧ មេសា ជាសក្ខីភាពស្រាប់។

លោក ហ៊ាន សាហ៊ីប បានសាទរចំពោះភាពប្រសើរឡើងវិញជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច។

មន្ត្រីដដែលរូបនេះ បានបង្ហាញឆន្ទៈក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងនាមជាដៃគូសហការយូរឆ្នាំ សំដៅធ្វើឱ្យស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កាន់តែប្រសើរឡើងជាលំដាប់។

លោកបណ្ឌិតសភាចារ្យក៏បានរំលេចជូនគណៈប្រតិភូក្រុមហ៊ុន អំពីសមិទ្ធផល ដែលកើតចេញពីការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការធ្វើបរិវត្តកម្មឌីជីថល របស់រាជរដ្ឋាភិបាល៕

The post កម្ពុជា ស្នើឱ្យក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិត បន្តចូលរួមអភិវឌ្ឍបណ្ដាញខ្សែកាប្លិ៍ក្រោមដី appeared first on Kampuchea Thmey Daily.

​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​អាករ​លើតម្លៃបន្ថែម​ ១០% ​ចំពោះ​ប្រេងម៉ាស៊ូត ​និង​ឧស្ម័ន ​LPG
រាជរដ្ឋាភិបាលកម្ពុជា​បាន​បន្តដាក់​ចេញ​នូវវិធានការ​បន្ថែមទៀត ​ដោយ​បញ្ចុះ​អាករលើតម្លៃបន្ថែមចំនួន ១០% ​ចំពោះប្រេងម៉ាស៊ូត​ និង​ឧស្ម័ន LPG ​ទៅ​ជា​បន្ទុករបស់រដ្ឋជំនួស ដើម្បីឆ្លើយតបទៅនឹងនិន្នាការ​កើនឡើងថ្លៃប្រេង និងឧស្ម័ន LPG ​នៅ​លើទីផ្សារអន្តរជាតិ​ ព្រមទាំងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។​

​​កន្លងមក ​រាជរដ្ឋាភិបាលបានដាក់ចេញវិធាន​ការឧបត្ថម្ភធនដោយបាន​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​ក្នុង១​បារ៉ែល, ​បញ្ចុះពន្ធនាំចូលដល់សូន្យ និងវិធានការផ្សេងៗទៀត។​

​គិតត្រឹមថ្ងៃទី ​០៦ ​ខែមេសា ​២០២៦ តម្លៃ​ប្រេង​សាំង​ធម្មតា​លក់ចេញក្នុងតម្លៃ ​៥៥០០ ​រៀល ​ក្នុងមួយលីត្រ ​ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ​៨១០០ ​រៀល ​ក្នុង​មួយលីត្រ​៕

The post ​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​អាករ​លើតម្លៃបន្ថែម​ ១០% ​ចំពោះ​ប្រេងម៉ាស៊ូត ​និង​ឧស្ម័ន ​LPG appeared first on Kampuchea Thmey Daily.

ពន្ធដារបានដាក់ចេញនូវនីតិវិធីប្រកាសពន្ធលើចំណេញមូលធនតាមអនឡាញ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអំពីនីតិវិធីថ្មីសម្រាប់ការដាក់លិខិតប្រកាសពន្ធលើចំណេញមូលធនតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាដល់អ្នកជាប់ពន្ធ។

ការណែនាំនេះអនុវត្តតាមច្បាប់សារពើពន្ធ និងប្រកាសពាក់ព័ន្ធចុងឆ្នាំ ២០២៥។ អ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន ត្រូវប្រកាស និងបង់ពន្ធលើចំណេញមូលធនក្នុងរយៈពេលបីខែ បន្ទាប់ពីការលក់ ឬផ្ទេរទ្រព្យ។

ប្រព័ន្ធគ្រប់គ្រងពន្ធលើចំណេញមូលធន (Capital Gains Tax System) អនុញ្ញាតឱ្យអ្នកជាប់ពន្ធបញ្ចូលព័ត៌មានប្រកាសពន្ធ និងឯកសារយោងតាមអនឡាញ តាមរយៈគេហទំព័រ GDT HomeTax និង tax.gov.kh។ ការបង់ប្រាក់អាចធ្វើតាមធនាគារដៃគូ ឬប្រព័ន្ធ e-Payment។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ថា ភ្នាក់ងារកាត់ទុកតាមរបបស្វ័យប្រកាស ត្រូវមានកាតព្វកិច្ចប្រកាស និងបង់ពន្ធតាមប្រព័ន្ធ e-Filing។

ការប្រើប្រាស់ប្រព័ន្ធថ្មី នឹងធានាឱ្យការប្រកាសពន្ធកាន់តែឆាប់រហ័ស មានគណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។

អគ្គនាយកដ្ឋានពន្ធដារក៏បានអំពាវនាវឱ្យអភិបាល បណ្ណាធិការ កម្មសិទ្ធិករ និងភ្នាក់ងារពន្ធដារ អនុវត្តតាមសេចក្តីណែនាំនេះ ដើម្បីធានាឱ្យប្រព័ន្ធពន្ធថ្មីមានប្រសិទ្ធភាព និងជួយលើកកម្ពស់គុណភាពសេវាដល់សាធារណជន៕

The post ពន្ធដារបានដាក់ចេញនូវនីតិវិធីប្រកាសពន្ធលើចំណេញមូលធនតាមអនឡាញ appeared first on Kampuchea Thmey Daily.

​រដ្ឋសម្រេចកាត់​បន្ថយពន្ធ​អាករលើការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ ដើម្បីជួយសម្រួលជីវភាពពលរដ្ឋ
ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បានសម្រេចបន្ធូរបន្ថយបន្ទុក​បញ្ចុះអាករលើតម្លៃ​បន្ថែម​លើ​ប្រេង​សាំង​ធម្មតា ​និង​ប្រេងម៉ាស៊ូតពី ​១០% មក ៤% ​ដោយរដ្ឋទទួលបន្ទុកជំនួស ៦% ​ដើម្បីឆ្លើយតបនឹង​និន្នា​ការ​នៃការកើនឡើងថ្លៃប្រេង​លើទីផ្សារអន្តរជាតិ ​និងជួយសម្រួលជីវភាព​របស់ប្រជាពលរដ្ឋ​។

តម្លៃប្រេងសាំង​លក់រាយ​តាមស្ថានីយប្រេងឥន្ធនៈក្នុងស្រុក ​លក់​ចាប់ពីថ្ងៃទី ​២០ ​ខែមីនា រហូតដល់ថ្ងៃ​ជូន​ដំណឹង​បន្ទាប់ មានតម្លៃ ​៥៤០០ រៀល ក្នុងមួយលីត្រ​ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ​៦៧០០ រៀល​ ក្នុងមួយលីត្រ។

​គួរបញ្ជាក់ផងដែរថា ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម, អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ៕​​

The post ​រដ្ឋសម្រេចកាត់​បន្ថយពន្ធ​អាករលើការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ ដើម្បីជួយសម្រួលជីវភាពពលរដ្ឋ appeared first on Kampuchea Thmey Daily.

ក្រសួងសេដ្ឋកិច្ច ដាក់ចេញវិធានការ​សន្សំសំចៃប្រេងឥន្ធនៈតាមគ្រប់ស្ថាប័នរដ្ឋ នៅចំពេលមានវិបត្តិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បានសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេង​រំអិល​ចំនួន​ ៣០ ភាគរយ នៃឥណទានសរុបរបស់គ្រប់ក្រសួង ​ស្ថាប័នទាំងអស់ ​រួមទាំង ព្រឹទ្ធសភា, រដ្ឋសភា ​និង​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួង​មហា​ផ្ទៃ ​ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុដែល​មានតម្រូវការប្រេង​ឥន្ធនៈ​បន្ថែម​សម្រាប់​កិច្ចការ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។​

​ការសម្រេចដាក់ចេញវិធានការសន្សំសំចៃប្រេងរបស់ក្រសួងសេដ្ឋកិច្ច​ បាន​ធ្វើឡើងនៅចំពេលដែល​បរិការណ៍នៃ​វិបត្តិ​ថា​មពល​ប្រេង​ឥន្ធនៈ​កំពុងកើតមាន ​និង​ពុំអាចព្យាករបាន សំដៅធានាបាននូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់​បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ។​

​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ត្រូវប្រើប្រាស់ប្រេងឥន្ធនៈ​ ត្រឹមកម្រិត​ឥណទាន​ដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦ តែប៉ុណ្ណោះ ដោយពុំមានការបន្ថែមថវិកាជូនទេ, លើកលែងតែមានតម្រូវការពិសេស។

យោងតាមសារាចរ ក្រសួងសេដ្ឋកិច្ចក៏បានសម្រេចកាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស​ និង​ក្រៅប្រទេសចំនួន ៣០ ភាគរយ ​នៃឥណទានសរុបរបស់ស្ថាប័នរដ្ឋទាំងអស់។

​គ្រប់ក្រសួង ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយ​ក្នុងការរៀប​ចំសិក្ខាសាលា ​និង​កិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ​ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញ​ជំនួស​វិញ ​លើកលែង​តែករណីចាំបាច់បំផុតប៉ុណ្ណោះ។

ក្រសួងសេដ្ឋកិច្ចស្នើឱ្យស្ថាប័នរដ្ឋទាំងអស់ ផ្អាកការចូលរួមកិច្ចប្រជុំក្រៅប្រទេស ហើយគប្បីស្នើទៅក្រសួងការប្រទេស ចាត់តំណាងស្ថានទូត​ប្រចាំនៅ​ប្រទេស​ម្ចាស់​ផ្ទះ ចូលរួមកិច្ចប្រជុំនោះជំនួសវិញ។ ​

​ទន្ទឹមនេះ ​ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័ន ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ដោយបង្វែរថវិកាពីចំណាយមិនសូវចាំបាច់ ឬលែង​ចាំបាច់​ ទៅមុខ​ចំណាយ​ដែលចាំបាច់ខ្លាំង ព្រមជាមួយការខិតខំសន្សំសំចៃ​ និងការបង្កើន​សក្តិសិទ្ធិភាពតម្លៃនៃលុយ។

​ស្ថាប័ន និងអង្គភាព ដែលត្រូវបានលើកលែងការធ្វើវិចារណកម្មចំណាយការធ្វើវិចារណកម្មព្យួរឥណទានចំណាយ ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង ៤, មន្ទីរជំនាញរាជធានី ខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខា ភិបាល និងវិស័យអប់រំ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

​ទោះជាយ៉ាងនេះក្តី ស្ថាប័ន និងអង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតី​សន្សំ​សំចៃខ្ពស់ ដោយ​ចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយ និងប្រើប្រាស់​មិនចំគោលដៅអាទិភាព ស្របតាមសារាចររបស់រាជរដ្ឋាភិបាល។

​លើសពីនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមាន ក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ព្រមជាមួយ ការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ ដូចក្រសួង ស្ថាប័ន ថ្នាក់កណ្តាលផងដែរ៕​

The post ក្រសួងសេដ្ឋកិច្ច ដាក់ចេញវិធានការ​សន្សំសំចៃប្រេងឥន្ធនៈតាមគ្រប់ស្ថាប័នរដ្ឋ នៅចំពេលមានវិបត្តិ appeared first on Kampuchea Thmey Daily.

​កម្ពុជា ​ដាក់​ទិសដៅអាទិភាព​លើការអភិវិឌ្ឍ​ជំនាញ ​អប់រំ និង​វិស័យដឹកជញ្ជូន​
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បានលើកឡើងថា កកម្ពុជា ដាក់​ទិសដៅ​ការ​ងារ​អា​ទិ​ភាព​លើ​វិស័យ​អភិវឌ្ឍន៍ជំនាញ ​និង​អប់រំ, ​វិស័យដឹកជញ្ជូន ​និង​វិស័យអាទិភាពផ្សេងៗទៀត​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​​​ឡើងនូវបរិយាកាសវិនិយោគ​ និង​កិច្ចសម្រួលពាណិជ្ជកម្ម ​ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​​ប្រជែង​ ផលិតភាព ​និង​ពិ​ពិ​ធម្ម​សេដ្ឋកិច្ច​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ​បានលើកឡើងបែបនេះ ​ក្នុងពេលជួបពិភាក្សាជាមួយ​លោក Carlos Felipe Jaramillo ​អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅថ្ងៃទី ១៦ ​ខែមីនា ​ឆ្នាំ ២០២៦។

​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះកិច្ច​សហ​ប្រតិបត្តិ​ការល្អ ​ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ ​

​លោកឧបនាយករដ្ឋមន្ត្រី ​ក៏បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈម​សំខាន់ៗ​ដែលកម្ពុជាកំពុងជួបប្រទះ​ ដែលជាឥទ្ធិពលអវិជ្ជមាននៃភាព​មិនប្រាកដប្រជា​នៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម,​ ផលប៉ះពាល់ពីភាព​តានតឹង​ភូមិ​សាស្ត្រនយោបាយ, ​សង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ, និងការកើនឡើងតម្លៃប្រេង​ដោយសារ​សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា ​ដែលបង្កជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ដែលជា​ប្រទេសមាន​សេដ្ឋកិច្ចតូច បើកចំហ ​និង​ផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និង​ពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់​ស្ថិរ​ភាពហិរញ្ញវត្ថុ ​និង​សកម្មភាពសេដ្ឋកិច្ច ​ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាព​មិនប្រាកដប្រជា។

​លោក Carlos Felipe Jaramillo ​បានប្តេជ្ញាចិត្តរ​ក្នុង​ការបន្តកិច្ច ​សហប្រតិបត្តិការ​ និងគាំទ្រដល់កម្ពុជា​ដើម្បីរួម​ចំណែក​ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មី​នៃកិច្ច​សហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework -CPF 2025-2029) ដែលផ្តោតលើ៖ ការអភិវឌ្ឍមូលធនមនុស្ស, ​ការពង្រីកភាពប្រកួតប្រជែងសម្រាប់ការងារល្អប្រសើរ និងការពង្រឹងភាព​ធន់សម្រាប់ប្រជាជនងាយរងគ្រោះ។

​ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ក្នុងការចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ, បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ។

​លោក Carlos Felipe Jaramillo បានសម្តែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និង​បានគូសបញ្ជាក់ថា​ ធនាគារពិភពលោកបានត្រៀមខ្លួនរួច​ជាស្រេចក្នុងការបន្តកិច្ច​សហ​ប្រតិបត្តិ​ការ​ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា​ក្នុងការកែ​លម្អ​គោលនយោបាយ ​និង​សមត្ថភាពស្ថាប័ន និងគាំទ្រ​ ដល់​​កម្ពុជាក្នុងការអភិវឌ្ឍ​លើរាល់ការដ្ឋាន​ការ​ងារអាទិភាពដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

The post ​កម្ពុជា ​ដាក់​ទិសដៅអាទិភាព​លើការអភិវិឌ្ឍ​ជំនាញ ​អប់រំ និង​វិស័យដឹកជញ្ជូន​ appeared first on Kampuchea Thmey Daily.

ករណីស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពររបស់សហគ្រាស
The post ករណីស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពររបស់សហគ្រាស appeared first on Kampuchea Thmey Daily.