Connect with us

សេដ្ឋកិច្ច

ពន្ធដារបានដាក់ចេញនូវនីតិវិធីប្រកាសពន្ធលើចំណេញមូលធនតាមអនឡាញ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអំពីនីតិវិធីថ្មីសម្រាប់ការដាក់លិខិតប្រកាសពន្ធលើចំណេញមូលធនតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាដល់អ្នកជាប់ពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះអនុវត្តតាមច្បាប់សារពើពន្ធ និងប្រកាសពាក់ព័ន្ធចុងឆ្នាំ ២០២៥។ អ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន ត្រូវប្រកាស និងបង់ពន្ធលើចំណេញមូលធនក្នុងរយៈពេលបីខែ បន្ទាប់ពីការលក់ ឬផ្ទេរទ្រព្យ។

ប្រព័ន្ធគ្រប់គ្រងពន្ធលើចំណេញមូលធន (Capital Gains Tax System) អនុញ្ញាតឱ្យអ្នកជាប់ពន្ធបញ្ចូលព័ត៌មានប្រកាសពន្ធ និងឯកសារយោងតាមអនឡាញ តាមរយៈគេហទំព័រ GDT HomeTax និង tax.gov.kh។ ការបង់ប្រាក់អាចធ្វើតាមធនាគារដៃគូ ឬប្រព័ន្ធ e-Payment។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ថា ភ្នាក់ងារកាត់ទុកតាមរបបស្វ័យប្រកាស ត្រូវមានកាតព្វកិច្ចប្រកាស និងបង់ពន្ធតាមប្រព័ន្ធ e-Filing។

ការប្រើប្រាស់ប្រព័ន្ធថ្មី នឹងធានាឱ្យការប្រកាសពន្ធកាន់តែឆាប់រហ័ស មានគណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។  

អគ្គនាយកដ្ឋានពន្ធដារក៏បានអំពាវនាវឱ្យអភិបាល បណ្ណាធិការ កម្មសិទ្ធិករ និងភ្នាក់ងារពន្ធដារ អនុវត្តតាមសេចក្តីណែនាំនេះ ដើម្បីធានាឱ្យប្រព័ន្ធពន្ធថ្មីមានប្រសិទ្ធភាព និងជួយលើកកម្ពស់គុណភាពសេវាដល់សាធារណជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម