សេដ្ឋកិច្ច
ADB ផ្តល់ហិរញ្ញប្បទាន ២៩,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ និងជំរុញកំណែទម្រង់ស្ថាប័ន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានចំនួន ២៩,៣ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៥ ព្រមទាំងអនុវត្តកំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រឈមនឹងភាពមិនច្បាស់លាស់ និងបម្លែងបញ្ហាប្រឈមទៅជាឱកាស។

ប្រធាន ADB លោក Masato Kanda បាននិយាយថា ការគាំទ្ររបស់ធនាគារនៅឆ្នាំ ២០២៥ បានកើនឡើង ២០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ជាមួយផលរំពឹងទុកនៃការបង្កើតការងារជាង ៣,៣ លានកន្លែង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៨០ លាននាក់។
ប្រាក់កម្ចី ការផ្តល់ជំនួយឥតសំណង ការវិនិយោគភាគហ៊ុន ការធានា និងជំនួយបច្ចេកទេស បានកើនដល់ ២៩,៣ ពាន់លានដុល្លារ បន្ថែមជាមួយ ១៤,៧ ពាន់លានដុល្លារពីដៃគូ។ ការអភិវឌ្ឍវិស័យឯកជនគឺជាអាទិភាព ដោយមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ ខណៈពាក់កណ្តាលនៃហិរញ្ញប្បទានសាធារណៈគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់។
តាមតំបន់ ADB បានផ្តល់ ៩,៧ ពាន់លានដុល្លារក្នុងអាស៊ីខាងត្បូង ៩ ពាន់លានដុល្លារក្នុងអាស៊ីអាគ្នេយ៍ ៨,៣ ពាន់លានដុល្លារក្នុងអាស៊ីកណ្តាលខាងលិច ១,៤ ពាន់លានដុល្លារក្នុងអាស៊ីបូព៌ា និង ៦៨០ លានដុល្លារក្នុងប៉ាស៊ីហ្វិក។ វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងគ្រប់គ្រងសាធារណៈ គឺជាវិស័យទទួលបានថវិកាចម្បង។

កំណែទម្រង់ស្ថាប័នសំខាន់ៗរបស់ ADB ក្នុងឆ្នាំ ២០២៥ រួមមាន ការកែប្រែធម្មនុញ្ញ ដើម្បីដកដែនកំណត់ហិរញ្ញប្បទាន និងបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទាន ៥០ ភាគរយ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថាមពល ការកែសម្រួលនីតិវិធីលទ្ធកម្ម និងវិធីសាស្រ្តថ្មីក្នុងការគាំទ្រខ្សែច្រវាក់តម្លៃរ៉ែសំខាន់ៗសម្រាប់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល។
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


