សេដ្ឋកិច្ច
កម្ពុជា ស្នើឱ្យក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិត បន្តចូលរួមអភិវឌ្ឍបណ្ដាញខ្សែកាប្លិ៍ក្រោមដី
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បន្តជួយគាំទ្រ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងដំណើរការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដី សំដៅគាំទ្រដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈនានា របស់រាជរដ្ឋាភិបាល។

លោក ហ៊ាន សាហ៊ីប បានស្នើក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HyalRoute Communication Group និងគណៈប្រតិភូក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ឺរអុបទិច ខមញូនីខេសិន ណេតវើក(CFOCN) ដែលដឹកនាំដោយលោកស្រី Dana Dong នាយិកាប្រតិបត្តិក្រុមហ៊ុន HyalRoute Communication Group នៅថ្ងៃទី ០៦ មេសា ២០២៦។
លោកបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃការចូលរួមកម្មវិធី “ប្រកាសបើក ជំហានទី៤ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)”។

លោកស្រី Dana Dong បានបញ្ជាក់ជាថ្មី អំពីគោលជំហរបស់ក្រុមហ៊ុន HyalRoute Communication Group ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន CFOCN ក្នុងការបន្តគាំទ្រដល់ការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២, បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវ គម្រោងអ៊ីនត្រាណិតជំហានទី១ ដែលគ្រោងនឹងចុះហត្ថលេខាប្រគល់-ទទួល នៅព្រឹកថ្ងៃទី ០៧ មេសា ជាសក្ខីភាពស្រាប់។
លោក ហ៊ាន សាហ៊ីប បានសាទរចំពោះភាពប្រសើរឡើងវិញជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច។

មន្ត្រីដដែលរូបនេះ បានបង្ហាញឆន្ទៈក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងនាមជាដៃគូសហការយូរឆ្នាំ សំដៅធ្វើឱ្យស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កាន់តែប្រសើរឡើងជាលំដាប់។
លោកបណ្ឌិតសភាចារ្យក៏បានរំលេចជូនគណៈប្រតិភូក្រុមហ៊ុន អំពីសមិទ្ធផល ដែលកើតចេញពីការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការធ្វើបរិវត្តកម្មឌីជីថល របស់រាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


