ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ Archives - Kampuchea Thmey Daily

ក្រុមហ៊ុនអាមេរិក បង្ហាញទំនុកចិត្តលើការអភិវឌ្ឍឧស្សា​ហកម្មកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២១ កក្កដា ២០២៦ បានជួបគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian McFeeters ​ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សានេះ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សា​ហកម្ម នវានុវត្តន៍ ការចាប់យកបច្ចេកវិទ្យា ​ការអភិវឌ្ឍសហគ្រាស​ធុនមីក្រូ តូច និងមធ្យម និងការវិនិយោគ។

ជំនួបនេះជាផ្នែកមួយនៃដំណើរបេសកកម្មនៅកម្ពុជា របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សម្រាប់ឆ្នាំ​២០២៦ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់អាមេរិកក្នុងវិស័យយានយន្ត ទំនិញប្រើប្រាស់ ហិរញ្ញវត្ថុឌីជីថល សុខាភិបាល ថាមពល និងបច្ចេកវិទ្យា។

លោក ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងភាពប្រកួតប្រជែងឧស្សាហកម្ម តាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ព្រមទាំងការរៀបចំច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្ពុជាកំពុងកសាងមូលដ្ឋានគ្រឹះ ដើម្បីឱ្យការស្រាវជ្រាវ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្លាយជាកម្លាំងចលករនៃបរិវត្តកម្មសេដ្ឋកិច្ចរបស់យើង។ យើងស្វាគមន៍ភាពជាដៃគូជាមួយវិស័យឯកជនសហរដ្ឋអាមេរិក ក្នុងការស្រាវជ្រាវអនុវត្ត កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចលើកកម្ពស់ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់យើង។”

លោក Brian McFeeters បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងការពង្រីកបេសកកម្មរបស់ធុរកិច្ចអាមេរិកនៅកម្ពុជា។

លោក Brian McFeeters បានលើកឡើងថា៖ “ក្រុមហ៊ុនដែលជាសមាជិករបស់យើង តំណាងឱ្យវិស័យដែលមាននវានុវត្តន៍ និងថាមវន្តបំផុតក្នុងសេដ្ឋកិច្ចអាមេរិក ហើយពួកគេមកទីនេះ ដោយសារពួកគេជឿជាក់លើគន្លង​កំណើនរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល និងស្វាគមន៍ចំពោះការវិនិយោគរបស់អាមេរិក។”

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទចម្រុះ រួមទាំងស្តង់ដារយានយន្ត ការវេចខ្ចប់ប្រកបដោយនិរន្តរភាពនិងការកែច្នៃឡើងវិញ ដំណោះស្រាយហិរញ្ញវត្ថុ ឌីជីថលូបនីយកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ការផ្ទេរបច្ចេកវិទ្យា និងក្របខណ្ឌបទប្បញ្ញត្តិ។

គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួមមានតំណាងមកពីក្រុមហ៊ុន Ford, SC Johnson, Coca-Cola, Visa, Target, Philip Morris International, Abbott, ConocoPhillips, Mastercard, Roche, IMSG និងក្រុមហ៊ុនធំៗមួយចំនួនទៀតដែលជាសមាជិករបស់ក្រុមប្រឹក្សានេះ៕

The post ក្រុមហ៊ុនអាមេរិក បង្ហាញទំនុកចិត្តលើការអភិវឌ្ឍឧស្សា​ហកម្មកម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា ផ្តោតលើការជំរុញឧស្សាហកម្ម និងការចាប់យក​បច្ចេក​វិទ្យា​ទំនើប
មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦ បានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកវិនិយោគ ក្រុមហ៊ុនបច្ចេកវិទ្យា និងសមាគមធុរកិច្ច ដើម្បីជំរុញភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម បង្ហាញបច្ចេកវិទ្យាទំនើបៗ ​និងគាំទ្រការធ្វើទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងជាលើកទី១ ដោយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ក្រោមវត្តមាន លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហែម វណ្ណឌី បានលើកឡើងពីការផ្លាស់ប្តូរខឿនឧស្សាហកម្មរបស់កម្ពុជាពីការប្រកួតប្រជែងផ្តោតលើថ្លៃដើមផលិតកម្មទាប ឆ្ពោះទៅការពឹងផ្អែកលើបច្ចេកវិទ្យា នវានុវត្តន៍ ផលិតភាព និងគុណភាព ដើម្បីឱ្យឧស្សាហកម្មកម្ពុជាអាចឈានឡើងកាន់តែជ្រៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជា​មួយ​នឹងកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការ​ងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្ដានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា»។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រធុនធ្ងន់កំពុងដំណើរការចំនួន ៣.៣១៩ ផ្តល់ការងារ ជាង ១,៣ លានកន្លែង និងទាក់ទាញទុនវិនិយោគសរុបប្រមាណ ២៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហែម វណ្ណឌី ក៏បានលើកឡើងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យផលិតកម្មសកល ដោយ​សារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យារ៉ូបូត និងបច្ចេកវិទ្យាឌីជីថល ដែលកំពុងក្លាយជាកត្តាកំណត់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងប្រទេសជាច្រើន។

លោករដ្ឋមន្ត្រីបន្ថែមថា៖​«សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀនបច្ចេកវិទ្យា បាន​ទេ​។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសរបស់យើង»។

មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦នេះ មានការចូលរួមតាំងពិព័រណ៍ពីក្រុមហ៊ុនចំនួន ១៦២ ក្នុងនោះមាន ៣៦ ក្រុមហ៊ុនមកពីប្រទេសចិន និង ១១៨ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដោយដាក់តាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាឧស្សាហកម្មតាមរយៈស្តង់ពិព័រណ៍ចំនួន ១៩៩ ស្តង់។

តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី Guan Wei បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសទាំងពីរ។

លោកស្រីបានលើកឡើងថា៖ «យើងសង្ឃឹមថា សហគ្រាសនៃប្រទេសទាំងពីរនឹងចាប់យកឱកាសដែលព្រឹត្តិការណ៍នេះផ្តល់ជូន បង្កើតទំនាក់ទំនង ស្វែងរកឱកាសធុរកិច្ចតាមរយៈការផ្លាស់ប្តូរយោបល់ សម្រេច​ផលប្រយោជន៍រួមតាមរយៈកិច្ចសហប្រតិបត្តិការ និងរួមគ្នាបង្កើតសករាជថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សា​ហកម្មកម្ពុជា-ចិន»។

លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានបញ្ជាក់គោលបំណងរបស់សមាគមក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម។

លោក Lee Allen បន្ថែមថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង។ យើងនឹងបន្តពង្រីកវិសាលភាព ពង្រឹងគុណភាព និងឥទ្ធិពលនៃព្រឹត្តិការណ៍នេះ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ក្រោយៗ ក្លាយជាអត្តសញ្ញាណនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា និងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។

ព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ពីថ្ងៃ១៧-១៨ ខែកក្កដា មានការតាំងបង្ហាញបច្ចេកវិទ្យាឧស្សាហកម្ម កម្មវិធីផ្គូផ្គងធុរកិច្ច និងការកសាងបណ្តាញទំនាក់ទំនងអាជីវកម្ម សំដៅជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងសហគ្រាសពីបរទេស៕

The post កម្ពុជា ផ្តោតលើការជំរុញឧស្សាហកម្ម និងការចាប់យក​បច្ចេក​វិទ្យា​ទំនើប appeared first on Kampuchea Thmey Daily.

ក្រសួងឧស្សាហកម្ម រៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស ​ លើកកម្ពស់ភាពប្រកួតប្រជែង​របស់​សហគ្រាស​កម្ពុជា​
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ នៅថ្ងៃទី ២៩ ​មិថុនា ២០២៦ ​បាន​សហការជាមួយ​សមាគមសហព័ន្ធ​វិនិយោគ​កម្ពុជា​ បានរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល​ ដោយ​មាន​ការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាស​ធុនមីក្រូ តូច និងមធ្យម (MSMEs) ​និង​តំណាងវិស័យធុរកិច្ចប្រមាណ ២០០០ នាក់ ក្នុងគោល​បំណង​លើកកម្ពស់ភាពប្រកួតប្រជែង​របស់​សហគ្រាសក្នុងស្រុក តាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។​

​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីសារសំខាន់​នៃការត្រៀមលក្ខណៈ​សម្រាប់ដំណាក់កាល​បន្ទាប់នៃការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយ​មិន​ផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវ​ឈាន​ប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «សូមម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ ​សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ​ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និងនវានុវត្តន៍ គឺកំពុង​វិនិយោគ​លើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព»។

លោករដ្ឋមន្ត្រីបានធ្វើបទបង្ហាញអំពីការលើកទឹកចិត្ត ការគាំទ្ររបស់រាជរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រ​សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសាធារណៈរបស់ក្រសួង ចាប់តាំងពីការបង្កើត​សហគ្រាស និងការដំណើរការអាជីវកម្មប្រកបដោយភាពប្រកួតប្រជែង ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និង​សហគ្រិនភាព ព្រមទាំងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងនឹងបន្តកែទម្រង់ដើម្បីធ្វើឱ្យអនុលោមភាពកាន់តែងាយស្រួល តាមរយៈការកែលម្អនីតិវិធី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជាបង្កើនភាពប្រកួត​​ប្រជែង និងត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

យុទ្ធនាការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕

The post ក្រសួងឧស្សាហកម្ម រៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស  ​ លើកកម្ពស់ភាពប្រកួតប្រជែង​របស់​សហគ្រាស​កម្ពុជា​ appeared first on Kampuchea Thmey Daily.

​កម្ពុជា ចង់កៀរគរទុនវិនិយោគ ​និង​នាំយកនូវបច្ចេកវិទ្យា​ពី​ចិន​
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នៅថ្ងៃទី ​២៤ មិថុនា ឆ្នាំ២០២៦ ​បានទទួលជួបគណៈប្រតិភូសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា​ (CIEA) ​ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍​ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។​

​កម្មវិធីនេះនឹងប្រមូលផ្តុំក្រុមហ៊ុនចិន សមាគមឧស្សាហកម្ម វិនិយោគិន ​និងសហគ្រាសកម្ពុជាជាង ២០០ ស្ថាប័ន ដើម្បីបង្កើតឱកាសសហការ ផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការផ្សព្វផ្សាយ​ពីកម្ពុជាជាគោលដៅវិនិយោគ និងបានលើកទឹកចិត្តឱ្យសមាគមទាក់ទាញក្រុមហ៊ុនវិនិយោគចិន ដែលអាចពង្រឹង ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងជំរុញបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច​របស់កម្ពុជាក្នុងរយៈពេលវែង។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “វិនិយោគិនចិនឈរនៅលំដាប់លេខ១ នៅកម្ពុជា។ អ្វីដែលកម្ពុជាចង់បានគឺមិនមែនត្រឹមតែតួលេខប៉ុណ្ណោះទេ។​ យើងចង់បានការវិនិយោគដែល​មានគុណភាព ដែលនាំមកនូវឧត្តមភាពប្រកួតប្រជែង ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគក្នុងវិស័យថ្មីៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងមូលដ្ឋានឧ​ស្សាហកម្មរបស់យើង។”

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់នៃការទាក់ទាញវិនិយោគដែលអាចជួយអភិវឌ្ឍខ្សែច្រវាក់ផ្គត់​ផ្គង់​ក្នុងស្រុក បង្កើតការផ្សារភ្ជាប់រវាងឧស្សាហកម្មធន់ធ្ងន់ជាមួយនឹងសហគ្រាសក្នុងស្រុក ព្រមទាំងពង្រឹងសមត្ថភាពផលិតរបស់កម្ពុជា។

លោក LI ZHAN BO ប្រធានសមាគម CIEA បានលើកឡើងថា មហាសន្និបាត និងពិព័រណ៍ឧស្សា​ហកម្មនេះ មានគោលបំណងផ្តល់ជាវេទិកាជាក់ស្តែងសម្រាប់ភ្ជាប់សហគ្រាសកម្ពុជា និងក្រុមហ៊ុនចិន​ ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសម្របសម្រួលគម្រោង​វិនិយោគនៅកម្ពុជា។

​លោក​បានបន្ថែមថា៖ «គោលដៅរបស់យើងគឺមិនមែនគ្រាន់តែនាំយក​ទុនវិនិយោគពីប្រទេស​ចិនមក​កម្ពុជាប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យា ធនធានមនុស្ស ធនធានឧស្សាហកម្ម និង​ដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញ ដែលអាចគាំទ្រដល់ការអភិវឌ្ឍ​ឧស្សាហកម្មរ​បស់​កម្ពុជា»។ ​

​កម្មវិធីនេះនឹងជួយឱ្យសហគ្រាសចិនដែលមានគុណភាពកាន់តែច្រើន ស្វែងយល់អំពីឱកាស​វិនិយោគនៅ​កម្ពុជា និងបង្កើតប្រតិបត្តិការរយៈពេលវែងនៅទីនេះ៕

The post ​កម្ពុជា ចង់កៀរគរទុនវិនិយោគ ​និង​នាំយកនូវបច្ចេកវិទ្យា​ពី​ចិន​ appeared first on Kampuchea Thmey Daily.

មុនឆ្នាំ ២០៣០ រដ្ឋាភិបាល​ដាក់​គោលដៅជំរុញ​​សហគ្រាសក្រៅប្រព័ន្ធ ​ចុះ​បញ្ចី​ចូលក្នុងប្រព័ន្ធឱ្យបាន​លើស​ពី ៩០%
​មន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើងពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលស្ថិតនៅក្រៅប្រព័ន្ធ ​ដើម្បី​ឈាន​ចុះបញ្ចី​ចូលទៅ​ក្នុងប្រព័ន្ធឱ្យបានលើសពី ៩០% មុន​ឆ្នាំ ២០៣០​​។

លោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម​ បាន​គូស​បញ្ជាក់​ថា យុទ្ធសាស្ត្រ​គន្លឹះមួយ​ចំនួនដែលរដ្ឋាភិបាល​ដាក់ចេញ ដើម្បីទាក់ទាញ​ឱ្យ​សហគ្រាសខ្នាតតូចនិងមធ្យម (MSEMs) ឲ្យចុះបញ្ចី​ចូល​មក​ក្នុងប្រព័ន្ធ ដែលក្នុង​នោះមាន​​​យន្តការ​ផ្សព្វផ្សាយ និងអប់រំ។

លោកថា រដ្ឋាភិបាល​មិនប្រើប្រាស់វិធានការ​ចាប់​បង្ខំឬដាក់បន្ទុកភ្លាមៗនោះទេ ប៉ុន្តែផ្តោត​លើការ​ចុះផ្សព្វ​ផ្សាយ និងពន្យល់ណែនាំឱ្យម្ចាស់អាជីវកម្មក្រៅប្រព័ន្ធយល់ដឹងពីសារៈសំខាន់ និង​អត្ថប្រយោជន៍​រយៈពេលវែង​នៃការចុះបញ្ជី​ក្នុង​ប្រព័ន្ធ។

«ការបង្ហាញពីអត្ថប្រយោជន៍សម្រាប់​សហគ្រា​សចុះបញ្ជី​ចូលក្នុងប្រព័ន្ធ។ ពួកគេ​នឹង​ទទួលបានឱកាសជាច្រើនដូចជា សមត្ថភាពក្នុងការពង្រីក​ទីផ្សារ​បាន​ទូលំទូ​លាយ​។ លទ្ធភាពក្នុងការស្នើសុំឥណទាន ឬប្រភពទុនពីរដ្ឋ ឬស្ថាប័នហិរញ្ញវត្ថុ/ធនាគារនានា រួមទាំង​ឱកាសក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​ដែលមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជា»។ លោកពន្យល់។

ដើម្បី​​ជំរុញដល់​​សហគ្រាស​ចុះ​បញ្ជីក្នុង​ប្រព័ន្ធ រដ្ឋាភិបាល​បាន​បង្កើត​ប្រព័ន្ធ​ចុះបញ្ជីរួម​តាម​រយៈថ្នាល​ប្រព័ន្ធ​បច្ចេកវិទ្យា​ (CamDX) ដែលជួយសម្រួលដល់ការចុះបញ្ជីតាំងពីក្រសួងពាណិជ្ជកម្ម រហូត​ដល់​ក្រសួង​ឧស្សាហកម្ម ឱ្យមានភាពរហ័ស និងងាយស្រួល។

បើតាម​លោក ឈា ឡាយហ៊ី ទិសដៅ​ឆ្នាំ ២០២៦ ក្រសួង​ឧស្សាហកម្ម​ដាក់ចេញនូវចក្ខុវិស័យ​ក្នុងការធ្វើទំនើបកម្ម ដោយ​ជំរុញផ្តល់​សេវានិង​ការចុះបញ្ជី​សាធារណៈ​ទាំងអស់ អាច​ធ្វើឡើង​តាមប្រព័ន្ធ​អនឡាញ ១០០% ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​បង្កលក្ខណៈ​ងាយស្រួល​បំផុត​ដល់​អាជីវករ៕

The post មុនឆ្នាំ ២០៣០ រដ្ឋាភិបាល​ដាក់​គោលដៅជំរុញ​​សហគ្រាសក្រៅប្រព័ន្ធ ​ចុះ​បញ្ចី​ចូលក្នុងប្រព័ន្ធឱ្យបាន​លើស​ពី ៩០% appeared first on Kampuchea Thmey Daily.

កម្ពុជា-ជប៉ុន ជំរុញការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមភាគីជប៉ុន បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការសម្របសម្រួល និងការគ្រប់គ្រងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ គ្រឹះស្ថានអប់រំបច្ចេកទេស និងតំណាងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងវិស័យដ៏សំខាន់នេះ។

លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយប្រសិទ្ធភាព មានសារសំខាន់ក្នុងការប្រែក្លាយចំណេះដឹងវិទ្យាសាស្ត្រទៅជាអត្ថប្រ​យោជន៍សេដ្ឋកិច្ច និងសង្គម។

លោក សាត សាមីថា៖ «ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជាស្ពានដ៏សំខាន់ក្នុងការប្រើប្រាស់សក្តានុពលវិទ្យាសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវ​គោល​ដៅសេដ្ឋកិច្ចជាតិ»។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ របស់កម្ពុជា ហើយត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាកលវិទ្យាល័យក្យូតូ។ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ នេះ។

កម្មវិធីនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកគោលនយោបាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យន្តការហិរញ្ញប្បទាន ការគ្រប់គ្រងគម្រោង ការទំនាក់ទំនង និងវិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រាស និងតួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។

លោក Matsuda Junsaku ទីប្រឹក្សាស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ជប៉ុនបន្តគាំទ្រការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍។

ជប៉ុនគឺជាដៃគូដ៏ជិតស្និទ្ធ និងយូរអង្វែងមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រ និងវិស្វកម្មរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៣មក បណ្តាញសាកលវិទ្យាល័យអាស៊ាន/បណ្តាញអភិវឌ្ឍន៍ការអប់រំវិស្វកម្មអាស៊ីអាគ្នេយ៍ (AUN/SEED-Net) បានផ្តល់ឱកាសដល់សមាជិកបុគ្គលិកសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ប្រមាណ ៣០០នាក់ ឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យឈានមុខក្នុងតំបន់ និងនៅប្រទេសជប៉ុន។

ចាប់តាំងពីឆ្នាំ២០១១មក ទីភ្នាក់ងារ JICA របស់ជប៉ុន ក៏បានគាំទ្រវិទ្យាស្ថាន ITC ក្នុងការពង្រឹងការអប់រំផ្នែកវិស្វកម្ម សមត្ថភាពស្រាវជ្រាវ និងការតភ្ជាប់រវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្មផងដែរ។

សាស្ត្រាចារ្យបណ្ឌិត Nawata Eiji នាយកមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យក្យូតូ បានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនេះ បានជួយពង្រឹងសមត្ថភាពសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងរួមចំណែកលើកកម្ពស់កិច្ចសហការកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល គ្រឹះ ស្ថានសិក្សា និងវិស័យឧស្សាហកម្ម។

វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័នលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រហូតដល់ឆ្នាំ២០៣០៕

The post កម្ពុជា-ជប៉ុន ជំរុញការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ appeared first on Kampuchea Thmey Daily.

ចំណូលពលរដ្ឋ​ចាប់ពី ៤ ៤៩៦ ដុល្លារ ជា​ប្រទេស​​ចំណូលមធ្យមកម្រិតខ្ពស់ និង​ឈាន​ដល់​ ១៣ ៩៣៥​ ដុល្លារ​ ទើប​ក្លាយជា​ប្រទេស​មាន​ចំណូលខ្ពស់​
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញផ្សាយឯកសារស្រាវជ្រាវយុទ្ធសាស្ត្រមួយ ដែលបង្ហាញពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

ក្របខណ្ឌការងារនេះផ្តល់ជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជួយជំរុញកកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ (ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗចាប់ពី ៤.៤៩៦ដុល្លារ ទៅ ១៣.៩៣៥ដុល្លារ) ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗចាប់ពី ១៣.៩៣៥​ ឡើងទៅ) ត្រឹមឆ្នាំ២០៥០។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ទាំងផ្នែករឹង ផ្នែកទន់ និងឌីជីថល។

នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌនេះ លោក សាត សាមី រដ្ឋលេខាធិការឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វ.ប.ន. គឺជារឿងមិនអាចខ្វះបានសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

ហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាមជ្ឈមណ្ឌលទិន្នន័យ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទន់ (អភិបាលកិច្ច) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានប្រសិទ្ធិភាព។

លោក​លើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វ.ប.ន. គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិយើង ជាពិសេសក្នុងយុគសម័យសេដ្ឋកិច្ចផ្អែកលើចំណេះដឹងនេះ។

ក្នុងគោលបំណងសម្រេចឱ្យបាននូវមហិច្ឆតាទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ដែលកំណត់គោលដៅសម្រាប់ការវិនិយោគរួមលើវិស័យ វ.ប.ន.ឱ្យបានយ៉ាងតិច ១% នៃ ផ.ស.ស. ត្រឹមឆ្នាំ២០៣០ រួមទាំងការវិនិយោគសាធារណៈចំនួន ០,៥០% នៃផ.ស.ស.។

លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាលើកឡើងថា ឯកសារនេះបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការកៀរគរ គ្រប់គ្រង និងប្រើប្រាស់ធនធានរួម សម្រាប់វិស័យ វ.ប.ន. ឱ្យមានប្រសិទ្ធភាព។ ការសិក្សានេះត្រូវបានធ្វើឡើង ដោយរួមមានសិក្ខាសាលាពិគ្រោះយោបល់ជាស៊េរី ជាមួយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន៕

The post ចំណូលពលរដ្ឋ​ចាប់ពី ៤ ៤៩៦ ដុល្លារ ជា​ប្រទេស​​ចំណូលមធ្យមកម្រិតខ្ពស់ និង​ឈាន​ដល់​ ១៣ ៩៣៥​ ដុល្លារ​ ទើប​ក្លាយជា​ប្រទេស​មាន​ចំណូលខ្ពស់​ appeared first on Kampuchea Thmey Daily.

គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជិត ១៣ លានដុល្លារ ដាក់ឱ្យដំណើរការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថ្ងៃទី​២០ ខែឧសភា ២០២៦​ បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ដែលបង្កើនអត្រា គ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥។

ប្រជាពលរដ្ឋចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀត នៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បាន​ទទួល​សេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ​នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពល រដ្ឋក្នុងខេត្តកំពង់ចាម។

គម្រោងដែលមានតម្លៃប្រមាណ ១២,៩៨ លានដុល្លារ បានបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដង ដល់ប្រជាពលរដ្ឋក្នុងតំបន់សេវាពី ៤៤.៩៥៥នាក់ ដល់ ៨៩.០៣០នាក់ និងបង្កើនចំនួនតំណចូលតាមខ្នងផ្ទះពី ១០,៤៦៤ ដល់ ១៩.៣៣៩ តំណ រួមទាំងគ្រួសារ ក្រីក្រចំនួន ៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។

ប្រព័ន្ធថ្មី ដែលរួមមានស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងការពង្រីកបណ្តាញបំពង់បញ្ជូននិងចែកចាយទឹកស្អាត នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១១.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកកំពង់ចាម កើនឡើងដល់ប្រមាណ ២៨.១០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ «ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់​សម្រាប់សុខភាពសាធារណៈ ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈដែលនគរូបនីយកម្ម និងឧស្សាហូបនីយកម្មកំពុងរីក​ចម្រើន​ខ្លាំង​ ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និងងាយស្រួលរស់នៅសម្រាប់កម្ពុជា»។

លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត គឺជាការវិនិយោគមួយដែលមានឥទ្ធិពលខ្លាំងបំផុតលើសុខភាព និងផលិតភាពរបស់ប្រជាពលរដ្ឋ។ ការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាមនេះ គឺជាការពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីនាំយកអត្ថប្រយោជន៍នៃទឹកស្អាតទៅកាន់សហគមន៍កាន់តែច្រើន។ ការវិនិយោគទាំងនេះបង្ហាញគំរូនៃភាពជាដៃគូដ៏រឹងមាំ ក្នុងការពង្រីកសេវាទឹកស្អាតនៅទូទាំងកម្ពុជា និងគាំទ្រដល់ការរីកចម្រើននៃតំបន់ទីក្រុងប្រកបដោយបរិយាបន្ន និងភាពធន់»។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម គឺជាផ្នែកមួយនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ និងផ្តល់ហិរញ្ញប្បទានរួម ដោយរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប។

លោក Laurent Raspaud នាយករង AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ភាពជាដៃគូរវាង ADB, AFD, សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា នេះបង្ហាញពីអ្វីដែលកិច្ចសហប្រតិបត្តិការពហុភាគីអាចសម្រេចបាន នៅពេលដែលវាត្រូវបានជំរុញដោយមហិច្ឆតារួមគ្នាគឺ ការផ្តល់នូវភាពប្រសើរឡើងប្រកបដោយចីរភាពនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីគាំទ្រការទទួលបានទឹកស្អាតក្នុងរាជធានីភ្នំពេញអស់រយៈពេលជាងម្ភៃឆ្នាំមកនេះ AFD មានមោទនភាពក្នុងការបន្តការគាំទ្រសម្រាប់រយៈពេលយូរអង្វែងនេះសម្រាប់ខេត្តកំពង់ចាម»។

គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត មានកញ្ចប់ថវិកាសរុបប៉ាន់ប្រមាណគ្រាចុងគម្រោង ១០៨,៧៣ លានដុល្លារអាមេរិក រួមមានថវិកាបដិភាគចំនួន ១០,៤៥ លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា, ឥណទានចំនួន ៥០ លានដុល្លារអាមេរិកពី ADB, ឥណទានចំនួន ៤០លានអឺរ៉ូពី AFD, និងជំនួយឥតសំណងចំនួន ៤,៦៧ លានអឺរ៉ូ ពីមូល​និធិ​វិនិ​យោគអាស៊ីរបស់សហភាពអឺរ៉ុប ដែលគ្រប់គ្រងដោយ AFD៕

The post គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជិត ១៣ លានដុល្លារ ដាក់ឱ្យដំណើរការ appeared first on Kampuchea Thmey Daily.