Connect with us

ព័ត៌មានជាតិ

ចំណូលពលរដ្ឋ​ចាប់ពី ៤ ៤៩៦ ដុល្លារ ជា​ប្រទេស​​ចំណូលមធ្យមកម្រិតខ្ពស់ និង​ឈាន​ដល់​ ១៣ ៩៣៥​ ដុល្លារ​ ទើប​ក្លាយជា​ប្រទេស​មាន​ចំណូលខ្ពស់​

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញផ្សាយឯកសារស្រាវជ្រាវយុទ្ធសាស្ត្រមួយ ដែលបង្ហាញពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

ក្របខណ្ឌការងារនេះផ្តល់ជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជួយជំរុញកកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ (ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗចាប់ពី ៤.៤៩៦ដុល្លារ ទៅ ១៣.៩៣៥ដុល្លារ) ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗចាប់ពី ១៣.៩៣៥​ ឡើងទៅ) ត្រឹមឆ្នាំ២០៥០

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ទាំងផ្នែករឹង ផ្នែកទន់ និងឌីជីថល។

នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌនេះ លោក សាត សាមី រដ្ឋលេខាធិការឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វ.ប.ន. គឺជារឿងមិនអាចខ្វះបានសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

ហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាមជ្ឈមណ្ឌលទិន្នន័យ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទន់ (អភិបាលកិច្ច) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានប្រសិទ្ធិភាព។

លោក​លើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វ.ប.ន. គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិយើង ជាពិសេសក្នុងយុគសម័យសេដ្ឋកិច្ចផ្អែកលើចំណេះដឹងនេះ។

ក្នុងគោលបំណងសម្រេចឱ្យបាននូវមហិច្ឆតាទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ដែលកំណត់គោលដៅសម្រាប់ការវិនិយោគរួមលើវិស័យ វ.ប.ន.ឱ្យបានយ៉ាងតិច ១% នៃ ផ.ស.ស. ត្រឹមឆ្នាំ២០៣០ រួមទាំងការវិនិយោគសាធារណៈចំនួន ០,៥០% នៃផ.ស.ស.។

លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាលើកឡើងថា ឯកសារនេះបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការកៀរគរ គ្រប់គ្រង និងប្រើប្រាស់ធនធានរួម សម្រាប់វិស័យ វ.ប.ន. ឱ្យមានប្រសិទ្ធភាព។ ការសិក្សានេះត្រូវបានធ្វើឡើង ដោយរួមមានសិក្ខាសាលាពិគ្រោះយោបល់ជាស៊េរី ជាមួយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម