សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន ជំរុញការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមភាគីជប៉ុន បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការសម្របសម្រួល និងការគ្រប់គ្រងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ គ្រឹះស្ថានអប់រំបច្ចេកទេស និងតំណាងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងវិស័យដ៏សំខាន់នេះ។

លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយប្រសិទ្ធភាព មានសារសំខាន់ក្នុងការប្រែក្លាយចំណេះដឹងវិទ្យាសាស្ត្រទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គម។
លោក សាត សាមីថា៖ «ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាស្ពានដ៏សំខាន់ក្នុងការប្រើប្រាស់សក្តានុពលវិទ្យាសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចជាតិ»។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ របស់កម្ពុជា ហើយត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាកលវិទ្យាល័យក្យូតូ។ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ នេះ។
កម្មវិធីនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកគោលនយោបាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យន្តការហិរញ្ញប្បទាន ការគ្រប់គ្រងគម្រោង ការទំនាក់ទំនង និងវិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រាស និងតួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។

លោក Matsuda Junsaku ទីប្រឹក្សាស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ជប៉ុនបន្តគាំទ្រការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍។
ជប៉ុនគឺជាដៃគូដ៏ជិតស្និទ្ធ និងយូរអង្វែងមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រ និងវិស្វកម្មរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៣មក បណ្តាញសាកលវិទ្យាល័យអាស៊ាន/បណ្តាញអភិវឌ្ឍន៍ការអប់រំវិស្វកម្មអាស៊ីអាគ្នេយ៍ (AUN/SEED-Net) បានផ្តល់ឱកាសដល់សមាជិកបុគ្គលិកសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ប្រមាណ ៣០០នាក់ ឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យឈានមុខក្នុងតំបន់ និងនៅប្រទេសជប៉ុន។
ចាប់តាំងពីឆ្នាំ២០១១មក ទីភ្នាក់ងារ JICA របស់ជប៉ុន ក៏បានគាំទ្រវិទ្យាស្ថាន ITC ក្នុងការពង្រឹងការអប់រំផ្នែកវិស្វកម្ម សមត្ថភាពស្រាវជ្រាវ និងការតភ្ជាប់រវាងស្ថាប័នអប់រំ និងវិស័យឧស្សាហកម្មផងដែរ។

សាស្ត្រាចារ្យបណ្ឌិត Nawata Eiji នាយកមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យក្យូតូ បានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនេះ បានជួយពង្រឹងសមត្ថភាពសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងរួមចំណែកលើកកម្ពស់កិច្ចសហការកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល គ្រឹះ ស្ថានសិក្សា និងវិស័យឧស្សាហកម្ម។
វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័នលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រហូតដល់ឆ្នាំ២០៣០៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


