សេដ្ឋកិច្ច
ក្រុមហ៊ុនអាមេរិក បង្ហាញទំនុកចិត្តលើការអភិវឌ្ឍឧស្សាហកម្មកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២១ កក្កដា ២០២៦ បានជួបគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian McFeeters ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សានេះ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម នវានុវត្តន៍ ការចាប់យកបច្ចេកវិទ្យា ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការវិនិយោគ។

ជំនួបនេះជាផ្នែកមួយនៃដំណើរបេសកកម្មនៅកម្ពុជា របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សម្រាប់ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់អាមេរិកក្នុងវិស័យយានយន្ត ទំនិញប្រើប្រាស់ ហិរញ្ញវត្ថុឌីជីថល សុខាភិបាល ថាមពល និងបច្ចេកវិទ្យា។
លោក ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងភាពប្រកួតប្រជែងឧស្សាហកម្ម តាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ព្រមទាំងការរៀបចំច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្ពុជាកំពុងកសាងមូលដ្ឋានគ្រឹះ ដើម្បីឱ្យការស្រាវជ្រាវ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាកម្លាំងចលករនៃបរិវត្តកម្មសេដ្ឋកិច្ចរបស់យើង។ យើងស្វាគមន៍ភាពជាដៃគូជាមួយវិស័យឯកជនសហរដ្ឋអាមេរិក ក្នុងការស្រាវជ្រាវអនុវត្ត កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចលើកកម្ពស់ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់យើង។”
លោក Brian McFeeters បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងការពង្រីកបេសកកម្មរបស់ធុរកិច្ចអាមេរិកនៅកម្ពុជា។
លោក Brian McFeeters បានលើកឡើងថា៖ “ក្រុមហ៊ុនដែលជាសមាជិករបស់យើង តំណាងឱ្យវិស័យដែលមាននវានុវត្តន៍ និងថាមវន្តបំផុតក្នុងសេដ្ឋកិច្ចអាមេរិក ហើយពួកគេមកទីនេះ ដោយសារពួកគេជឿជាក់លើគន្លងកំណើនរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល និងស្វាគមន៍ចំពោះការវិនិយោគរបស់អាមេរិក។”

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទចម្រុះ រួមទាំងស្តង់ដារយានយន្ត ការវេចខ្ចប់ប្រកបដោយនិរន្តរភាពនិងការកែច្នៃឡើងវិញ ដំណោះស្រាយហិរញ្ញវត្ថុ ឌីជីថលូបនីយកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ការផ្ទេរបច្ចេកវិទ្យា និងក្របខណ្ឌបទប្បញ្ញត្តិ។
គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួមមានតំណាងមកពីក្រុមហ៊ុន Ford, SC Johnson, Coca-Cola, Visa, Target, Philip Morris International, Abbott, ConocoPhillips, Mastercard, Roche, IMSG និងក្រុមហ៊ុនធំៗមួយចំនួនទៀតដែលជាសមាជិករបស់ក្រុមប្រឹក្សានេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


