ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ Archives - Kampuchea Thmey Daily

គម្រោងវិនិយោគចំនួន ១៨ ក្រោម​ទុនជាង ១៤០ លានដុល្លារ ទទួល​កា​រពិនិត្យវិនិយោគក្នុង​ខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគចំនួន ១៨ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ១៤០ លានដុល្លារអាម៉េរិក ដែលអាចបង្កើត​ឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើគម្រោងវិនិយោគទាំងនោះ កាលពី​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុរួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និងអាចបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោង​ពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩ គម្រោង, គម្រោងថ្មីចំនួន ២១៧ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ចំនួន ១៥ គម្រោង។

លោកបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយ​នឹង​ការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១. ការជំរុញការវិនិយោគក្នុងស្រុក, ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣. ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ។

ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តសម្របសម្រួល និងជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ឱ្យមកចូលរួមក្នុង​យន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និងពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្ម ក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ក្រុមការងារបានកំពុងបន្តអនុវត្តការងារស្នូលចំនួនពីរក្នុងពេលតែមួយដំណាលគ្នា ដោយម្ខាងត្រូវបន្តថែទាំអ្នកវិនិយោគ និងសម្របសម្រួលការដោះស្រាយសំណូមពរ និងបញ្ហាផ្សេងរបស់វិនិយោគិន ដោយតម្លាភាព និង ប្រសិទ្ធភាព, និង ម្ខាងទៀត បន្តទាក់ទាញការវិនិយោគដោយសកម្ម។

ជាមួយគ្នា​នេះ, ក្រុមការងារបានកំពុងខិតខំដោះស្រាយបញ្ហាអគារជាប់គាំង និងជំរុញការវិនិយោគលើគម្រោងថ្មីៗ ជាពិសេស គម្រោងក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍។

ក្រុមការងារបាន​កំពុងរៀបចំ និងចូលរួមផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ច, រៀបចំសិក្ខាសាលាស្តីពីការតភ្ជាប់ឧស្សាហកម្ម និង ការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងពង្រឹងផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញ នៅតាមរោងចក្រ។

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល, ក្រុមការងារបានកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសិក្សា និង ជំរុញការផលិតក្នុងស្រុក តាមរយៈការលើកកម្ពស់ផលិតផលសក្តានុពលក្នុងខេត្ត ដូចជា បង្គារក្រៀម ត្រីកាម៉ុង ត្រីក្រចកក្របី និង ទឹកមាត់ត្រចៀកកាំ រួមជាមួយការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមរោងចក្រសហគ្រាស។

លោកបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័ន ឱ្យបន្តខិតខំពុះពារជាមួយគ្នា ក្នុងការលើកកម្ពស់ការវិនិយោគឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព តាមរយៈការដោះស្រាយបញ្ហាជាកញ្ចប់តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ការតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

The post គម្រោងវិនិយោគចំនួន ១៨ ក្រោម​ទុនជាង ១៤០ លានដុល្លារ ទទួល​កា​រពិនិត្យវិនិយោគក្នុង​ខេត្តព្រះសីហនុ appeared first on Kampuchea Thmey Daily.

​​ការលើកទឹកចិត្តពិសេស ត្រឹម​តែ​ជាង ​១ ឆ្នាំ ខេត្តព្រះសីហនុ​​​ ទទួល​ទុន​វិនិយោគ​ជិត ៨ ពាន់​​លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបាន​សម្រេច​ផ្តល់ការ​លើកទឹកចិត្ត​ដល់គម្រោង​វិនិយោគ​ប្រមាណ ៣០០ គម្រោង ដើម្បី​អាច​បន្តដំណើរការ និង​ការ​ពង្រីក​​​វិនិយោគក្នុង​ខេត្តព្រះសីហនុ។

ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ សីហា ឆ្នាំ ២០២៥ ​ក្រុមការងារ​ជំរុញ​គម្រោង​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់​គម្រោងវិនិយោគ​ចំនួន ៣៧៥ គម្រោង ដែល​គិត​ជា​ទុន​វិនិយោគ​មានប្រមាណ​សរុប ៧ ៨៩១ លានដុល្លារអាមេរិក។ នេះបើតាម​ក្រុមការងារ​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែល​បាន​បង្ហាញពី​លទ្ធផលនៃ​ការ​អនុវត្ត​ការងារជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​​កាលពីពេលថ្មីៗនេះ។

គម្រោង​ដែលផ្តល់ការ​លើកទឹកចិត្ត​​ជាង ៣០០ គម្រោង​ ក្នុងនោះពាក់ព័ន្ធ​គម្រោងអគារជាប់គាំង​មាន​ចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មីមានចំនួន ១៦១ គម្រោង គម្រោងពង្រីក​មាន​ចំនួន ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ មាន​ចំនួន ១៣ គម្រោង។

តាមរយៈ​គម្រោង​វិនិយោគ​ទាំង​នោះ​ បើ​តាមការ​ប៉ាន់ស្មានអាចបង្កើតការងារបាន​ចំនួន ៥៦ ៧០០ កន្លែង។ នេះបើតាម​ក្រុមការងារ​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបាន​ថ្លែង​ថា ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» លោក​បន្ត​លើក​ទឹកចិត្តដល់ធុរជននិងវិនិយោគិន អាច​មកដាក់ពាក្យឬស្នើមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បី​ទទួលបាន​ការលើកទឹកចិត្តពិសេស​ទាំង​ផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ៕

The post ​​ការលើកទឹកចិត្តពិសេស ត្រឹម​តែ​ជាង ​១ ឆ្នាំ ខេត្តព្រះសីហនុ​​​ ទទួល​ទុន​វិនិយោគ​ជិត ៨ ពាន់​​លានដុល្លារ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​
នៅក្នុង​ជំនួបជាមួយ​មន្រ្តី​កម្ពុជា​ ក្រុមហ៊ុនមានមូលដ្ឋាននៅ​​ខេត្តហៃណាន​ប្រទេស​ចិន បានលើក​ពីគម្រោងវិនិយោគទីលាន​ហាល និងឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ សម្រាប់​បម្រើដល់ការនាំចេញផលិតផលកសិកម្ម ជា​ពិសេសគ្រាប់ស្វាយ​ចន្ទី។

នៅ​ក្នុងជំនួប​​ពិភាក្សា​ជាមួយ​​ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តំណាង​ក្រុមហ៊ុន Sinomach Hainan Development ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេសចិន បាន​រំលេច​ពីប្រវត្តិ​ក្រុមហ៊ុន​ដែល​ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដែលមានបច្ចេកទេសចម្រុះ ក្នុងវិស័យកសិកម្ម និង វិស័យគាំទ្រ ចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញផលិតផលសម្រេច ព្រមទាំងផលិតម៉ាស៊ីន និង បរិក្ខារកសិកម្មថែមទៀត។ ក្រុមហ៊ុនមាន​ផលិត និង លក់ត្រាក់ទ័រម៉ាក YTO នៅប្រទេសចិន ព្រមទាំងមានមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍ (R&D) ការផលិតគ្រឿងចក្រ របស់ក្រុមហ៊ុនផ្ទាល់។ ជាមួយនេះ ក្រុមហ៊ុនក៏មាន​បទពិសោធន៍វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយបានវិនិយោគលើគម្រោងវារីអគ្គិសនីតាតៃលើស្ថិតនៅក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង ផងដែរ។

ស្របតាមបទពិសោធន៍នេះ និងដោយបានស្វែងយល់ពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» និង គម្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» នៅខេត្តកំពង់ធំ ក្រុមហ៊ុន Sinomach មានបំណងសិក្សាសមិទ្ធិលទ្ធភាពគម្រោងវិនិយោគទីលានហាល និង ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ ដើម្បីបម្រើដល់ការនាំចេញផលិតផលកសិកម្ម ជាពិសេស គ្រាប់ស្វាយចន្ទី, និង ស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការសម្របសម្រួលការវិនិយោគនេះ។

ក្នុង​ឱកាស​ពិភាក្សាជាមួយតំណាង​ក្រុមហ៊ុន Sinomach Hainan Development​ លោក ហ៊ាន សាហ៊ីប បាន​គូស​រំលេចអំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលតែងចាត់ទុកការកែច្នៃ និង ការនាំចេញផលិតផលកសិកម្ម ជាអាទិភាព។

តាម​រយៈ​គម្រោងវិនិយោគរបស់ក្រុមហ៊ុន លោកបង្ហាញការ​គាំទ្រ​ពេញ​ទំហឹងនិងបានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន​នឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ក្នុងការក្លាយជា «អធិរាជស្វាយចន្ទី»។

កាល​ពី​ព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ហួត ហ៊ីហៃគៀង អគ្គនាយកនៃសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់​, លោកស្រី HU PAN នាយករងនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម, និង លោក ZHANG CHENXING ប្រធានផ្នែកនៃនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Sinomach Hainan Development ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេស​ចិន៕

The post ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​ appeared first on Kampuchea Thmey Daily.

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ
គម្រោងចំនួន ៤២ ទៀត ក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស សម្រាប់ការ​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុ។

នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ក្រោមវត្តមាន​ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៥, គម្រោងថ្មីចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារ​ជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។

លោក ហ៊ាន សាហ៊ីប បាន​ថ្លែង​ថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។

សម្រាប់ទិសដៅការងារក្នុងឆ្នាំ ២០២៥, ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រួមមាន៖ ១) បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ, ២) បន្តពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង ដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និង ការសម្របសម្រួល និង ៣) បន្តពង្រឹងសមត្ថភាព និង ការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និង មានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និង ភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ៕

The post គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ appeared first on Kampuchea Thmey Daily.

ខេត្តព្រះសីហនុ មាន​​​​អគារ​កម្ពស់​ ៤០ ជាន់ ចំនួន ៦ អគារ ក្នុង​ចំណោម​​​អគារខ្ពស់ៗ​​សរុប​ជាង ៦០០ អគារ
បើ​តាម​មន្រ្តី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ខេត្ត​ព្រះសីហនុ​មាន​អគារ​ខ្ពស់​ៗ​សរុប​ចំនួន ៦០៨ អគារ ក្នុង​នោះ​អគារ​ដែល​មានកម្ពស់​ខ្ពស់​ចាប់​ពី ៤០ ជាន់​ឡើង​​ទៅ​សរុប​មាន​ចំនួន ៦ អគារ។

លោក ឃាង ភារម្យ មន្រ្តី​​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ខេត្ត​ព្រះសីហនុ​មានសំណង់អគារខ្ពស់​ៗ​សរុប​មាន​ចំនួន ៦០៨ អគារ​។ ក្នុង​ចំណោមនោះ អគារ​ខ្ពស់​ៗ​ចាប់​ពី ៥ ជាន់ ទៅ ៩ ជាន់ មាន​ចំនួន ២៨០ អគារ, កម្ពស់​ចាប់​ពី​ ១០ ជាន់​ទៅ ១៩ ជាន់​មានចំនួន ២៣១ អគារ, កម្ពស់​ចាប់​ពី ២០ ជាន់​ទៅ ២៩ ជាន់​មាន​ចំនួន ៦៣ អគារ, កម្ពស់​ពី ៣០ ជាន់​ទៅ ៣៩ ជាន់​មានចំនួន​ ២៨ អគារ និង​ពី ៤០ ជាន់​ឡើង​ទៅ​មាន​ចំនួន ៦ អគារ។

ពាក់ព័ន្ធ​បញ្ហា​សំណង់​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុដែលផ្អាកការ​សាងសង់ ហើយ​បើតាម​របាយការណ៍​មាន​រាប់រយ​អគារ​ មន្រ្តី​អ្នកនាំពាក្យ​សាលាខេត្តព្រះសីហនុ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដាក់ចេញ​ចំណាត់​ការ ​ដោយ​បង្កើត​​ក្រុម​ការងារ​ពិសេស​ដើម្បី​ជំរុញ​ឲ្យ​វិនិយោគិន​​ឲ្យបន្ត​ដំណើរការសាងសង់​​ឡើង​វិញ។

កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ប្រកាសដាក់​ឱ្យអនុវត្ត​ “កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែល​បង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ បង្កើត​ជំនឿ​ទុកចិត្ត និងសម្រាលការ​លំបាកនានាក្នុងការអនុវត្តគម្រោង​របស់វិនិយោគិន រួមទាំង​លើក​កម្ពស់បរិយាកាសវិនិយោគ ព្រមទាំងទាក់ទាញ​គម្រោង​វិនិយោគសក្តានុពល។

ក្នុង​រយៈពេល ១១ ខែ​ឆ្នាំ ២០២៤ បើតាម​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ដោះស្រាយ​ផ្តល់ការ​លើក​ទឹកចិត្ត​ពិសេស​សម្រាប់​គម្រោងវិនិយោគ​​ពាក់ព័ន្ធ​នឹងអគារ​កំពុង​ជាប់គាំង​​នៅ​ខេត្តព្រះសីហនុ​មាន​ចំនួន ១០៣ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប ២ ៥១០ លាន​ដុល្លារអាម៉េរិក។

នៅ​ខេត្ត​ព្រះសីហនុ​បើ​តាម​មន្រ្តី​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ​បាន​អះអាង​ថា មាន​អគារ​ជាប់​គាំង​សរុប​ ៥២៧ អគារ ខណៈ​អគារ​ដែល​ជាប់​គាំង​ចំនួន ១០៣ អគារ​ បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពិសេស​ពី​រដ្ឋាភិបាល ដើម្បី​ចាប់ផ្ដើម​បន្ត​​ដំណើរការ​សាងសង់​ឡើង​វិញ។

ឆ្លើយតប​សំនួរ​របស់​កម្ពុជា​ថ្មី ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ខេត្ត​ព្រះសីហនុ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​លោក ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​អគារ​ជាប់​គាំង​ចំនួន ១០៣ គម្រោង​នៅ​ខេត្ត​ព្រះសីហនុ ដែល​ទទួល​បាន​លើក​ទឹកចិត្ត​ពិសេស​ដើម្បី​វិនិយោគ​បន្ត បច្ចុប្បន្ន​មាន​​គម្រោង​អគារ​ជាប់គាំង​ជាង ៤០ បាន​កំពុង​ដំណើរ​ការ​សាងសង់​បន្ត ខណៈ​មួយ​ចំនួន​ទៀតកំពុង​បន្ត​នីតិវិធី​ក្នុង​ការ​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​​ឡើង​វិញ។

លោក អ៊ឹម សុខធី ប្រធាន​លេខាធិការដ្ឋាន​នៃក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​បាន​គូស​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​​២០១៦ រាជ​រដ្ឋាភិបាល​​បាន​ដាក់​ចេញ​វិធាន​ការ​ជា​កញ្ចប់ ដើម្បី​ដោះ​ស្រាយ​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ ពោល​គឺ​រាល់​គម្រោង​វិនិយោគ​ដែល​បាន​ផ្អាក​ ពន្យារ និង​ពុំ​មាន​សកម្មភាព ធ្វើយ៉ាងណា​ជំរុញ​ឲ្យដំណើរការ​សកម្មភាព​វិនិយោគ​ឡើង​វិញ​៕

The post ខេត្តព្រះសីហនុ មាន​​​​អគារ​កម្ពស់​ ៤០ ជាន់ ចំនួន ៦ អគារ ក្នុង​ចំណោម​​​អគារខ្ពស់ៗ​​សរុប​ជាង ៦០០ អគារ appeared first on Kampuchea Thmey Daily.

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»
បើ​តាម​លោក ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​កៀរគរ​ឱ្យ​វិនិយោគិន​មក​បណ្ដាក់​ទុន​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់​ ដែល​គិត​ជា​ទឹក​ប្រាក់មានទុន​សរុប​ជាង ៦ ពាន់​លាន​ដុល្លារ​អាមេរិក។

ថ្លែង​ក្នុង​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មី​ៗនេះ លោក ម៉ាង ស៊ីណេត បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» សំដៅ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ឱ្យ​កាន់​តែ​មាន​សន្ទុះ​កើន​ឡើង ក៏​ដូច​ជា​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​អគារ​ជាប់​គាំង​ផង​ដែរ​។ ជា​លទ្ធផល​តាម​រយៈ​ការ​ប្រកាស​ដាក់​ចេញ​កម្ម​វិធី​នេះ​ ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តទទួល​បាន​សំណើ​សុំ​លើក​​ទឹក​ចិត្ត​ចំនួន ២១៦ គម្រោង។

ក្នុង​នោះ​​គម្រោង​ដែល​ទទួល​​បានលិខិត​អនុញ្ញាត​ជា​គោលការណ៍មានចំនួន ២៤២ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៦ ពាន់​លានដុល្លារ (៦.០២៦.០០០.០០០ដុល្លារ)។

ជាមួយគ្នា​នេះ​ អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​​បាន​ចុះ​​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បាន​ចំនួន ១០ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ១៤ លាន​ដុល្លារ​អាមេរិក (ក្នុងនោះ​សម្រាប់​ឆ្នាំ​២០២៤ មាន​ចំនួន ៣ គម្រោង មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៧ លានដុល្លារអាមេរិក)។

លោក ម៉ាង ស៊ីណេត ក៏​បាន​បន្ថែម​​ទៀត​ថា ខេត្តព្រះសីហនុ​មាន​​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៦ ទីតាំង និង​កំពុង​ដំណើរការ​មាន​ ៥ ទីតាំង ក្នុង​នោះ​មានរោងចក្រសហគ្រាសកំពុងដំណើរការ និងមានកិច្ចសន្យាជួល (គម្រោងវិនិយោគ) សរុបចំនួន ២៨៤ មានទុនវិនិយោគសរុប ២.៦៥៨.៣៨៤.៦៧៦ ដុល្លារ មាន​តម្រូវ​ការ​កម្លាំង​ពលកម្មសរុប​ប្រមាណ ៤៦.០១៨ នាក់។ បន្ថែម​ពី​នេះ​ ក៏​មានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចំនួន ១.២៣២​មូលដ្ឋាន មាន​ទុន​វិនិយោគ​សរុបចំនួន ៣០.៣៤០.២៥៧ដុល្លារ កម្លាំងពលកម្មសរុបចំនួន ៦.១៧២នាក់​ផង​ដែរ។

ចំណូល​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មាន​ការ​កើន​ឡើង ដោយ​នៅ​ក្នុង​ឆ្នាំ​២០២៣ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំណូល (GDP) ​ជា​មធ្យម​ ៤.៦០២ ​ដុល្លារ​អាមេរិក សម្រាប់​មនុស្ស​ម្នាក់ មាន​អត្រា​កំណើន​សេដ្ឋកិច្ច ៦% ដោយបាន​កាត់​បន្ថយ​អត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២%៕

The post ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ» appeared first on Kampuchea Thmey Daily.

មន្រ្តី​​ជំនាញ​​ពន្យល់​អត្ថន័យ​​បច្ចេកទេស​ អគារ​ជាប់​​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ
បញ្ហា​អគារ​ជាប់​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់ចេញ​ចំណាត់​ការ​ដោយ​បង្កើត​​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​ជំរុញ​អគារ​ជាប់​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្តព្រះសីហនុ ឲ្យ​បន្ត​សកម្មភាព​​​វិនិយោគ​ឡើង​វិញ។

នៅ​ខេត្ត​ព្រះសីហនុ​បើ​តាម​មន្រ្តី​ក្រុមការងារ​ជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ​បាន​អះអាង​ថា មាន​អគារ​ជាប់​គាំងសរុប​ ៥២៧ អគារ ខណៈ​អគារ​ដែល​ជាប់​គាំង​ចំនួន ១០៣ អគារ​ត្រូវ​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពិសេស​ពី​រដ្ឋាភិបាល ដើម្បី​ចាប់ផ្ដើម​បន្ត​​ដំណើរការ​សាងសង់​ឡើង​វិញ។

លោក អុឹម សុខធី ប្រធាន​លេខាធិការដ្ឋាន នៃក្រុមការងារ​ជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្ត «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ» ចំពោះ​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។

លោកថា ចាប់តាំងពីឆ្នាំ ២០១៦ រាជ​រដ្ឋាភិបាល​​បាន​ដាក់​ចេញ​វិធាន​ការ​ជា​កញ្ចប់ ដើម្បី​ដោះ​ស្រាយ​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ ពោល​គឺ​រាល់​គម្រោង​វិនិយោគ​ដែល​បាន​ផ្អាក​ ពន្យារ និង​ពុំ​មាន​សកម្មភាព ដើម្បី​ជំរុញការវិនិយោគ​​ឡើង​វិញ។

ពាក់ព័ន្ធ​អគារ​ជាប់​គាំងនិង​គម្រោង​វិនិយោគ​ជាប់​គាំង លេខាធិការដ្ឋាន​នៃក្រុមការងារ​ជំរុញការ​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុ លោក អុឹម សុខធី បាន​ធ្វើការ​ពន្យល់​ពីពាក្យ​បច្ចេកទេស​នៃ​អគារ​ជាប់​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង តាម​រយៈ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ» ដែល​កំពុង​ដាក់​ឲ្យ​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ៕

The post មន្រ្តី​​ជំនាញ​​ពន្យល់​អត្ថន័យ​​បច្ចេកទេស​ អគារ​ជាប់​​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ appeared first on Kampuchea Thmey Daily.

​គម្រោង​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ ១១ ខែ​ សម្រេច​ទុន​វិនិយោគ​​ជាង ៦ ពាន់​លានដុល្លារអាម៉េរិក
ក្នុង​រយៈពេល ១១ ខែនេះ ការ​ដោះស្រាយ​គម្រោង​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ​មានទុន​វិនិយោគ​សរុប​ ៦ ០២៦ លានដុល្លារអាម៉េរិក ខណៈគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានទុនវិនិយោគសរុប ២៥១០ លានដុល្លារអាម៉េរិក។ នេះបើតាម​​កិច្ចប្រជុំបូកសរុប និងវាយ​តម្លៃ​ការអនុវត្ត “កម្មវិធីពិសេស​ជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែល​ធ្វើ​ឡើង​កាលពីម្សិលមិញនៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​ ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ាន សាហ៊ីប ទីប្រឹក្សា​សម្តេច​ធិបតីនាយករដ្ឋមន្រ្តី និង​ជាប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ក្នុ​ង​របាយការណ៍​បាន​​បង្ហាញ​ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការ​អនុគ្រោះ ការសម្រួល​នីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣ គម្រោង ស្មើនឹង ២១៣% លើស​គោលដៅ​សូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០ គម្រោង ដែលមានទុន​វិនិយោគ ៦ ០២៦ លានដុល្លារ​អាម៉េរិក លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០ លានដុល្លារ។

ក្នុង​នោះ​គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង​មាន​ចំនួន ១០៣ គម្រោង ស្មើនឹង ៤៨% មានទុនវិនិយោគសរុប ២ ៥១០ លានដុល្លារអាម៉េរិក គម្រោង​ពុំពាក់ព័ន្ធនឹងអគារជាប់គាំង​មាន​ចំនួន ៨៦ គម្រោង ស្មើនឹង ៤០% មានទុនវិនិយោគសរុប ២ ៦៩៩ លានដុល្លារអាម៉េរិក ការពង្រីក​គម្រោង​មាន​ចំនួន ១៧ គម្រោង ស្មើនឹង ៨% មានទុនវិនិយោគសរុប ៧៦៨ លានដុល្លារអាម៉េរិក និង​គម្រោងវិនិយោគ/ធុរកិច្ច​ដែលមានស្រាប់ចំនួន ៧ គម្រោង ស្មើនឹង ៣% មាន​ទុន​វិនិយោគ​សរុប ៣០ លានដុល្លារអាម៉េរិក។

គម្រោងទាំងអស់ខាងលើ គ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និង គម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមានទុនវិនិយោគ ២ ១៥៥ លាន​ដុល្លារអាម៉េរិក, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមានទុនវិនិយោគ ២ ១៨១ លានដុល្លារអាម៉េរិក, ឧស្សាហកម្ម មាន ៣៥ គម្រោង ស្មើនឹង ១៦% ដែលមានទុនវិនិយោគ ១ ១៩០ លានដុល្លារអាម៉េរិក, និង វិស័យផ្សេងទៀត មាន ៣២ គម្រោង ដែលមានទុនវិនិយោគ ២៣៧ លាន​ដុល្លារអាម៉េរិក។

គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ក្នុងចំណោម ១៦៥ គម្រោង ដែលបានទទួល​គោលការណ៍​លើកទឹកចិត្តពិសេស គម្រោងដែល​បញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អ​រួចរាល់មាន ២៨ គម្រោង ស្មើនឹង ២៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែ​លម្អ​មាន ៦៩ គម្រោង ស្មើនឹង ៤២% និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៥៨ គម្រោងស្មើនឹង ៣៥% ។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” បាន​ប្រកាសដាក់​ឱ្យអនុវត្ត​ជាផ្លូវការដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ដែល​បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ ព្រោះ​កម្មវិធី​ពិសេសបានបង្កើត​ជំនឿ​ទុកចិត្ត និងសម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើក​កម្ពស់បរិយាកាសវិនិយោគ ខណៈដែលអគារជាប់គាំងត្រូវបានចាប់ផ្តើមសាងសង់ និង សកម្មភាព​ធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជា រោងចក្រ​ផលិតបន្ទះសូឡា, រោងចក្រផលិតស៊ុមអាលុយមីញូម, សួនកសិ-ឧស្សាហកម្ម, និង តំបន់សេដ្ឋកិច្ចពិសេស ជាដើម ព្រមទាំងបានជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ យល់ និងប្រកាន់របៀបធ្វើការដោយសកម្ម និង បុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និង សម្រួលនីតិវិធីដល់វិស័យឯកជន៕

The post ​គម្រោង​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ ១១ ខែ​ សម្រេច​ទុន​វិនិយោគ​​ជាង ៦ ពាន់​លានដុល្លារអាម៉េរិក appeared first on Kampuchea Thmey Daily.