ព័ត៌មានជាតិ
គម្រោងជាប់គាំងក្នុងខេត្តព្រះសីហនុ ១១ ខែ សម្រេចទុនវិនិយោគជាង ៦ ពាន់លានដុល្លារអាម៉េរិក
ក្នុងរយៈពេល ១១ ខែនេះ ការដោះស្រាយគម្រោងជាប់គាំងក្នុងខេត្តព្រះសីហនុមានទុនវិនិយោគសរុប ៦ ០២៦ លានដុល្លារអាម៉េរិក ខណៈគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានទុនវិនិយោគសរុប ២៥១០ លានដុល្លារអាម៉េរិក។ នេះបើតាមកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលធ្វើឡើងកាលពីម្សិលមិញនៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។


ក្នុងរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣ គម្រោង ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០ គម្រោង ដែលមានទុនវិនិយោគ ៦ ០២៦ លានដុល្លារអាម៉េរិក លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០ លានដុល្លារ។
ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានចំនួន ១០៣ គម្រោង ស្មើនឹង ៤៨% មានទុនវិនិយោគសរុប ២ ៥១០ លានដុល្លារអាម៉េរិក គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៦ គម្រោង ស្មើនឹង ៤០% មានទុនវិនិយោគសរុប ២ ៦៩៩ លានដុល្លារអាម៉េរិក ការពង្រីកគម្រោងមានចំនួន ១៧ គម្រោង ស្មើនឹង ៨% មានទុនវិនិយោគសរុប ៧៦៨ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន ៧ គម្រោង ស្មើនឹង ៣% មានទុនវិនិយោគសរុប ៣០ លានដុល្លារអាម៉េរិក។
គម្រោងទាំងអស់ខាងលើ គ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និង គម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមានទុនវិនិយោគ ២ ១៥៥ លានដុល្លារអាម៉េរិក, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមានទុនវិនិយោគ ២ ១៨១ លានដុល្លារអាម៉េរិក, ឧស្សាហកម្ម មាន ៣៥ គម្រោង ស្មើនឹង ១៦% ដែលមានទុនវិនិយោគ ១ ១៩០ លានដុល្លារអាម៉េរិក, និង វិស័យផ្សេងទៀត មាន ៣២ គម្រោង ដែលមានទុនវិនិយោគ ២៣៧ លានដុល្លារអាម៉េរិក។


គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ក្នុងចំណោម ១៦៥ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មាន ២៨ គម្រោង ស្មើនឹង ២៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អមាន ៦៩ គម្រោង ស្មើនឹង ៤២% និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៥៨ គម្រោងស្មើនឹង ៣៥% ។
“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ដែលបានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ ព្រោះកម្មវិធីពិសេសបានបង្កើតជំនឿទុកចិត្ត និងសម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ ខណៈដែលអគារជាប់គាំងត្រូវបានចាប់ផ្តើមសាងសង់ និង សកម្មភាពធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជា រោងចក្រផលិតបន្ទះសូឡា, រោងចក្រផលិតស៊ុមអាលុយមីញូម, សួនកសិ-ឧស្សាហកម្ម, និង តំបន់សេដ្ឋកិច្ចពិសេស ជាដើម ព្រមទាំងបានជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ យល់ និងប្រកាន់របៀបធ្វើការដោយសកម្ម និង បុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និង សម្រួលនីតិវិធីដល់វិស័យឯកជន៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


