ព័ត៌មានជាតិ
ក្រុមហ៊ុនចិន មានគម្រោងវិនិយោគទីលានហាល និងឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើការនាំចេញ
នៅក្នុងជំនួបជាមួយមន្រ្តីកម្ពុជា ក្រុមហ៊ុនមានមូលដ្ឋាននៅខេត្តហៃណានប្រទេសចិន បានលើកពីគម្រោងវិនិយោគទីលានហាល និងឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ សម្រាប់បម្រើដល់ការនាំចេញផលិតផលកសិកម្ម ជាពិសេសគ្រាប់ស្វាយចន្ទី។

នៅក្នុងជំនួបពិភាក្សាជាមួយ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តំណាងក្រុមហ៊ុន Sinomach Hainan Development ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេសចិន បានរំលេចពីប្រវត្តិក្រុមហ៊ុនដែលជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដែលមានបច្ចេកទេសចម្រុះ ក្នុងវិស័យកសិកម្ម និង វិស័យគាំទ្រ ចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញផលិតផលសម្រេច ព្រមទាំងផលិតម៉ាស៊ីន និង បរិក្ខារកសិកម្មថែមទៀត។ ក្រុមហ៊ុនមានផលិត និង លក់ត្រាក់ទ័រម៉ាក YTO នៅប្រទេសចិន ព្រមទាំងមានមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍ (R&D) ការផលិតគ្រឿងចក្រ របស់ក្រុមហ៊ុនផ្ទាល់។ ជាមួយនេះ ក្រុមហ៊ុនក៏មានបទពិសោធន៍វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយបានវិនិយោគលើគម្រោងវារីអគ្គិសនីតាតៃលើស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ផងដែរ។


ស្របតាមបទពិសោធន៍នេះ និងដោយបានស្វែងយល់ពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» និង គម្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» នៅខេត្តកំពង់ធំ ក្រុមហ៊ុន Sinomach មានបំណងសិក្សាសមិទ្ធិលទ្ធភាពគម្រោងវិនិយោគទីលានហាល និង ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ ដើម្បីបម្រើដល់ការនាំចេញផលិតផលកសិកម្ម ជាពិសេស គ្រាប់ស្វាយចន្ទី, និង ស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការសម្របសម្រួលការវិនិយោគនេះ។
ក្នុងឱកាសពិភាក្សាជាមួយតំណាងក្រុមហ៊ុន Sinomach Hainan Development លោក ហ៊ាន សាហ៊ីប បានគូសរំលេចអំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលតែងចាត់ទុកការកែច្នៃ និង ការនាំចេញផលិតផលកសិកម្ម ជាអាទិភាព។
តាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុន លោកបង្ហាញការគាំទ្រពេញទំហឹងនិងបានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុននឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការក្លាយជា «អធិរាជស្វាយចន្ទី»។
កាលពីព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ហួត ហ៊ីហៃគៀង អគ្គនាយកនៃសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់, លោកស្រី HU PAN នាយករងនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម, និង លោក ZHANG CHENXING ប្រធានផ្នែកនៃនាយកដ្ឋានវិស្វកម្ម និង ពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Sinomach Hainan Development ដែលមានមូលដ្ឋាននៅខេត្តហៃណាន ប្រទេសចិន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


