ព័ត៌មានជាតិ
ការលើកទឹកចិត្តពិសេស ត្រឹមតែជាង ១ ឆ្នាំ ខេត្តព្រះសីហនុ ទទួលទុនវិនិយោគជិត ៨ ពាន់លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគប្រមាណ ៣០០ គម្រោង ដើម្បីអាចបន្តដំណើរការ និងការពង្រីកវិនិយោគក្នុងខេត្តព្រះសីហនុ។
ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ សីហា ឆ្នាំ ២០២៥ ក្រុមការងារជំរុញគម្រោងវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន ៣៧៥ គម្រោង ដែលគិតជាទុនវិនិយោគមានប្រមាណសរុប ៧ ៨៩១ លានដុល្លារអាមេរិក។ នេះបើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលបានបង្ហាញពីលទ្ធផលនៃការអនុវត្តការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។


គម្រោងដែលផ្តល់ការលើកទឹកចិត្តជាង ៣០០ គម្រោង ក្នុងនោះពាក់ព័ន្ធគម្រោងអគារជាប់គាំងមានចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មីមានចំនួន ១៦១ គម្រោង គម្រោងពង្រីកមានចំនួន ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ មានចំនួន ១៣ គម្រោង។
តាមរយៈគម្រោងវិនិយោគទាំងនោះ បើតាមការប៉ាន់ស្មានអាចបង្កើតការងារបានចំនួន ៥៦ ៧០០ កន្លែង។ នេះបើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានថ្លែងថា ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» លោកបន្តលើកទឹកចិត្តដល់ធុរជននិងវិនិយោគិន អាចមកដាក់ពាក្យឬស្នើមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការលើកទឹកចិត្តពិសេសទាំងផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


