ក្រុមហ៊ុន Nvidia Archives - Kampuchea Thmey Daily

Nvidia៖ ការលក់​កើនឡើង ដោយសារកំណើនតម្រូវការបន្ទះឈីប
ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia កាលពីថ្ងៃពុធ បានរាយការណ៍ពី​កំណើននៃប្រាក់ចំណេញ និងការលក់នៅត្រីមាសទី ៤ ​(ឆ្នាំសារពើពន្ធរបស់​ក្រុមហ៊ុន) ដោយសារតម្រូវការសម្រាប់បន្ទះឈីប​ដែលប្រើក្នុង​ប្រព័ន្ធបញ្ញាសិប្បនិម្មិត បាន​កើនឡើង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

​ក្នុងត្រីមាស​គិតត្រឹមថ្ងៃទី ២៦ ​មករា Nvidia បានប្រកាសប្រាក់ចំណូលប្រមាណ  ៣៩,៣ ប៊ីលាន​ដុល្លារ កើនឡើង ​១២ ភាគរយ ពីត្រីមាសមុន និងរហូតដល់ ៧៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។  ​

Nvidia បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ ២២,០៦ ប៊ីលាន​ដុល្លារ នៅត្រីមាសទី ៤ ​ដោយ​លើស​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ត្រឹមប្រមាណ ១៩,៥៧ ប៊ីលាន​ដុល្លារ។  ការលក់របស់​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយ​នេះ រំពឹងថា​នឹងបន្តកើនឡើង ​ដែលអាច​ឱ្យ​ប្រាក់ចំណូល​កើន​ដល់ ៤៣ ប៊ីលាន​ដុល្លារ​​ សម្រាប់ត្រីមាសទី១នៃឆ្នាំ​សារពើពន្ធ ២០២៦។

ស្ថាបនិក Nvidia លោក Jensen Huang បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «តម្រូវការសម្រាប់ Blackwell (បន្ទះឈីបឯកទេសប្រើក្នុង AI) គឺអស្ចារ្យណាស់ ខណៈ​ Reasoning AI ( AI ដែលអាចអនុវត្តការគិតបែបឡូជីក ការដោះស្រាយបញ្ហា និងការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលវាដំណើរការ។) បន្ថែមច្បាប់កំណត់មាត្រដ្ឋានមួយផ្សេងទៀត ពោលគឺការបង្កើនការគណនាសម្រាប់ការបណ្តុះបណ្តាលធ្វើឱ្យម៉ូដែលឆ្លាតវៃជាងមុន ហើយការបង្កើនការគណនាសម្រាប់ការគិតវែងធ្វើឱ្យចម្លើយកាន់តែឆ្លាតវៃ»។

លោក Jensen បាន​បន្តថា​ Nvidia បាន​ផលិតបន្ទះឈីប Blackwell ទ្រង់ទ្រាយធំ ដែល​លក់បាន​ប្រាក់រាប់ប៊ីលាន​ដុល្លារ​នៅត្រីមាស​ចុង​ក្រោយ​៕

The post Nvidia៖ ការលក់​កើនឡើង ដោយសារកំណើនតម្រូវការបន្ទះឈីប appeared first on Kampuchea Thmey Daily.

Samsung ព្រមាន​ពីកម្សោយនៃការលក់បន្ទះ​ឈីប ​​​​ជុំវិញការរឹតត្បឹតរបស់អាមេរិកលើចិន
​Samsung Electronics ដែលជា​ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងបន្ទះឈីប​ដ៏​ធំ​មួយ​របស់​ពិភព​លោក​ បានព្រមាននៅ​ថ្ងៃសុក្រនេះ​ថា ការលក់បន្ទះឈីប​​ប្រើ​ក្នុងបញ្ញាសិប្បនិម្មិតរ (AI) របស់​ខ្លួន​ អាច​នឹង​ចុះ​ខ្សោយ​នៅ​ត្រីមាសទី១​ ដើម​ឆ្នាំ ២០២៤ នេះ​ ដោយសារតែការរឹតបន្តឹងការនាំចេញបន្ទះឈីប​របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។  ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

អនុប្រធានប្រតិបត្តិទទួល​បន្ទុកលើ​អាជីវកម្មអង្គចងចាំរបស់ក្រុមហ៊ុន​ Samsung លោក Kim Jae-june ​បាន​និយាយថា​៖ «វានឹងមានការរឹតបន្តឹងបណ្តោះអាសន្នមួយចំនួន​ក្នុងការលក់បន្ទះឈីប HBM របស់យើង​ នៅ​ត្រីមាសទី១»។ លោក​និយាយ​នេះ​ ដោយសំដៅលើ​បន្ទះ​ឈីប​អង្គចងចាំកុំព្យូទ័រទំនើប​ ដែល​មាន​ឈ្មោះពេញ​ថា​ ​High Bandwidth Memory ​ដែលវា​មានសមត្ថភាពខ្ពស់សម្រាប់គ្រប់គ្រងលើការងាររបស់ AI​។

គួរ​រំឭកថា​ កាល​ពីខែធ្នូ សហរដ្ឋអាមេរិក​បានកំណត់គោលដៅរឹតត្បឹត​ជុំថ្មី​លើ​ការ​ផ្គត់ផ្គង់​បន្ទះ​ឈីប​ទៅឱ្យចិន​ ​រួមទាំងការដាក់កម្រិតលើការលក់បន្ទះឈីប HBM ផងដែរ។ ការរឹតត្បឹត​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ការលក់​របស់​ក្រុមហ៊ុន Samsung ដែល​មាន​អតិថិជន​ចិន​រួម​ចំណែក​ទិញ​ប្រហែល ២០ ភាគរយ​ នៃការលក់ HBM ​របស់​ខ្លួន​។

​លោក Kim ​បាន​និយាយថា​៖ ​​«យើងរំពឹងថានឹងមានផលប៉ះពាល់មួយចំនួនលើតម្រូវការ HBM របស់យើង ​ទាំង​មក​ពី​ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបទំនើបៗ​​ និង​ការផ្លាស់ប្ដូរនៃ​តម្រូវការសម្រាប់បន្ទះឈីបទំនើប​ៗ​ពី​អតិថិជនធំៗ​​​»។ ​

​បើ​តាម​រ៉យទ័រ​ ​Samsung ​បាន​ជួប​នូវ​​​បញ្ហា​​ក្នុងការបំពេញតម្រូវការបន្ទះឈីប HBM ដែល​ប្រើ​ក្នុង​​ប្រព័ន្ធ​ដំណើរការក្រាហ្វិក AI (GPUs) ទៅឱ្យ​ក្រុមហ៊ុនផលិតបន្ទះឈីប​យក្ស​អាមេរិក Nvidia ចំពេល​ដែល​បន្ទះឈីប​ទំនើបៗប្រើ​សម្រាប់ AI ​បែប​នេះ​ មាន​ភាព​លេចធ្លោរជាង​គេ​នៅ​លើ​ទីផ្សារបន្ទះឈីប​អង្គចងចាំ។

សារព័ត៌មាន Korea JoongAng Daily បានរាយការណ៍ថា នាយកប្រតិបត្តិ Nvidia លោក Jensen Huang ​និយាយនៅខែ​នេះ​ថា ក្រុមហ៊ុន Samsung ត្រូវតែបង្កើត​ការរចនាថ្មី​ ដើម្បី​ផ្គត់ផ្គង់បន្ទះឈីប HBM ដល់ក្រុមហ៊ុនរបស់​លោក​។ កាល​ពី​ឆ្នាំមុន ​Samsung ​អះអាង​ថា ខ្លួនកំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការផ្គត់ផ្គង់បន្ទះឈីប HBM ដល់ Nvidia ប៉ុន្តែមិនបានចេញផ្សាយការអាប់ដេតជាសាធារណៈណាមួយចាប់តាំងពីពេលនោះមកទេ​៕

The post Samsung ព្រមាន​ពីកម្សោយនៃការលក់បន្ទះ​ឈីប ​​​​ជុំវិញការរឹតត្បឹតរបស់អាមេរិកលើចិន appeared first on Kampuchea Thmey Daily.

វៀតណាម​ និង​ក្រុមហ៊ុនឈីប​ Nvidia ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​
នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ ផាម មិញឈិញ​ ​និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និង​ផលិតបន្ទះ​ឈីប​ Nvidia លោក​ Jensen Huang ​បានចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅ​វៀតណាម។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

ក្នុងព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ឈិញ​ បានថ្លែងអំណរគុណដល់លោក Jensen Huang ដែលបាននាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងភាពស្មោះត្រង់ លើ​ភាពជា​ដៃគូរវាងក្រុមហ៊ុន​ Nvidia និង វៀតណាម។

លោក​ ឈិញ បានទទួលស្គាល់ការរួមចំណែករបស់ក្រុមហ៊ុន​ Nvidia និងលោក​ Jensen Huang ​ចំពោះការអភិវឌ្ឍន៍​របស់វៀតណាម ជាពិសេសក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI ដើម្បីជំរុញកំណើនជាតិ។ លោក​បាន​ជំរុញឱ្យមាន​ការ​វិនិយោគបន្ថែម​ពី​ក្រុមហ៊ុន​ Nvidia ​ដូចជា​លើ​ការ​អភិវឌ្ឍ AI ការផ្ទេរបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍធនធានមនុស្សជាដើម​។​

ចំណែក​ លោក Jensen Huang បាននិយាយថា វៀតណាមមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការអភិវឌ្ឍន៍ AI ដែល​គេ​ប្រើ​កាន់តែ​ច្រើន​ឡើងៗ​ក្នុង​វិស័យសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

លើស​ពី​នេះ​ លោក​បាន​អរគុណដល់​នាយករដ្ឋ​មន្រ្តី​វៀតណាម​ ​ហើយ​បានប្តេជ្ញាចិត្ត​ថា​ធ្វើ​ជាមិត្ត និងជាដៃគូរបស់​វៀតណាម​ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន៕

The post វៀតណាម​ និង​ក្រុមហ៊ុនឈីប​ Nvidia ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ appeared first on Kampuchea Thmey Daily.

ភាគហ៊ុន​​ Nvidia ធ្លាក់​ចុះ​ជិត​ ១០ ភាគរយ បង្ក​ការ​បាត់​បង់​ជិត ២៨០ ប៊ីលាន​ដុល្លារ នៅ​ថ្ងៃ​អង្គារ​
ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីបយក្ស​​​​ Nvidia ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៩,៥ ភាគរយ​ កាល​ពី​ថ្ងៃ​អង្គារ​ ដែល​បង្ក​ការ​បាត់​បង់តម្លៃមូលធនទីផ្សាររហូត​ដល់​ ២៧៩ ប៊ីលាន​ដុល្លារ​ ខណៈ​វិនិយោគិនបាន​បន្ថយ​សុទិដ្ឋិនិយមរបស់ខ្លួន​អំពីបញ្ញាសិប្បនិម្មិត (AI) ដែល​ធ្វើ​ឱ្យ​ទីផ្សារ​​ភាគហ៊ុន​ធ្លាក់​ចុះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ការធ្លាក់​ចុះ​នៃ​មូលធន​ទីផ្សារដ៏​មហាសាល​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​ថ្ងៃនេះ​ គឺ​ជា​សូចនាការ​​ដ៏សំខាន់មួយដែលថា          វិនិយោគិនកាន់តែមានការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាកំពុង​រីកចម្រើន​ AI ដែល​បាន​ជំរុញឱ្យមានការកើនឡើង​ខ្លាំង​នៃទីផ្សារភាគហ៊ុននា​ពេល​កន្លង​​មក​ក្នុង​ឆ្នាំនេះ។

ភាពច្របូកច្របល់ចុងក្រោយបំផុតអំពី AI បានកើតឡើង ក្រោយ​ក្រុម​ហ៊ុន​ Nvidia កាលពីថ្ងៃពុធសប្តាហ៍មុន បានផ្តល់ការព្យាករប្រាក់​ចំណូល​ប្រចាំត្រីមាស៣​ ដែល​មិន​បាន​ដូច​ការរំពឹងទុក​ខ្ពស់របស់វិនិយោគិន ដែល​បង្ក​ជា​ការ​ធ្លាក់​ចុះ​ភាគហ៊ុន​ប្រមាណ​ ៦ ភាគរយ​។

អ្នក​ជំនាញ​លើក​ឡើងថា​ ការព្រួយបារម្ភ​លើ​ការ​ចំណាយ​យឺតយ៉ាវ​ក្នុង​ការវិនិយោគ AI ​បានធ្វើឱ្យភាគហ៊ុន​របស់​ក្រុមហ៊ុនដ៏មានតម្លៃបំផុតផ្សេង​ៗ​របស់ Wall Street ធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួម​ទាំង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Intel ក្រុមហ៊ុន​ Microsoft ​និង​ក្រុមហ៊ុន Alphabet ជា​ដើម​។

គួរបញ្ជាក់​ផង​ដែរ​ថា​ ​ការ​ធ្លាក់​ចុះ​នៃ​ភាគហ៊ុន​បន្ទះ​ឈីប​ ​បាន​ដើរ​ព្រម​គ្នា​​នឹងការធ្លាក់ចុះយ៉ាង​ខ្លាំង​នៃ​ភាគហ៊ុន​នៅ Wall Street ​ដោយ​​ផ្សារ​ភាគហ៊ុន​​ Nasdaq ​ធ្លាក់ចុះ ៣,៣ ភាគរយ​ និង​ផ្សារ​ហ៊ុន​ S&P 500​ បាន​ធ្លាក់​ចុះ​ ២,១ ភាគរយ​៕

The post ភាគហ៊ុន​​ Nvidia ធ្លាក់​ចុះ​ជិត​ ១០ ភាគរយ បង្ក​ការ​បាត់​បង់​ជិត ២៨០ ប៊ីលាន​ដុល្លារ នៅ​ថ្ងៃ​អង្គារ​ appeared first on Kampuchea Thmey Daily.

Nvidia វ៉ា​ដាច់​ Microsoft ក្លាយ​ជា​​ក្រុម​ហ៊ុន​មាន​តម្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក​
ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​​​ Nvidia ​បាន​វ៉ា​ដាច់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស Microsoft ​ ​​ក្លាយ​ជា​ក្រុម​ហ៊ុន​ដ៏​មាន​តម្លៃ​បំផុត​នៅ​លើ​​ពិភព​លោក ​បន្ទាប់​ពី​តម្លៃ​ភាគ​ហ៊ុន​​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​​កាល​ពី​ថ្ងៃ​អង្គារ​។

​​ភាគហ៊ុន​ Nvidia បាន​បញ្ចប់​ការ​ជួញ​ដូរ​​កាល​ពី​​ថ្ងៃ​អង្គារ​ក្នុង​តម្លៃ​ ១៣៦ ដុល្លារ​ ដោយ​កើន​ឡើង​ ៣,៥ ភាគរយ​ ដែល​ធ្វើ​ឱ្យ​មូលធនទីផ្សារ​របស់​ក្រុម​ហ៊ុន​នេះ​ កើន​ដល់​ ៣,៣៤ ទ្រីលាន​ដុល្លារ​ វ៉ាដាច់​ក្រុម​ហ៊ុន​ Microsoft ដែល​មាន​តម្លៃ​ ៣,៣២ ទ្រីលាន​ដុល្លារ​។ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Apple ដែល​ Nvidia វ៉ា​ដាច់​យក​ដំណែង​លេខ​២​កាល​ពី​ខែ​មុន​ មាន​តម្លៃ​ទីផ្សារ​ ៣,២៧ ទ្រីលាន​ដុល្លារ​។ ​

អ្នក​ជំនាញ​លើក​ឡើង​ថា​ ការ​ឡើង​ថ្លៃ​លឿន​​ដូច​ហោះ​របស់​ក្រុម​ហ៊ុន​ Nvidia ​កើត​ឡើង​ដោយ​សារ​តែ​ភាព​លេច​ធ្លោ​របស់​​ក្រុមហ៊ុន​នេះ​ ​ក្រោម​អ្វី​ដែល​​អ្នក​វិភាគ​ហៅ​ថា​ «​មាស​ ឬ​ប្រេង​ថ្មី​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​»​ ​ពោល​គឺ​បន្ទះ​ឈីប​ ដែល​ត្រូវ​ការ​សម្រាប់​បញ្ញា​សិប្បនិម្មិត​ (AI)​ ​។

តម្លៃរបស់ Nvidia ​បាន​កើន​ឡើង​ច្រើន​ជាង​​ ១០ ​ដង​ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​ ២០២២​ ​មុន​ពេល​ក្រុម​ហ៊ុន​ AI OpenAI ដាក់​ដំណើរ​ការ​សុសវ៉ែរ​​ ​ ChatGPT ដែល​ធ្វើ​ឱ្យ​សន្ទុះប្រើ​ប្រាស់​​ AI រីក​សុះ​សាយ​​។

ថ្លែង​​​ក្នុង​កម្មវិធី​​មួយ​នៅ​ទីក្រុង​កូប៉ិនហាក​ ប្រទេស​ដាណឺម៉ាក​ ​លោក​ Chris Penrose ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​សកល​សម្រាប់​ទូរគមនាគមន៍​របស់​ Nvidia ​បាន​ព្យាករណ៍​ពី​​កំណើន ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​​​បច្ចេកវិទ្យា​ AI។​ ​លោក​​បាន​​បន្ត​​ថា​​​៖​ «​​ដំណើរ​​ការ​​ AI ​​​មាន​មុខងារ​​​បង្កើត​​ ​គឺ​​ពិត​​ជា​​ផ្លាស់​​ប្តូរ​​អាជីវកម្ម​​ និង​​ទូរ​គមនាគមន៍​​​ជុំ​វិញ​​ពិភព​លោក​។​ យើង​ទើប​តែ​ចាប់​ផ្តើម​ទេ​»។ ​នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​បណ្ដាញ​ព័ត៌មាន​​ BCC។

អ្នក​វិភាគ​នៅ​​ធនាគារ​​វិនិយោគ​ឯកជន​ Wedbush Securities បាន​យល់​ស្រប​នឹង​ការលើក​ឡើង​នេះ​ ដោយសរសេរ​ក្នុង​កំណត់​ត្រា​មួយ​ចេញ​ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​៖ «​​យើង​ជឿ​ជាក់​ថា​ នៅ​ឆ្នាំ​ក្រោយ​ ការ​ប្រកួត​ប្រជែង​យក​តម្លៃ​មូលធនទីផ្សារ​ ៤ ទ្រីលាន​ដុល្លារ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​​ នឹង​ក្លាយ​ជា​ចំណុច​សំខាន់​រវាង​ ​​ក្រុមហ៊ុន​ Nvidia, Apple ​និង​ Microsoft​»៕​

The post Nvidia វ៉ា​ដាច់​ Microsoft ក្លាយ​ជា​​ក្រុម​ហ៊ុន​មាន​តម្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក​ appeared first on Kampuchea Thmey Daily.

ជាមួយ​មូលធន​ទីផ្សារ​ ៣ ទ្រីលាន​ដុល្លារ​ Nvidia វ៉ា​ដាច់ Apple ក្លាយ​ជា​ក្រុម​ហ៊ុន​មានតម្លៃ​​ជាង​គេ​បំផុតទី​២​​នៅ​លើ​ទីផ្សារ​​ហ៊ុន​អាមេរិក​
Nvidia Corp. ​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏​មានតម្លៃ​​ជាង​គេ​លើ​ពិភព​លោក​ ​​ឥឡូវ​នេះ​​បាន​ក្លាយ​ជា​ក្រុមហ៊ុន​​​មាន​តម្លៃ​​ជាង​​គេ​​បំផុត​ទី​​២​​​​នៅ​​លើ​ទីផ្សារ​ហ៊ុន​អាមេរិក ដោយ​​មូលធនទីផ្សារ​របស់​ក្រុម​ហ៊ុន​​បាន​កើន​ឡើង​លើស​ ៣ ទ្រីលាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Bloomberg។  ​

ភាគហ៊ុន​របស់ Nvidia បាន​កើន​ឡើង​ប្រហែល​ ១៤៧ ភាគរយ​នៅ​ឆ្នាំ​នេះ​ ដោយ​បាន​បន្ថែម​មូលធន​ទីផ្សារ​​ ១,៨ ទ្រីលាន​ដុល្លារ​ ខណៈ​​តម្រូវ​ការ​បន្ទះ​ឈីប​របស់​ក្រុម​ហ៊ុន​ ដែល​ប្រើ​ដើម្បី​ដំណើការ​​បញ្ញា​សិប្បនិម្មិត​ (AI) ​បាន​ហក់​ឡើង​កប់​ពពក​។

កាល​ពី​ថ្ងៃ​ពុធ​ ភាគហ៊ុនរបស់​ក្រុម​​ហ៊ុន​​​បាន​កើន​ឡើង​ ៥,២ ភាគរយ​ ក្នុង​តម្លៃ​ជួញដូរ​ចុង​ក្រោយ​ ១ ២២៤,៤០/ហ៊ុន​ ដែល​ធ្វើ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​ទាំង​មូល​កើន​លើស​ពី​ ៣ ទ្រីលាន​ដុល្លារ ដោយ​វ៉ា​ដាច់​មូលធន​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ Apple Inc. ​និង​​ឈរ​នៅ​​​ពី​ក្រោយ​តែ​ក្រុម​ហ៊ុន​ Microsoft ប៉ុណ្ណោះ​។ ការណ៍​នេះ​ ធ្វើ​ឱ្យ​ Nvidia ក្លាយ​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​បន្ទះ​ឈីបដំបូង​គេ​លើ​ពិភព​លោក​​ ដែល​មាន​មូលធន​ទីផ្សារ​លើស​ពី​ ៣ ទ្រីលាន​ដុល្លារ​។ ​ ​

​ពេលចុង​​ក្រោយ​ដែល​ Nvidia ​មាន​តម្លៃ​លើស​ពី​ Apple ​គឺ​នៅ​ឆ្នាំ​ ២០០២ ពោល​គឺ​ ៥ ឆ្នាំ​មុន​ ទូរស័ព្ទ​ម៉ាក​​ iPhone ​ចេញ​លក់​នៅ​លើ​ទីផ្សារ​។ ​​កាល​នោះ​ ​ ​ក្រុមហ៊ុន​ទាំង​​២​មាន​តម្លៃ​តិច​ជាង​ ១០​ ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​​​។

បើ​តាម​ Bloomberg ភាព​រីក​ចម្រើន​របស់​ Nvidia ​មិន​បាន​បង្ហាញ​សញ្ញា​​ដែល​​អាច​ឱ្យ​គូ​ប្រជែង​តាម​ទាន់​នាំ​ពេល​នេះ​ទេ​។ ​​លោក​ Jensen Huang ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ បាន​និយាយ​ថា​ ក្រុមហ៊ុន​មាន​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អ្វី​ដែលខ្លួន​ហៅ​ថា​ ​«ឈ្នាន់​បង្កើន​ល្បឿន​ AI (AI Accelerators)» ​ជា​រៀង​រាល់​ឆ្នាំ​។​ ​

​លោក​ Huang ​បាន​ប្រាប់​អ្នក​ចូល​រួម​​​ក្នុង​សុន្ទរកថា​​នៅ​សកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់​ថា​ ការ​កើន​ឡើង​នៃ​ AI ​ជំនាន់​ថ្មី​ គឺ​ជា​បដិវត្តន៍​ឧស្សាហកម្ម​ថ្មី​ ហើយ​ Nvidia ​រំពឹង​ថា​នឹង​ដើរ​តួ​យ៉ាង​សំខាន់​​​៕

The post ជាមួយ​មូលធន​ទីផ្សារ​ ៣ ទ្រីលាន​ដុល្លារ​ Nvidia វ៉ា​ដាច់ Apple ក្លាយ​ជា​ក្រុម​ហ៊ុន​មានតម្លៃ​​ជាង​គេ​បំផុតទី​២​​នៅ​លើ​ទីផ្សារ​​ហ៊ុន​អាមេរិក​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនឈីប អាមេរិក ចាប់ដៃគូជាមួយ វៀតណាម ដើម្បីអភិវឌ្ឍន៍ AI
​ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia របស់សហរដ្ឋអាមេរិកបានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលវៀតណាម ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។

ក្នុងដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvdia បញ្ចាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុនរួចទៅហើយ ដោយសារតែមានអតិថិជនជាច្រើននៅទីនោះ ។ ជាមួយគ្នានេះ Nvidia ​នឹងធ្វើឲ្យទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ តាមរយៈភាពជាដៃគូនឹងក្រុមហ៊ុនធំៗវៀតណាមដូចជា Viettel, FPT, Vingroup, VNG ជាដើម ។

ក្រុមហ៊ុន Nvidia បានបណ្តាក់ទុន ២៥០ លានដុល្លារក្នុងប្រទេសវៀតណាម ហើយបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងការដាក់ពង្រាយបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការ Cloud, ឧស្សាហកម្មរថយន្ត និងថែទាំសុខភាព ។

ស្របពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ Nvidia កើតមានឡើង ចំពេលដែលប្រទេសវៀតណាមកំពុងព្យាយាមពង្រីកខ្លួនទៅលើការរចនា ក៏ដូចជាការផលិតបន្ទះឈីប ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីវិនិយោគវៀតណាម លោក Nguyen Chi Dzung និយាយថា វៀតណាមកំពុងរៀបចំយន្តការ និងលើកទឹកចិត្តដើម្បីទាក់ទាញគម្រោងវិនិយោគក្នុងឧស្សាហកម្ម semiconductor និង AI ខណៈលោកក៏បានស្នើឲ្យ Nvidia ពិចារណាលើការបង្កើតកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវៀតណាមតាមសំណើរបស់លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

ចុចអាន៖ ប៉ាតាយ៉ា បើកលក់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង យ៉ាងរំភើយ

The post ក្រុមហ៊ុនឈីប អាមេរិក ចាប់ដៃគូជាមួយ វៀតណាម ដើម្បីអភិវឌ្ឍន៍ AI appeared first on Kampuchea Thmey Daily.