សេដ្ឋកិច្ច
Nvidia វ៉ាដាច់ Microsoft ក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតលើពិភពលោក
ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតនៅលើពិភពលោក បន្ទាប់ពីតម្លៃភាគហ៊ុនបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានកាលពីថ្ងៃអង្គារ។

ភាគហ៊ុន Nvidia បានបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារក្នុងតម្លៃ ១៣៦ ដុល្លារ ដោយកើនឡើង ៣,៥ ភាគរយ ដែលធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ កើនដល់ ៣,៣៤ ទ្រីលានដុល្លារ វ៉ាដាច់ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ៣,៣២ ទ្រីលានដុល្លារ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែល Nvidia វ៉ាដាច់យកដំណែងលេខ២កាលពីខែមុន មានតម្លៃទីផ្សារ ៣,២៧ ទ្រីលានដុល្លារ។
អ្នកជំនាញលើកឡើងថា ការឡើងថ្លៃលឿនដូចហោះរបស់ក្រុមហ៊ុន Nvidia កើតឡើងដោយសារតែភាពលេចធ្លោរបស់ក្រុមហ៊ុននេះ ក្រោមអ្វីដែលអ្នកវិភាគហៅថា «មាស ឬប្រេងថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា» ពោលគឺបន្ទះឈីប ដែលត្រូវការសម្រាប់បញ្ញាសិប្បនិម្មិត (AI) ។
តម្លៃរបស់ Nvidia បានកើនឡើងច្រើនជាង ១០ ដងចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មុនពេលក្រុមហ៊ុន AI OpenAI ដាក់ដំណើរការសុសវ៉ែរ ChatGPT ដែលធ្វើឱ្យសន្ទុះប្រើប្រាស់ AI រីកសុះសាយ។

ថ្លែងក្នុងកម្មវិធីមួយនៅទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក លោក Chris Penrose ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មសកលសម្រាប់ទូរគមនាគមន៍របស់ Nvidia បានព្យាករណ៍ពីកំណើន បន្ថែមទៀតនៅក្នុងវិស័យបច្ចេកវិទ្យា AI។ លោកបានបន្តថា៖ «ដំណើរការ AI មានមុខងារបង្កើត គឺពិតជាផ្លាស់ប្តូរអាជីវកម្ម និងទូរគមនាគមន៍ជុំវិញពិភពលោក។ យើងទើបតែចាប់ផ្តើមទេ»។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញព័ត៌មាន BCC។
អ្នកវិភាគនៅធនាគារវិនិយោគឯកជន Wedbush Securities បានយល់ស្របនឹងការលើកឡើងនេះ ដោយសរសេរក្នុងកំណត់ត្រាមួយចេញផ្សាយកាលពីដើមសប្ដាហ៍នេះថា៖ «យើងជឿជាក់ថា នៅឆ្នាំក្រោយ ការប្រកួតប្រជែងយកតម្លៃមូលធនទីផ្សារ ៤ ទ្រីលានដុល្លារក្នុងទីផ្សារបច្ចេកវិទ្យា នឹងក្លាយជាចំណុចសំខាន់រវាង ក្រុមហ៊ុន Nvidia, Apple និង Microsoft»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


