ព័ត៌មានអន្ដរជាតិ
Samsung ព្រមានពីកម្សោយនៃការលក់បន្ទះឈីប ជុំវិញការរឹតត្បឹតរបស់អាមេរិកលើចិន
Samsung Electronics ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងបន្ទះឈីបដ៏ធំមួយរបស់ពិភពលោក បានព្រមាននៅថ្ងៃសុក្រនេះថា ការលក់បន្ទះឈីបប្រើក្នុងបញ្ញាសិប្បនិម្មិតរ (AI) របស់ខ្លួន អាចនឹងចុះខ្សោយនៅត្រីមាសទី១ ដើមឆ្នាំ ២០២៤ នេះ ដោយសារតែការរឹតបន្តឹងការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អនុប្រធានប្រតិបត្តិទទួលបន្ទុកលើអាជីវកម្មអង្គចងចាំរបស់ក្រុមហ៊ុន Samsung លោក Kim Jae-june បាននិយាយថា៖ «វានឹងមានការរឹតបន្តឹងបណ្តោះអាសន្នមួយចំនួនក្នុងការលក់បន្ទះឈីប HBM របស់យើង នៅត្រីមាសទី១»។ លោកនិយាយនេះ ដោយសំដៅលើបន្ទះឈីបអង្គចងចាំកុំព្យូទ័រទំនើប ដែលមានឈ្មោះពេញថា High Bandwidth Memory ដែលវាមានសមត្ថភាពខ្ពស់សម្រាប់គ្រប់គ្រងលើការងាររបស់ AI។
គួររំឭកថា កាលពីខែធ្នូ សហរដ្ឋអាមេរិកបានកំណត់គោលដៅរឹតត្បឹតជុំថ្មីលើការផ្គត់ផ្គង់បន្ទះឈីបទៅឱ្យចិន រួមទាំងការដាក់កម្រិតលើការលក់បន្ទះឈីប HBM ផងដែរ។ ការរឹតត្បឹតនេះ ធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុន Samsung ដែលមានអតិថិជនចិនរួមចំណែកទិញប្រហែល ២០ ភាគរយ នៃការលក់ HBM របស់ខ្លួន។

លោក Kim បាននិយាយថា៖ «យើងរំពឹងថានឹងមានផលប៉ះពាល់មួយចំនួនលើតម្រូវការ HBM របស់យើង ទាំងមកពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបទំនើបៗ និងការផ្លាស់ប្ដូរនៃតម្រូវការសម្រាប់បន្ទះឈីបទំនើបៗពីអតិថិជនធំៗ»។
បើតាមរ៉យទ័រ Samsung បានជួបនូវបញ្ហាក្នុងការបំពេញតម្រូវការបន្ទះឈីប HBM ដែលប្រើក្នុងប្រព័ន្ធដំណើរការក្រាហ្វិក AI (GPUs) ទៅឱ្យក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Nvidia ចំពេលដែលបន្ទះឈីបទំនើបៗប្រើសម្រាប់ AI បែបនេះ មានភាពលេចធ្លោរជាងគេនៅលើទីផ្សារបន្ទះឈីបអង្គចងចាំ។
សារព័ត៌មាន Korea JoongAng Daily បានរាយការណ៍ថា នាយកប្រតិបត្តិ Nvidia លោក Jensen Huang និយាយនៅខែនេះថា ក្រុមហ៊ុន Samsung ត្រូវតែបង្កើតការរចនាថ្មី ដើម្បីផ្គត់ផ្គង់បន្ទះឈីប HBM ដល់ក្រុមហ៊ុនរបស់លោក។ កាលពីឆ្នាំមុន Samsung អះអាងថា ខ្លួនកំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការផ្គត់ផ្គង់បន្ទះឈីប HBM ដល់ Nvidia ប៉ុន្តែមិនបានចេញផ្សាយការអាប់ដេតជាសាធារណៈណាមួយចាប់តាំងពីពេលនោះមកទេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


