សេដ្ឋកិច្ច
ជាមួយមូលធនទីផ្សារ ៣ ទ្រីលានដុល្លារ Nvidia វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតទី២នៅលើទីផ្សារហ៊ុនអាមេរិក
Nvidia Corp. ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានតម្លៃជាងគេលើពិភពលោក ឥឡូវនេះបានក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតទី២នៅលើទីផ្សារហ៊ុនអាមេរិក ដោយមូលធនទីផ្សាររបស់ក្រុមហ៊ុនបានកើនឡើងលើស ៣ ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

ភាគហ៊ុនរបស់ Nvidia បានកើនឡើងប្រហែល ១៤៧ ភាគរយនៅឆ្នាំនេះ ដោយបានបន្ថែមមូលធនទីផ្សារ ១,៨ ទ្រីលានដុល្លារ ខណៈតម្រូវការបន្ទះឈីបរបស់ក្រុមហ៊ុន ដែលប្រើដើម្បីដំណើការបញ្ញាសិប្បនិម្មិត (AI) បានហក់ឡើងកប់ពពក។
កាលពីថ្ងៃពុធ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ៥,២ ភាគរយ ក្នុងតម្លៃជួញដូរចុងក្រោយ ១ ២២៤,៤០/ហ៊ុន ដែលធ្វើឱ្យតម្លៃមូលធនទីផ្សារទាំងមូលកើនលើសពី ៣ ទ្រីលានដុល្លារ ដោយវ៉ាដាច់មូលធនទីផ្សាររបស់ក្រុមហ៊ុន Apple Inc. និងឈរនៅពីក្រោយតែក្រុមហ៊ុន Microsoft ប៉ុណ្ណោះ។ ការណ៍នេះ ធ្វើឱ្យ Nvidia ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបដំបូងគេលើពិភពលោក ដែលមានមូលធនទីផ្សារលើសពី ៣ ទ្រីលានដុល្លារ។
ពេលចុងក្រោយដែល Nvidia មានតម្លៃលើសពី Apple គឺនៅឆ្នាំ ២០០២ ពោលគឺ ៥ ឆ្នាំមុន ទូរស័ព្ទម៉ាក iPhone ចេញលក់នៅលើទីផ្សារ។ កាលនោះ ក្រុមហ៊ុនទាំង២មានតម្លៃតិចជាង ១០ ប៊ីលានដុល្លារប៉ុណ្ណោះ។

បើតាម Bloomberg ភាពរីកចម្រើនរបស់ Nvidia មិនបានបង្ហាញសញ្ញាដែលអាចឱ្យគូប្រជែងតាមទាន់នាំពេលនេះទេ។ លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុនមានគម្រោងធ្វើឱ្យប្រសើរឡើងនូវអ្វីដែលខ្លួនហៅថា «ឈ្នាន់បង្កើនល្បឿន AI (AI Accelerators)» ជារៀងរាល់ឆ្នាំ។
លោក Huang បានប្រាប់អ្នកចូលរួមក្នុងសុន្ទរកថានៅសកលវិទ្យាល័យជាតិតៃវ៉ាន់ថា ការកើនឡើងនៃ AI ជំនាន់ថ្មី គឺជាបដិវត្តន៍ឧស្សាហកម្មថ្មី ហើយ Nvidia រំពឹងថានឹងដើរតួយ៉ាងសំខាន់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


