Connect with us

ព័ត៌មានអន្ដរជាតិ

Nvidia៖ ការលក់​កើនឡើង ដោយសារកំណើនតម្រូវការបន្ទះឈីប

បានផុស

នៅ

ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia កាលពីថ្ងៃពុធ បានរាយការណ៍ពី​កំណើននៃប្រាក់ចំណេញ និងការលក់នៅត្រីមាសទី ៤ ​(ឆ្នាំសារពើពន្ធរបស់​ក្រុមហ៊ុន) ដោយសារតម្រូវការសម្រាប់បន្ទះឈីប​ដែលប្រើក្នុង​ប្រព័ន្ធបញ្ញាសិប្បនិម្មិត បាន​កើនឡើង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងត្រីមាស​គិតត្រឹមថ្ងៃទី ២៦ ​មករា Nvidia បានប្រកាសប្រាក់ចំណូលប្រមាណ ៣៩,៣ ប៊ីលាន​ដុល្លារ កើនឡើង ​១២ ភាគរយ ពីត្រីមាសមុន និងរហូតដល់ ៧៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ​

Nvidia បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ ២២,០៦ ប៊ីលាន​ដុល្លារ នៅត្រីមាសទី ៤ ​ដោយ​លើស​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ត្រឹមប្រមាណ ១៩,៥៧ ប៊ីលាន​ដុល្លារ។ ការលក់របស់​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយ​នេះ រំពឹងថា​នឹងបន្តកើនឡើង ​ដែលអាច​ឱ្យ​ប្រាក់ចំណូល​កើន​ដល់ ៤៣ ប៊ីលាន​ដុល្លារ​​ សម្រាប់ត្រីមាសទី១នៃឆ្នាំ​សារពើពន្ធ ២០២៦។

ស្ថាបនិក Nvidia លោក Jensen Huang បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «តម្រូវការសម្រាប់ Blackwell (បន្ទះឈីបឯកទេសប្រើក្នុង AI) គឺអស្ចារ្យណាស់ ខណៈ​ Reasoning AI ( AI ដែលអាចអនុវត្តការគិតបែបឡូជីក ការដោះស្រាយបញ្ហា និងការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលវាដំណើរការ។) បន្ថែមច្បាប់កំណត់មាត្រដ្ឋានមួយផ្សេងទៀត ពោលគឺការបង្កើនការគណនាសម្រាប់ការបណ្តុះបណ្តាលធ្វើឱ្យម៉ូដែលឆ្លាតវៃជាងមុន ហើយការបង្កើនការគណនាសម្រាប់ការគិតវែងធ្វើឱ្យចម្លើយកាន់តែឆ្លាតវៃ»។

លោក Jensen បាន​បន្តថា​ Nvidia បាន​ផលិតបន្ទះឈីប Blackwell ទ្រង់ទ្រាយធំ ដែល​លក់បាន​ប្រាក់រាប់ប៊ីលាន​ដុល្លារ​នៅត្រីមាស​ចុង​ក្រោយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម