ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឈីប អាមេរិក ចាប់ដៃគូជាមួយ វៀតណាម ដើម្បីអភិវឌ្ឍន៍ AI
ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia របស់សហរដ្ឋអាមេរិកបានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលវៀតណាម ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvdia បញ្ចាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុនរួចទៅហើយ ដោយសារតែមានអតិថិជនជាច្រើននៅទីនោះ ។ ជាមួយគ្នានេះ Nvidia នឹងធ្វើឲ្យទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ តាមរយៈភាពជាដៃគូនឹងក្រុមហ៊ុនធំៗវៀតណាមដូចជា Viettel, FPT, Vingroup, VNG ជាដើម ។
ក្រុមហ៊ុន Nvidia បានបណ្តាក់ទុន ២៥០ លានដុល្លារក្នុងប្រទេសវៀតណាម ហើយបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងការដាក់ពង្រាយបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការ Cloud, ឧស្សាហកម្មរថយន្ត និងថែទាំសុខភាព ។

ស្របពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ Nvidia កើតមានឡើង ចំពេលដែលប្រទេសវៀតណាមកំពុងព្យាយាមពង្រីកខ្លួនទៅលើការរចនា ក៏ដូចជាការផលិតបន្ទះឈីប ។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីវិនិយោគវៀតណាម លោក Nguyen Chi Dzung និយាយថា វៀតណាមកំពុងរៀបចំយន្តការ និងលើកទឹកចិត្តដើម្បីទាក់ទាញគម្រោងវិនិយោគក្នុងឧស្សាហកម្ម semiconductor និង AI ខណៈលោកក៏បានស្នើឲ្យ Nvidia ពិចារណាលើការបង្កើតកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវៀតណាមតាមសំណើរបស់លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ ប៉ាតាយ៉ា បើកលក់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង យ៉ាងរំភើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


