ក្រុមហ៊ុន SpaceX Archives - Kampuchea Thmey Daily

វៀតណាមផ្ដល់សិទ្ធិ​ឱ្យបើកដំណើរការអ៊ិនអឺណិតពីផ្កាយរណប​ Starlink ​ជាផ្លូវការ
វៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk) ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ិនធឺណិតពីផ្កាយរណប Starlink ជាមួយនឹង​ការតភ្ជាប់ដំណាក់កាលដំបូងរហូតដល់ទៅ ៦០០ ០០០ ចំពេលដែលវៀតណាមពង្រីកវិសាលភាពវិស័យឌីជីថលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានផ្តល់ «អាជ្ញាប័ណ្ណទូរគមនាគមន៍» ដល់ក្រុមហ៊ុន Starlink Services Vietnam ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Starlink (ក្រោម SpaceX) នៅវៀតណាម ​ដោយ​គ្រប​ដណ្តប់​ទាំងបណ្តាញផ្កាយរណបថេរ និងចល័ត។ ក្រុមហ៊ុនក៏បានទទួលការអនុញ្ញាតពីនាយកដ្ឋានប្រេកង់វិទ្យុ ដើម្បីប្រើប្រាស់ប្រេកង់វិទ្យុ និងដំណើរការឧបករណ៍វិទ្យុផងដែរ។

ការអនុម័តនេះ អនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់​ក្នុងប្រទេស​វៀតណាម​ដោយមិនជ្រៀតជ្រែកជាមួយបណ្ដាញទំនាក់ទំនងឥតខ្សែដែលមានស្រាប់។ ​

Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។

គួររំឭកថា កាលពីខែមេសា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ ហូ ឌឹកផុក បានផ្តល់អាជ្ញាប័ណ្ណឱ្យ​​Starlink ​សាកល្បងអ៊ិនធឺណិតផ្កាយរណប​នៅ​វៀតណាម។ វាបានក្លាយជាក្រុមហ៊ុនបរទេសដំបូងគេដែលទទួលបានការយល់ព្រមបែបនេះ ហើយ​ក្រោយមក SpaceX បានបង្កើត​ក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក​ និងបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មពេញលេញ។

អ្នករៀបចំផែនការបាននិយាយថា ដំណាក់កាលដំបូងនៃដំណើរការ នឹងរួមបញ្ចូលទាំងស្ថានីយច្រកទ្វារចំនួន៤ និងដុំតភ្ជាប់​របស់​អ្នកប្រើប្រាស់រហូតដល់ ៦០០​ ០០០។

អ៊ិនធឺណិតផ្កាយរណប ​នឹងត្រូវបានដាក់ពង្រាយកន្លែងដែលខ្សែកាបអុបទិក និងបណ្តាញទូរគមនាគមន៍ជាប្រពៃណីខ្សោយ ឬមិនអាចប្រើបាន ដូចជាតំបន់ភ្នំ និងកោះដាច់ស្រយាលជាដើម​។ មន្ត្រី​វៀតណាមបាននិយាយផងដែរថា វាអាចដើរតួជាការបម្រុងទុកក្នុងអំឡុងពេលព្យុះ និងទឹកជំនន់ ពីព្រោះវាមិនពឹងផ្អែកលើខ្សែកាបដី៕

The post វៀតណាមផ្ដល់សិទ្ធិ​ឱ្យបើកដំណើរការអ៊ិនអឺណិតពីផ្កាយរណប​ Starlink ​ជាផ្លូវការ appeared first on Kampuchea Thmey Daily.

SpaceX របស់ អេឡុន ម៉ាសក៍ ផ្ដាច់អ៊ិនធឺណិតនៅ​មីយ៉ាន់ម៉ា ក្នុងករណីឆបោក​អនឡាញ
ក្រុមហ៊ុនបច្ចេកវិទ្យា​អវកាស SpaceX របស់មហាសេដ្ឋី អេឡុន ម៉ាសក៍ បាន​និយាយកាលពីថ្ងៃពុធថា ខ្លួនបាន​កាត់ផ្ដាច់ការផ្ដល់់អ៊ិនធឺណិតពីផ្កាយរណប​តាមរយៈឧបករណ៍ Starlink ២ ៥០០ ដុំ នៅតាមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ(អ៊ិនធឺណិត)នៅមីយ៉ាន់ម៉ា។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន​ AFP។

ការប្រកាសដាច់ផ្ដាច់នេះ កើតឡើងក្រោយ​មានសេចក្ដីរាយការណ៍ថា ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ បាន​ប្រើប្រាស់អ៊ិនធឺណិត Starlink ដើម្បីដំណើរការប្រតិបត្តិការខុសច្បាប់របស់ខ្លួននៅមីយ៉ាន់ម៉ា។

ការបង្រ្កាបរបស់ក្រុមយោធាមីយ៉ាន់ម៉ាលើទីតាំងឆបោក​ជាប់ព្រំដែនថៃកាលពីដើមសប្ដាហ៍ បាន​រកឃើញឧបករណ៍ Starlink  ៣០ ដុំ ខណៈរបាយការណ៍ពីមជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក (APNIC) បាន​បង្ហាញថ្មីៗនេះថា Starlink ក្លាយជាអ្នកផ្ដល់សេវាអ៊ិនធឺណិតផ្កាយរណបដ៏ធំបំផុតសម្រាប់មីយ៉ាន់ម៉ាត្រឹមរយៈពេល ៣ ខែ។

លោកស្រី Lauren Dreyer អនុប្រធានផ្នែកប្រតិបត្តិការអាជីវកម្មរបស់ Starlink ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ SpaceX បាន​និយាយលើបណ្ដាញសង្គម X ថា៖ «បច្ចេកវិទ្យាដូចគ្នាដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម ​បង្ក​ហានិភ័យ​សម្រាប់ការប្រើប្រាស់ខុស»។ លោកស្រីបន្តថា៖ «ពេល​ចាប់បាន​​ការរំលោភ​បំពាន យើងចាត់វិធានការសមស្រប រួមទាំងការធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ជុំវិញពិភពលោក»។

ជាឧទាហរណ៍ លោកស្រី Dreyer បាន​បន្តថា៖ «នៅមីយ៉ាន់ម៉ា ក្រុមហ៊ុន SpaceX បានកំណត់អត្តសញ្ញាណយ៉ាងសកម្ម និងបិទឧបករណ៍ Starlink ជាង ២ ៥០០ ដុំ ​ក្នុងតំបន់ជុំវិញ «មជ្ឈមណ្ឌលបោកប្រាស់» ដែលគេសង្ស័យ»​។

​របាយការណ៍​ស៊ើបអង្កេតរបស់ AFP នៅខែតុលា នេះ បានរកឃើញថា ​ទោះបីមាន​ការបង្រ្កាបដ៏ធំនៅដើមឆ្នាំនេះក៏ដោយ មជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ានៅតែរីករាលដាល។ ​ក្នុងនោះ ឧក្រិដ្ឋជនបាន​ដំឡើង​ឧបករណ៍​ Starlink ទ្រង់ទ្រាយធំ ដើម្បីទាញយកអ៊ិនធឺណិតពីផ្កាយរណបរបសលោក អេឡុន ម៉ាកស៍។​

គួរកត់សម្គាល់ថា ឧស្សាហកម្មបោកប្រាស់តាម​អនឡាញបាន​រីករាលដាលទូទាំងអាស៊ីអាគ្នេយ៍ ​ក្នុងទំហំនៃការឆបោកពីជនរងគ្រោះដលទៅ ៣៧ ប៊ីលាន​ដុល្លារ ក្នុងឆ្នាំ ២០២៣។​ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម៕

The post SpaceX របស់ អេឡុន ម៉ាសក៍ ផ្ដាច់អ៊ិនធឺណិតនៅ​មីយ៉ាន់ម៉ា ក្នុងករណីឆបោក​អនឡាញ appeared first on Kampuchea Thmey Daily.

ជម្លោះត្រាំ-ម៉ាសក៍ ផ្ទុះឡើងជាថ្មី ដោយ ត្រាំ គំរាមផ្ដាច់ជំនួយដល់ Tesla, SpaceX
ជម្លោះពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីពិភព​លោក លោក អេឡុន ម៉ាសក៍ បាន​ផ្ទុះឡើងសារជាថ្មី ដោយ​លោក ត្រាំ បាន​គំរាមកាត់ផ្ដាច់ជំនួយឧបត្ថម្ភធនរាប់ពាន់លាន​ដុល្លារ ដែលបណ្ដាក្រុមហ៊ុនរបស់លោក ម៉ាសក៍ ទទួល​បាន​ពីរដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

មែនទែនទៅ ជម្លោះរវាងអតីតដៃគូដែលធ្លាប់តែល្អូកល្អឺននឹងគ្នានេះ បានផ្ទុះឡើងជាថ្មីនៅថ្ងៃចន្ទ ក្រោយពេល​លោក ម៉ាសក៍ ដែលចំណាយប្រាក់រាប់រយលានសម្រាប់យុទ្ធនាការគាំទ្រលោក ត្រាំ សម្រាប់ការបោះឆ្នោតកាលពីឆ្នាំមុន បាន​រិះគន់​លើច្បាប់របស់រដ្ឋបាល ត្រាំ ​ស្ដីអំពីការកាត់បន្ថយពន្ធ និង​ការចំណាយ ដែលត្រូវបាន​អនុម័តពីព្រឹទ្ធសភាកាលពីថ្ងៃអង្គារ​។ ច្បាប់នេះ នឹង​​លុបបំបាត់ការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ដែលជាធម្មតា​ផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅទីនោះ។  ​

លោក ត្រាំ បាន​និយាយយ៉ាងដូច្នេះទៅកាន់​អ្នកយកព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃអង្គារ ថា៖ «គាត់(លោក ម៉ាសក៍) ខកចិត្តដែល​បាត់បង់​ផលប្រយោជន៍ EV របស់គាត់ ហើយ … គាត់ក្រៀមក្រំខ្លាំងនឹងរឿង​ទាំងនេះ ប៉ុន្តែគាត់អាចបាត់បង់ច្រើនជាងនេះទៅទៀត»។

ទោះបីជា លោក ម៉ាសក៍ បាន​និយាយថា លោក​ប្រឆាំងនឹងការឧបត្ថម្ភធន និងការចំណាយច្រើន​របស់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែក្រុមហ៊ុន Tesla របស់លោក បានទទួលឥណទានពន្ធរាប់ពាន់លានដុល្លារ និងការគាំទ្រផ្សេងៗទៀតសម្រាប់«អាជីវកម្មថាមពលស្អាត​» ជាពិសេសក្រោមគោលនយោបាយអាកាសធាតុរបស់អតីតប្រធានាធិបតី ចូ បៃដិន​។ មែនទែនទៅ «ឥណទានពន្ធ» សម្ដៅលើជំនួយសម្រាប់អ្នកទិញរថយន្ត EV លើការចំណាយផ្នែកពន្ធ។

បច្ចុប្បន្ន រដ្ឋបាល ត្រាំ ​គ្រប់គ្រងកម្មវិធីឧបត្ថម្ភធនបែបនេះជាច្រើន ហើយកំពុងកំណត់គោលដៅ​ដកចេញវិញ​​សម្រាប់កម្មវិធីខ្លះ ​ក្រោម​​ច្បាប់ពន្ធរបស់ខ្លួន រួមទាំង «ឥណទាន EV» តម្លៃ ៧ ៥០០ ដុល្លារ ដែលជួយ​ឱ្យ​​តម្លៃរថយន្តអគ្គិសនីថោកជាងធម្មតា។ ​

មុនព្រឺទ្ធសភាអនុម័តច្បាប់ស្ដីពីការកាត់ពន្ធ និងការចំណាយ លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX គំរាមថានឹង​បង្កើតគណបក្សនយោបាយថ្មី ហើយចំណាយប្រាក់គាំទ្រអ្នកនយោបាយដទៃ ដើម្បីធ្វើឱ្យរបូតកៅអីរបស់សមាជិកសភាដែលគាំទ្រច្បាប់របស់ ត្រាំ។ ​

គួររំឭកថា ក្រោយឡើងកាន់អំណាចនៅអាណត្តិនេះ លោក ត្រាំ បាន​តែងតាំងលោក ម៉ាសក៍ ឱ្យ​​ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលមានបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល មុនពេលលោក ម៉ាសក៍ ដកខ្លួនវិញនៅចុងខែឧសភា ដើម្បីផ្ដោតលើក្រុមហ៊ុន Tesla ដែលកំពុងតែធ្លាក់ចុះ។  ​

យ៉ាងណាមិញ លោក ​ត្រាំ បាន​និយាយនៅលើបណ្ដាញសង្គម ​Truth Social កាលពីថ្ងៃអង្គារថា ​លោក ម៉ាសក៍ ​​ប្រហែលធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភ «ជាងមនុស្សណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ​»។ លោកបន្ថែមថា៖ «គ្មានការ​បាញ់បង្ហោះរ៉ុក្កែត ផ្កាយរណប ឬការផលិតរថយន្តអគ្គិសនីទៀតឡើយ ​នោះប្រទេសរបស់យើងនឹង​សន្សំប្រាក់បាន​យ៉ាងមហាសាល»។ លោកប្រាប់អ្នកយកព័ត៌មាន​ក្រោយមកទៀតថា៖ «DOGE គឺជាបិសាច ដែលប្រហែលជាត្រូវត្រឡប់ទៅស៊ីលោក អេឡុន វិញហើយ»។ ​

​ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ ត្រាំ លោក ​ម៉ាសក៍ បាននិយាយនៅលើវេទិកា​បណ្ដាញសង្គម X ​ថា៖ «ខ្ញុំនិយាយត្រង់ថា កាត់ឱ្យអស់ពីឥឡូវនេះទៅ»។ លោកបន្ថែមទៀតថា លោកអាច​នឹង​ធ្វើឱ្យស្ថានការណ៍ជាមួយលោក ត្រាំ កាន់តែតានតឹង ប៉ុន្តែទប់ៗសិន។ ​

ក្រៅពី Tesla លោក ​ម៉ាសក៍ ជាម្ចាស់ក្រុមហ៊ុន​​ SpaceX និង​ផ្កាយរណប​គឺ Starlink ។ SpaceX មានសារៈសំខាន់ចំពោះកម្មវិធីអវកាសរបស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកមាំការសម្រាប់គម្រោងរដ្ឋ។ ​

គួររំឭកថា មុនមានការផ្សះផ្សារគ្នា​វិញ ជម្លោះរវាងលោក ម៉ាសក៍ និងលោក​ ត្រាំ បាន​ផ្ទុះឡើងនៅដើមខែមិថុនា ដោយ​លោក ​ម៉ាសក៍ បាន​ស្នើពីការទម្លាក់លោក ត្រាំ ចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក​ ខណៈលោក ត្រាំ បាន​ស្នើឱ្យមានការកាត់ផ្ដាច់កុងត្រារដ្ឋាភិបាលលើអាជីវកម្មជាមួយបណ្ដាក្រុមហ៊ុនលោក ម៉ាសក៍​៕

The post ជម្លោះត្រាំ-ម៉ាសក៍ ផ្ទុះឡើងជាថ្មី ដោយ ត្រាំ គំរាមផ្ដាច់ជំនួយដល់ Tesla, SpaceX appeared first on Kampuchea Thmey Daily.

តំណាងក្រុមហ៊ុនរបស់សេដ្ឋី Elon Musk ថាកម្ពុជាគឺជាគោលដៅវិនិយោគក្នុងឆ្នាំ២០២៥
ក្រុមហ៊ុន SpaceX – Starlink របស់សេដ្ឋីពិភពលោក Elon Musk ថា «កម្ពុជាគឺជាគោលដៅអទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន» ក្នុងឆ្នាំ២០២៥។ ដំណឹងនេះត្រូវបានបញ្ជាក់ពីនាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink លោកស្រី Rebecca Hunter ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។

ក្នុងឱកាសនៃជំនួបនោះលោកស្រីនាយិកាទីផ្សារបាន​គោរពជម្រាបជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថាគណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា។

Starlink គឺជាឈ្មោះរបស់បណ្ដាញផ្កាយរណបដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន SpaceX ដើម្បីផ្ដល់សេវាអ៊ិនធើណិតតម្លៃថោកដល់អ្នកប្រើប្រាស់នៅតំបន់ដាច់ស្រយាល។ ក្រុមហ៊ុននេះសង្ឃឹមថាផលិតបាញ់បង្ហោះរហូតដល់ ៤ម៉ឺន២ពាន់ផ្កាយរណបក្នុងអ្វីដែលគេហៅថាតារានិករធំមហិមា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post តំណាងក្រុមហ៊ុនរបស់សេដ្ឋី Elon Musk ថាកម្ពុជាគឺជាគោលដៅវិនិយោគក្នុងឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ
ស្ថាបនិក​ក្រុមហ៊ុន​ SpaceX លោក Elon Musk បាន​បង្ហាញ​ពី​កាយវិការ​សប្បាយ​ត្រេកអរ​ជា​ខ្លាំង និង​លើក​មេ​ដៃ​សាទរ ពេល​ដែល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​​ បាន​​​​និយាយ​អំពី​រឿង​រុករក​លំហ​អវកាស។

លោក Elon Musk នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​លោក ដូណាល់ ត្រាំ ថ្ងៃ​​២០​មករា​២០២៥ (រូបភាព៖ Reuters)

ប្រធានាធិបតី​​ទី​៤៧​​របស់​អាមេរិក កាល​ពី​ថ្ងៃ​​ទី​២០​ខែ​មករា​ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ការ​រុករក​លំហ​នឹង​ត្រូវ​ផ្ដល់​អាទិភាព​នៅ​ក្នុង​អាណត្តិ​​ថ្មី​របស់​លោក ដោយ​បន្ថែម​ថា៖ «យើងនឹងបន្តស្វែងរកជោគវាសនារបស់យើងទៅកាន់​ភព​ផ្កាយ ដោយចាប់ផ្តើម​ឲ្យ​អវកាសយានិកអាមេរិក» ដាក់​ទង់ជាតិ​អាមេរិក​នៅ​លើ​ភព​អង្គារ​។

អំឡុង​ពេល​លើក​ឡើង​ដូច្នេះ លោក Elon Musk ដែល​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ពិធី​​របស់​លោក ត្រាំ បាន​បង្ហាញ​ការ​សាទរ​ជា​ខ្លាំង​ជាមួយ​ទឹក​មុខ​ដ៏​ញញឹមញញែម ហើយ​និង​លើក​មេ​ដៃ​ពីរ​​បង្ហាញ​​ពី​ការ​គាំទ្រ។

SpaceX គឺជាក្រុមហ៊ុន​ម៉ៅការដ៏ធំបំផុតមួយរបស់​អង្គការ NASA ហើយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការលើគម្រោងទាក់ទងនឹងភពអង្គារ។ រហូតមកដល់ពេលនេះ មានតែយានអវកាសគ្មានមនុស្សបើកប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅ​ដល់​ភព​​​អង្គារ។

បច្ចុប្បន្ន SpaceX របស់លោក Musk កំពុង​អភិវឌ្ឍ​យាន Starship ដែល​ជា​រ៉ុកកែត​ដ៏​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក ក្នុង​គោល​បំណង​​​នាំ​យក​​អវកាសយានិក​ចុះ​ចត​នៅ​លើ​ភព​​អង្គារ។

កន្លង​មក និយតករសហព័ន្ធ​អាមេរិក បាន​ដាក់កម្រិតលើការធ្វើតេស្តរ៉ុកកែត ដែលអាចបញ្ចេញទឹកកខ្វក់រាប់ម៉ឺនហ្គាឡុងចូលទៅក្នុងតំបន់​អភិរក្ស​ដីសើម ដែលនៅ​ជុំវិញកន្លែង​តេស្ត​រ៉ុកកែត​​ក្នុង​​តំបន់ Boca Chica នៃ​រដ្ឋតិចសាស់។ យ៉ាង​ណា បទប្បញ្ញត្តិបែបនេះ អាចត្រូវបានបន្ធូរបន្ថយនៅក្រោមរដ្ឋបាលថ្មី​​របស់​លោក ត្រាំ៕

ដោយ៖ ឈាង

The post Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ appeared first on Kampuchea Thmey Daily.

SpaceX របស់​ អេឡុន ម៉ាសក៍ រំពឹង​​​វិនិយោគ​ ១៥ ប៊ីលាន​ដុល្លារ​នៅ​វៀតណាម
ក្រុមហ៊ុន​អាមេរិក​ SpaceX ដែល​ជា​ក្រុមហ៊ុន​ផលិត​យានអវកាស ផ្ដល់​សេវាកម្ម​បង្ហោះផ្កាយរណប និងទំនាក់ទំនងផ្កាយរណប ​មាន​បំណង​ដាក់​ការ​វិនិយោគ​ប្រមាណ​ ១៥ ប៊ីលាន​ដុល្លារ​ នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ពេល​អនាគត។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​ពុធ​។

ការ​បង្ហាញ​បំណង​វិនិយោគ​នេះ​ ធ្វើ​ឡើង​នៅ​ពេល​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋវៀតណាម លោក Tô Lâm បាន​ជួប​ជាមួយ​លោក​ Tim Hughes ដែល​ជា​អនុប្រធានជាន់ខ្ពស់សម្រាប់អាជីវកម្មសកល និងកិច្ចការរដ្ឋាភិបាល​របស់​ក្រុមហ៊ុន​ SpaceX កាល​ពី​ថ្ងៃពុធ​។

ដោយសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករដ៏សំខាន់ក្នុងយុគសម័យថ្មី លោក Lâm បានវាយតំលៃខ្ពស់ចំពោះសំណើវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅវៀតណាម ហើយបានសម្តែងក្តីសង្ឃឹមថា ​វា​នឹងក្លាយ​ជាជំហានឆ្ពោះទៅមុខ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២​។

លោក​បន្ត​ថា រដ្ឋាភិបាលវៀតណាមកំពុងថ្លឹងថ្លែងសំណើរវិនិយោគ ដោយស្នើឱ្យក្រុមហ៊ុន​ SpaceX ​របស់​លោក​ អេឡុន ម៉ាសក៍ ​(Elon Musk) សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ និងដៃគូពាក់ព័ន្ធរបស់វៀតណាម ដើម្បីបំពេញបែបបទវិនិយោគ។

ចំណែក​ឯ​ លោក Hughes វិញ​ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់វៀតណាមសម្រាប់ផែនការ​បំពាក់​អ៊ិនធឺណិត​ផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ហើយបានជូនដំណឹងថា ក្រុម​ហ៊ុន​មានគោលបំណង​ដាក់​ការ​វិនិយោគ​ជា​ទឹកប្រាក់​រហូត​​ដល់​ ១៥ ប៊ីលាន​ដុល្លារ​ ក្នុង​ប្រទេស​នេះ​នា​ពេល​អនាគត​។ ​

គួរ​រំឭក​ផង​ដែរ​ថា​ លោក​ Hughes ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម​កាល​ពី​ដើម​ខែ​នេះ​ ដែល​កាល​នោះ​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ ផាម មិញ ឈិញ​ ហើយ​​បញ្ជាក់ថា​ ក្រុម​ហ៊ុន​ SpaceX បាន​ត្រៀម​ខ្លួន​ក្នុងការវិនិយោគ និងផ្តល់សេវាកម្មអ៊ិនធឺណិតផ្កាយ​រណប​​ Starlink ក្នុងប្រទេសវៀតណាម រួមទាំងសម្រាប់ការអប់រំ ការបណ្តុះបណ្តាល និងការការពារគ្រោះមហន្តរាយ។

លោក Hughes ក៏បានស្នើ​ផង​ដែរ​ ឱ្យវៀតណាមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាបានជោគជ័យរបស់គម្រោង និងរួមចំណែកក្នុងការសម្រេចបាននូវការគ្របដណ្តប់អ៊ិនធឺណិត ១០០ ភាគរយ​ ដល់​ប្រជាជន​វៀតណាម​ទូទាំង​ប្រទេស​៕​

The post SpaceX របស់​ អេឡុន ម៉ាសក៍  រំពឹង​​​វិនិយោគ​ ១៥ ប៊ីលាន​ដុល្លារ​នៅ​វៀតណាម appeared first on Kampuchea Thmey Daily.

SpaceX គ្រោង​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចំនួន​៥​គ្រឿង​ទៅ​ភព​អង្គារ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត
ក្រុមហ៊ុន SpaceX គ្រោងនឹងចាប់ផ្តើមបេសកកម្ម​យាន​អវកាស Starship គ្មាន​មនុស្ស​បើក ចំនួន​៥​គ្រឿងទៅកាន់ភពអង្គារក្នុងរយៈពេល​២​ឆ្នាំ​ខាង​មុខ។ នេះ​បើយោង​តាម​ការ​ប្រកាស​លើ​បណ្ដាញ​សង្គម X របស់​​​នាយកប្រតិបត្តិ​ក្រុមហ៊ុន SpaceX លោក Elon Musk នៅ​ថ្ងៃ​ទី​២២​ខែកញ្ញា។

រ៉ុកកែត Starship (រូបភាព៖ SpaceX)

លោក Musk បាន​ប្រាប់​ថា ការកំណត់ពេលវេលាបេសកកម្មដំបូងរបស់​​​​អវកាសយានិក​នៅ​លើ​ភព​អង្គារ​ ​នឹងអាស្រ័យលើភាពជោគជ័យនៃ​គម្រោង​​បញ្ជូន​យាន​​គ្មាន​មនុស្ស​បើក​ជា​មុន​សិន។ ប្រសិនបើបេសកកម្ម​យាន​គ្មាន​មនុស្ស​បើក​បានចុះចតដោយសុវត្ថិភាព នោះ​បេសកកម្ម​របស់​អវកាសយានិក​នឹងត្រូវចាប់ផ្តើមក្នុងរយៈពេល​៤​ឆ្នាំ​បន្ទាប់។ លោក Musk បាន​បន្ត​ទៀត​ថា ទោះយ៉ាងណាក៏ដោយ ក្នុងករណីមានបញ្ហា បេសកកម្ម​នេះ​នឹងត្រូវពន្យារពេល​២​ឆ្នាំថែម​ទៀត។

នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​សាជា​ថ្មី​ម្ដង​ទៀត​នៃ​​​កាល​បរិច្ឆេទ​​បេសកកម្ម​យាន​អវកាស​របស់​ក្រុមហ៊ុន SpaceX។ លោក Musk ធ្លាប់​បាននិយាយកាលពីដើមឆ្នាំ​២០២៤​ថា យានអវកាស​គ្មាន​មនុស្ស​បើក​ដំបូង​នឹង​ចុះចតនៅលើភពអង្គារ​ក្នុង​​រយៈពេល៥​ឆ្នាំ ហើយ​យាន​មាន​ដឹក​​​អវកាសយានិក​​​នឹង​ធ្វើ​ឡើង​ក្នុងរយៈពេល​៧​ឆ្នាំ។

លោក Musk កំពុងពឹងផ្អែកលើ Starship ដើម្បីបំពេញគោលដៅរបស់​លោក​ក្នុងការផលិតយានអវកាសជំនាន់ក្រោយដ៏ធំ និងពហុ​មុខងារ​ដែលមានសមត្ថភាពបញ្ជូនមនុស្ស និងទំនិញទៅកាន់​ភព​ព្រះចន្ទនៅ​ចុង​ទស្សវត្សរ៍នេះ មុន​ពេល​​​បន្ត​ដំណើរ​​ទៅកាន់ភពអង្គារ។

អង្គការ​ណាសា កាលពីដើមឆ្នាំនេះបានពន្យារពេលបេសកកម្ម Artemis 3 និងការចុះចតនៅលើភព​ព្រះចន្ទលើកដំបូង​បន្ទាប់​ពី​បេសកកម្ម Apollo ទី​១៧ របស់ខ្លួនដោយប្រើ​យាន Starship របស់ SpaceX ដោយ​​គម្រោង​ពីមុន​ត្រៀម​ធ្វើ​នៅ​ចុង​ឆ្នាំ​២០២៥ តែ​ត្រូវ​លើក​ដល់ខែកញ្ញា​ឆ្នាំ​២០២៦​វិញ៕

ដោយ៖ ឈាង

The post SpaceX គ្រោង​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចំនួន​៥​គ្រឿង​ទៅ​ភព​អង្គារ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត appeared first on Kampuchea Thmey Daily.

ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន
អង្គការ​ណាសា (NASA) កំពុងស្វែងរក​វិធី​បន្ទាន់មួយ ដើម្បីនាំយកអវកាសយានិក២​នាក់​ឲ្យ​​ត្រឡប់​មក​ផែនដី​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​ស្ថានីយអវកាសអន្តរជាតិ (ISS) អស់រយៈពេល​២​ខែ​កន្លង​មក។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)

លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams ដែលបាន​ហោះ​​សាកល្បងដំបូង​គេ​បង្អស់​នៅ​ក្នុង​យាន Starliner របស់​ក្រុមហ៊ុន​អវកាស Boeing បា​ន​ទៅ​​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៦​ខែ​មិថុនា។ អង្គការ​ណាសា បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​សីហា​ថា ដោយសារ​តែ​កើត​មាន​បញ្ហា​​បច្ចេកទេស​​លើ​យាន Starliner អវកាសយានិក​ទាំង​២​រូប​​ត្រូវ​ជាប់​ខ្លួន​នៅ​លើ ISS រហូត​ដល់ឆ្នាំ​២០២៥​ខាង​មុខ​ឯណោះ។

អង្គការ​ណាសា បាន​ប្រកាស​ថា ពួកគេកំពុងស្វែងរកជម្រើសបម្រុងទុកសម្រាប់​លោក Wilmore និង​លោក​ស្រី Williams ដើម្បីធ្វើដំណើរត្រឡប់មកផែនដីវិញតាមយានអវកាសមួយផ្សេងទៀត។ លោក Steve Stich ប្រធាន​កម្មវិធីនាវិកពាណិជ្ជកម្មរបស់ NASA បាននិយាយថា ផែនការបម្រុងទុក​នេះ​ នឹង​ត្រូវ​ប្រើ​យានអវកាស Crew Dragon របស់​ក្រុមហ៊ុន​ SpaceX ដែល​ជា​គូ​ប្រជែង​ជាមួយ​ក្រុមហ៊ុន Boeing។ លោក​ Steve បាន​បន្ថែម​ថា គម្រោង​​បង្ហោះ​យាន Crew Dragon ទៅ​កាន់ ISS នឹង​ធ្វើ​​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​​២០២៥។ Crew Dragon ដំបូង​ឡើយ​គ្រោង​នាំ​អវកាសយានិក​ចំនួន​៤​​នាក់​ទៅ​កាន់ ISS តែ​ដោយសារ​តែ​​​ត្រូវ​នាំ​លោក Wilmore និង​លោកស្រី Williams មក​វិញ ក៏​ត្រូវ​កែប្រែ​ដាក់​អវកាសយានិក​​ហោះ​ទៅ​តែ​២​​នាក់​វិញ។

យាន Starliner (រូបភាព៖ NASA)

លោក Wilmore និង​លោកស្រី Williams មាន​គោល​បំណង​ស្ថិត​នៅ​ក្នុង​លំហ​ត្រឹម​៨​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ត្រូវ​ជាប់​ខ្លួន​ត្រឡ់​មក​ផែនដី​វិញ​មិន​បាន ព្រោះ​បញ្ហា​ម៉ាស៊ីន​​បាញ់​បង្ហោះ​របស់​​យាន​ Starliner។ ទោះជាយ៉ាងនេះក្តី ទាំង​អង្គការ​ណាសា និងក្រុមហ៊ុន Boeing ធ្លាប់​បាន​បញ្ជាក់​ថា អវកាសយានិក​ទាំង​២​ មិន​​ត្រូវបាន «ជាប់​គាំង» នៅក្នុងលំហ​នោះ​ទេ ហើយថាពួកគេ​គ្រាន់​តែ​មានផែនការ​ឲ្យ​​អ្នក​ទាំង​២​ត្រឡប់មកវិញនៅពេល​វេលា​សមស្រប​ណា​មួយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន SpaceX គ្រោង​បាញ់​បង្ហោះ​យាន​​អវកាស​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​១៨​​ខែ​សីហា ប៉ុន្តែ​ក្រោយមក ត្រូវ​អង្គការ​ណាសា​ប្រកាស​​​​វិញ​ថា គម្រោង​នេះ​​បាន​ពន្យារ​ពេល​​ទៅ​ថ្ងៃ​ក្រោយ ហើយ​មិន​​ឆាប់​ជាង​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ខាង​មុខ​នោះ​​ទេ ព្រោះ​ដើម្បី​រៀបចំ​ផែនការ​​នាំ​អវកាសយានិក​ និង​​យាន Starliner ត្រឡប់​មក​ផែន​ដី​វិញ។

ចំណែក​ក្រុមហ៊ុន Boeing បាន​ប្រកាស​កាល​ពី​សប្ដាហ៍​​មុន​ថា ខ្លួននៅតែមានទំនុកចិត្តលើយានអវកាស Starliner និងសមត្ថភាពរបស់វាក្នុងការត្រឡប់មកវិញដោយសុវត្ថិភាពជាមួយ​អវកាសយានិក។ ក្រុមហ៊ុន Boeing បាន​​បន្ថែមថា ខ្លួនកំពុងគាំទ្រសំណើរបស់​អង្គការ​ណាសា សម្រាប់ការធ្វើតេស្ត ទិន្នន័យ ការវិភាគ និងការពិនិត្យឡើងវិញនៃយានអវកាស Starliner។

ការ​លើក​ឡើង​របស់​​ក្រុមហ៊ុន Boeing ត្រូវ​គេ​ដឹង​ថា បើ​​យាន SpaceX អាច​នាំ​អវកាសយានិក​ត្រឡប់​​មក​វិញ​បាន នោះ​វា​​នឹង​ក្លាយ​​​ជា​ការ​វាយ​ប្រហារ​មួយ​ដ៏​ធំ​ចំពោះ​មុខមាត់​ក្រុមហ៊ុន Boeing។

ការ​​បាញ់​បង្ហោះ​យាន Starliner កាល​ពី​ខែ​មិថុនា គឺ​ជា​បេសកកម្ម​ដំបូង​ទៅ​​កាន់​​ស្ថានីយ​អវកាស​អន្តរជាតិ របស់​ Boeing ហើយ​​ក៏​ជា​ការ​បោះ​ជំហាន​​គួរ​ឲ្យកត់​សម្គាល់​ផង​ដែរ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន SpaceX ដើម្បី​ដណ្ដើម​យក​កិច្ច​សន្យា​លើ​គម្រោង​​នានា​របស់​អង្គការ​ណាសា។

កាល​ពី​សប្ដាហ៍​មុន ក្រុមហ៊ុន Boeing ត្រូវ​គេ​រាយការណ៍​ថា​បាន​ខាត​បង់​ថវិកា​ចំនួន ១២៥​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​លើ​ការ​ខាត​បង់​លើក​មុន​ចំនួន​ ១,១​ពាន់​លាន​ដុល្លារ​ ​បន្ទាប់​ពី​កម្មវិធី​បាញ់​បង្ហោះ​ Starliner៕

ដោយ៖ ឈាង

The post ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន appeared first on Kampuchea Thmey Daily.